រោគសញ្ញានៃជំងឺមហារីកដំណាក់កាលដំបូងវាមិនបង្ហាញនូវអាការៈអ្វីឡើយដែលធ្វើអោយយើងមានការកត់សំគាល់រួចជំងឺមហារីកនេះវាបានធ្វើអោយអ្នកជំងឺមួយចំនួនមិនសូវ
យកចិត្តទុកដាក់ចំពោះវាហើយនៅពេលដែលអ្នកជំងឺទៅធ្វើការត្រួតពិនិត្យម្តងៗតែងតែជួបប្រទះនូវអាការៈដូចជា “រាគមូល”និង“ជំងឺរលាកក្រពះ”។ល។ មានមួយគ្រាវេជ្ជបណ្ឌិតបាន
ជួបប្រទះនូវការស្ទះនៅត្រង់ផ្លូវនៃពោះវៀនរឺក៏វាមានដុំសាច់មួយដុំនៅត្រង់ផ្នែកពោះ។
ជាទួទៅជំងឺមហារីកក្រពះបានឈានទៅដំណាក់កាលចុងក្រោយយ៉ាងឆាប់រហ័ស ដូច្នេះ
ហើយការធ្វើរោគវិនិច្ឆ័យនៃជំងឺមហារីកពោះវៀនពិតជាមានសារៈសំខាន់ណាស់ ហើយការ
វិនិច្ឆ័យច្បាស់លាស់នេះវាពិតជាប្រសិទ្ធភាពខ្ពស់ក្នុងការព្យាបាល។
1. ជាពិសេសមានលក្ខណៈដំបៅនិងរលាកពោះវៀន ៖ ឧស្សាហ៏រាគរូស លាមកមាន
លាយនឹងសំបោរនិងលាមកលាយនឹងឈាមខ្ទុះ។ល។ និងវាអាចកើតនូវអាការៈដំបៅ
និងរលាកពោះវៀន ហើយងាយស្រួលនឹងភ័ណ្ឌច្រលំនៅក្នុងការវិនិច្ឆ័យខ្លាំងណាស់។
2. រលាកខ្នែងពោះវៀន ៖ ជំងឺមហារីកពោះវៀនផ្នែកILEOCECAL ដែលជាទូទៅនៅទី
តាំងផ្នែកខាងស្តាំនៃពោះតែងតែឈឺហើយបានគេវិភាគថាគឺជាជំងឺរលាកខ្នែងទៅវិញ។
3. ដុំសាច់នៅត្រង់ពោះវៀនធំ ៖ រោគសញ្ញានៃដុំសាច់ក្នុងពោះវៀនធំគឺលាមកឈាម
ដែលធ្វើអោយយើងយល់ច្រលំថាជំងឺមហារីកជាដុំសាច់ទៅវិញ ប៉ុន្តែលាមកឈាម
ដែលនៅត្រង់ដុំសាច់នៃពោះវៀនធំ នៅពេលដែលអ្នកជំងឺបត់ជើងមកឈាមទាំង
អស់នោះបែរជាមិនលាយជាមួយលាមកទៅវិញ ហើយវាក៏បណ្តាលអោយអ្នកជំងឺ
លេចចេញនូវអាការៈលាមកមានឈាមខ្ទុះ។
4. អាការៈរាគមួល ៖ ជំងឺមហារីកពោះវៀន និងជំងឺមហារីកពោះវៀនធំដំណាក់កាលទី2
តែងតែលេចចេញនូវអាការៈ លាមកមានឈាមខ្ទុះហើយក្រោយពេលបត់ជើងហើយ
ម្តងៗតែងតែមានអារម្មណ៍ថាពិបាក ។ ដូច្នេះហើយទើបអ្នកជំងឺងាយយល់ច្រលំថា
ជាជំងឺរាគមួលធម្មតាទៅវិញ។
5. ឬសដូងបាត ៖ ជំងឺមហារីកពោះវៀនតែងតែជួបនូវអាការៈមានលាមកឈាម ហើយ
ក៏ភ័ណ្ឌច្រឡំទៅនឹងជំងឺឬសដូងបាត ។ ប៉ុន្តែប្រសិនបើមានឬសដូងបាតច្រើននៅត្រង់
ទ្វាធំ ដូច្នេះហើយការបត់ជើងធំដែលមានលាមកឈាមនោះក៏មិនបណ្តាលអោយឈឺ
ហើយចំពោះឈាមដែលមានពណ៍ក្រហមស្រស់វាក៏មិនលាយជាមួយលាមកធម្មតាទេ
នៅពេលដែលអ្នកជំងឺបត់ជើង។ ហើយចំពោះបរិមាណឈាមវាក៏អាចប្រែក្លាយទៅតាមលាមកផងដែរ រួចតំណក់ឈាមបានហូរជាលំដាប់។
(1)ការត្រួតពិនិត្យពោះវៀន ៖ ក្រោយពីគ្រូពេទ្យបានពាក់ស្រោមដៃរួច គាត់ក៏ចាប់
ផ្តើមយកម្រាមដៃចង្អុលទៅលាបថ្នាំរំអិលនៅបរិវេណទ្វាធំរបស់អ្នកជំងឺ បន្ទាប់មកគាត់
ក៏យកម្រាមដៃរបស់គាត់លូកចូលទៅដល់ផ្នែកពោះវៀន ដើម្បីត្រួតពិនិត្យថាតើមានដុំសាច់រឺទេនៅត្រង់ផ្នែកពោះវៀន។
(2) ការពិសោធន៍លាមកឈាម ៖ ជំងឺមហារីកពោះវៀនមានអាការៈធ្ងន់ធ្ងរជាងមុន
ដូច្នេះហើយបរិមាណឈាមក៏មានការថយចុះដែរ បរិមាណឈាមដែលនៅក្នុងលាមក
ក៏បានបញ្ចេញមកក្រៅជាមួយលាមកផងដែរ ។ ការពិសោធន៍លាមកឈាមក៏អាចរក
ពិនិត្យរកឃើញនូវចំនុះបរិមាណឈាមដែលមានការថយចុះ ហើយការពិសោធន៍នេះ
បានធ្វើឡើងជាច្រើនដងដោយមើលផ្ទាល់នឹងភ្នែក ហើយការពិសោធន៍នេះបានបង្ហាញនូវត្រង់ផ្លូវរំលាយអាហារមានអាការៈចេញឈាមរុំារៃ ។ គួរតែពិនិត្យដំណាក់កាលបន្ទាប់និងប្រុងប្រយ័ត្នចំពោះផ្នែកពោះវៀននិងក្រពះវាអានកើតមាននូវដុំមហារីក
ជាដើម។
(3) ការពិនិត្យដោយកាំរស្មីX ៖ រួមទាំងការត្រួតពិនិត្យដោយសារជាតិគីមីម៉្យាងមុននឹងថតកាំរស្មីXនៅក្នុងការត្រួតពិនិត្យផ្លូវរំលាយអាហារនិងដោយត្រួតពិនិត្យជាសារជាតិ
គីមីម៉្យាងមុននឹងថតកាំរស្មីX។ការថតកាំរស្មីXអាចមើលឃើញនូវផ្នែកពោះវៀនទាំង
អស់ ហើយនឹងអាចប្រទះឃើញនូវដុំសាច់និងកោសិកាមហារីកដែលផ្ទុកនៅផ្នែក
(4)ការត្រួតពិនិត្យដោយឆ្លុះនៅផ្នែកខាងក្នុង ៖ ជាធម្មតាលាមកឈាមឬក៏ទំលាប់កែប្រែ
នៃការបន្ទោរបង់ ហើយការត្រួតពិនិត្យពោះវៀន តែងតែជួបនូវសភាពមិនប្រក្រតី
មួយចំនួន ដូច្នេះគ្រូពេទ្យបានណែនាំថាគួរតែធ្វើការត្រួតពិនិត្យដោយការឆ្លុះមើលពោះវៀនធំដំណាក់កាលទី2 និងការឆ្លុះមើលតាមការសុងពោះវៀនធំ ការត្រួតពិនិត្យដោយឆ្លុះនៅផ្នែកខាងក្នុងយើងអាចឃើញនូវអាការៈបានផ្ទាល់នឹងភ្នែកហើយក៏អាចចាប់ផ្តើមនូវការត្រួតពិនិត្យដោយទឹកនោមឬក៏ឈាមបាន។
(5)ការស្គេនដោយម៉ាស៊ីនអេកូ ៖ ការស្គេនដោយម៉ាស៊ីនCT និងម៉ាស៊ីនMRI ការត្រួត
ពិនិត្យដោយម៉ាស៊ីនទាំងពីប្រភេទនេះគឺមិនអាចធ្វើកាវិនិច្ឆ័យបានទេចំពោះជំងឺមហា
រីកពោះវៀន ប៉ុន្តែបើធ្វើការវិនិច្ឆ័យចំពោះបរិវេណផ្នែកដុំសាច់ធំឬតូចនៃជំងឺមហារីកវាពិតជាប្រសិទ្ធភាពល្អ និងធ្វើការវិនិច្ឆ័យទៅលើទឹករងៃនៅបរិវេណថ្លើមក៏មានប្រសិទ្ធភាពនោះដែរ។
អ្នកឯកទេសនៅមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកបានក្រើនរំលឹកថា ៖ ប្រសិនបើមានអាការៈខុសប្រក្រតីនៅលើរាង្គកាយរបស់អស់លោកអ្នក សូមមកកាន់មន្ទីរពេទ្យដែលមានភាពស្តង់ដាក្នុងការត្រួតពិនិត្យនិងព្យាបាល ហើយសូមចៀសវាងនូវការពន្យាពេល
ព្យាបាល។