នៅថ្ងៃទី១៥ ខែកញ្ញា គឺជាថ្ងៃពិធីបុណ្យសែនព្រះខែទំនៀមទំលាប់ប្រពៃណីចិន ដើម្បីធ្វើឲ្យអ្នកជម្ងឺបរទេសដែលមកធ្វើការព្យាបាលនៅមន្ទីរពេទ្យទទួលបានអារម្មណ៍នៃការប្រារព្ធពិធីនេះដែរ នឹងទទួលទាននំព្រះខែដ៏ផ្អែមទៀតផង។ នៅពេលព្រឹកម៉ោង១០ លោក Wang Huai Zhong ដែលជាប្រធានមន្ទីរពេទ្យស្តេមហ្វតក្វាងចូវទំនើបផ្នែកមហារីក លោក Lin Tai Jie ជាប្រធាននាយកដ្ឋានពេទ្យ លោកស្រី Yang Jin Na ដែលជានាយកដ្ឋានរដ្ឋបាល លោកស្រី He Liang Qiong ប្រធានគិលានុបដ្ឋាកព្រមទាំងក្រុមការងារមួយចំនួនទៀត បាននាំយកនំព្រះខែដ៏ស្រស់ស្អាតទៅជូនអ្នកជម្ងឺគ្រប់តំបន់ជម្ងឺមហារីក ហើយក៏បានពាំនាំពាក្យជូនពរទៅដល់អ្នកជម្ងឺផងដែរ។
លោកអ៊ូ ដែលជាអ្នកជម្ងឺមកពីប្រទេសកម្ពុជា កាលពីការពិនិត្យសុខភាពនៅឆ្នាំមុនបានប្រះទះឃើញថាលោក មានជម្ងឺមហារីកសួតដំណាក់កាលចុងក្រោយ យោងតាមការពិនត្យតាមម៉ាស៊ីន PET/CT បង្ហាញថា ៖ សួតផ្នែកខាងឆ្វេងរបស់គាត់មានដុំសាច់ ហើយក៏បានរាលដាលដល់ប្រព័ន្ធជាច្រើននៅសួតខាងឆ្វេង ហើយក៏រីករាលដាលដល់សួតទាំងសងខាង ជម្ងឺក៏ធ្ងន់ធ្ងរផងដែរ។ នៅថ្ងៃទី ២០ ខែ វិច្ឆិការ ឆ្នាំ ២០១៥ ចាប់តាំងពីលោកអ៊ូមកមន្ទីរពេទ្យស្តេមហ្វតក្វាងចូវទំនើបផ្នែកមហារីក។ ឆ្លងកាត់ការព្យាបាលរួមគ្នារបស់ក្រុមវេជ្ជបណ្ឌិតជំនាញនៃជម្ងឺមហារីករួចមក ដុំមហារីករបស់លោកអ៊ូក៏បានស្រកចុះពាក់កណ្តាលហើយ សុខភាពក៏ប្រសើរឡើងវិញ។ បែមកនិយាយពីថ្នាក់ដឹកនាំបាននាំយកនំព្រះខែមកជូនលោកដោយផ្ទាល់វិញ លោកអ៊ូបានបង្ហាញអារម្មណ៍រីករាយជាខ្លាំង។ លោកអ៊ូបាននិយាយថា៖ “ ការព្យាបាលនៅទីនេះពិជាលិចធ្លោរមែនទែន គុណភាពព្យាបាលខ្ពស់ ហើយថ្នាក់ដឹកនាំរបស់មន្ទីរពេទ្យថែមទាំងបានពាំនាំមកនូវកម្មវិធីពិសេសៗមកជូនអ្នកជម្ងឺដូចជារូបខ្ញុំ ខ្ញុំពិតជារីករាយខ្លាំងណាស់”។
អ្នកជម្ងឺឈ្មោះ Wei La ដែលមកពីប្រទេសកាណាដា បានមានប្រសាសន៍ថា៖ “ខ្ញុំមានអារម្មណ៍ភ្ញាក់ផ្អើលខ្លាំងណាស់ ខ្ញុំមិននឹកស្មានថាខាងមន្ទីរពេទ្យអាចជូននូវនំព្រះខែដល់ខ្ញុំនោះទេ”។ នៅថ្ងៃទី ១៨ ខែ សីហា ក្នុងឆ្នាំនេះ ដោយសារតែសន្លាក់ឆ្អឹងកផ្នែកខាងឆ្វេងរបស់លោក Wei La ត្រូវបានវះកាត់រួចមក ក៏បានមកមន្ទីរពេទ្យស្តេមហ្វតក្វាងចូវទំនើបផ្នែកមហារីក។ ឆ្លងកាត់ការព្យាបាលដោយការចាក់បញ្ចូល ការដុតរំលាយ និងការព្យាបាលប្រមូលផ្តុំប្រឆាំងមហារីករួចមក បច្ចុប្បន្នដុំមហារីកដែលនៅផ្នែកកខាងឆ្វេងរបស់ លោក Wei La បានស្រកអស់ជាង ៣០% ហើយ ស្ថានភាពជម្ងឺក៏នឹងនរឡើងវិញដែរ។ លោក Wei La បាននិយាយថា៖ សេវាកម្មនៅទីនេះពិជាធ្វើខ្ញុំនឹកស្មានមិនដល់ វេជ្ជបណ្ឌិតថែទាំ និងគិលានុបដ្ឋាកមានទឹកចិត្តល្អណាស់។ ពួកគាត់ធ្វើការយ៉ាងយកចិត្តទុកដាក់ និងមានគុណភាព បច្ចុប្បន្ននេះ ដុំមហារីករបស់ខ្ញុំក៏ស្រកដែរ ការរស់នៅខ្ញុំក៏អាចម្ចាស់ការលើខ្លួនឯងផងដែរ”។
មន្ទីរពេទ្យស្តេមហ្វតក្វាងចូវទំនើបផ្នែកមហារីក គឺជាមន្ទីរពេទ្យមួយដែលទទួលស្គាល់គុណភាពព្យាបាលដោយJCI ផ្តល់នូវសេវាកម្មវេជ្ជសាស្ត្រដ៏ល្អជូនអ្នកជម្ងឺបរទេស។ បច្ចុប្បន្ន មន្ទីរពេទ្យបានបង្កើតនូវសេវកម្មដ៏ល្អជា៦០សេវាកម្ម ដែលមានដូចជា កម្មវិធីបុណ្យប្រពៃណី ដំណើរកំសាន្តទិញទំនិញ ថ្នាក់រៀនភាសាចិន កម្មវិធីចែករំលែកបទពិសោធន៍ក្នុងការប្រឆាំងជម្ងឺមហារីករបស់អ្នកជម្ងឺជាដើម។ លោក Wang Huai Zhong ដែលជាប្រធានមន្ទីពេទ្យស្តេមហ្វតក្វាងចូវទំនើបផ្នែកមហារីក បាននិយាយថា៖ សេវាកម្មទាំងនេះអាចធ្វើឲ្យអ្នកជម្ងឺបរទេសដែលពួកគាត់បានចាកឆ្ងាយពីប្រទេសកំណើត ធ្វើឲ្យពួកគាត់មានភាពកក់ក្តៅ និងមានអារម្មណ៍រីករាយក្នុងការប្រឆាំងជម្ងឺមហារីក”។