មហារីកប្លោកនោមគឺមហារីកកាចដែលកើតឡើងនៅសន្ទះប្លោកនោម រោគសញ្ញាសំខាន់បំផុតគឺបត់ជើងតូចចេញឈាម ប៉ុន្តែរោគសញ្ញនេះងាយនឹងច្រឡំជាមួយជម្ងឺប្រព័ន្ធតម្រងនោម បណ្តាលអោយអ្នកជម្ងឺជាច្រើនមិនអាចព្យាបាលទាន់ពេលវេលា ខកឱកាសព្យាបាលដ៍ល្អបំផុត។ វិធីវិនិច្ឆ័យមហារីកប្លោកនោមអាចជួយអ្នកជម្ងឺរកឃើញមហារីកក្នុងខ្លួន តើវិធីវិនិច្ឆ័យមហារីកប្លោកនោមមានអ្វីខ្លះ? ខាងក្រោមនេះ វេជ្ជបណ្ឌិតមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកបកស្រាយជូនអ្នក។
1.ពិនិត្យដោយធម្មតា ៖
ការពិនិត្យដោយធម្មតាជាវិធីសាមញ្ញ យកទឹកនោមមកពិនិត្យដោយម៉ាស៊ីនមីក្រូទស្សន៍រកកោសិកាឈាមក្រហម ដើម្បីវិនិច្ឆ័យមានឈាមក្នុងនោម។ នេះគឺជាវិធីតែមួយក្នុងការវិនិច្ឆ័យឈាមក្នុងនោម។ ប្រើវិធីនេះអាចរកឃើញអ្នកជម្ងឺមហារីកប្លោកនោមដំណាក់កាលដំបូង ក៍ចាត់ទុកជាមុខងារពិនិត្យធម្មតាសម្រាប់ជំពូកមនុស្សដែលងាយកើតជម្ងឺនេះ។
2.ពិនិត្យកោសិកាធ្លាក់ចុះក្នុងទឹកនោម ៖
វិធីពិនិត្យនេះសាមញ្ញងាយធ្វើនិងគ្មានរបួស មានប្រយោជន៍សំខាន់ចំពោះការវិនិច្ឆ័យរោគមហារីកប្លោកនោម មានអ្នកជម្ងឺប្រមាណ៨៥%ពេលពិនិត្យមានលទ្ធផលវិជ្ជមាន។
3.ពិនិត្យដោយថតកាំរស្មីអ៊ិច ៖
តាមរយៈការថតឆ្លុះអាចស្វែងយល់ពីស្ថានភាពប្លោកនោម និងបរិវេណជម្រៅដែលដុំមហារីកជ្រាបចូល រួមបញ្ចូលការថតឆ្លុះក្រលៀន និងតម្រងនោម អាចដឹងពីទឹកដក់ក្នុងក្រលៀន ការជ្រាបចូលក្នុងតម្រងនោមនិងកម្រិតនៃការជ្រាប។
4.ពិនិត្យដោយសុងផ្លោកនោម ៖
វិធីនេះអាចមើលឃើញផ្ទាល់ទីតាំងកើតមាន ទំហំ បរិមាណ ភិនភាគ ភ្ជាប់គ្នា និងបរិវេណរាលដាលរបស់មហារីក ពេលពិនិត្យគួរពិនិត្យពិសោធន៍បណ្តុំកោសិកាផងដែរ។
5.ពិនិត្យដោយអេកូ ៖
តាមរយៈការធ្វើអោយប្លោកនោមពេញ សន្ទះប្លោកនោមអាចពន្លាតចេញពេញលេញ អេកូអាចវាស់ដឹងទំហំដុំមហារីក ទីតាំងនិងកម្រិតជ្រាបចូល។ បើសិនជាអេកូពីពោះវៀនធំវិញ អាចបង្ហាញឃើញមូលដ្ឋានដុំមហារីកទ្រង់ទ្រាយវៀចនៅប្លោកនោម ដុំសាច់ដែលលៀនចូលប្លោកនោម អាចកំនត់បានបរិវេណដុំមហារីកប្លោកនោម។
6.CT ស្កេន ៖
ពេលដែលបណ្តុំកោសិកាមហារីកប្លោកនោមលូតលាស់ដល់ខាងក្នុង ឬស្រទាប់ក្រៅនិងរាលដាលនោះ រូបភាពស្កេនអាចបង្ហាញពីភិនភាគ ទំហំ អត្រាច្បាស់លាស់រហូតដល់៨០%។