ការធ្វើរោគវិនិច្ឆ័យលើជំងឺមហារីកកូនកណ្តុរមិនមែនធ្វើឡើងដោយមិនច្បាស់លាស់ទេ ដោយសារតែបរិវេណកើតជំងឺមិនដូចគ្នា និង ទំហំមិនដូចគ្នាទៀត ការធ្វើរោគវិនិច្ឆ័យក៏ផ្សេងពីគ្នាដែរ ដូចនេះយើងត្រូវប្រុងប្រយ័ត្នក្នុងការធ្វើរោគវិនិច្ឆ័យនៃជំងឺ និង ប្រើវិធីដែលត្រឹមត្រូវក្នុងការពិនិត្យ។
1. ការពិនិត្យតាមកាំរស្មីX ៖ គោលដៅសំខាន់នៃការពិនិត្យតាមកាំរស្មីX គឺត្រួតពិនិត្យដុំសាច់ក្រពេញទឹករងៃលើទងសួត ដើមទ្រូង ដុំសាច់បំពង់ក និង ដុំសាច់ដោះ។ ដូចគ្នានោះដែរ អ្នកជំងឺត្រូវពិនិត្យមើលតើទងសួតមានទទួលរងក្នុងការកើតមានជំងឺមហារីកដែររឺទេ។ ដុំសាច់កូនកណ្តុរដែលនៅចំកណ្តាលដើមទ្រូង និង ដុំសាច់ក្រពេញទឹករងៃលើទងសួត បើមានសភាពរីកធំខ្លាំងអាចជាដុំសាច់ប្រភេទកាច។ លើកលែងតែអ្នកជំងឺកើតមានជំងឺរបេង ការឆ្លងមេរោគពីកត្តាក្រៅ រឺ ចម្លងកោសិកាមហារីកពីសរីរាង្គផ្សេងៗទៀតក៏អាចបង្កអោយហើមដុំសាច់កណ្តុរដែរ។ អ្នកជំងឺដែលមានអាការៈដូចជា រីកត្រគោក រីកក្បាលពោះ និងមានដុំសាច់ក្បែរសសៃជីបចរ អាចធ្វើការពិនិត្យដោយរូបភាព(ហ្វីល)ផ្នែកមួយកំណាត់ខ្លួនក្រោមថែមទៀត។
2. ការស្កេនតាមប្រព័ន្ធកុំព្យូទ័រ(CT) ៖ ឆ្លងកាត់ការស្កេនCT អាចឆ្លុះបង្ហាញប្រព័ន្ធក្រពេញទឹករងៃផ្នែកទ្រូងដែលធម្មតាមិនអាចឆ្លុះឃើញ។ CT ផ្នែកទ្រូងនឹងអាចជួយក្នុងការ ពិនិត្យ ការរីកធំធាត់នៃ ដុំសាច់ក្រពេញទឹករងៃផ្នែកទ្រូង ដុំសាច់បំពង់ក ដុំសាច់ក្រពេញទឹករងៃលើទងសួត និងដុំសាច់ក្រពេញទឹករងៃក្បែរជីបចរ។
3. ការពិនិត្យតាមប្រព័ន្ធMRI ៖ ការពិនិត្យបែបនេះអាចបង្ហាញឲ្យឃើញទ្រង់ទ្រាយសសៃឈាមព្រមទាំងអាចស្កេនសារពាង្គកាយខាងក្នុងរបស់មនុស្សបានច្រើនផ្នែក និងច្រើនស្រទាប់ផងដែរ។
4. ការវិនិច្ឆ័យដោយស្កេនតាមរលកវិទ្យុសកម្ម ៖ ការស្កេនឆ្អឹងបែបនេះអាចធ្វើឲ្យឃើញអាការៈប្រែប្រួលនៃខួរឆ្អឹងបានឆាប់ជាងការពិនិត្យតាមកាំរស្មីX ក៏ដូចជាអាចស្កេនឃើញតំបន់ដែលបរិមាណអាតូមត្រូវស្រូបយក និង កើនឡើង ថែមទាំងអាចតាមដានការសាយភាយបណ្ដុំកោសិកាមហារីកនៅក្នុងឆ្អឹងទៀតផង។
5. ការវិនិច្ឆ័យដោយប្រើរលកសំលេង ៖ ការពិនិត្យបែបនេះអាចឲ្យយើងឃើញដុំសាច់ដែលមានទំហំលើសពី2សង់ទីម៉ែត ប៉ុន្ដែការពិនិត្យបែបនេះមិនអាចសន្មត់ថាដុំសាច់នោះជាកោសិកាមហារីក ឬ គ្រាន់តែជាដុំសាច់ដែលកើតមកពីជំងឺរលាករ៉ាំរ៉ៃនោះឡើយ ការវិនិច្ឆ័យដោយប្រើរលកសំលេងអាចបង្ហាញឲ្យឃើញយ៉ាងច្បាស់នូវរចនាសម្ព័ន្ធដុំសាច់រីកធំធាត់នៅលំពែង និង ថ្លើម។
អ្នកជំងឺដែលមានមហារីកកូនកណ្តុរនឹងត្រូវឆ្លងកាត់ការពិនិត្យដោយរូបភាព(ហ្វីល) ពេលដែលប្រទះឃើញដុំសាច់នោះគ្រូពេទ្យនឹងធ្វើការយកធ្វើតេស្ដ៍វិភាគទៅលើដុំសាច់ ដើម្បីដឹងថាដុំសាច់នោះជាប្រភេទកាច ឬ ប្រភេទស្លូត។
1. ការធ្វើតេស្ដ៍កោសិកាមហារីកកូនកណ្តុរ ៖ កោសិកាមហារីកកូនកណ្តុរប្រភេទកាច ត្រូវឆ្លងកាត់ការពិនិត្យជាក់លាក់ពីអាការៈរបស់អ្នកជំងឺ។ វត្ថុតេស្ដ៍ដែលត្រូវយកទៅធ្វើកោសល្យវិច័យត្រូវយកជាគោលក្នុងការកំណត់កោសិកាមហារីកកូនកណ្តុរ។
2. ការធ្វើធ្វើកោសល្យវិច័យខួរឆ្អឹង ៖ ពី40%ដល់90%នៃកោសិកាមហារីកកូនកណ្តុរបានលុកលុយក្នុងខួរឆ្អឹង។ ដោយសារៈសំខាន់នៃប្រតិកម្មអាការៈនៃការធ្វើកោសល្យវិច័យខួរឆ្អឹង គេតែងធ្វើតេស្ដ៍ដោយចោះយកសារធាតុខួរឆ្អឹងមួយដង ឬ ច្រើនដងដើម្បីធ្វើកោសល្យវិច័យ។
3. ការធ្វើកោសល្យវិច័យលើថ្លែម ៖ កោសិកាមហារីកកូនកណ្តុរតូចៗ មានភាពងាយស្រួលក្នុងការវាយលុកចូលដល់ថ្លើម។
4. ការធ្វើតេស្ត៍ឈាម ៖ ជាទូទៅអ្នកជំងឺHodgkin's មានជាលិកាឈាមសប្រក្រតី រឺ អាចមានការកើនឡើងតិចតួច។ ចំពោះអ្នកជំងឺនៃតំណាក់កាលចុងក្រោយ កោសិការបស់ដុំលាច់កូនកណ្តុរបានកាត់បន្ថយច្រើនណាស់។ ចំពោះអ្នកជំងឺដែលមានមហារីកកូនកណ្តុរដំណាក់កាលចុងក្រោយអាចមានអាការៈដូចជា ៖ គ្រាប់ជាលិកាឈាមសកើនច្រើនជាងមនុស្សធម្មតា នៅពេលនោះកោសិកាមហារីកកូនកណ្តុរក៏កើនឡើងតាមកំរិតនោះដែរ។
គ្រូពេទ្យជំនាញនៃមន្ទីរពេទ្យយើងខ្ញុំមានការផ្ដែផ្ដាំថា ៖ នៅពេលសារពាង្គកាយមានលក្ខណៈមិនប្រក្រតី ត្រូវធ្វើការព្យាបាលឲ្យទាន់ពេលវេលា ទើបអាចគ្រប់គ្រងស្ថានភាពជំងឺបានល្អប្រសើរ។