ក្នុងជីវភាពប្រចាំថ្ងៃរបស់អ្នកជម្ងឺមហារីកក្រពះត្រូវមានទំលាប់ល្អក្នុងការញ៉ាំចំណីអាហារ។ តុល្យភាពសារធាតុចិញ្ចឹមនៃចំណីអាហារកាន់តែមានតំលៃយ៉ាងខ្លាំងពីសំណាក់អ្នកជម្ងឺ និង សមាជិកក្រុមគ្រួសារអ្នកជម្ងឺផ្សេងៗទៀត។ ចំណែកឯបន្លែដែលស្ថិតនៅក្នុងចំណីអាហាររបស់អ្នកជម្ងឺមហារីកក្រពះដែលឈានទៅរកប្រសិទ្ធភាពមួយដែលជាគន្លឹះល្អ។ តាមការស្រាវជ្រាវបង្ហាញថាខាងក្រោមនេះគឺជាបន្លែដែលធ្វើឱ្យស្ថានភាពជម្ងឺរបស់អ្នកជម្ងឺមហារីកក្រពះទទួលបានប្រសិទ្ធភាពល្អប្រសើរ។
1.ខ្ទឹមស ៖ អាចការពារជម្ងឺមហារីកបំពង់អាហារ មហារីកក្រពះនិងមហារីកជាច្រើនទៀតយ៉ាងមានប្រសិទ្ធភាពពិតប្រាកដ ខ្ទឹមសឆៅរិតតែមានប្រសិទ្ធភាព។ អ្នកដែលក្តៅខ្លួនមិនអនុញ្ញាតិញ៉ាំវាបានឡើយ។
2.ខ្ទឹមបារាំង ៖ វាមិនត្រឹមតែមានសារធាតុមួយចំនួនប្រឆាំងនឹមហារីកប៉ុណ្ណោះទេ វាថែមទាំងមានសារធាតុGlutathioneទៀតផង បន្ទាប់មកគឺអាចសំយោគសារធាតុមហារីកបញ្ចូលគ្នា អាចបំបាត់ជាតិពុល។ ញ៉ាំឆៅមានប្រសិទ្ធភាពជាង។
3.ប៉េងប៉ោះ ៖ ប៉េងប៉ោះជាប្រភពវីតាមីនC ដ៏សំខាន់ ក្នុងដំណើរការការដាក់លក់ និង ចំអិន ប្រភពវីតាមីនសេរបស់វាមិនមានការបំផ្លិចបំផ្លាញឡើយ។ ក្នុងប៉េងប៉ោះនៅមានសារធាតុ Carotene ,Lycopene ក្រុមប្រភេទវីតាមីនB ។ Lycopeneគឺជាប្រភេទ Caroteneដ៏ខ្លាំងក្នុងការប្រឆាំងអុកស៊ីតកម្ម។ ប៉ុន្តែមិនត្រូវពិសារប៉េងប៉ោះពេលពោះនៅទទេទេ មិនត្រូវពិសារប៉េងប៉ោះដែលមិនទាន់ឆ្អិនទេ និងមិនត្រូវពិសារប៉េងប៉ោះជាមួយនឹងត្រសក់ឡើយ។
4.ត្រសក់ ៖ ត្រសក់មានសារធាតុប្រូតេអ៊ីន ខ្លាញ់ Saccharides ជាតិខនិជ វីតាមីន Tartronic -ល-។ ទោះបីជាអ្នកជម្ងឺដែលក្តៅខ្លួនដោយសារជម្ងឺមហារីក ឬក៏ក្តៅដោយសាររលាក ពិសារត្រសក់អាចមានប្រសិទ្ធភាពបញ្ចុះកំដៅ។ អ្នកជម្ងឺដែលមានជម្ងឺទឹកដក់ក្នុងពោះ ទឹកដក់ក្នុងទ្រូង និងទឹកដក់ពេញរាង្គកាយពិសារត្រសក់សុទ្ធតែមានប្រសិទ្ធភាព។
5. ផ្កាខាត់ណាខៀវ Broccoli ៖ Broccoli សំបូរវីតាមីនC មានជាតិCaroteneនិងកាល់ស្យូម ប៉ូតាស្យូម និងមានគុណសម្បតិ្តអាចបញ្ចុះជាតិខ្លាញ់ បញ្ចុះកំដៅ។
6. ឃីនឆាយ ៖ ឃីនឆាយមានប្រូតេអ៊ីន កាបូអ៊ីត្រាត សារធាតុខ្លាញ់ វីតាមីន និង ជាតិខនិជ ហើយនៅក្នុងឃីនឆាយនោះមានជាតិប្រេងឃីនឆាយរសាត់អណ្តែតទៀតផងដែលជំរុញឱ្យឃ្លានអាហារ។ ឃីនឆាយមានបរិមាណCelluloseច្រើន ឧស្សាហ៍ញ៉ាំអាចការពារជម្ងឺមហារីកពោះវៀនធំ។ អ្នកវិទ្យាសាស្ត្រអង់គ្លេសបានស្រាវជ្រាវប្រទះឃើញថា ពិសារស្លឹកឃីនឆាយអាចទប់ទល់សារធាតុពុលក្នុងថ្នាំជក់ដែលជាការបំផ្លាញដល់សួត វាមានកំរិតមួយច្បាស់លាស់ក្នុងការពារជម្ងឺមហារីកសួត។
7.ទំពាំង ៖ វាសំបូរសារធាតុប្រូតេអ៊ីនដែលមានឈ្មោះថា(Protein nucleic acid folic acid) សេលេស្យូម និង Asparagine ដែលវាអាចមានប្រសិទ្ធភាពការពារ និង ព្យាបាលចំពោះមហារីកគ្រប់ប្រភេទ ជាពិសេសគឺមានប្រសិទ្ធភាពចំពោះមហារីកប្លោកនោម មហារីកសួត មហារីកស្បែក។
8.ការ៉ុត ៖ មានសារធាតុCaroteneដ៏សំបូរបែប អាចបញ្ចុះកំដៅ និងអាចងាយស្រួលត្រូវបានរាង្គកាយស្រូបទទួលយក។ អ្នកដែលជក់បារីរយៈពេលយូរឆ្នាំ បើសិនពិសារទឹកការ៉ុតកន្លះកែវជារៀងរាល់ថ្ងៃ ក៏អាចមានប្រសិទ្ធភាពល្អចំពោះសួតផងដែរ។ ការស្រាវជ្រាវបង្ហាញឱ្យឃើញថាពិសារការ៉ុតជារៀងរាល់ថ្ងៃអាចការពារជម្ងឺមហារីក។ ការស្រាវជ្រាវផ្នែកវេជ្ជសាស្ត្រជួបប្រទះថា អ្នកជម្ងឺមហារីកពេលដែលទទួលការព្យាបាលដោយការចាក់ថ្នាំគីមី បើសិនជាអាចពិសារការ៉ុតខ្លះ អាចកាត់បន្ថយប្រតិកម្មដោយសារការចាក់គីមីបាន។
9.ដំឡូងជ្វា ៖ សំបូរសារជាតិស្ករ ប្រូតេអ៊ីន Cellulose និងវីតាមីនចំរុះជាច្រើនទៀត ក្នុងនោះមានសារជាតិCarotene វីតាមីនE និងវីតាមីនCច្រើនណាស់។ ក្នុងដំឡូងជ្វានៅសំបូរជាតិLysine ពេលដែលពិសារដំឡូងជ្វាចាំបាច់ត្រូវចំអិនឱ្យឆ្អិន យល់ល្អគួរពិសារជាមួយនឹងទឹកដោះគោ។
10.ផ្លែទ្រាប់ ៖ សំបូរវីតាមីន P និងសារជាតិ(phytochemical) ការស្រាវជ្រាវបានបង្ហាញថាវាអាចបញ្ឈប់កោសិកាមហារីកដែលកើតឡើង។ ប្រសិទ្ធភាពនៃផ្លែទ្រាប់ក្នុងការប្រឆាំងនឹងជម្ងឺមហារីកមានដូចជា ៖ ទប់ឈាម បំបាត់ការឈឺចាប់ បំបាត់ការហើម។
អ្នកឯកទេសនៃមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកបានរៀបរាប់ថា ៖ ជ្រើសរើសបន្លែដែលមានសុវត្ថិភាពចំពោះសុខភាពក្រពះអាចជួយអោយអ្នកជម្ងឺមហារីកក្រពះបង្កើនវីតាមីនបន្ថែមជាច្រើន ធានាតុល្យភាពសារជាតិបំប៉ន និងបង្កើនសមត្ថភាពប្រឆាំងនឹងជម្ងឺ។