អ្នកជម្ងឺមហារីកសួតក្រោយការវះកាត់ត្រូវយល់ដឹងពីចំណេះដឹងផ្នែកអាហារណាខ្លះ? នេះមានសារៈសំខាន់ណាស់សំរាប់អ្នកជម្ងឺមហារីក។ អ្នកជំនាញនៃមន្ទីរពេទ្យកា្វងចូវទំនើបផ្នែកមហារីកបានបង្ហាញថា ៖ តំហែទាំលើរបបអាហារសំរាប់អ្នកជម្ងឺមហារីកសួតក្រោយការវះកាត់រួចជាគន្លឹះសំខាន់មួយ ចំពោះការសះស្បើយរបស់អ្នកជម្ងឺវាពិតសំខាន់ណាស់ មិនអាចធ្វេសប្រហែសឡើយ។ ដូចនេះ ក្រោយពេលធ្វើការវះកាត់ តើមានតំហែទាំលើរបបអាហារអ្វីខ្លះ ខាងក្រោមនេះអ្នកជំនាញរបស់យើងនឹងណែនាំយ៉ាងល្អិតល្អន់។
អ្នកជម្ងឺមហារីកសួតមានសភាពស្រកទំងន់ ឬ កំរិតដែលស្រកទំងន់មានការប៉ះពាល់យ៉ាងខ្លាំងដល់ប្រសិទ្ធភាពវាយតម្លៃនៅពេលក្រោយ។ យោបល់ជាទូទៅ ៖ អ្នកជម្ងឺគួរផឹកទឹកដោះគោពីរកែវជារៀងរាល់ថ្ងៃ (៤៥០ក្រាម) ទទួលទានសាច់ងៀតមួយខាំ បន្លែ និង ផ្លែឈើកន្លះគីឡូ។ ក្នុងនោះបន្លែត្រូវមានពាក់កណ្តាលជាបន្លែបៃតងស្រស់។ អ្នកជម្ងឺមហារីកសួតត្រូវទទួលទានអាហារដោយវិធី បរិភោគពីរដងថែមមួយដង។ ទទួលទានអាហារដូចជា ៖ បង្អែម ទឹកដោះគោ ប្រភេទស៊ុត ធ្វើអោយថាមពលកើនឡើង បំពេញនូវការបាត់បង់កំលាំងខ្លាំងពេកធ្វើអោយស្រកទំងន់។ ចំពោះអ្នកជម្ងឺមហារីកដែលមិនអាចបរិភោគអាហារ ក្រៅពីជ្រើសយកការច្រកអាហារតាមការសុងបំពង់អាហារចូលក្រពះដែលមានទឹកដោះគោ ទឹកដោះគោសំរន់-ល- ត្រូវធ្វើការបញ្ចូលសារធាតុថ្នាំតាមសរសៃឈាមខ្មៅ បំពេញសារធាតុគ្លុយកូស អ៊ីយ៉ុងសូល្យូយ និង ប្រតេអ៊ីនក្នុងឈាម-ល-។ តំហែទាំលើរបបអាហាររបស់អ្នកជម្ងឺមហារីកសួតក្រោយការវះកាត់បាន ពង្រឹងថាមពលក្នុងសារពាង្គកាយរបស់អ្នកជម្ងឺ បង្កើនប្រសិទ្ធភាពព្យាបាលដោយវិទ្យុសកម្ម និង តាមបែបគីមី។ មានប្រយោជន៍ក្នុងការពន្យាអាយុជីវិតរស់នៅរបស់អ្នកជម្ងឺ។
១. បំពេញនូវអាហារដែលបង្កើតថាមពលប្រព័ន្ធការពារសារពាង្គកាយអោយបានសមរម្យ មានអាហារបំប៉នខ្លះដូចជា ៖ យឹនសឹន ត្រចៀកកណ្តុរស ពុតទ្រា-ល- ដែលមានប្រសិទ្ធភាពចំៗក្នុងការបង្ក្រាបមហារីក និង ប៉ូវកំលាំង។
២. នៅពេលចំអិនអាហារ អាចប្រើបរិមាណខ្លាញ់ក្នុងអាហារដូចមនុស្សធម្មតា មិនអាចថែមទៀតបានទេ។ ខណៈនោះត្រូវប្រុងប្រយ័ត្ននឹងផ្សំពណ៌ម្ហូប ក្លិន រសជាតិ។ ច្រើនប្រើវិធីចំអិនដោយ ចំហុយ ស្ល រំងាស់។ ព្យាយាមកុំបរិភោគអាហារបំពង ចៀន។
៣. របបអាហារត្រូវមានតុល្យភាព ៖ មិនលំអៀងលើអាហារតែមួយមុខ ចាប់អារម្មណ៍លើការលាយផ្សំសាច់និងបន្លែ មានការម៉ត់ចត់ក្នុងការផ្សំ អាហារកាន់តែច្រើនប្រភេទធ្វើអោយសារជាតិចិញ្ចឹមដែលទទួលបានកាន់តែច្រើន។
៤. ត្រូវជៀសវាងសារធាតុពុល មិនបរិភោគអាហារត្រាំអំបិល ផលិតផលអាហារធ្វើដោយការផ្អាប់ អាហារខ្លោច អាហារប្រលាក់ល័ក្ខ អាហារថែមជាតិក្រអូប ស្រាំខ្លាំង។
មន្ទីរពេទ្យកា្វងចូវទំនើបផ្នែកមហារីកបានដាស់តឿនថា ៖ អ្នកជម្ងឺមហារីកសួតក្រោយពីធ្វើការវះកាត់ សារពាង្គកាយត្រូវបាត់បង់កំលាំងយ៉ាងច្រើន ត្រូវអោយអ្នកជម្ងឺ និង ក្រុមគ្រួសារបណ្តុះគំនិតធ្វើតំហែទាំក្នុងរបបអាហារអោយបានត្រឹមត្រូវ ទើបអាចអោយអ្នកជម្ងឺបង្កើនថាមពលដែលត្រូវការជារៀងរាល់ថ្ងៃ បង្កើនកំលាំងប្រព័ន្ធការពារសារពាង្គកាយ ឈានដល់ប្រសិទ្ធភាពសះស្បើយល្អក្រោយការវះកាត់មហារីកសួត។