រាង្គកាយមនុស្សឆ្លងកាត់ការបរិភោគអាហារ ហើយស្រូបយកសារធាតុចិញ្ចឹមគ្រប់ប្រភេទពីក្នុងអាហារ បំលែងជាកំលាំង ថាមពល ឈាម ទឹកមាត់-ល-។ ដើម្បីរក្សាសកម្មភាពសរិរាង្គអោយមានលំនឹងប្រក្រតី។ ការបរិភោគអាហារដែលសមគួររបស់អ្នកជម្ងឺមហារីកសុដន់មានប្រសិទ្ធភាពជួយដល់ការព្យាបាលផងដែរ ជាពិសេសគឺនៅមុនពេលធ្វើការវះកាត់ មានកត្តាខ្លះដែលត្រូវប្រុងប្រយ័ត្នក្នុងការបរិភោគអាហារ។ ប្រសិនបើរបបអាហារមិនសមគួរ អាចប៉ះពាល់ដល់ប្រសិទ្ធភាពនៃការវះកាត់។ ការកែតម្រួលរបបអាហារ មុនពេលវះកាត់ អាចធ្វើអោយការព្យាបាលដំណើរទៅយ៉ាងរលូន ខណៈនោះក៏ជាជំនួយដ៏ល្អមួយក្នុងការជាសះស្បើយក្រោយវះកាត់។
គោលការណ៍ទី១នៃរបបអាហារមុនពេលធ្វើការវះកាត់ជម្ងឺមហារីកសុដន់
ទទួលទានអាហារមានសារជាតិកាបូអ៊ីត្រាតខ្ពស់។ អាហារដែលមានសារជាតិនេះអាចផ្តល់ថាមពលកម្តៅ អោយអ្នកជម្ងឺមហារីកសុដន់បានគ្រប់គ្រាន់ កាត់បន្ថយការបាត់បង់នៃប្រូតេអ៊ីន ការពារជាតិស្ករ(Blood sugar)ធ្លាក់ចុះ ហើយអាចការពារកោសិកាថ្លើមរងការបំផ្លាញក្រោយពេលប្រើថ្នាំ។ ក្រៅពីនេះ
នៅអាចបង្កើនកំលាំងប្រឆាំងជម្ងឺ ថាមពលកម្តៅក្នុងសារពាង្គកាយ ជាការប៉ះពៅដល់អ្នកជម្ងឺមហារីកសុដន់ដែលក្រោយពេលវះកាត់ពិសារអាហារមិនចូលដែលបាត់បង់ថាមពលកម្តៅ។
គោលការណ៍ទី២នៃរបបអាហារមុនពេលធ្វើការវះកាត់ជម្ងឺមហារីកសុដន់
ទទួលទានអាហារដែលមានប្រតេអ៊ីនខ្ពស់។ អ្នកជម្ងឺមហារីកសុដន់ត្រូវបញ្ចូលប្រតេអ៊ីនចូលក្នុងខ្លួនឱ្យបានគ្រប់គ្រាន់។ ប្រសិនបើមិនបញ្ចូលដូច្នេះទេ វាធ្វើអោយអ្នកជម្ងឺខ្វះជីវជាតិហើយបង្កអោយហើម នាំអោយប៉ះពាល់ដល់ការជាសះស្បើយនៅក្រោយពេលធ្វើការវះកាត់ និង ស្ថានភាពជម្ងឺផងដែរ។ ទទួលទានអាហារមានប្រតេអ៊ីនខ្ពស់ អាចកែតម្រួលការបាត់បង់ប្រូតេអ៊ីនខ្លាំងហួសដោយកត្តាជម្ងឺអ្វីមួយ កាត់បន្ថយការលាប់ឡើងវិញ និង ធ្វើអោយអ្នកជម្ងឺឆាប់ជាសះស្បើយ។
គោលការណ៍ទី៣នៃរបបអាហារមុនពេលធ្វើការវះកាត់ជម្ងឺមហារីកសុដន់
អាហារមានវីតាមីនច្រើន។ វីតាមីន A អាចធ្វើអោយសរិរាង្គកើតសារជាថ្មី បង្កើនល្បឿនជាសះស្បើយនៃមុខរបួស។ ចំពោះវីតាមីន K សំខាន់បំផុតគឺចូលក្នុងការរំលាយឈាម អាចកាត់បន្ថយការចេញឈាមនៅពេលវះកាត់ ឬ ក្រោយពេលវះកាត់។ នៅពេលខ្វះសារធាតុពពួកវីតាមីន B អាចធ្វើអោយដំណើររលាយអាហារមានការរាំងស្ទះ។ ការជាសះស្បើយ និង ថាមពលទ្រាំទ្រក៏មានការប៉ះពាល់ដែរ។វីតាមីន C អាចកាត់បន្ថយភាពឆ្លុះនៃស្បែក និង ចេញឈាម ធ្វើអោយសរិរាង្គដុះលូតលាស់ជាថ្មី និង មុខរបួសជាសះស្បើយ។ ដូចនេះអ្នកជម្ងឺមហារីកសុដន់នៅមុនពេលវះកាត់ត្រូវបរិភោគអាហារដែលវីតាមីនច្រើនដូចជា ៖ ផ្លែឈើ(ឬ អាហារបែបផ្លែឈើ) បន្លែ(ឬអាហារលាយបន្លែ)ឬក៏បរិភោគគ្រាប់ថ្នាំវីតាមីន។
នៅពេលបរិភោគអាហារអ្នកជម្ងឺមហារីកសុដន់ត្រូវប្រុងប្រយ័្នតលើបង្ហាញអ្វីខ្លះ?
នៅពេលសហការព្យាបាលជម្ងឺត្រូវមានសកម្មភាព អ្នកជម្ងឺត្រូវខិតខំទទួលទានអាហារបំប៉នអាហារមានជីវជាតិ នៅមុនឬក្រោយការវះកាត់។ នៅកំឡុងពេលធ្វើការព្យាបាលតាមប្រព័ន្ធវិទ្យុសកម្ម អ្នកជម្ងឺទទួលទានសាបតាមដែលអាចទៅរួច មិនពិសារអាហារមានខ្លាញ់ច្រើន និង មានរសជាតិធ្ងន់។
ការរៀបចំបានសមស្របចំអិនយ៉ាងអស្ចារ្យ
នៅពេលដែលអ្នកជម្ងឺមហារីកបញ្ចប់គំរោងការព្យាបាល គួរគប្បីជ្រើសរើសអាហារដែលជួយដល់ការព្យាបាលប្រឆាំងនឹងមហារីក។ ចំពោះការព្យាបាលជម្ងឺមហារីកសុដន់វាពិតជាសំខាន់ណាស់។
1.គួរទទួលទានអាហារសមុទ្រឲ្យបានច្រើនដូចជា ៖ សារាយខ្មៅ សារាយសមុទ្រ មឹក ឈ្លឺង ពពួកសត្វសមុទ្រមានសំបក ងាវ -ល-។
2.ប្រភេទសណ្តែក ៖ សណ្តែកខៀវ សណ្តែកក្រហម សណ្តែកបណ្តុះ -ល-។
3.ប្រភេទបន្លែ ៖ ត្រាវ ផ្លែឈើឆេសណាត់ ផ្លែមានឈ្មោះថាជាវប៉ាយ ត្រឡាច ផ្សិត ផ្លែដែលមានឈ្មោះថាHericium, ផ្សិត ប៉េងប៉ោះ។
4.ផ្លែឈើ ៖ ផ្លែក្រូច ផ្លែប៉ោម ផ្លែទទឹម ផ្លែសៅម៉ៅស្រស់-ល-។
5.អាហារផ្សេងៗ ៖ អណ្តើក កន្ទាយ ត្រីរស ពោតលីង ត្រចៀកកណ្តុរ-ល-។
ក្នុងវិទ្យាពេទ្យចិនបានប្រទះឃើញយ៉ាងយូរមកហើយថាអាហាមិនត្រឹមតែផ្តល់នូវកំលាំងទេ ថែមទាំងមានប្រសិទ្ធភាពទៅលើការព្យាបាលជម្ងឺផង។ បច្ចុប្បន្ននេះ មន្ទីរពេទ្យជាច្រើនធ្វេសប្រហេសនឹងការថែទាំលើរបបអាហាររបស់អ្នកជម្ងឺ តែមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកយើងខ្ញុំបានផ្តល់អោយអ្នកជម្ងឺដែលស្នាក់នៅមន្ទីរពេទ្យនូវអ្នកជំនាញខាងអាហារ ផ្តោតចំស្ថានភាព និង រសជាតិរបស់អ្នកជម្ងឺ កំនត់យកអាហារដែលមានជីជាតិពិសេសជាងគេបំផុត អាចជួយដល់ការព្យាបាលអោយមានភាពនឹងនរ ជាសះស្បើយ និង មានសុខភាពល្អសារជាថ្មី។