ជម្ងឺមហារីកកន្សោមកូនជាមហារីកកើតលើប្រព័ន្ធប្រដាប់បន្តពូជស្ត្រីម្យ៉ាងដែលច្រើនជួបប្រទះ។ អត្រានៃការកើតជម្ងឺនេះគឺមានលំដាប់ទី៣បន្ទាប់ពី មហារីកកស្បូន និង មហារីកស្បូន។ ប៉ុន្តែជម្ងឺមហារីកកន្សោមកូនអាចមានគ្រោះថ្នាក់ដល់អាយុជីវិត ជាមហារីកដែលកាចសាហាវលំដាប់ទី១នៅក្នុងរោគស្ត្រី មានការគំរាមកំហែងយ៉ាងខ្លាំងដល់អាយុជីវិតនារីភេទ។ ដូចនេះការធ្វើរោគវិនិច្ឆ័យលើជម្ងឺមហារីកកន្សោមកូនមានសារៈសំខាន់ណាស់។ ការធ្វើរោគវិនិច្ឆ័យលើជម្ងឺមហារីកកន្សោមកូនចែកជាបីគឺ៖ ការធ្វើរោគវិនិច្ឆ័យលើជម្ងឺមហារីកកន្សោមកូនដំណាក់កាលដំបូង ការធ្វើរោគវិនិច្ឆ័យកំនត់ទីតាំង និង ការធ្វើរោគវិនិច្ឆ័យកំនត់ប្រភេទ។
ដោយសារតែជម្ងឺមហារីកកន្សោមកូនដំណាក់កាលដំបូងគ្មានរោគសញ្ញា និង អាការៈលេចធ្លោរ ដូចនេះការសាកសួរពីប្រវត្តិជម្ងឺច្បាស់លាស់ និង ការត្រួតពិនិត្យរោគស្ត្រីមានសារៈសំខាន់ណាស់។ បើមានសា្ថនភាពមិនប្រាកដលើផ្នែកវេជ្ជសាស្រ្តក៏អាចប្រើការពិនិត្យតាមការថតឆ្លុះ និង ការពិនិត្យតាមសារធាតុសំគាល់ជម្ងឺមហារីក និង អាចធ្វើការត្រួតពិនិត្យបានកាន់តែលឿន។ សា្ថនភាពមិនប្រាកដដែលបានលើកឡើងនោះមានដូចជា៖ ការរាំងស្ទះមុខងារកន្សោមកូនរយៈពេលវែង មូលហេតុមិនច្បាស់លាស់នៃរោគសញ្ញាក្នុងផ្លូវរលាយអាហារ ឬ ផ្លូវទឹកនោម។ កន្សោមកូនតូចរីកធំ ឬ អាចប៉ះពាល់ដល់កន្សោមកូនដែលអស់រដូវ ព្រមទាំងដុំសាច់កន្សោមកូនរីកធំយ៉ាងលឿន ឡើងរឹង -ល-។
អ្នកដែលកើតជម្ងឺមហារីកកន្សោមកូនដែលប៉ះពាល់ដល់កញ្ចប់សរីរាង្គតាំងពីដំណាក់កាលដំបូងរួមផ្សំនឹងការត្រួតពិនិត្យតាមការថតឆ្លុះ ធ្វើរោគវិនិច្ឆ័យយ៉ាងច្បាស់លាស់។ ប៉ុន្តែមានលក្ខណៈជម្ងឺខ្លះនៃដុំសាច់នៅពេលតូច ក៏មានកន្សោមកូនផ្លាស់ទីហើយធ្វើអោយដុំមហារីកតូចៗរាយប៉ាយពេញពោះផ្នែកខាងក្រោយ។ នៅពេលនោះគាប់គួរជ្រើសរើសវិធីធ្វើរោគវិនិច្ឆ័យពិសេសៗមកជំនួយបន្ថែម កុំខ្ជះខ្ជាយពេលវេលាទៅលើការធ្វើរោគវិនិច្ឆ័យតែមួយមុខ ហើយខកខានក្នុងការព្យាបាល។
ថ្វីត្បិតតែបច្ចេកទេសធ្វើរោគវិនិច្ឆ័យជម្ងឺមហារីកកន្សោមកូនមានការរីកចំរើនពីមួយថ្ងៃទៅមួយថ្ងៃ តែការពិនិត្យដោយការយកទឹករំអិលនៃផ្នែកតភ្ជាប់រវាងស្បូននិងយោនីដែលមានឈ្មោះថា Vaginal fornix ទៅលាបលើបន្ទះកញ្ចក់ដើម្បីទៅពិនិត្យនឹងអតិសុខុមទស្សន៍ ការពិនិត្យតាមការបូមយកទឹកចេញពីទីតាំងដែលមានឈ្មោះថា Uterus rectum pouch និងការពិនិត្យតាមការបូមយកទឹកដក់ក្នុងពោះ នៅតែជាវិធីធ្វើរោគវិនិច្ឆ័យមូលដ្ឋានដែលមានលក្ខណៈងាយស្រួល សាមញ្ញ រហ័ស។ ចំពោះលក្ខណៈជម្ងឺមហារីកកន្សោមកូនដែលគួរឲ្យសង្ស័យ ការពិនិត្យតាមកញ្ចក់ឆ្លុះពោះ និង ការពិនិត្យតាមជាលិកាវិទ្យា អាចពិនិត្យឃើញយ៉ាងច្បាស់លាស់ភា្លមៗ។ ការពិនិត្យតាមរូបភាពជាពិសេស ការឆ្លុះអេកូយោនី មានប្រសិទ្ធភាពជួយកំនត់លក្ខណៈនៃព្រំដែន និង ទ្រង់ទ្រាយផ្នែកខាងក្នុងនៃដុំសាច់កន្សោមកូនប្រភេទកាចដំណាក់កាលដំបូង។ ការធ្វើការពិនិត្យតាមអង់ដូគ្រីនអាចជួយក្នុងការធ្វើរោគវិនិច្ឆ័យមហារីកកន្សោមកូនប្រភេទ Ovarian gonadal stromal tumors និង ជម្ងឺមហារីកកន្សោមកូនដែលផលិតអរដូរគ្រីនមិនមានភាពប្រក្រតី។ ការពិនិត្យសារធាតុសំគាល់ជម្ងឺមហារីកនៅក្នុងឈាមរបស់ជម្ងឺមហារីកកន្សោមកូនប្រភេទកាចមានភាពសុក្រិតខ្លាំង ហើយមិនសូវជាក់លាក់ ដូចនេះមិនអាចពឹងលើការពិនិត្យតាមប្រព័ន្ធសុំាបែបនេះវិភាគយកតែម្តងបានឡើយ។ តែការពិនិត្យសារធាតុសំគាល់ជម្ងឺមហារីករួមជាមួយការពិនិត្យផ្សេងៗទៀត អាចបង្កើនគុណភាពក្នុងការធ្វើរោគវិនិច្ឆ័យកំនត់ប្រភេទលក្ខណៈ។
គ្រូពេទ្យជំនាញនៃមន្ទីរពេទ្យកា្វងចូវទំនើបផ្នែកមហារីកជម្ងឺមហារីកកន្សោមកូនផ្តល់យោបល់ថា ៖ ប្រសិនបើប្រទះឃើញមានកើតជម្ងឺមហារីកកន្សោមកូន ត្រូវទៅកាន់មន្ទីរពេទ្យឲ្យឆាប់រហ័សធ្វើការធ្វើរោគវិនិច្ឆ័យ ជៀសវាងខកខានការព្យាបាល។