រួសរាន់ធ្វើរោគវិនិច្ឆ័យ រួសរាន់ធ្វើការព្យាបាលគឺជាមធ្យោបាយមួយក្នុងការលើកកំពស់ប្រសិទ្ធភាពព្យាបាលមហារីក អ្នកឯកទេសនៅមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកបានដាស់តឿនថា ពេលលេចចេញនូវរោគសញ្ញាមហារីកច្រមុះភ្លាម គួរតែប្រញាប់ប្រញាល់ទៅមន្ទីរពេទ្យស្តង់ដាធ្វើការពិនិត្យ។
១. ពិនិត្យច្រមុះដោយឧបករណ៍ឈ្មោះ (Nasopharyngoscopy)
ពិនិត្យច្រមុះដោយឧបករណ៍ឈ្មោះ(Nasopharyngoscopy)គឺជាវិធីសាស្ត្រមួយដែលធ្វើរោគវិនិច្ឆ័យសំខាន់ជាងគេបំផុត ហើយការពិនិត្យមានភាពសាមញ្ញ លទ្ធផលអាចយកជាបាន។ គ្រូពេទ្យនឹងយកអន្តោទស្សន៍ឆ្លងកាត់ច្រមុះអ្នកជម្ងឺធ្វើការពិនិត្យក្នុងបរិវេណច្រមុះបំពង់កថាតើមានកន្លែងណាដែលខុសប្រក្រតីឬអត់?
២. ពិនិត្យដោយកាំរស្មីX
ការពិនិត្យដោយកាំរស្មីX អាចមើលឃើញពីទំហំនៃដុំមហារីក និង ស្ថានភាពលលាដ៏ឆ្អឹងខូចខាត វាមានប្រសិទ្ធភាពកំនត់បានយ៉ាងជាក់លាក់ពីការបែងចែកដំណាក់កាល និងមធ្យោបាយព្យាបាលមហារីក។ កាំរស្មីXដែលតែងតែយកមកធ្វើការពិនិត្យមានដូចជា ថតlateral radiography និង skull radiography។
៣. ធ្វើរោគវិនិច្ឆ័យរូបភាពឆ្អឹងតាមវិទ្យុសកម្ម
ការធ្វើរោគវិនិច្ឆ័យរូបភាពឆ្អឹងតាមវិទ្យុសកម្មគឺជាវិធីវិនិច្ឆ័យមួយប្រភេទដែលមិនមានការខូចខាត និង ប្រែប្រួលក្រោមអនុភាគកំរិតខ្លាំងណាមួយឡើយ តាមរយៈការយល់ឃើញថាការវិនិច្ឆ័យឆ្អឹងរាលដាលដោយការស្គេនឆ្អឹង បើប្រៀបធៀបនឹងពិនិត្យដោយកាំរស្មីXមានអត្រាខ្ពស់ជាង៣០% ហើយអាចពិនិត្យឃើញជម្ងឺបានឆាប់រយៈពេលពី៣ខែទៅ៦ខែ។
៤. CTស្គេន
CTស្គេនអាចធ្វើឱ្យយើងដឹងច្បាស់ពីទីតាំង និង ហេដ្ឋារចនាសម្ព័ន្ធជុំវិញដុំមហារីក។
៥. ការពិនិត្យអេកូ
ក្នុងការវិនិច្ឆ័យនិងព្យាបាលមហារីកច្រមុះ ការពិនិត្យអេកូត្រូវបានគេប្រើប្រាស់យ៉ាងធំធេង វិធីសាស្ត្រងាយស្រួល មិនមានស្នាមរបួស អេកូក្រៅពីយកមកធ្វើការពិនិត្យលីមហ្វូម៉ាផ្នែកកមហារីកច្រមុះបំពង់ក នៅអាចយកមកពិនិត្យថ្លើម ការពិនិត្យលីមហ្វូម៉ាពោះ ស្វែងយល់ផ្នែកទាំងនេះថាតើមានរាលដាលឬអត់?
៦. ការពិនិត្យMRI
MRIអាចបង្ហាញយ៉ាងច្បាស់លាស់ពីឆ្អឹងលលាដ៍ក្បាលគ្រប់កំរិត ខួរក្បាល រូបធាតុពណ៌ប្រផេះ រូបធាតុពណ៌ស និង ប្រហោងសរសៃឈាមក្នុងខួរក្បាល សរសៃឈាម-ល- ទាំងនេះគឺអាចវិនិច្ឆ័យបានយ៉ាងច្បាស់លាស់ពីព្រំដែនដុំមហារីក ស្របពេលនោះ MRIជាជំនួយយ៉ាងធំធេងក្រោយពីយល់ច្បាស់ពីការបាញ់កាំរស្មី ចាក់ថ្នាំគីមីថាតើមានការរងរបួសឬអត់។
៧. ពិនិត្យឈាម
ដោយសារតែនៅក្នុងឈាមរបស់អ្នកជម្ងឺមានផ្ទុកនូវអង់ទីក័រប្រឆាំងវីរុសEB មានគំលាតខុសគ្នាដាច់ស្រលះពីអ្នកជម្ងឺមហារីកដទៃទៀតនិងមនុស្សដែលមានសុខភាពធម្មតា ដូច្នេះការពិនិត្យឈាមគឺជាមធ្យោបាយមួយសំរាប់ជំនួយដល់ការធ្វើរោគវិនិច្ឆ័យជម្ងឺមហារីកច្រមុះ។
៨. ការច្រឹបយកសាច់ទៅធ្វើកោសល្យវិច័្ចយ
ការធ្វើរោគវិនិច្ឆ័យជម្ងឺមហារីកច្រមុះដ៏មានភាពប្រាកដប្រជាមួយត្រូវពឹងផ្អែកទៅលើការច្រឹបយកសាច់ទៅធ្វើកោសល្យវិច័្ចយ។ ការច្រឹបយកសាច់ទៅធ្វើកោសល្យវិច័្ចយមានវិធីជាច្រើនដូចខាងក្រោម៖
១) ការច្រឹបយកសាច់តាមរយៈលូកចូលតាមមាត់
២) ការច្រឹបយកសាច់តាមរយៈលូកចូលរន្ធច្រមុះ
៣) ការច្រឹបយកសាច់តាមរយៈម្ជុលចាក់បញ្ចូលចំទីតាំងពីលើ