ជំងឺមហារីកលឹង្គជាដុំសាច់មហារីកប្រភេទកាចរបស់មនុស្សប្រុសភាគច្រើនតែងជួបប្រទះ វាមានការប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើសុខភាពសារពាង្គកាយមនុស្សយើង។ ដូចនេះការពិនិត្យឃើញជំងឺនេះទាន់ពេលវេលាមានសារៈសំខាន់ណាស់។ ខាងក្រោមនេះការណែនាំពីការវិនិច្ឆ័យជម្ងឺមហារីកលឹង្គរបស់អ្នកឯកទេសនៃមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីករបស់យើងខ្ញុំ។
១. ការពិនិត្យតាមរូបភាព
(១) ការពិនិត្យតាមស្រមោលក្រពេញទឹករងៃ ៖ មិនអាចជួយក្នុងការវិនិច្ឆ័យលើមហារីកលឹង្គបានច្រើន។ ប៉ុន្តែតាមធម្មតាគេមិនសូវពិនិត្យតាមបែបនេះឡើយ។ គេអាចបញ្ចូលទឹកថ្នាំបង្កើតរូបភាពនៅផ្នែកខាងក្រោយខ្នងលឹង្គ ក្រពេញបំពង់សរសៃឈាម។ ដូចនេះបើកោសិកានោះផ្លាស់ទីវានឹងបង្ហាញឃើញភាពខុសលក្ខណៈ ការផ្តល់ឲ្យមិនគ្រប់គ្រាន់ ក្រពេញទឹករងៃប្រែរូបរាងទទួលរងភាពសង្កត់-ល-។
(២) ការពិនិត្យតាមអេកូ ៖ ការពិនិត្យបែបនេះអាចកំនត់ថាថ្លើមប្រមាត់ ពោះគ្មានការផ្លាស់ទីនៃដុំសាច់មហារីក។
(៣) ការពិនិត្យតាមរយៈCT ,MRI ៖ អាចពិនិត្យឃើញផ្ទៃខាងក្នុងនៃពោះ និង គ្រឿងក្នុងគ្មានការផ្លាស់ទីនៃដុំមហារីក។
២. ការពិនិត្យតាមការធ្វើតេស្ត
ការធ្វើតេស្ត នេះជាវិធីធ្វើរោគវិនិច្ឆ័យដ៏សំខាន់បំផុត។ ការធ្វើតេស្តលើសារធាតុដើមដុំសាច់មហារីកអាចជួយឲ្យឃើញប្រភេទ និង ប្រភពនៃជំងឺតាមដំណាក់កាលផ្សេងៗ។ ការធ្វើតេស្តលើក្រពេញទឹករងៃនៅក្រោមខ្នងត្រគាក ដោយមើលថាវាមានផ្លាស់ទី ឬ អត់។ អាចជួយដល់ការកំណត់ផែនការព្យាបាល និងការបែងចែកពេលវេលាបំរុងមានការព្យាបាលផងដែរ។
ការពិនិត្យលើជំងឺមហារីកលឹង្គដោយខ្លូនឯង
គ្រូពេទ្យជំនាញនៃមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកយើងខ្ញុំមានការផ្ដែផ្ដាំថា ៖ បុរសៗនៅពេលងូតទឹកអាចពិនិត្យមើលលឹង្គរបស់ខ្លួន ដើម្បីប្រទះឃើញជំងឺបានឆាប់រហ័ស។ វិធីពិនិត្យមើលមានដូចជា ៖ ប្រើមេដៃ និងម្រាមដៃចង្អុល ប៉ះថ្នមៗទៅលើលិង្គ និង រំកិលចុះឡើង។ ប្រសិនបើមានអារម្មណ៍ថាហើមធំ មានការឈឺចាប់តិចៗ ឬ ផ្នែកក្រោមត្រគាកនៅភាពធ្ងន់ដូចមានសំពាធដោយអ្វីមួយសង្កត់ សូមរួសរាន់មកមន្ទីរពេទ្យតាមស្តង់ដាដើម្បីធ្វើការពិនិត្យព្យាបាល។