ជម្ងឺមហារីកថ្លើមគឺត្រូវបានក្លាយជាជម្ងឺមហារីកមួយប្រភេទដែលត្រូវបានផ្សព្វផ្សាយពាសពេញពិភពលោក ជាពិសេសគឺនៅតំបន់អាស៊ីអាគ្នេយ៍មានអត្រាកើតមានជម្ងឺសមាមាត្រខ្ពស់ ។ បច្ចុប្បន្ននេះ ការព្យាបាលមហារីកដោយស្នាមរបួសតូចក៏សន្សឹមៗក្លាយជាគោលគំនិតដ៏ធំក្នុងវិស័យព្យាបាលជម្ងឺមហារីក វាមានចំនុចពិសេសត្រង់ថាមានស្នាមរបួសតូច ភាពប្រសើរឡើងវិញរហ័ស ចេញឈាមតិចតួចធ្វើឱ្យអ្នកជម្ងឺរីករាយក្នុងការទទួលយក។ ការព្យាបាលដោយការចាក់បញ្ចូលគឺសំដៅលើការព្យាបាលមួយប្រភេទដោយមានស្នាមរបួសតូច។ មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកមានប្រតិបត្តិការក្នុងការព្យាបាលមហារីកថ្លើមដោយការចាប់បញ្ចូលបិទសរសៃឈាមក្រហម គឺសំដៅលើតំបន់ដែលជាប់ទាក់ទងនឹងការព្យាបាលដោយគីមីសាស្ត្រតាមរយៈការបិទសរសៃឈាមក្រហមដោយដោតបំពង់ល្អិតឆ្មារដែលមានដាក់ថ្នាំប្រឆាំងជម្ងឺមហារីក ឬក៏ចាក់បញ្ចូលតាមភា្នក់ងារកំណកឈាមចូលទៅក្នុងសរសៃឈាមនៃថ្លើម បច្ចុប្បន្ននេះ វាក្លាយជាវិធីដែលឈានមុខគេបង្អស់ក្នុងកាព្យាបាលមហារីកថ្លើម ដូច្នេះ តើគួរញុំាចំណីអាហារអ្វីសំរាប់មហារីកថ្លើម?
ជាទូទៅ ក្រោយពេលព្យាបាលមហារីកថ្លើមដោយការចាក់បញ្ចូល កោសិកាមហារីកត្រូវបានស្លាប់ អ្នកជម្ងឺអាចលេចចេញនូវការថយកំដៅ ពេលនោះអ្នកជម្ងឺត្រូវឧស្សាហ៍ញុំាទឹកឱ្យបានច្រើន ដើម្បីជំរុញឱ្យមានការដុតរំលាយអាហារក្នុងរាង្គកាយ និង ការបញ្ចេញចោលកាន់តែប្រសើរឡើង នោះផលប៉ះពាល់នឹងត្រូវបានកាត់បន្ថយ។ ក្រៅពីនេះទៀត អ្នកដែលមានមុខងារថ្លើមខ្សោយគួរតែញុំានូវចំណីអាហារដែលងាយនឹងរំលាយអាហារ ថែមទាំងមានប្រូតេអ៊ីនទៀតផង។
ចំណីអាហារដែលក្រោយពេលព្យាបាលមហារីកថ្លើមដោយការចាក់បញ្ចូលគួរតែឧស្សាហ៍ញុំាចំណីអាហារណាដែលបង្កើនមុខងារប្រព័ន្ធការពាររាង្គកាយ និង ចំណីអាហារណាដែលមានប្រសិទ្ធភាពក្នុងការប្រឆាំងនឹងមហារីកថ្លើម ដូចជាBarley រុក្ខជាតិម៉្យាងដែលផ្អែម រុក្ខជាតិម៉្យាងដែលមានឈ្មោះថាLing ងាវសមុទ្រ អាហារសមុទ្រម៉្យាងដែលមានឈ្មោះថាhai zhe-ល-។ មិនគួរញុំាចំណីអាហារណាដែលមានផលប៉ះពាល់ដល់ការបាញ់កាំរស្មី ការប្រើគីមីសាស្ត្រ ដូចជាឈាមក្ងាន ផ្សិត ត្រីឆ្លាម ផ្លែមៀន អន្ទង់ ផ្លែវ៉លណាត់-ល-។ មិនត្រូវជក់បារី មិនត្រូវពិសារស្រា មិនត្រូវញុំាចំណីដែលមានជាតិហឺរ ដូចជាម្រេច ម្ទេស ដើមយីហ៊ុប-ល-។ មិនត្រូវញុំាចំណីអាហារដែលធ្វើឱ្យក្តៅខ្លួន មានជាតិខ្លាញ់បំពង របស់អាំង-ល-។ មិនត្រូវញុំាចំណីអាហារណាដែលមានលាបប្រេងច្រើនទេ។
អ្នកជម្ងឺមហារីកថ្លើមក្រោយពីព្យាបាលដោយការចាក់បញ្ចូលតែងតែមិនចង់ឃ្លានចំណីអាហារទេ ដូច្នេះក្នុងដំណាក់កាលថែទាំ ក្រោយការព្យាបាលមហារីកថ្លើមដោយការចាក់បញ្ចូលត្រូវតែប្រុងប្រយ័ត្នកែលំអនូវចំណីអាហារសំរាប់អ្នកជម្ងឺ ត្រូវជំរុញលើកទឹកចិត្តឱ្យខិតខំញុំាចំណីអាហារ។ ត្រូវតែផ្តល់ចំណីអាហារដែលមានប្រូតេអ៊ីនខ្ពស់ កាឡូរីខ្ពស់ វីតាមីនខ្ពស់ ជាតិខ្លាញ់តិច ដូចជាសាច់ដែលមានជាតិខ្លាញ់តិច ត្រី ស៊ុត ផលិតផលទឹកដោះគោ ផលិតផលជាសណ្តែកសៀង បន្លែ និងផ្លែឈើស្រស់ៗ-ល- ការជ្រាបចូលនូវសាច់សត្វដែលមានជាតិខ្លាញ់ត្រូវមានកំណត់។ ចំណីអាហារដែលចូលក្នុងខ្លួនចាំបាច់ត្រូវទន់ៗងាយនឹងរំលាយអាហារ មិនត្រូវញុំាចំណីអាហារដែលរឹងៗ ចំណីអាហារដែលហឺរ និង កុំសូវញុំាចំណីអាហារដែលបំពង ត្រូវតែញុំាឱ្យមានកំរិតតិចតួច។ ជៀសវាងចំណីអាហារដែលធ្វើឱ្យក្តៅក្រហាយ និង ចំណីអាហារដែលចេញពីរុក្ខជាតិ និង កាន់តែជៀសវាងចំពោះអ្នកជម្ងឺក្រិនថ្លើមដែលកើតមានការចេញឈាមនៅបំពង់រំលាយអាហារ និង ក្រពះ។
ត្រូវតែឧស្សាហ៍ញុំាបន្លែ និងផ្លែឈើស្រស់ៗ ពិសារភេសជ្ជៈផ្លែឈើដើម្បីបំពេញនូវជាតិវីតាមីនដែលជាជំរើសដំបូងបំផុតនៃចំណីអាហារក្រោយការព្យាបាលមហារីកថ្លើមដោយការចាក់បញ្ចូល។ អ្នកជម្ងឺដែលក្តៅខ្លួនត្រូវឧស្សាហ៍ផឹកទឹក ដើម្បីជាជំនួយកាត់បន្ថយកំដៅក្នុងខ្លួន។ ចំពោះអ្នកជម្ងឺដែលតែងតែមានការក្អួតចង្អោរគួរតែបញ្ឈប់ញុំាចំណីអាហារបណ្តោះអាសន្នសិន ដើម្បីជៀសវាងនូវចំណីអាហារដែលប៉ះពាល់ដល់ក្រពះ បណ្តាលឱ្យខ្សោះអស់កំលាំង។ ចំពោះអ្នកជម្ងឺទឹកដក់ក្នុងពោះ ចំណីអាហារក្រោយពេលព្យាបាលដោយការចាក់បញ្ចូលគួរតែបញ្ចូលនូវសូដ្យូមមានកំណត់ គួរផ្តល់នូវចំណីអាហារដែលមានជាតិអំបិលតិច ឬគ្មានជាតិអំបិលតែម្តង។ អ្នកជម្ងឺថ្លើមដំណាក់កាលដំបូង ឬអ្នកជម្ងឺថ្លើម ចំណីអាហារក្រោយការព្យាបាលមហារីកថ្លើមដោយការចាក់បញ្ចូលគួរតែផ្តល់នូវជាតិប្រូតេអ៊ីនទាប កំរិតនៃជាតិប្រូតេអ៊ីនពី20g -40gជារៀងរាល់ថ្ងៃ ព្យាយាមជ្រើសយកប្រូតេអ៊ីនដែលចេញពីសាច់សត្វដែលមានតំលៃនៃជីវសាស្ត្រខ្ពស់ ដូចជាទឹកដោះ ស៊ុត សាច់ដែលមានជាតិខ្លាញ់តិច-ល-។
មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកក្រោយពេលដែលប្រតិបត្តិការព្យាបាលអ្នកជម្ងឺមហារីកថ្លើមដោយការចាក់បញ្ចូលតាមសរសៃឈាមរួចមក នឹងអាចមានផែនការរៀបចំចំណីអាហារជាមួយនឹងអ្នកជំនាញអាហារូបត្ថម្ភដែលយោងទៅតាមស្ថានភាពសុខភាពរបស់អ្នកជម្ងឺ ព្រមទាំងមានទំលាប់ល្អក្នុងការញុំាចំណីអាហារប្រកបដោយត្រឹមត្រូវតាមក្បូន ត្រូវប្រុងប្រយ័ត្ននូវចំណីអាហារដែលធ្វើការចំអិន ក៏ដូចនឹងចំណីអាហារដែលមានច្រើនមុខផ្សេងៗគ្នាដែលមានពណ៌ ក្លិនឈ្ងុយ មានរសជាតិ ដើម្បីបង្កើននូវការឃ្លានចំណីអាហាររបស់អ្នកជម្ងឺ។