នៅក្នុងវិទ្យាពេទ្យការធ្វើវិនិច្ឆ័យលើជំងឺមហារីកឆ្អឹងមានចម្រើនប្រភេទ ការវិនិច្ឆ័យអាចជួយដល់គ្រូពេទ្យក្នុងការយល់ដឹងពីប្រភេទដុំសាច់ និង កំរិតអាការៈអ្នកជំងឺ ធ្វើឲ្យគ្រូពេទ្យកាន់តែងាយស្រួលក្នុងការដាក់ផែនការព្យាបាលអ្នកជំងឺ។ ដូច្នេះតើការធ្វើរោគវិនិច្ឆ័យលើរោគមហារីកឆ្អឹងជាធម្មតាមានអ្វីខ្លះ? ខាងក្រោមនេះ ជាការណែនាំរបស់គ្រូពេទ្យជំនាញក្នុងមន្ទីរពេទ្យ ក្វាងចូវទំនើបផ្នែកមហារីករបស់យើងខ្ញុំ។
1. មហារីកឆ្អឹងដំណាក់ដំបូងអាចមានការឈឺចុកចាប់ឈឺដាច់ៗ ហើយត្រលប់មកបន្តការឈឺជាធម្មតាបន្ត ពេលយប់ការឈឺកាន់តែខ្លាំងឡើងៗ។ នេះគឺយោងតាមកាវិនិច្ឆ័យនៃជំងឺមហារីកនេះ។
2. ប្រតិកម្មជាតិពុលក្នុងសារពាង្គកាយទាំងមូលគឺជាសំយោងនៃកាវិនិច្ឆ័យមួយដែរក្នុងនោះរួមមាន ៖ មិនឃ្លានអាហារ ស្រកទម្ងន់ ហេវហត់អស់កំលាំងពេញទាំងខ្លួន និង ខ្សោះរីងរៃ។
3. ជំងឺមហារីកឆ្អឹងច្រើនកើតមានលើយុវវ័យអាយុ១៥ទៅ២៥ឆ្នាំ។ ហើយច្រើនកើតនៅគន្លាក់ ឆ្អឹងស្មា និងគន្លាក់ឆ្អឹងជង្គង់ផ្នែកលើ ក្រោមនៃអវៈយវៈមាំមួន។ នេះជាចំនុចសំខាន់មួយដែលសំយោងរោគវិនិច្ឆ័យនៃជំងឺ។
4. សីតុណ្ហភាពកើតឡើងតាមតំបន់ខ្លះនៃស្បែក សសៃឈាមខ្មៅរីកធំ ដុំសាច់ក្នុងឆ្អឹងលូតលាស់យ៉ាងលឿន ពេលមានការសង្កត់ត្រូវដុំសាច់មានការឈឺចាប់ និង កើតមានការប្រេះឆ្អឹង និង បង្ហាញសន្លាក់ឆ្អឹងនោះដែរ។
1. ការពិនិត្យតាមការស្គេនគ្រោងឆ្អឹង ៖ ឆ្អឹងកាត់ការបញ្ចូលទឹកថ្នាំបង្កើតរូបបរិមាណតូចហើយប្រើប្រាស់ម៉ាស៊ីនថតបែបទំនើបមកពិនិត្យ និងអាចបង្ហាញឲ្យឃើញរូបភាពនៃឆ្អឹង។
2. ការពិនិត្យតាមបែបរូបភាពមានដូចជា ៖ ពន្លឺកាំរស្មីX ការស្គេនCT និងMPI-ល-។ អាចជួយក្នុងការធ្វើកុសលវិច្ច័យរបស់គ្រូពេទ្យទៅលើរូបរាងប្រភេទ និង ទីតាំងដុំសាច់។
3. ការធ្វើតេស្ដពិនិត្យវិនិច្ឆ័យ ៖ យកបំនែកភាគល្អិតនៃដុំសាច់មកពិនិត្យ និងជំងឺមហារីកឆ្អឹងនេះឯង។ រួមមាន ៖
(1) ការធ្វើតេស្តដោយប្រើប្រព័ន្ធម្ជុលស្រូប ៖ គ្រូពេទ្យប្រើប្រាស់ម្ជុលដ៏តូចមួយចាក់ចូលយកបំនែកកោសិកាមហារីកមួយភាគមកធ្វើការពិនិត្យ។
(2) ការធ្វើតេស្តដោយវះកាត់ ៖ គ្រពេទ្យវះកាត់បកស្បែក កាត់យកដុំសាច់មហារីកទាំងមូល ឬ ផ្នែកមួយភាគនៃដុំសាច់ បន្ទាប់មកយកពិនិត្យ។
អ្នកឯកទេសនៃមន្ទីរពេទ្យក្វាងចូវទំនើបបានផ្ដែផ្ដាំថា ៖ ប្រសិនបើប្រទះឃើញមានជំងឺមហារីកឆ្អឹងពេលធ្វើរោគវិនិច្ឆ័យហើយ សូមធ្វើការរួសរាន់ទៅមន្ទីរពេទ្យស្របច្បាប់ត្រឹមត្រូវ នឹងទទួលការព្យាបាល។