ជំងឺមហារីកយោនីត្រូវបានគេបែងចែកជាប្រាំប្រភេទខុសៗគ្នា រាល់ប្រភេទរបស់ជំងឺនីមួយ
ៗក៏មានកន្លែងមិនដូចគ្នានោះដែរ ខាងក្រោមនេះគឺជាការវិនិច្ឆ័យនៃជំងឺមហារីកយោនី
សំរាប់អស់លោកអ្នកដែលបង្ហាញចេញទៅយ៉ាងច្បាស់លាស់។
1. កោសិកាកមរមាស់នៃជំងឺមហារីកយោនីដំបូង ៖ ដំណាក់កាលដំបួងនៃជំងឺមហារីក
យោនីមិនបានបញ្ចេញនូវអាការៈខុសប្លែកអ្វីឡើយ ។ ប្រហែល60ភាគរយនៃអ្នកជំងឺដែលមានជំងឺចាស់ដែលធ្វើអោយលក្ខណៈចេញឈាមគ្មានការឈឺចាប់ ប្រហែលជា20ភាគរយ មានសច្រើន ។ ការត្រួតពិនិត្យតាមរយៈការចាប់ស្ទាបនិងតាមរយៈពាក់វ៉ែនតាគឺអាចឃើញនូវដុំពកតូចៗនិងដុំពករាងដូចផ្កាខាត់ណា ដំបៅស៊ីចូលទៅខាងក្នុងហើយនឹងអាចប្រែក្លាយទៅជារឹង។ដុំសាច់មហារីកបានរាលដាលពាសពេញទៅដល់ទ្វាមាស អាការៈនេះគឺកើតឡើងចំពោះអ្នកជំងឺមហារីកដំណាក់ចុងក្រោយ។ ព្រមទាំងមានទឹករំអិលដែលមានក្លិនមិនល្អបញ្ចេញមកក្រៅ។ហើយនៅពេលដែលគ្រូពេទ្យពិនិត្យគាត់ក៏បានប៉ះត្រូវដុំសាច់មហារីករបស់កូនកណ្តុរដែលមានលក្ខណៈរឹង។ដុំសាច់មហារីកនេះវាអាចមានលំនឹងរឺក៏អាចក្លាយជាដំបៅ។
2. វិធីសាស្ត្រក្នុងការមើលកោសិកាមហារីកក្នុងទ្វាមាស ៖ ការមើលកោសិកាមហារីកក្នុងទ្វាមាសពិតជាកម្រជួបណាស់ ជាទួទៅប្រហែលជា៥ទៅ១០ភាគរយនៃការកើតជំងឺមហារីកយោនីកំរិតដំបូង និងភាគច្រើននៃអ្នកជំងឺតែងតែហូរឈាមខុសប្រក្រតី ពេលដែលបត់ជើងតូច ឬក៏រួមភេទហើយមានការឈឺចាប់ ហើយជាទូទៅជំងឺមហារីកទ្វាមាសនេះពិតជាមានសភាពខុសប្លែកពីជំងឺមហារីកស្បូន និងចំពោះអ្នកជំងឺមួយចំនួនក៏មិនបញ្ចេញអាការៈអ្វីឡើយនៅពេលដែលមានជំងឺមហារីកទ្វាមាស។អាត្រានៃទឹករងៃរបស់កោសិកាមហារីកមានការកើតឡើងខ្ពស់ជាលំដាប់ហើយជំងឺនេះវាអាចលាប់ឡើងវិញ ហើយចំពោះផ្នែកឆ្អឹងត្រកៀកនិងផ្នែកសិរិរាង្គបន្តពូជវានឹងអាចទទួលការវាយប្រហារយ៉ាងខ្លាំងពីជំងឺមហារីក។ ប្រហែលជា៣៥ភាគរយដែលកូនកណ្តុរបានរាលដាលទៅផ្នែកសួតនិងឆ្អឹងដងកាំបិត។
3. ដុំសាច់ ៖ ដុំសាច់មហារីកដែលនៅផ្នែកទ្វាមាសក៏កម្រនឹងជួបប្រទះណាស់ដូចជាសាច់មហារីកតួចៗ និងដុំសាច់មានរាងដូចចង្កោមទំពាំងបាយជូ។ល។ នៅពេលដែលគ្រូ
ពេទ្យបានចាប់ផ្តើមត្រួតពិនិត្យទ្វាមាសគាត់ក៏បានជួបប្រទះនូវដុំពកតូចៗជាច្រើននិងដុំសាច់ដែលចេះរាតត្បាតជាច្រើនហើយក៏បង្ហាញថាជាដំបៅនៅក្នុងផ្ទៃជញ្ជាំងទ្វាមាសដែលមានលក្ខណៈរឹង តូចចង្អៀត។ ចំពោះអ្នកជំងឺដែលកើតជំងឺមហារីកដំណាក់ចុងក្រោយតែងតែ លេចចេញនូវអាការៈដូចជា រោគរាតត្បាត ដែលនៅឆ្ងាយពីសិរិរាង្គបន្តពូជមានដូចជា សួត ថ្លើម ។ល។ ហើយព្រមទាំងមានអាការៈរីងរៃ និងអាការៈ ទឹកនោមមានជាតិពុលផងដែរ។ គ្រូពេទ្យបានណែនាំថាចាំបាច់គួរតែពិនិត្យផ្នែកខាងក្នុងនៃទា្វមាសអោយបានច្បាស់លាស់។
4. ដុំមហារីកពណ៍ខ្មៅនៃទ្វាមាស ៖ ដុំមហារីកពណ៍ខ្មៅនៃទ្វាមាសក៏គេកម្រនឹងជួប
ប្រទះដែរ ហើយជំងឺនេះគឺជាជំងឺដែលធ្ងន់ធ្ងរជាងគេក្នុងចំនោមជំងឺមហារីកដទៃទៀត នៅពេលដែលកើតនូវជំងឺនេះវាអាចងាយស្រួលធ្វើអោយបែកគ្រាប់ឈាម និង ប្រសិនបើដំណាក់កាលដំបូង វានឹងងាយរាលដាលទៅកន្លែងផ្សេងៗទៀត ។ នៅពេលដែលត្រួត
ពិនិត្យនៅបរិវេណជញ្ជាំងនៃទ្វាមាស គ្រូពេទ្យបានជួបប្រទះនូវដុំសាច់ដែលមានពណ៍ជាំនិងពណ៍ខ្មៅងងឹត ហើយដុំសាច់នោះមានសភាពពកៗ រាងខុសពីធម្មតា មិនស្មើ រដិបរដុប ហើយពេលខ្លះអាចក្លាយជាដំបៅ។ ចំពោះអ្នកដែលមានជំងឺមហារីកទ្វាមាស ដំណាក់កាលចុងក្រោយងាយធ្វើអោយគ្រាប់ឈាមនៅក្នុងកោសិកាបែកខ្ញែក។ ហើយជំងឺមហារីកនេះអាចរាលដាលទៅកន្លែងដែលឆ្ងាយពីសិរិរាង្គបន្តពួជដូចជា ថ្លើម សួត ខួរក្បាល។ល។
5. លក្ខណៈដុំសាច់មហារីកទ្វាមាសអាចរាតត្បាត ៖ លក្ខណៈដុំសាច់មហារីកទ្វាមាសអាចរាតត្បាតបាន ជំងឺនេះតែងតែជួបប្រទះជាញឹកញយនៅក្នុងចំនោមជំងឺមហារីកដំបួងនៃជំងឺមហារីកយោនី។ ប្រសិនបើមើលឃើញនឹងភ្នែកផ្ទាល់ឬក៏មើលពីខាងក្រៅនៃជំងឺមហារីកដុំសាច់ទ្វាមាសរាតត្បាតនេះហើយលក្ខណៈរបស់វាស្រដៀងនឹងជំងឺមហារីកដំបូងអញ្ចឹង ចំពោះការរាលដាលរបស់វាក៏មិនដូចគ្នាដែរ ហើយជាទូទៅវា លេចចេញនូវអាការៈជាដុំពកតូច ធំជាច្រើនរួចវាក៏អាចក្លាយជាដំបៅដែលបានចូលទៅស៊ីជ្រៅ ។ នៅពេលដែលកោសិកាចិញ្ចឹមបានរាលដាល តែងតែប្រទះនៅដុំពកតូចៗដែលមានពណ៍ជាំជាច្រើនហើយក៏តែងតែជួបនូវអាការៈចេញឈាមពីដំបៅនោះផងដែរ។
(1) ប្រភេទដូចផ្កាខាត់ណា ៖ ប្រសិនបើពន្យាពេលព្យាបាល ដុំមហារីកដែលមានរាងដូចផ្កាខាត់ណានោះវានឹងរាលដាលពាសពេញទាំងយោនី។
(2) ប្រភេទដំបៅ និងប្រភេទមហារីកជ្រាតចូលទៅក្នុង ៖ ដុំមហារីកមានរាងដូចជាដំបៅអញ្ចឹង ហើយវាតែងតែជ្រៀតចូលយ៉ាងរហ័សទៅកាន់បរិវេណយោនី។
(3) ប្រភេទស្អិត ៖ ការរីកលូតលាស់នៃជំងឺនេះគឺយឺតយ៉ាវណាស់ ប៉ុន្តែបើទុកដល់ រយៈពេលវែងវាអាចក្លាយជាស្រទាប់ស្អិតជាច្រើនជាន់ ហើយវាអាចប្រែក្លាយជាជំងឺមហារីក។
អ្នកឯកទេសនៅមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកបានក្រើនរំលឹកអ្នកថា ៖ នៅពេលដែលធ្វើការវិនិច្ឆ័យនៃជំងឺមហារីកទ្វាមាស សូមអស់លោកអ្នកគួរតែទៅមន្ទីរពេទ្យណាដែលមានលក្ខណៈស្តង់ដារក្នុងការព្យាបាល។