មហារីកអណ្តាតគឺជាមហារីកប្រភេទកាចមួយប្រភេទដែលកើតនៅលើអណ្តាត។ រូបសណ្ឋានមហារីកអណ្តាតចែកចេញជាពីរប្រភេទគឺ (2/3ផ្នែកខាងមុខនៃអណ្តាត) និង មហារីកអណ្តាតដែលកើតនៅ1/3ផ្នែកខាងគល់នៃអណ្តាត។ រូបសណ្ឋានមហារីកអណ្តាតគឺសំដៅលើមហារីកមាត់ ចំណែកមហារីកផ្នែកគល់នៃអណ្តាតគឺសំដៅលើមហារីកផ្នែកបំពង់ក។ ចំណែកឯដំណើរការធ្វើរោគវិនិច្ឆ័យមហារីកអណ្តាតបានពិតត្រឹមពិតបា្រកដនោះត្រូវចាំចាច់យោងទៅតាមវិធីសាស្ត្រក្នុងការពិនិត្យមួយចំនួនដូចខាងក្រោម។
ការពិនិត្យមហារីកអណ្តាតគួរតែយកចិត្តទុកដាក់នូវផ្នែកណាមួយ និង ផ្នែកក និង ស្ថានភាពរាង្គកាយទាំងមូល។
1. ជាលិកាមហារីក ៖ ផ្នែកខ្លះមានដុំសាច់ហើម ឬដំបៅគឺជាការបង្ហាញឱ្យឃើញក្នុងវិស័យវេជ្ជសាស្ត្រដ៏សំខាន់បំផុត។ ភាគច្រើនផ្នែកខាងក្រៅរបស់ដុំមហារីកលេចចេញនូវដំបៅរលួយ ឡើងក្រមរ ឬមានចេញឈាម។ ដុំមហារីកនោះឡើងរឹង អសកម្មភាព តែងតែចេញឈាម។ ដោយសារតែដុំមហារីកនោះឡើងរលួយក៏បណ្តាលឱ្យមានធុំក្លិនស្អុយនៅក្នុងមាត់។ មានអ្នកជម្ងឺមួយចំនួនសកម្មភាពអណ្តាតរបស់ពួកគាត់មានឧបសគ្គ។
2. ខាងក្រោមចង្ការ និង ក ហើមកូនកណ្តុរ ៖ មហារីកអណ្តាតវិវត្តន៍ទៅដល់កំរិតមួយដ៏ជាក់លាក់ វាតែងតែកើតមានការរាលដាលហើមកូនកណ្តុរដល់ខាងក្រោមចង្ការ និង ផ្នែកក កូនកណ្តុរហើមនោះឡើងរឹង រីឯអ្នកជម្ងឺដែលមានសភាពធ្ងន់ធ្ងរកូនកណ្តុរឡើងរលួយ និងដំបៅក្លាយទៀតផង។
មហារីកអណ្តាតភាគច្រើនមានទីតាំងនៅ2/3នៃផ្ទៃខាងមុខគែមអណ្តាត ក្នុងនោះមានដូចជាកំពូលនៃអណ្តាត ខ្នងអណ្តាត និងគល់អណ្តាត-ល- ទាំងអស់នេះជាទូទៅក្នុងផ្នែកវេជ្ជសាស្ត្រងាយនឹងធ្វើរោគវិនិច្ឆ័យ។ ក្នុងផ្នែកថតពិនិត្យបានប្រើប្រាស់នៅពេលដែលទំហំនៃដុំមហារីកបានបំពានយ៉ាងច្បាស់លាស់ និង នៅពេលស្ថានភាពកូនកណ្តុរមានការរាលដាល។ជ្រើសរើសMRI ការស្គេនត្រូវបានគេធ្វើឡើងតាមរយៈប្លង់ Coronal, Axial និង Sagittal។ ប្លង់ដែលបង្ហាញរូបបានច្បាស់ជាងគេគឺប្លង់Sagittal ដែលវាអាចបង្ហាញឱ្យយើងឃើញច្បាស់ពីស្រទាប់ភ្នាសកោសិកា និងស្រទាប់ខាងក្រោមវាផ្សេងៗទៀត។ CTបង្ហាញពីការរុករានរបស់មហារីកទៅលើឆ្អឹងចង្ការ ឆ្អឹងភ្ជាប់អណ្តាតមានភាពច្បាស់ជាងMRI។ចំណែកCT ប្រភេទ Multislice CTក៏អាចបង្ហាញពីរូបភាពរបស់ទីតាំងដុំមហារីកបានយ៉ាងច្បាស់លាស់ដែរ។
រូបភាពនៅក្នុងហ្វីលថតកាំរស្មីនៃជម្ងឺមហារីកអណ្តាតបានបង្ហាញថា ៖ 1. ក្រអូមមាត់តូច រូបរាងមានការប្រែប្រួល ខាងក្នុងអណ្តាតនិងរចនាសម្ព័ន្ធផ្សេងៗទៀតមានការផ្លាស់ទី ដាច់រលាត់ និង របួស។ 2. អណ្តាតកើតដុំគីស ៖ CTស្គេនបានបង្ហាញ ឬ បញ្ចាំងនៅមានកំរិតខ្សោយ។ ចំណែកឯMRI ត្រូវបានបង្ហាញនូវរោគសញ្ញាជម្ងឺ T1 និង T2 ជាទូទៅក្រោយពេលដែលបង្កើនកំលាំងទៅកាន់តែធ្វើឱ្យមានភាពប្រសើរឡើង។ 3. មហារីកអណ្តាតដំណាក់កាលចុងក្រោយធ្វើឱ្យបរិវេណមានការរាលដាល ៖ មហារីកអណ្តាតដំណាក់កាលចុងក្រោយអាចរាលដាលដល់ខាងក្រោមមាត់ ឆ្អឹងក ឆ្អឹងភ្ជាប់អណ្តាត។ 4. កូនកណ្តុររីកធំ ៖ មហារីកអណ្តាតផ្នែកខាងមុខនៃអណ្តាតភាគច្រើនមានការរីករាលដាលដល់ក និង ចង្កាខាងក្រោម។ ផ្នែកមួយនៃមហារីកអណ្តាតអាចរាលដាលដល់ចង្កាខាងក្រោម ឬ កហើមកូនកណ្តុរតែម្តង។ គល់នៃមហារីកអណ្តាតមិនត្រឹមតែរាលដាលដល់ឆ្អឹងថ្គាម ឬ កឡើងកូនកណ្តុរប៉ុណ្ណោះទេ កូនកណ្តុរនោះវាថែមទាំងអាចរាលដាលដល់សរសៃភ្ជាប់នឹងអណ្តាតនឹងបំពង់ក។ 5. រាលដាលទៅកន្លែងផ្សេងៗ ៖ មហារីកអណ្តាតរាលដាលកាន់តែឆាប់អត្រាក៏កាន់តែឆាប់ដែរ ជាទូទៅការរាលដាលទៅផ្នែកផ្សេងៗនោះគឺផ្នែកសួតតែម្តង។
ការពិនិត្យមហារីកអណ្តាតនៅទីពិសោធន៍បានប្រើក្នុងការធ្វើរោគវិនិច្ឆ័យមហារីកអណ្តាតនៃដុំមហារីកមានបង្ហាញមានដូចជា p53、c-myc និងTelomerase-ល- កំរិតសំនួនសេចក្តីនៃការធ្វើការស្រាវជ្រាវតាមសារធាតុប៉ុន្មានប្រភេទនេះ វាជាជំនួយក្នុងការធ្វើរោគវិនិច្ឆ័យមហារីកអណ្តាតដំណាក់កាលដំបូង ស្របពេលនោះដែរ ការធ្វើការស្រាវជ្រាវ R-70ចំពោះការធ្វើរោគវិនិច្ឆ័យមហារីកអណ្តាតក៏មានគុណសម្បត្តិល្អប្រសើរដែរ។
អ្នកជំនាញនៃមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកបានរំលឹកថា ៖ មហារីកអណ្តាតប្រសិនបើជួបប្រទះភ្លាមៗ ប្រសិទ្ធភាពក្នុងការព្យាបាលអាចកាន់តែល្អប្រសើរ ប្រសិនបើមាត់ និង ដើមករបស់លោកអ្នកមានបញ្ហាមិនស្រួលត្រង់ណាមួយ គួរតែទៅទទួលការពិនិត្យព្យាបាលនៅមន្ទីរពេទ្យស្តង់ដាឱ្យបានទាន់ពេលវេលា។