មហារីកបំពង់អាហារគឺសំដៅលើបំពង់អាហារកើតមានដុំមហារីកប្រភេទកាច។ ដោយសារតែមហារីកបំពង់អាហារដំណាក់កាលដំបូងមិនមានលេចចេញនូវអាការៈបានច្បាស់លាស់ ភាគច្រើនតែងតែលេចចេញដូចជា ពិបាកក្នុងការលេបចំណីអាហារ តែងតែត្រូវបានអ្នកជម្ងឺមានភាពព្រងើយកន្តើយ ដូច្នេះហើយនៅពេលដែលមួយភាគធំនៃអ្នកជម្ងឺមហារីកបំពង់អាហារធ្វើរោគវិនិច្ឆ័យទៅគឺចាត់ចូលក្នុងដំណាក់កាលចុងក្រោយ ប្រសិទ្ធភាពព្យាបាលក៏មានចុះថយផងដែរ។ ពីព្រោះការធ្វើរោគវិនិច្ឆ័យមហារីកបំពង់អាហារពិតជាសំខាន់ខ្លាំងណាស់ ដូច្នេះវិធីសាស្ត្រក្នុងការធ្វើរោគវិនិច្ឆ័យមហារីកបំពង់អាហារមានអ្វីខ្លះ?
ចំពោះការធ្វើរោគវិនិច្ឆ័យមហារីកបំពង់អាហារ ដែលគេតែងតែប្រើប្រាស់ច្រើនជាងគេបំផុតនោះគឺការថតកាំរស្មីXដោយផឹកបារ៉្យូម ការធ្វើកោសិកាវិទ្យា(exfoliative cytology) ការឆ្លុះអេកូក្រោមជំនួយនៃប្រដាប់សុងបំពង់អាហារ និង ការពិនិត្យតាមរយៈឧបករណ៍ឈ្មោះfiber endoscopy ។
1. ការពិនិត្យតាមរយៈឧបករណ៍ឈ្មោះ fiber endoscopy
ការពិនិត្យតាមរយៈឧបករណ៍ឈ្មោះ fiber endoscopyបានចាប់ផ្តើមជំនួសនូវឧបករណ៍ចាស់ៗ ដោយសារតែវាអាចបត់បែនបាន ថតបានច្បាស់ មានសុវត្ថិភាព និង មានភាពសុក្រិត។ វាបានក្លាយទៅជាឧបករណ៍មួយដែលគេឧស្សាហ៍ប្រើប្រាស់សំរាប់ធ្វើរោគវិនិច្ឆ័យ ការពិនិត្យឡើងវិញក្រោយការវះកាត់ និង ព្យាបាលរបស់ជម្ងឺផ្លូវអាហារផ្នែកខាងលើ(មហារីកបំពង់អាហារ ឬមហារីកក្រពះ)។ ឧបករណ៍fiber endoscopyមានប្រសិទ្ធភាពដល់ទៅ85%ក្នុងការធ្វើរោគវិនិច្ឆ័យជម្ងឺមហារីកបំពង់អាហារដំណាក់កាលដំបូង។
2. ការឆ្លុះអេកូក្រោមជំនួយនៃប្រដាប់សុងបំពង់អាហារ
ការឆ្លុះអេកូក្រោមជំនួយនៃប្រដាប់សុងបំពង់អាហារកំពុងតែត្រូវបានគេចាប់ផ្តើមប្រើប្រាស់នៅក្នុងវិស័យវេជ្ជសាស្ត្រ។លក្ខណៈពិសេសរបស់វា គឺវាអាចពិនិត្យបានយ៉ាងសុក្រិតពីទីតាំង ជម្រៅរបស់ជម្ងឺមហារីកនៅក្នុងជញ្ជាំងនៃបំពង់អាហារ ហើយវាក៏អាចពិនិត្យបានយ៉ាងសុក្រិតនូវកូនកណ្តុរដែលរីកធំនៅជុំវិញបំពង់អាហារ។
3. ការធ្វើកោសិកាវិទ្យា(exfoliative cytology)
វិធីនេះមានភាពងាយស្រួល អ្នកជម្ងឺទទួលការឈឺចាប់តិច ការពិនិត្យច្រឡំមានអត្រាទាប។ តាមរយៈការអនុវត្តជាក់ស្តែង ក្នុងការពិនិត្យរកជម្ងឺមហារីកបំពង់អាហារនៅតំបន់ដែលមានអត្រាកើតជម្ងឺនេះខ្ពស់បានបង្ហាញថា វិធីនេះមានប្រសិទ្ធភាពដល់ទៅ90%ជាងឯនោះក្នុងការធ្វើរោគវិនិច្ឆ័យមហារីកបំពង់អាហារ វាត្រូវបានគេប្រើប្រាស់ជាជំរើសដំបូងក្នុងការធ្វើរោគវិនិច្ឆ័យមហារីកបំពង់អាហារដំណាក់កាលដំបូង។
4. ការថតកាំរស្មីXដោយផឹកបារ៉្យូម
ក្រោយពីវេជ្ជបណ្ឌិតផ្នែកថតកាំរស្មីដែលមានបទពិសោធន៍បានផ្សំចេញនូវបារ៉្យូមសំរាប់ឱ្យអ្នកជម្ងឺផឹករួចមក គាត់នឹងតំរូវឱ្យអ្នកជម្ងឺផឹកវាជាច្រើនដងដោយបរិមាណតិចល្មម តាមរយៈនេះគាត់នឹងអាចពិនិត្យឃើញបានយ៉ាងច្បាស់លាស់នូវទីតាំងដុំមហារីកដែលមានទំហំធំជាង ឬ ស្មើ2mm។ ប៉ុន្តែ ដោយសារតែមានការទាក់ទងគ្នាទៅនឹងកន្លែងនៃការកើតមានដុំមហារីកនៅផ្នែក(Spray door) ជួនកាលវាងាយនឹងភាពចន្លោះប្រហោង។
អ្នកជំនាញនៃមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកបានរំលឹកថា ៖ ប្រសិនបើជួបប្រទះមានការសង្ស័យថាមានលេចចេញនូវរោគសញ្ញាមហារីកបំពង់អាហារ គួរតែប្រញាប់ប្រញាល់ទៅធ្វើការពិនិត្យនៅមន្ទីរពេទ្យដែលមានស្តង់ដាត្រឹមត្រូវ។