ទំរង់នៃជម្ងឺមហារីកមាត់ជាដំណើរជម្ងឺរ៉ាំរៃមួយប្រភេទ នៅមុនពេលចូលជាបម្រែបម្រួលជម្ងឺមហារីកមានលក្ខណៈអាការៈច្បាស់លាស់ ត្រូវឆ្លងកាត់រយៈពេលប៉ុន្មានឆ្នាំឯនោះ អាចមានកំឡុងពេលដល់ដប់ជាងឆ្នាំទៅទៀត។ មានការត្រួតពិនិត្យមាត់ជាប្រចំា មានអត្ថប្រយោជន៍ ការពារការកើតឡើងនៃមហារីកមាត់។
(1)ការពិនិត្យដោយចាក់បញ្ចូលគ្រាប់វិទ្យុសកម្មបំបាត់សមត្ថភាពផ្តល់នូវព័ត៌មានរបស់ក្រ
ពេញទីរ៉ូអ៊ីត បំលាស់ទីនៃឆ្អឹងមហារីមាត់។
(2) ការពិនិត្យដោយរលកសំលេង។
(3) ការថតរូបភាពដោយកាំរស្មីX និង ថតវីដេអូបង្ហាញពីដំណាក់កាល អាចនៅក្នុងការបំផ្លាញរបស់មហារីកមាត់ទៅលើឆ្អឹងថ្គាមខាងលើ ក្រោម និង រន្ធច្រមុះអាចផ្តល់ព័ត៌មានសំខាន់ៗច្រើន។
(4) ការពិនិត្យតាមប្រព័ន្ធCT អាចត្រួតទំហំធំតូចនៃដុំសាច់ បរិវេណ សរីរាង្គនៅជុំវិញ ព្រមទាំង ទំនាក់ទំនងនៃសរសៃឈាមក្រហមផ្នែកក និង ជួយសង្កេតមើលថាកូនកណ្តុរមានផ្លាស់ទីឬអត់។
ការពិនិត្យដោយច្រឹបយកសាច់ទៅធ្វើកោសល្យវិច្ច័យស័ក្តិសមប្រើនៅពេលបម្រែបម្រួលជម្ងឺដំបូងគ្មានអាការៈ ឬ មហារីករាងស្រកាដំណាក់កាលដំបូងដែលបរិវេណនៃជម្ងឺមិនច្បាស់
លាស់ ស័ក្តិសមធ្វើការពិនិត្យដោយជំរើស បន្ទាប់មកសំរាប់ប្រភេទឈ្មោល និង ប្រវត្តិជម្ងឺមានមន្ទិលសង្ស័យច្រើនអាចធ្វើការពិនិត្យថែមមួយកំរិតទៀតដោយច្រឹបយកសាច់ទៅធ្វើកោសល្យវិច្ច័យ។
សំរាប់ការធ្វើរោគវិនិច្ឆ័យ មហារីកមាត់រាងស្រកា ជាធម្មតាប្រើការកាច់ចំនែកដុំសាច់យកធ្វើប៉ាន់ទៅពិនិត្យ។ ពីព្រោះស្រទាប់ខាងក្រៅបានរលួយ ឬ មិនប្រក្រតីបាត់ទៅហើយ នៅទីតាំងដែលមានស្រទាប់ស្តើង ត្រូវជៀសវាងសរីរាង្គដែលបានងាប់ កាត់យកសរីរាង្គដែលនៅកន្លែងដុំសាច់ និង សរីរាង្គដែលធម្មតានៅជុំវិញកាត់មុខគ្នា ធ្វើអោយចំនែកដុំសាច់ដែលកាត់យកនោះមានសារធាតុដុំសាច់មហារីក ក៏មានដុំសាច់ធម្មតាដែរ។
ថ្វីត្បិតតែការពិនិត្យបែបខាងលើនេះភាគតិចណាស់ដែលធ្វើអោយកោសិកាដុំសាច់មហារីករីកសាយ និង ផ្លាស់ទី តែចំពោះជម្ងឺដែលបានខកខានការព្យាបាលរយៈយូរនៅតែអាចឃើញថាផ្នែកនៃដុំសាច់ខ្លះមានការលូតលាស់យ៉ាងឆាប់រហ័ស។ ដូចនេះគំលាតនៃការធ្វើរោគវិនិច្ឆ័យ និង ការព្យាបាលកាន់តែខ្លីកាន់តែល្អ។ ការធ្វើរោគវិនិច្ឆ័យដោយកាត់យកចំនែកដុំសាច់យកធ្វើប៉ាន់ទៅពិនិត្យគួរធ្វើនៅមន្ទីរពេទ្យដោយមានលក្ខណៈល្អសមស្រប។
(1)ត្រួតពិនិត្យមើលផ្នែកដើមក កត់សំគាល់សម្បុរនៃស្បែកមានបម្រែបម្រួលឬអត់។
(2)ប្រើដៃស្ទាបមើលផ្នែកក ចាប់ពីក្រោយគុម្ពត្រចែកស្ទាបបន្តដល់ឆ្ពឹងដងកាំបិត កត់សំគាល់ថានៅពេលដែលស្ទាបនោះមានកន្លែងណាឈឺចាប់ ឬ ដុំសាច់ឬអត់។
(3)បើកបបូរមាត់ក្រោមឡើង ពិនិត្យមើលផ្នែកបបូរមាត់ និង ស្រទាប់ខាងក្នុងមាត់។ ប្រើម្រាមដៃចង្អុល ឬ ដៃមេពីក្នុងចេញក្រៅ ពីស្តាំមកឆ្វេង។ ធ្វើការពិនិត្យដូចគ្នានេះនៅបបូរមាត់ខាងលើ។ ស្ទាបថាមានដុំសាច់ ឬ របួសដំបៅផ្សេងៗឬអត់។
(4)ពិនិត្យមើលអញ្ចាញធ្មេញ និង ស្ទាបផ្នែកថ្ពាល់។
(5)ផ្នែកខាងក្រោមនៃអណ្តាត និង មាត់ ៖ លានអណ្តាត ពិនិត្យមើលពណ៌ និង រូបរាងអណា្តត។ ប្រើក្រណាត់ដែលសំលាប់មេរោគហើយរុំអណា្តត បន្ទាប់មកទាញអណា្តតឆ្វេងសាំ្ត ដើម្បីពិនិត្យផ្នែកចុងអណ្តាត។ ប្រើម្រាមដៃចង្អុល និង ដៃមេស្ទាបសាច់អណ្តាត មើលថាវាមានដុំសាច់មិនប្រក្រតីឬអត់។ ត្រួតពិនិត្យផ្នែកក្រោមនៃមាត់អណ្តាតត្រូវតែប៉ះដល់កន្លើត ហើយពិនិត្យមើលពណ៌ និង ទំរង់មានបម្រែបម្រួលអ្វីឬអត់ បន្ទាប់មកយកដៃចង្អុលប៉ះបាតនៃមាត់។
(6)ផ្នែកកន្លើត ៖ នៅពេលពិនិត្យកន្លើតត្រូវប្រើច្រាសដុះធ្មេញសង្កត់អណ្តាត ងើយក្បាលទៅក្រោយ ពិនិត្យពណ៌សម្បុរ និង ទំរង់នៃកន្លើតទន់ និង កន្លើតរឹង។
មន្ទីរពេទ្យកា្វងចូវទំនើបផ្នែកមហារីកសូមរំលឹកថា ៖ ពិនិត្យមើលមាត់ជាប្រចំា អាចជួយអោយប្រទះឃើញជម្ងឺមហារីកមាត់បានឆាប់ ប្រសិនបើធ្វើការព្យាបាលបានឆាប់ និង អាចបង្កើនប្រសិទ្ធភាពព្យាបាលបានច្រើន។