ជំងឺមហារីកថ្លើមគឺសំដៅទៅលើថ្លើមដែលជាជំងឺមហារីកប្រភេទកាច បើគិតតាមមធ្យមភាគទៅគឺអ្នកជំងឺដែលមានវ័យចាប់ពី44ឆ្នាំ។ ព្យាបាលមហារីកថ្លើមមិនទាន់ពេលវេលាឬក៏ជ្រើសរើសការព្យាបាលមិនត្រូវតាមគោលការណ៍ទេនោះ ជាមធ្យមពេលវេលានៃការរក្សាអាយុរស់នៅគឺបានតែកន្លះឆ្នាំប៉ុណ្ណោះ។ ពីព្រោះដំណាក់កាលដំបូងនៃជំងឺមហារីកនេះវាមិនមានលក្ខណៈប្លែកបង្ហាញអោយឃើញនោះទេ នៅពេលដែលរកឃើញថាមានកើតជម្ងឺនេះភាគច្រើនជម្ងឺនេះគឺស្ថិតក្នុងដំណាក់កណ្តាល ឬចុងក្រោយទៅហើយ ដូច្នេះការធ្វើរោគវិនិច្ឆ័យនៃជំងឺមហារីកថ្លើមឲ្យបានត្រឹមត្រូវទាន់ពេលវេលាពិតជាមានប្រសិទ្ធភាពខ្លាំងណាស់។
1.ត្រួតពិនិត្យតាមរយៈ CT
ប៉ុន្មានឆ្នាំកន្លងមកនេះ ការត្រួតពិនិត្យតាមCT គឺជាមធ្យោបាយឬក៏ជាឧបករណ៍មួយល្អ
បំផុតក្នុងការធ្វើរោគវិនិច្ឆ័យជំងឺមហារីកថ្លើម ត្រួតពិនិត្យតាមCTនេះផងដែរអាចរកឃើញយ៉ាងច្បាស់លាស់នូវរូបសណ្ឋានតូចឬធំ កត្តារឺបដិវេណនៃរាង្គកាយរបស់អ្នកជំងឺផងដែរ។ក្រៅពីនោះទៀតគឺព្យាលបាលតាមម៉ាស៊ីនស្គេនដើម្បីវែកញែករកនូវបំពង់ល្អិតៗ ដែលខូចខាតនៃបដិវេណថ្លើម យើងប្រើម៉ាស៊ីន CTប្រភេទនេះអាចរកឃើញយ៉ាងច្បាស់លាស់នូវសរសៃឈាមគ្រប់ផ្នែកនៃថ្លើមនិងជាពិសេសអាចឆ្លុះឃើញនូវដុំសាច់មហារីកដែលនៅក្នុងនេះផងដែរ។
2. ម៉ាស៊ីន MRI បើនិយាយចំពោះម៉ាស៊ីនប្រភេទនេះវាងាយស្រួលក្នុងការធ្វើរោគវិនិច្ឆ័យនិងត្រួតពិនិត្យបានយ៉ាងល្អិតល្អន់បំផុតចំពោះមហារីកថ្លើមប្រភេទស្រាល ។ បើនិយាយចំពោះមហារីកជាដុំសាច់ស្លូត ម៉ាស៊ីនប្រភេទនេះវាមានអត្ថប្រយោជន៏យ៉ាងច្រើនក្នុងការត្រួតពិនិត្យ បន្ថែម
ពីនេះទៅទៀត អ្នកជំងឺដែលបានធ្វើការវិនិច្ឆ័យដោយម៉ាស៊ីន CT នោះរួចក៏មកធ្វើការព្យាល
បាលដោយម៉ាស៊ីនប្រភេទនេះបន្ថែមទៀតដែរ។
3. ប្រូតេអ៊ីន AFP
នៅវិស័យសុខាភិបាល ប្រូតេអ៊ីន AFP នាពេលបច្ចុប្បន្ននេះវាគឺជាមធ្យោបាយដ៏ល្អបំផុតក្នុងការវិនិច្ឆ័យរោគជំងឺមហារីកថ្លើម នេះគឺជាវិធីពិតជាក់លាក់និងងាយស្រួលសម្រាប់ធ្វើយកមកប្រើប្រាស់ ។ អ្នកជំងឺដែលកើតមេរោគរលាកថ្លើមងាយនឹងឈានទៅរកឬឆ្លង
ជំងឺមហារីកថ្លើម ហើយអ្នកមានជំងឺមហារីកថ្លើមងាយនឹងមាន ប្រួតេអ៊ីន AFPកើនឡើង
ប៉ុន្តែមិនមែនទាំងអស់នៃអ្នកកើតជំងឺមហារីថ្លើមនោះទេដែលមានប្រូតេអ៊ីននេះ ដូច្នេះហើយអ្នកជំងឺដែលកើតជំងឺរលាកថ្លើមរីងរៃមាន ប្រូតេអ៊ីនAFP ធម្មតានិងមិនលាតត្រដាងអ្វីឡើយ។
4. ការត្រួតពិនិត្យដោយតាមរយៈអេកូ
ជាទួទៅលក្ខណៈដូចខាងក្រោម អេកូគឺគេប្រើក្រោយពីអ្នកជំងឺបានព្យាលបាលរួច
បន្ទាប់មកគេនឹងចាប់ត្រួតពិនិត្យឡើងវិញ វិធីនេះបើនិយាយចំពោះការធ្វើរោគវិនិច្ឆ័យ
វាអាចបង្ហាញថាដុំសាច់មហារីកមានលក្ខណៈតូចឬក៏ធំ ធ្វើការវិនិច្ឆ័យលក្ខណៈប្រភេទ
ដុំមហារីកថ្លើមនេះពិតជាមានសារៈសំខាន់ខ្លាំងណាស់។
អ្នកជំនាញនៅមន្ទីពេទ្យក្វាងចូវទំនើបផ្នែកមហារីកបានរំលឹកថា ៖ នៅពេលធ្វើការ
វិនិច្ឆ័យរោគមហារីកថ្លើមត្រូវតែមកមន្ទីពេទ្យណាដែលមានជំនាញក្នុងការព្យាលបាល
ជំងឺមហារីក ទើបអាចធានាបានថាមានប្រសិទ្ធភាពខ្ពស់ហើយជាពិសេសនោះមាន
លក្ខណៈសុវត្ថិភាពផងដែរ។