1.ពិនិត្យអេកូ ៖ វិធីនេះងាយស្រួលគ្មានផលប៉ះពាល់អាចធ្វើជាច្រើនដង អត្រាច្បាស់លាស់រហូតដល់៩០% ជាជម្រើសទី១ក្នុងការវិនិច្ឆ័យរោគមហារីកប្រម៉ាត់។
2.ពិនិត្យស្កែន ៖ វិធីនេះមិនល្អដូចពិនិត្យអេកូក្នុងការវិនិច្ឆ័យរោគមហារីកប្រម៉ាត់ដំណាក់កាលដំបូង។ ប៉ុន្តែអ្នកសង្ស័យខ្លាំងថាកើតជម្ងឺមហារីកប្រម៉ាត់ក្រោយពិនិត្យអេកូរួច ការពិនិត្យស្កែនបន្ថែមជាការចាំបាច់។ បើមហារីករាលដាលដល់ថ្លើមឬលីមហ្វូម៉ាដែលពាក់ព័ន្ធសុទ្ធតែអាចបង្ហាញឃើញតាមរយៈស្កែន។
3.ពិនិត្យ MRI ៖ វិធីនេះជាទូទៅមិនមែនជាជម្រើសចំបងឬចាំបាច់សម្រាប់ពិនិត្យមហារីកប្រម៉ាត់ទេ គ្រាន់តែនៅពេលត្រូវបញ្ជាក់ជម្ងឺប្រែប្រួលប៉ះពាល់ដល់ថ្លើមឬអ្នកជម្ងឺមានសភាពស្ទះទឹកប្រម៉ាត់ឡើងលឿង នោះអាចពិចារណាពិនិត្យ MRI ។ អត្រាជាក់លាក់ដូចនឹងស្កែនដែរ តែមានគុណសម្បត្តិមានប៉ះពាល់ដោយកាំរស្មី អាចពិនិត្យសារឡើងវិញច្រើនដង។
4.ពិនិត្យស្កែនដងខ្លួន ៖ ជាវិធីពិនិត្យដែលមានតាមកំនត់ ក្នុងករណីលើកលែងរលាកប្រម៉ាត់វិធីនេះមានប្រយោជន៍វិនិច្ឆ័យរោគប្រម៉ាត់ជ្រាបចូល សន្មត់ថាមានប្រែប្រួលជម្ងឺក្រៅពីប្រម៉ាត់ឬទេ?
5.ពិនិត្យដោយបន្ទប់ពិសោធន៍ ៖ បើជម្ងឺប្រម៉ាត់ប្រែប្រួលជាមហារីក ជាធម្មតាអាចកើតតាមកម្រិតនៃសញ្ញាណកោសិកាមហារីក។ ពិនិត្យឈាមរកកោសិកាមហារីកឡើងខ្ពស់អាចជួយវិនិច្ឆ័យជាក់លាក់មហារីកប្រម៉ាត់ តែមហារីកដំណាក់កាលដំបូងប្រហែលជាមិនបង្ហាញឃើញមានការឡើងខ្ពស់ទេ។
រោគសញ្ញាដំណាក់កាលដំបូងមិនមានទម្រង់ពិបាកក្នុងការវិនិច្ឆ័យ។ អ្នកជម្ងឺជាច្រើនពេលដំបូងស្រដៀងនឹងរលាកប្រម៉ាត់រ៉ាំរ៉ៃនិងក្រួសក្នុងប្រម៉ាត់។ រោគសញ្ញាសំខាន់គឺឈឺផ្នែកលើពោះខាងស្តាំ រាលទៅដល់ឆ្អឹងស្មាខាងស្តាំ រួមទាំងមិនឃ្លានអាហារ អស់កម្លាំង ហើមពោះ ក្តៅតិចៗ ឆ្អល់ពោះ និងខ្លួនឡើងលឿង។ ចំពោះអ្នកជម្ងឺភេទស្រីអាយុលើសពី៤០ឆ្នាំ ធ្លាប់មានប្រវត្តិរលាកប្រម៉ាត់រ៉ាំរ៉ៃនិងក្រួសក្នុងប្រម៉ាត់ លក្ខណៈឈឺចាប់ពីម្តងម្កាលក្លាយជាឈឺលើពោះខាងស្តាំជាប្រចាំ ហើយកាន់តែធ្ងន់ធ្ងរទៀតដុំមហារីកប៉ះជាមួយផ្នែកណាមួយស្ទះទឹកប្រម៉ាត់ឡើងលឿង រាងកាយចុះស្គមយ៉ាងខ្លាំង គួរពិចារណាទៅលើមហារីកប្រម៉ាត់។ ដំណាក់កាលចុងក្រោយអាចមានដុំថ្លើមរីកធំ ថ្លើមលៀនចេញ ទឹកដក់ក្នុងពោះ(ទាចទឹក) រោគអាក្រក់និងសញ្ញាណដែលលាយឡំជាមួយមហារីកថ្លើម មហារីកលំពែង និងមហារីកទងប្រម៉ាត់។ ១.ករណីជម្ងឺជាច្រើនបង្ហាញជាទម្ងន់ស្រកចុះ អស់កម្លាំងនិងងាយស្រួលចេញរោគសញ្ញាអាក្រក់។ ២.ករណីខ្លះលើឆ្អឹងដងកាំបិតអាចស្ទាបប៉ះដុំលីមហ្វូម៉ាដែលរាលដាល ក៍មានដុំសាច់រាលដាលនៅផ្នែកសុដន់ដែរ។ ៣.ករណីជម្ងឺដំណាក់កាលចុងក្រោយ ដោយសារមាត់ប្រម៉ាត់ទទួលសម្ពាធបណ្តាលអោយប្រព័ន្ធរំលាយអាហារចេញឈាម ទឹកដក់ក្នុងពោះ និងមុខងារថ្លើមចុះខ្សោយ។
វេជ្ជបណ្ឌិតមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកសូមក្រើនរំលឹកថា ៖ នៅពេលពិនិត្យអេកូរកឃើញប្រម៉ាត់មានរោគសញ្ញាប្រែប្រួលលៀនចេញឬថង់ប្រម៉ាត់ឡើងក្រាស់មិនប្រក្រតី នោះត្រូវធ្វើការពិសោធន៍និងពិនិត្យបន្ថែមបញ្ជាក់ច្បាស់ថាជាមហារីកប្រម៉ាត់ឬមិនមែន។