ការវះកាត់ជម្ងឺមហារីកធ្វើឱ្យសារពាង្គកាយរបស់អ្នកជម្ងឺមានស្នាមរបួសធំ។ ដូច្នេះ មុនពេលធ្វើការវះកាត់មហារីកបំពង់អាហារត្រូវផ្តល់ចំណីអាហារល្អៗដល់អ្នកជម្ងឺ ដើម្បីធ្វើឱ្យសមាសភាពក្នុងរាងកាយអ្នកជម្ងឺទទួលបានផលល្អប្រសើរក្នុងការធានាក្នុងពេលវះកាត់ឱ្យមានសុវត្ថិភាព ហើយក៏ជាលក្ខខណ្ឌដ៏ចាំបាច់ក្នុងការជំរុញឱ្យអ្នកជម្ងឺមានសុខភាពល្អផងដែរ។ ដូច្នេះ រយៈពេលខ្លីនៃមុនពេលវះកាត់មហារីកបំពង់អាហារ អ្នកជម្ងឺគួរតែជ្រើសយកចំណីអាហារណាដែលបង្កើនថាមពលដល់សារពាង្គកាយ ដើម្បីបន្ថយអត្រាការរើឡើងវិញក្រោយពេលវះកាត់។
ចំណីអាហារក្នុងការថែទាំសុខភាពមុនពេលវះកាត់មហារីកបំពង់អាហារ ៖
១. អ្នកជម្ងឺដែលស្គមត្រូវផ្តល់នូវចំណីអាហារមានថាមពលខ្ពស់ អាហារដែលមានប្រូតេអ៊ីនខ្ពស់ វីតាមីនខ្ពស់ ដើម្បីធ្វើឱ្យអ្នកជម្ងឺអាចឡើងទំងន់ក្នុងរយៈពេលខ្លី។
២. ចំពោះអ្នកជម្ងឺដែលធាត់ត្រូវផ្តល់ចំណីអាហារដែលមានជាតិខ្លាញ់តិច ដើម្បីរក្សានូវប្រតេអ៊ីនខ្លះនិងដុតបំផ្លាញជាតិខ្លាញ់ក្នុងខ្លួន ពីព្រោះជាតិខ្លាញ់ក្នុងរាងកាយច្រើនហួសអាចបណ្តាលឱ្យប៉ះពាល់ដល់ការជាសះស្បើយរបស់ស្នាមរបួស។
៣. ចំពោះអ្នកជម្ងឺដែលមានដុំគីសនៅកន្លែងមិនដូចគ្នាត្រូវមានការរៀបចំអាហារឱ្យសមនឹងគោលដៅផងដែរ ចំណែកឯអ្នកជម្ងឺមហារីកបំពង់អាហារផ្នែកពោះ មុនពេលវះកាត់ត្រូវរៀបចំចំណីអាហារដែលរាវៗ ដើម្បីសំរួលដល់បញ្ហាក្រពះពោះវៀន។ ជាទូទៅ អ្នកជម្ងឺមុនពេលវះកាត់12ម៉ោងត្រូវហាមញ៉ាំចំណីអាហារ មុនពេលវះកាត់8ម៉ោងត្រូវហាមញ៉ាំទឹក ដើម្បីការពារការដាក់ថ្នាំស្ពឹក ឬក្នុងពេលវះកាត់លេចចេញនូវអាការៈក្អួតចង្អោរ ឬរលាកសួត។ ក្នុងក្រពះពោះវៀនរក្សានូវចំណីអាហារច្រើនពេកក៏បានការប៉ះពាល់ដល់ដំណើរការពេលវះកាត់ផងដែរ។
ចំណីអាហារក្នុងការថែទាំសុខភាពក្រោយពេលវះកាត់ ៖
១. ជាទូទៅ ដំណាក់កាលដំបូងនៃក្រោយការវះកាត់ជ្រើសយកអាហាររូបត្ថម្ភដែលទ្រទ្រង់រាងកាយជាពិសេស ដូចជាអាហាររូបត្ថម្ភដែលមានជាតិសរសៃ។ ក្រោយពេលមុខងារនៃក្រពះពោះវៀនមានការរើឡើងវិញអាចផ្តល់អាហាររាវសុទ្ធ និងផ្តល់ជាអាហាររាវពាក់កណ្តាល។ ឆ្លងកាត់មួយរយៈពេលខ្លីមក អាចផ្តល់ជាអាហារទន់ៗ ឬអាហារធម្មតាបាន។ ដើម្បីឱ្យអត្រាការរើឡើងវិញក្រោយការវះកាត់មហារីកបំពង់អាហារមានការចុះថយ អ្នកជម្ងឺត្រូវបំប៉នកំរិតនៃជាតិប្រូតេអ៊ីន និង វីតាមីនឱ្យបានច្រើន។
២. ដើម្បីជំរុញឱ្យអ្នកជម្ងឺឆាប់ជាសះស្បើយ ឬ ទទួលការព្យាបាលជម្ងឺផ្សេងៗទៀតបានឆាប់រហ័ស ក្នុងគោលការណ៍ក្រោយការវះកាត់គួរតែផ្តល់ឱ្យអ្នកជម្ងឺនូវចំណីអាហារដែលមានជាតិប្រូតេអ៊ីនខ្ពស់ អាហារមានថាមពលខ្ពស់ និងមានជាតិវីតាមីនខ្ពស់ ដូចជាសាច់គោ សាច់ពពែ សាច់ជ្រូកសុទ្ធ សាច់មាន់ ត្រី បង្គា ពងមាន់ និងផលិតផលធ្វើពីសណ្តែក។ អាចឱ្យអ្នកជម្ងឺញ៉ាំទឹកដោះគោ ម៉្សៅឈូក ទឹកផ្លែឈើ បន្លែ និងផ្លែឈើស្រស់។
អ្នកជម្ងឺដែលមានការវះកាត់មិនដូចគ្នា មានចំណីអាហារមិនដូចគ្នាអ្វីខ្លះ ៖
១) អ្នកជម្ងឺដែលមិនមានការវះកាត់ផ្នែកទ្រូង និង ពោះ ៖ ជាទូទៅ ក្រោយពេលដែលប្រតិកម្មនៃថ្នាំស្ពឹកបានបាត់បង់ឬពិសារចំណីក្រោយពេលដែលវះកាត់ខ្នាតតូច ជាដំបូងអាចឱ្យញ៉ាំចំណីដែលរាវហើយត្រជាក់ ថ្ងៃបន្ទាប់ឱ្យញ៉ាំចំណីដែលរាវៗ ថ្ងៃទីបីកែមកញ៉ាំចំណីអាហារដែលរាវៗពាក់កណ្តាល។ ក្រោយពេលវះកាត់មហារីកមាត់ញ៉ាំចំណីត្រូវមានការប្រុងប្រយ័ត្ន ត្រូវញ៉ាំអាហាររាវពាក់កណ្តាល និង អាហារទន់ៗជាការល្អប្រសើរ។ ចំណីអាហារត្រូវមានសារជាតិចិញ្ចឹមគ្រប់គ្រាន់ អាហារដែលម៉ត់ ទន់ រលួយ ដូចជាទឹកដោះគោ ទឹកដោះគោជូ ទឹកសណ្តែក តៅហ៊ូ ម៉្សៅឈូក បន្លែកិន សាច់ចិញ្ច្រាំ-ល- ជៀសវាងអាហារដែលរឹងៗ ឬអាហារដែលមានជាតិហឹរ។
២) អ្នកជម្ងឺវះកាត់ផ្នែកពោះ ៖ ក្រោយពេលធ្វើការវះកាត់ផ្នែកក្រពះពោះវៀនរួចមក អ្នកជម្ងឺក្រោយពេលវះកាត់3ទៅ4ថ្ងៃអាចកាត់បន្ថយញ៉ាំអាហារដែលរាវៗ និងកែប្រែជាអាហារតាមធម្មតាវិញ។ ប៉ុន្មានថ្ងៃក្រោយអាចកែមកញ៉ាំអាហារដែលរាវៗពាក់កណ្តាល ចាំបាច់ឆ្លងកាត់ពេលវេលាមួយរយៈទើបបន្តចំណីអាហារដែលទន់ៗ ចំណីអាហារដែលស័ក្តិសមគឺត្រូវចំណីអាហារណាដែលជាជំនួយដល់សុខភាពបំពង់អាហារទើបមានប្រសិទ្ធភាព។
អ្នកឯកទេសនៃមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកមានប្រសាសន៍ថា៖ក្រោយពេលដែលអ្នកជម្ងឺមានជម្ងឺមហារីកបំពង់អាហារត្រូវប្រុងប្រយ័ត្ននូវចំណីអាហារដែលបានរៀបរាប់ដូចខាងលើ ទើបអាចធានានូវតុល្យភាពសារជាតិចិញ្ចឹម និងជាការជំរុញឱ្យស្ថានភាពជម្ងឺរបស់អ្នកជម្ងឺមហារីកបំពង់អាហារមានការកែប្រែល្អប្រសើរ។