ក្នុងវិស័យវេជ្ជសាស្ត្រជម្ងឺមហារីកពោះវៀនតូចមានលក្ខណៈបិទបំាង មិនមានចំនុចពិសេសអ្វីឡើយ។ ដំណាក់កាលដំបូងគ្មានរោគសញ្ញាអ្វីទាំងអស់ តែជាធម្មតាក៏អាចមានអាការៈដូចជា ៖ ការឈឺពោះ មិនស្រួលផ្នែកពោះខាងលើ។ ទៅតាមការរីកលូតលាស់នៃដុំសាច់អាចមានការឈឺពោះខ្លាំង ក្អួត ចេញឈាម ស្រកទំងន់ ក៏អាចមានខាន់លឿង បន្ទោរបង់មកជាមួយឈាម-ល-។ ដូចនេះតើត្រូវធ្វើរោគវិនិច្ឆ័យជម្ងឺមហារីកពោះវៀនតូចដូចម្តេចទៅ?
វិធីធ្វើរោគវិនិច្ឆ័យជម្ងឺមហារីកពោះវៀនតូចត្រូវប្រព្រឹត្តឡើងដោយរួមផ្សំនឹងអាការៈក្នុងផ្នែកវេជ្ជសាស្រ្ត។ យោងតាមលទ្ធផលពិនិត្យជាជំនួយធ្វើការវិភាគ។ វិធីពិនិត្យជាជំនួយមាន ៖
១. ការឆ្លុះដោយរូបភាពលើបាតនៃពោះវៀនតូច ៖ ចំនុចពិសេសជាងគេគឺពិនិត្យមើលភាពរឹងនៃស្រទាប់ពោះវៀន ការចុះខ្សោយនិងបាត់បង់ កំរិតបំផ្លាញនៃស្រទាប់ស្អិតគ្រើម បំពង់ពោះវៀនរួមតូចមិនប្រក្រតី ក្នុងពោះមានការខូចខាតដែលមានរាងដូចផ្កាបន្លែ និង ស្រមោលមិនប្រក្រតីដែលមានទំរង់ដូចនាគ។ ការពិនិត្យមានអត្រាសុក្រិត៩៣%។
២. កញ្ចក់ឆ្លុះសរសៃក្នុង ឬ ការពិនិត្យដោយកញ្ចក់ឆ្លុះហ្វីលទៅលើលំពែង(ERCP)៖ ការព្យាបាលបែបនេះសំខាន់បំផុតគឺការពិនិត្យជាជំនួយដ៏សំខាន់។ វាជាការពិនិត្យដោយមានការកំនត់ច្បាស់លាស់។ ការពិនិត្យបែបនេះអាចពិនិត្យមើលផ្នែកជម្ងឺបានចំតែម្តង រូបរាង និង ព្រំដែន និង អាចកាត់យកសារធាតុជាធ្វើជាប៉ាន់ ដូចនេះនៅក្នុងមហារីកពោះវៀនតូច ការត្រួតពិនិត្យបែបនេះមានសារៈសំខាន់ណាស់។ ប៉ុន្តែវាពិបាកនឹងធ្វើការពិនិត្យចំនែកពោះវៀនតូចដែលមានទីតាំងបែកឆ្ងាយ។
៣. CTស្គេន ៖ វិធីពិនិត្យបែបនេះមានអត្រាទាបក្នុងការពិនិត្យមហារីកពោះវៀនតូចប្រភេទមហារីកលំពែងពោះវៀន។ ប៉ុន្តែវាអាចយល់ដឹងពីស្ថានភាពផ្លាស់ទីនៃដុំសាច់ និង ប្រព័ន្ធសរិរាង្គដែលមានទំនាក់ទំនងនៅក្បែរនោះព្រមទាំងផ្ទៃនៃពោះ កូនកណ្តុរដែលស្ថិតនៅក្រោយស្រទាប់ពោះ និង ថ្លើមប្រមាត់។
ការពិនិត្យតាមប្រព័ន្ធកុំព្យូទ័រ CT ទៅលើមហារីកពោះវៀនតូចប្រភេទមហារីកគល់ពោះវៀនបង្ហាញអោយឃើញថាគល់ពោះវៀនរីកធំ។ ដុំសាច់នៅគល់ពោះវៀនមានលក្ខណៈជាគ្រាប់មូល កំឡុងពេលជីបចរ កំឡុងពេលសារធាតុដើមកាន់តែឃើញច្បាស់។ ច្បាស់ជាងស្រទាប់ពោះវៀន នេះហើយជារោគសញ្ញាពិសេសនៃមហារីកពោះវៀនតូចប្រភេទគល់ពោះវៀន។
នៅពេលដែលត្រួតពិនិត្យមហារីកពោះវៀនតូច ត្រូវប្រុងប្រយ័ត្នថាមេរោគបង្កជម្ងឺមាននៅផ្នែកផ្សេងៗទៀតដែរឬអត់។ ប្រសិនបើមានប៉ះពាល់ដល់ក្រពះពោះវៀន និង ថាមពលក្នុងពោះវៀនចុះខ្សោយ ។ ការពិនិត្យតាមប្រព័ន្ធកុំព្យូទ័រ CT មានសារៈសំខាន់ណាស់ក្នុងការវិភាគការបំពាន និង ផ្លាស់ទីនៃដុំសាច់។
៤. ការពិនិត្យតាមប្រព័ន្ធរលកសំលេងB ៖ ការពិនិត្យបែបនេះលើផ្នែកពោះ ឃើញមានអត្រាទាបក្នុងការពិនិត្យរកមហារីកពោះវៀនតូច។ ប៉ុន្តែចំពោះទំនាក់ទំនងថង់ប្រមាត់ ថង់លំពែងរីកធំ មានអត្រាខ្ពស់ទៅវិញ។ វាមានប្រយោជន៍ក្នុងការពិនិត្យមួយកំរិតទៀត ហើយក៏ជាជំនួយក្នុងការជ្រើសរើសវិធីវះកាត់ដែរ។
អ្នកជំនាញនៃមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកខាងមហារីកពោះវៀនធំសូមដាស់តឿនថា ៖ នៅពេលប្រទះឃើញសារពាង្គកាយមានលក្ខណៈមិនប្រក្រតី ត្រូវទៅកាន់មន្ទីរពេទ្យធ្វើការពិនិត្យជាបន្ទាន់។ ប្រសិនបើពិនិត្យឃើញមហារីកពោះវៀនតូច នឹងដំណើរការព្យាបាលអោយទាន់ពេលវេលា។