ជំងឺមហារីកស្បែកសំដៅលើដុំកោសិកាមហារីកប្រភេទកាចកើតឡើងលើស្បែក។ ច្រើនកើតនៅផ្នែកដែលមិនសូវត្រូវបិទបាំង។ បង្កការលំបាកយ៉ាងខ្លាំងដល់សុខភាពទាំងផ្លូវកាយនិងផ្លូវចិត្ត។ ប្រសិនបើធ្វើរោគវិនិច្ឆ័យជំងឺមហារីកស្បែកបានទាន់ពេលវេលា អាចជួយបានយ៉ាងច្រើនដល់ការព្យាបាលជំងឺមហារីកប្រភេទកាចដែលគេនិយមឃើញនេះ។ ប៉ុនែ្តមនុស្សភាគច្រើនតែងយល់ថាការទៅ មន្ទីរពេទ្យពិនិត្យរាល់ដងមានភាពស្មុកស្មាញ ខាងក្រោមនេះជាការណែនាំអោយអ្នកទាំងអស់យល់អំពីវិធីធ្វើរោគវិនិច្ឆ័យជំងឺមហារីកស្បែកដោយខ្លួនឯង។
1. បែរមុខចំកញ្ចក់ ខ្លួនទទេ ចាប់ផ្តើមពិនិត្យពីដៃទាំងសងខាង ពិនិត្យបាតដៃ ម្រាមដៃ ចន្លោះម្រាមដៃ កំភួនដៃ ចុងដៃ បន្ទាប់មកលើកដៃទាំងពីរឡើងបត់បែនកែងដៃ ពិនិត្យដោយម៉ត់ចត់នូវផ្នែកខាងក្នុងដៃ និង កនា្លក់ឆ្អឹង។
2. ពិនិត្យផ្នែកខាងមុខសារពាង្គកាយ ៖ ផ្នែកមុខ ក ទ្រូង ពោះ ព្រមទាំងតំបន់លើប្រដាប់បន្តពូជ ភ្លៅ និង កំភូនជើង។
3. ពិនិត្យផ្នែកចំហៀង ៖ លើកដៃឡើង ពិនិត្យដងខ្លូនខាងឆ្វេង ហើយដងខ្លូនខាងស្តាំ។
4. បែរខ្នងចំកញ្ចក់ ដៃកាន់កញ្ចក់តូចឆ្លុះផ្ទឹម មើលផ្នែកក្រោយក ខ្នង ផ្នែកដៃ និង ផ្នែកដៃទាំងសងខាងបើពិបាកក្នុងការពិនិត្យអាចអោយសា្វមី ភរិយា ឬ មិត្តភក្តិជួយពិនិត្យមើល។
5. សូមប្រើសិតវែកសក់ចេញ ដើម្បីងាយស្រូលក្នុងការពិនិត្យខាងផ្នែកស្បែកក្បាលថាមានកនែ្លងខុសប្រក្រតីឬអត់។ ប្រសិនបើបុរស អាចនៅពេលដែលសក់រាងខ្លីស្ទាបពិនិត្យមើលបនិ្តចៗ។
6. អង្គុយចុះ ពិនិត្យផ្នែកជើង ស្នាមជើង ម្រាមជើង និង បាតជើង បន្ទាប់មកយកកញ្ចក់ដាក់មុខចំផ្នែកខាងក្នុងនៃជើងទាំងពីរហើយបន្តការកំរើក សង្កេតមើលថាមានដានប្រើប្រួលនៅផ្នែកក្រោយនៃជើងឬអត់។
មុនដំបូង ត្រូវប្រុងប្រយ័ត្នក្នុងសារធាតុ ប៉ះពាល់ខ្លះ។ ចំពោះអ្នកជំងឺស្បែករ៉ាំរៃ និង អ្នកដែលមានការងារប៉ះពាល់ទៅនឹងរូបធាតុវត្ថុសកម្ម ប្រេងឆៅ កៅស៊ូក្រាលថ្នល់ ប្រសិនបើមានកើតកន្ទួលលើស្បែក និង ដុំពកតូចៗ គួរមានប្រុងប្រយ័ត្នក្នុងការកើតជំងឺមហារីក ស្បែក។ នេះក៏ជារោគវិនិច្ឆ័យជំងឺមហារីកស្បែកដ៏សំខាន់។
បនា្ទប់មក ស្បែកមានភាពមិនប្រក្រតីបង្កអោយមានការប្រុងប្រយ័ត្ន។ អ្នកជំនាញមនី្ទរពេទ្យក្វាងចូវទំនើបផ្នែកមហារីកបង្ហាញថា ប្រសិនបើនៅលើស្បែកកើតមានដុំពករឹង ដែនជុំវិញពកខ្លាំង ហើយមានលក្ខណៈរីកសាយជុំវិញ នោះនឹងអាចកើតជំងឺមហារីកស្បែក ជាពិសេសអ្នកចាប់ពី40ឆាំ្នឡើង រិតតែត្រូវប្រុងប្រយ័ត្នទេ្វដង។
ទីបញ្ចប់ ការធ្វើរោគវិនិច្ឆ័យជំងឺមហារីកស្បែកដោយមូលហេតុជំងឺពីសរីរាង្គមានតម្លៃក្នុងការកំនត់រោគវិនិច្ឆ័យជំងឺ។ ការកំនត់រោគវិនិច្ឆ័យជំងឺយល់ល្អគឺ ការធ្វើរោគវិនិច្ឆ័យដោយមូលហេតុជំងឺពីសរីរាង្គនេះឯង បើកើតមានជំងឺមហារីកស្បែកហើយជាដំបូងកុំទាន់ភ័យ ត្រូវមានការវិនិច្ឆ័យទៅតាមស្ថានភាពជំងឺថាត្រូវព្យាបាលយ៉ាងដូចមេ្តច មានការស្រាវជ្រាវច្រើនបែបច្រើនយ៉ាង។