វិធីសាស្រ្តក្នុងការវិនិច្ឆ័យនៃជំងឺមហារីកក្រពេញអាដ្រេណាល់មានច្រើនប្រភេទដូចជា៖
ត្រូវជ្រើសរើសនូវវិធីសាស្រ្តក្នុងការត្រួតពិនិត្យចំពោះអាការៈរបស់អ្នកជំងឺដែលមានរោគសញ្ញាមិនដូចគ្នា ទើបអាចដឹងច្បាស់នៅរោគសញ្ញាយ៉ាងពិតប្រាកដ ហើយជាពិសេសអាច
ការថតស្គេន
១. ការត្រួតពិនិត្យដោយម៉ាស៊ីន CT ៖ នៅក្នុងជំហានទី១នៃការវិនិច្ឆ័យនូវជំងឺមហារីកក្រពេញអាដ្រេណាល់ នៅក្នុងការត្រួតពិនិត្យដោយម៉ាស៊ីនCTយើងអាចដឹងថាទំហំរបស់ដុំសាច់មានសភាពតូចរឺធំ ។ហើយនៅជុំវិញបរិវេណក្រលានមានសារជាតិខ្លាញ់ជាច្រើននិងដុំសាច់នៅជុំវិញនោះវាក៏ជាកត្តាអាចនឹងជាប់ទាក់ទងទៅនឹងដុំសាច់ដែលនៅបរិវេណនោះដែរ។
(១) ជំងឺមហារីកក្រពេញអាដ្រេណាល់ផ្នែកAdrenal cortex ៖ គឺជាជំងឺមហារីកមួយប្រភេទដែលកម្រនឹងជួបប្រទះណាស់ ហើយចំពោះជំងឺនេះតែងតែជួបប្រទះទៅលើស្រ្តីដែលមានវ័យចាប់ពី៣០ទៅ៦០ឆ្នាំឡើងទៅ ។ នៅក្នុងការឆ្លងកាត់ត្រួតពិនិត្យដោយម៉ាស៊ីនCTរួចមក គ្រូពេទ្យបាននិយាយថាដុំសាច់នោះមានរាងជាដុំពកៗ ហើយវិជ្ឈមាត្ររបស់វាមានទំហំធំជាង៥សង់ទីម៉ែត រូបរាងរបស់វាមានលក្ខណៈស្មើហើយគែមនៃដុំសាច់ក៏មានលក្ខណៈព្រាលៗដែលមើលមិនឃើញផងដែរ ហើយបានធ្វើអោយសរីរាង្គនៅជុំវិញនោះមានសភាពស្អិតជាប់គ្នាហើយក៏បានបង្កអោយទៅមានដង់ស៊ីតេមធ្យមនិងដង់ស៊ីតេទាប។ ចំពោះផ្ចិតដែលនៅកណ្តាលនៃដុំសាច់មហារីកបានងាប់រលួយបានក្លាយខ្លួនទៅជាទឹកទើបធ្វើអោយដង់ស៊ីតេកំរិតទាបបំផុត ។ ហើយអ្នកជំងឺមួយចំនួនតូចមានសភាពប្រែប្រួលនៅបរិវេណសាច់នោះ និងនៅចំកណ្តាលនៃសាច់នោះមានពណ៌ប្រផេះហើយដង់ស៊ីតេរបស់វាក៏មានកំរិតខ្ពស់ផងដែរ ហើយជាពិសេសវាអាចធ្វើអោយជាលិកាដែលនៅក្បែនោះមានមានភាពរាលដាលផងដែរ។
(២) ការរាលដាលនៃជំងឺមហារីកក្រពេញអាដ្រេណាល់ ៖ ជំងឺមហារីកដែលយើងតែងតែជួបប្រទះមានដូចជា ជំងឺមហារីកសួតនិងជំងឺមហារីកសុដន់ បន្ទាប់មកទៀតគឺ ក្រពះ
ពោះវៀនធំ លំពែង។ល។ ជំងឺទាំងអស់នេះគឺមិនមានលេចចេញនូវមុខសញ្ញាអ្វី
ឡើយ។ ដោយឆ្លងកាត់ការត្រួតពិនិត្យរបស់ម៉ាស៊ីនCTបានបង្ហាញថា ៖ ទាំងសងខាងឬ
មួយខាងមានទំហំធំតូចមិនដូចគ្នា ហើយរូបរាងនៃដុំសាច់ក៏មិនដូចគ្នា ដង់ស៊ីតេក៏មិន
ស្មើគ្នា ហើយវានឹងងាយក្លាយខ្លួនទៅជាដុំពកៗ មានចេញឈាម ។ ជំងឺទាំងអស់នេះ
និងមួលហេតុជាច្រើនទៀតដែលយើងអាចមើលបានយ៉ាងច្បាស់តាមរយៈម៉ាស៊ីនCT
វាអាចរកឃើញនូវជំងឺមហារីកដែលទើបនឹងលេចចេញ។ ចំពោះម៉ាស៊ីនពិនិត្យនេះវាអាចត្រួតពិនិត្យបានយ៉ាងច្បាស់លាស់។
(៣)កោសិកាជំងឺមហារីកក្រពេញអាដ្រេណាល់ផ្នែក neuroblastoma៖ គឺគេកម្រជួបប្រទះណាស់ ។គិតជាចំនួនពាក់កណ្តាលឡើងទៅគឺយើងអាចប្រទះឃើញនូវជំងឺមហារីក
ក្រពេញអាដ្រេណាល់ផ្នែកAdrenal medulla ហើយដុំសាច់កាចមានកំរិតខ្ពស់ខ្លាំងណាស់
។ តាមការឆ្លងកាត់ពិនិត្យដោយម៉ាស៊ីនCTបានបង្ហាញថា ៖ ដុំសាច់មហារីកមានលក្ខណៈមិនប្រក្រតី អាចមានកោសិកាស្លាប់មួយចំនួននៅក្នុងបរិវេណដុំសាច់ ហើយនៅក្នុងខណៈពេលនោះវាអាចឡើងជាដុំពកៗមានឈាមលាយជាមួយផងដែរ។ ដង់ស៊ីតេ
មានកំរិតមិនស្មើគ្នា ហើយដុំសាច់មហារីកមានរាងដូចជាមូល វែង ចំពោះដុំសាច់មហារីកណាដែលមានទំហំធំគឺវាកាន់តែរីកធំឡើងជាបន្តបន្ទាប់ រួចវាក៏ងាយស្រួលចូល
ទៅទម្លុះដុំសាច់ដែលមានរាងមូល វែងជ្រួតជ្រាតនៅបរិវេណដែលនៅជុំវិញនោះផងដែរ។
២. ការត្រួតពិនិត្យដោយMRI ៖ ការត្រួតពិនិត្យកោសិកាPheochromocytomaនៃជំងឺមហារីកក្រពេញអាដ្រេណាល់និងការរៀបចំវិនិច្ឆ័យនៃជំងឺមហារីកនេះពិតជាមានសារៈ
សំខាន់ខ្លាំងណាស់នៅក្នុងការព្យាបាល ។ MRI មានលក្ខណៈពិសេសនិងជាប់ទាក់ទងជាច្រើនដែលម៉ាស៊ីនCT មិនអាចមើលឃើញបាន។
ការត្រួតពិនិត្យដោយម៉ាស៊ីនអេកូ ៖ ការត្រួតពិនិត្យដោយម៉ាស៊ីនអេកូគឺជាជំហានដំបូង
បំផុតនៅការឆ្លុះមើលដុំសាច់មហារីកនៃជំងឺមហារីកក្រពេញអាដ្រេណាល់។
មានរួមទាំង ៖ ប្លាស្មាដែលនៅក្នុងក្រពេញអាដ្រេណាល់ Norepinephrine
Urinary catecholamines Plasma aldosteroneនិង Plasma cortisol ។ល។
អ្នកឯកទេសនៅមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកបានក្រើនរំលឹកអស់លោកអ្នកថា៖ លោកអ្នកត្រូវតែទៅកាន់មន្ទីរពេទ្យដែលមានភាពស្តង់ដាក្នុងការត្រួតពិនិត្យ។នៅពេលដែលលោកអ្នកប្រទះឃើញនូវរោគសញ្ញាដែលទើបតែចាប់ផ្តើមលេចចេញនូវមុខសញ្ញា សូមលោកអ្នកត្រូវតែស្វះស្វែងទៅពិនិត្យនិងធ្វើការព្យាបាល ទើបអាចមានប្រសិទ្ធភាពក្នុងការទប់ស្កាត់នូវជំងឺមហារីកក្រពេញអាដ្រេណាល់។