មហារីកពងសា្វសមានការគំរាមដល់សុខភាពមនុស្សប្រុសយ៉ាងធ្ងន់ធ្ងរ សំខាន់បំផុតគឺបង្ហាញថាមនុស្សគ្មានលទ្ធភាពបង្កកំនើត។ គន្លឹះនៃការព្យាលបាលជម្ងឺមហារីកពងសា្វសគឺប្រទះឃើញបានឆាប់ ព្យាបាលបានឆាប់មានប្រសិទ្ទភាពក្នុងការសះស្បើយ។ ប្រសិនបើវិវត្តទៅដល់ដំណាក់កាលចុងក្រោយនឹងពិបាកព្យាបាលហើយ។ យល់ដឹងពីរោគវិនិច្ឆ័យនៃមហារីកពងសា្វសអាចជួយក្នុងការព្យាបាលជម្ងឺនេះ។
1. ការធ្វើរោគវិនិច្ឆ័យក្នុងបន្ទប់ពិសោធន៍ ៖ ជាចំបងមានការពិនិត្យពិសោធសា្នមឈាមβ-HCG、AFPនិង LDH។ ស្នាមឈាមជាប៉ាន់នៃដុំមហារីកមានន័យយ៉ាងសំខាន់ក្នុងការព្យាបាល ការតាមដាន និង ការព្យាករណ៍។
2. ការពិនិត្យដោយរូបភាពវិជ្ជា ៖ ការពិនិត្យតាមប្រព័ន្ធរលកសំលេងB អាចជួយវិភាគដុំសាច់នៃពងសា្វស ជាវិធីចំបងដែលគេជ្រើសរើសប្រើក្នុងផ្នែកវេជ្ជសាស្រ្ត។ ការពិនិត្យតាមប្រព័ន្ធCT លើឆ្អឹងត្រគាកនៅផ្នែកពោះអាចយល់ដឹងអំពីសា្ថនភាពផ្លាស់ទីនៃកូនកណ្តុរ។ ការពិនិត្យតាមរូបភាពហ្វីលផ្នែកសុដន់ និង CT ប្រើក្នុងការវិភាគថាសួតមានផ្លាស់ទីឬអត់។ ដូចនេះ ការពិនិត្យតាមប្រព័ន្ធCTលើផ្នែកពោះ ឬ ឆ្អឹងត្រគាកជាការបញ្ជាក់ដ៏សំខាន់ក្នុងការបែងចែកដំណាក់កាលជម្ងឺរបស់អ្នកជម្ងឺ។ នៅក្នុងការតាមដានក្រោយការព្យាបាល ការស្កេនតាមដំណាក់កាលដោយប្រព័ន្ធអេឡិចត្រូនិច(PET)នៅក្រោយពេលព្យាបាលចំពោះរង្វាយតម្លៃកំទេចដុំសាច់ដែលនៅសល់មានប្រតិកម្មល្អ និង ខុសប្លែកពីគេ។
3. ការពិនិត្យមូលហេតុជម្ងឺ ៖ ការច្រឹបយកសាច់ធ្វើជាប៉ាន់មកពិនិត្យថ្វីត្បិតតែអាចពិនិត្យយ៉ាងច្បាស់លាស់ ប៉ុន្តែមានគ្រោះថា្នក់អាចកើតជាដុំសាច់ផ្លាស់ទី ដូចនេះត្រូវហាមមិនអោយធ្វើការទំលុះចាក់បូមយកសាច់ធ្វើជាប៉ាន់លើពងស្វាសក្នុងប្លោកពងឡើយ។
ក្រៅពីនេះ ការពិនិត្យដោយការវិភាគមហារីកពងសា្វស រួមមាន គំរូស្បែកខាងក្នុងនៃពងសា្វស ឬ ដុំពកសាច់លើស្បែក ពងសា្វសមានទំរង់បត់បែន រលាកគល់ពងសា្វស ការពិនិត្យសារធាតុរាវលើស្រទាប់ភ្នាស-ល-។
អ្នកជំនាញនៃមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកសូមដាស់តឿនថា ៖ ប្រសិនបើមានប្រទះឃើញថាបានកើតជម្ងឺមហារីកពងស្វាសហើយ សូមទៅកាន់មន្ទីរពេទ្យដែលមានជំនាញច្បាស់លាស់ធ្វើការពិនិត្យនិងព្យាបាលអោយបានទាន់វេលា។