រក្សានូវចំណីអាហារគ្រប់មុខអាចធ្វើឱ្យមានប្រសិទ្ធភាពក្នុងការការពារ និង ប្រឆាំងជម្ងឺមហារីក ប៉ុន្តែក្នុងជីវភាពប្រចាំថ្ងៃ មនុស្សទាំងអស់គ្នាមានការយល់ដឹងតិចតួចចំពោះប្រសិទ្ធភាពនៃចំណីអាហារក្នុងការប្រឆាំងជម្ងឺមហារីក ខាងក្រោមនេះគឺជាអ្នកឯកទេសនៃមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកនឹងរៀបរាប់ត្រួសៗអំពីប្រសិទ្ធភាពនៃចំណីអាហារក្នុងការការពារ និង ប្រឆាំងជម្ងឺមហារីកជូនដល់អស់លោកអ្នក។
១. ផ្លែឈើប្រាំពណ៌មកធ្វើការប្រឆាំងជម្ងឺមហារីក
ក្នុងបន្លែផ្លែឈើមានសារធាតុប្រឆាំងនឹងជម្ងឺមហារីកដ៏សំបូរបែបនិងមានពណ៌ស្រស់ៗ សារធាតុបំប៉នក៏កាន់តែសំបូរបែបផងដែរ។ ចំណីអាហារទាំងនេះអាចជួយរក្សាសុខភាពរបស់លោកអ្នកឱ្យនៅថេរ ហើយក៏អាចកាត់បន្ថយគ្រោះថ្នាក់កើតមានជម្ងឺមហារីកបានឆាប់រហ័សផងដែរ។
២. ចំណីអាហារពេលព្រឹកក្នុងការប្រឆាំងជម្ងឺមហារីក
ក្នុងFolic acidមានសារធាតុវីតាមីនBដ៏សំខាន់ អាចការពារជម្ងឺមហារីកពោះវៀនធំ មហារីកពោះវៀន និងមហារីកសុដន់។ លោកអ្នកអាចស្វែងរកFolic acidនៅលើតុអាហារពេលព្រឹកបាន។ គ្រាប់ធុញ្ញជាតិ និង ផលិតផលស្រូវសាលីគឺជាប្រភពFolic acidដ៏ល្អ ចំណែកឯនៅក្នុងទឹកក្រូច ក្រូចឆ្មារ ស្តូ្រប៊ឺរីក៏មានជាតិFolic acid ដ៏សំបូរបែបផងដែរ។
៣. ប្រភេទបន្លែពណ៌ខៀវអាចប្រឆាំងជម្ងឺមហារីក
ក្នុងប្រភេទបន្លែពណ៌បៃតងមានដូចជា ផ្កាខាត់ណាខៀវ ផ្កាស្ពៃ ស្ពៃក្តោប បន្លែមានគ្រាប់តូចៗដូចស្ពៃក្តោប ស្ពៃចង្កឹះ-ល-។ ប្រភេទបន្លែទាំងនេះមិនត្រឹមតែធ្វើឱ្យពួកយើងនឹកឃើញនូវរសជាតិដ៏ឈ្ងុញឆ្ងាញ់របស់វាប៉ុណ្ណោះទេ កាន់តែពិសេសទៅទៀតនោះគឺថាវាមានផ្ទុកនូវកំរិតសារធាតុបំប៉នដែលអាចជួយឱ្យពួកយើងអាចទប់ទល់នឹងជម្ងឺ ដូចជាជម្ងឺមហារីកពោះវៀនធំ មហារីកសុដន់ មហារីកសួត មហារីកស្បូន-ល-។
៤. បន្លែដែលមានស្លឹកពណ៌ខៀវស្រងាត់
ស្ពៃខ្មៅ សាលាដ ស្ពៃរួញៗ ជីដែលមានផ្កាពណ៌ខៀវ អេពីណា(បន្លែម៉្យាង)និងក្នុងបន្លែពណ៌បៃតងជាច្រើនទៀតដែលមានជាតិសរសៃដ៏សំបូរបែប។ Folic acid និងប្រភេទការ៉ុត ពួកវាអាចការពារពួកយើងកុំឱ្យទទួលរងជម្ងឺមហារីកមាត់ មហារីកលំពែង មហារីកសួត មហារីកស្បែក មហារីកក្រពះ និងការលុកលុយរបស់មហារីកផ្សេងៗទៀត។
៥. ផ្លែBlueberryនាំឱ្យលោកអ្នកមានសុខភាពល្អ
ក្នុងផ្លែBlueberry មានជាតិប៉ង់តែនអង់ទីអុកស៊ីដានធ្វើឱ្យសុខភាពរបស់ពួកយើងមានតំលៃខ្លាំងណាស់ ជាដំបូងគឺមានប្រសិទ្ធភាពក្នុងការប្រឆាំងជម្ងឺមហារីក។ នៅក្នុងជាតិអង់ទីអុកស៊ីដានទាំងនេះឆ្លងកាត់ការបញ្ចេញចោលរបស់រាង្គកាយនឹងធ្វើឱ្យកោសិកាសុខភាពកើតមានការគំរាមកំហែងដល់រ៉ាឌីកាល់សេរីក្នុងការទប់ទល់នឹងជម្ងឺមហារីក។
អ្នកឯកទេសនៃមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកមានរំលឹកថា ៖ ចំណីអាហារដែលស័ក្តិសមរួមបញ្ចូលគ្នាអាចជួយលោកអ្នកការពារ និង ប្រឆាំងជម្ងឺមហារីក ប៉ុន្តែប្រសិនបើជួបប្រទះកើតមានជម្ងឺមហារីកត្រូវតែប្រញាប់ប្រញាល់ទៅធ្វើការព្យាបាលនៅមន្ទីរពេទ្យ។