ជម្ងឺមហារីកភ្នែកជាមហារីកប្រភេទកាចនៅក្នុងភ្នែកដែលកំរជួបប្រទះ។ ប្រសិនបើប្រទះឃើញភ្នែករបស់អ្នកមានអាការៈដូចជា ៖ ពន្លឺចាំងមិនប្រក្រតី ឬ កែវភ្នែកលានចេញក្រៅ ហើម -ល- សូមទៅកាន់មន្ទីរពេទ្យអោយលឿនហើយសហការនិងគ្រូពេទ្យធ្វើការពិនិត្យ វិភាគថាជាមហារីកភ្នែកឬអត់។
១. ការត្រួតពិនិត្យដោយអ្នកជំនាញ ៖ វេជ្ជបណ្ឌិតសំខាន់ត្រូវពិនិត្យទីតាំងដុំសាច់ ទំហំ រូបរាង កំរិតរឹង ឬ ទន់ មានការសង្កត់ឈឺ និង មានកំរើកឬអត់ មានរលួយឬអត់ ស្ថានភាពប៉ះពាល់ទៅក្នុងជ្រៅ ឬ សរិរាង្គនៅក្បែរនោះ មានការរំកិលឬអត់ ត្របកភ្នែក និង នៅជិតរង្វង់ភ្នែកពិនិត្យការសា្តប់ថាមានសំលេងរំខាន់ឬអត់-ល-។ ក្រៅពីនេះគ្រូពេទ្យនៅត្រួតពិនិត្យផ្នែកខ្លះ និង ផ្នែកដែលមានគំលាតឆ្ងាយនៃដុំសាច់ ថាមានផ្លាស់ទីឬអត់។ នៅពេលដែលចាំបាច់ សូមលោកគ្រូពេទ្យជំនាញធ្វើការពិនិត្យវិភាគដុំសាច់ថាជាប្រភេទកើតនៅកន្លែងដើម ឬ ប្រភេទរាលដាល។
២. ត្រួតពិនិត្យកំលាំង ចំងាយនៃចក្ខុវិញ្ញាណ ទិសដៅដែលគ្រាប់ភ្នែកលានចេញ ចលនាគ្រាប់ភ្នែក សំពាធក្នុងគ្រាប់ភ្នែក កន្ទុយភ្នែក ក្នុងពេលចាំបាច់ត្រូវធ្វើរោគវិនិច្ឆ័យតាមប្រព័ន្ធ Scleral transillumination ឬ ធ្វើរង្វាស់លើគ្រាប់វិទ្យុសកម្ម 32P, ការពិនិត្យដោយអេកូ។
៣. រូបភាពហ្វីលកាំរស្មី X ពិនិត្យឆ្អឹងរង្វង់ភ្នែក ឬ សរសៃប្រស្រីភ្នែក។ ប្រសិនបើមានលទ្ធភាពអាចការពិនិត្យដោយរូបភាពលើសរសៃក្នុងរង្វង់ និង ការស្កេន CT, MRl ។
៤. ការត្រួតពិនិត្យពេញទាំងខ្លួន នៅពេលដែលចំាបាច់ត្រូវពិនិត្យលើមុខងារថ្លើម និង សួតថែមទៀត។
៥. បើទៅរួចអាចកាត់យកដុំសាច់ទៅពិនិត្យមូលហេតុជម្ងឺ។
អ្នកជំនាញនៃមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកបានដាស់តឿនថា ៖ ប្រសិនបើឆ្លងកាត់ការធ្វើរោគវិនិច្ឆ័យហើយប្រទះឃើញមានកើតមហារីកភ្នែក។ សូមទៅកាន់មន្ទីរពេទ្យស្របច្បាប់ធ្វើការព្យាបាល។