បានជាយើងដាក់ឈ្មោះជម្ងឺំហារីកលំពែងថា៖ “ស្តេចនៃជម្ងឺមហារីក” ព្រោះជម្ងឺនេះ គឺជាជម្ងឺមួយដែលប្រឈមមុខនឹងហនិភ័យនៃការស្លាប់ខ្ពស់ជាងគេ ពីមុនការព្យាបាលសំរាប់ជម្ងឺំហារីកលំពែងដំណាក់កាលកណ្តាល និងចុងក្រោយគឺមានភាពលំបាកច្រើន សំរាប់អ្នកជម្ងឺដែលធ្លាប់ទទួលយកការព្យាបាលដោយការវះកាត់ គឺបានត្រឹមតែទទួលយកការព្យាបាលដោយការចាក់គីមី មួយមុខតែប៉ុណ្ណោះ ហើយវាស្ទើរតែគ្មានសង្ឃឹមទៀតផង។ អ្នកជម្ងឺមហារីកលំពែងជាច្រើនដែលប្រឈមមុខនឹងដំណាក់កាលកណ្តាល និងចុងក្រោយ គឺមានតែបោះបង់ចោលការព្យាបាលតែប៉ុណ្ណោះ ។ បច្ចុប្បន្ននេះ បច្ចេកវិទ្យាព្យាបាលដោយប្រើប្រាស់កាំបិតណាណូ បាននាំនូវក្តីសង្ឃឹមថ្មីសំរាប់អ្នកជម្ងឺមហារីកលំពែងទាំងដំណាក់កាលកណ្តាល និងចុងក្រោយ។ នៅថ្ងៃទី ៤ ខែ មិថុនា ឆ្នាំ ២០១៦ ថ្មីៗនេះ មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក បានទទួលជោគជ័យដោយប្រើប្រាស់មាស៊ីន CT សំរាប់ការព្យាបាលដោយដុតរំលាយមហារីកលំពែង ដោយប្រើប្រាស់បច្ចេកវិទ្យាកាំបិតណាណូ។ ការព្យាបាលត្រូវបានព្យាបាលដោយវេជ្ជបណ្ឌិតជំនាញក្នុងការព្យាបាលដោយស្នាមរបួសតូចនៃមន្ទីរពេទ្យក្បាងចូវទំនើបផ្នែកមហារីក លោកសាស្ត្រាចារ្យជំនាញ Bai Haishan និងសហការជាមួយ ក្រុមវេជ្ជបណ្ឌិតជំនាញៗដ៏ទៃទៀត។
ការប្រើប្រាស់ម៉ាស៊ីនរូបភាព CT ដើម្បីកំណត់គោលដៅច្បាស់លាស់
ការប្រើប្រាស់ Software សំរាប់គណនាច្បាស់លាស់ពីបរិវេណ ដែលមានដុំមហារីក
កាំបិតណាណូ បានផ្តល់ក្តីសង្ឃឹមថ្មីដល់អ្នកជម្ងឺមហារីកលំពែងដំណាក់កាលកណ្តាល និងដំណាក់ការចុងក្រោយ
អ្នកជម្ងឺឈ្មោះ Li Xingde ដែលមកពីប្រទេស ឥណ្ឌូនេស៊ី មានជម្ងឺំហារីកលំពែងដំណាក់កាលទី ៣ ដែលដុំមហារីក មានទំហំ 4.5 x 4cm ។ យោងតាមបទពិសោធន៍ ដុំមហារីកបានកើតលើតំបន់ដែលពិសេស ប្រសិនបើជ្រើសរើសការព្យាបាលដោយការវះកាត់ មិនត្រឹមតែប្រឈមមុខនឹងហនិភ័យខ្ពស់ទេ ថែមទាំងមិនអាចកាត់ដល់ រ៉ាឌីកាល់ទៀតផងដែរ រីឯការព្យាបាលដោយការចាក់គីមី និងបាញើកាំរស្មី លើមហារីកលំពែងវិញ គឺមិនអាចសនិដ្ឋានលើការព្យាបាលនោះទេ។ ក្នុងករណីនេះ គេប្រើប្រាស់ចរន្តអគ្គិសនី កំទេចកោសិការមហារីក ដែលធ្វើឲ្យដុំមហារីកងាប់ ហើយបរិវេណដែលមិនត្រូវបានប៉ះពាល់ដូចជា៖ សសៃរឈាម បំពង់ទឹកប្រម៉ាត់ សសៃរប្រសាទ និងមានការឈឺចាប់តិចតួចជាដើម ដែលគុណសម្បត្តិនៃកាំបិតណាណូ អាចជំនួសបាននូវការប្រើប្រាស់ការវះកាត់ក្នុងការព្យាបាលជម្ងឺមហារីកលំពែង ដែលធ្វើឲ្យអ្នកជម្ងឺមហារីកលំពែងទាំងដំណាក់កាលកណ្តាល និងចុងក្រោយ មានក្តីសង្ឃឹមថ្មីឡើងវិញ។ ដោយសារតែការពិគ្រោះគ្នាជ្រើសរើសការព្យាបាលរបស់ក្រុមជំនាញច្រើនផ្នែក MDT នៃមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក បានសំរេចចិត្ត ជ្រើសរើសយកបច្ចេកវិទ្យាព្យាបាលដោយកាំបិតណាណូ ដើម្បីព្យាបាលជម្ងឺមហារីកលំពែងរបស់ Li Xingde។
ការបញ្ចូលកាំបិតណានូទី១
ម្ជុលអគ្គិសនីដែលមានទំហំ ១ មីលីម៉ែត ឆក់សម្លាប់ដុំមហារីក
នៅថ្ងៃ ៤ ខែ មិថុនា ការព្យាបាលបានចាប់ផ្តើមនៅម៉ោង ១០ កន្លះ។ ឆ្លងកាត់ការរៀបចំផែនការថ្នាំសន្លប់យ៉ាងច្បាស់លាស់ ការពិនិត្យចរន្តសំពាធឈាម សំរួលដល់សំពាធឈាម និងសង្វាក់បេះដូងរបស់អ្នកជម្ងឺ ដើម្បីធានាបានថាថ្នាំសន្លប់ត្រូវបានជ្រួតជ្រាបចូលគ្របសាចដុំ។ ស្របពេលនោះ ក្រោមការបង្ហាញយ៉ាងច្បាស់ពីម៉ាស៊ីន CT បានប្រាកដច្បាស់នូវ ការចាក់បញ្ចូលម្ចុលបានច្បាស់លាស់ បូករួមទាំងបទពិសោធន៏ក្នុងការចាក់ម្ចុលឬាប់ពាន់លើរបស់ លោកវេជ្ជបណ្ឌិត Bai Haishan លោកបានចាក់ម្ជុលទំហំប្រមាណ១ មីលីម៉ែត ចំនួនប្រាំដើមចូលទីក្នុងដុំមហារីករបស់អ្នកយ៉ាងច្បាស់លាស់ និងស្ទាត់ជំនាញបំផុត ដែលផ្នែកវិស្វករនៃបច្ចេកវិទ្យានេះយើងតាមទំហំតូចធំនៃដុំមហារីក គណនាបាននូវទំហំតូចធំច្បាស់លាស់នៃដុំមហារីក ហើយធ្វើការបញ្ជូលអគ្គិសនី។ ប៉ុន្មាននាទី ក្រោយមក ការព្យាបាលត្រូវបានបញ្ចប់។ ក្រោយការព្យាបាលសុខភាពរបស់អ្នកជម្ងឺមានសភាពល្ងប្រសើរ គ្មានចេញនូវផល់ប៉ះពាល់ណាមួយមិនល្អពីការព្យាបាលនេះទេ ៧២ម៉ោងក្រោយមកអ្នកជម្ងឺក៏អាចុះដើរបានធម្មតា។
ម្ចុលណាណូ៥ដើម បានចាក់បញ្ចូលដល់កោសិការមហារីកយ៉ាងច្បាស់លាស់
ការដុតរំលាយតាមកាំបិតណាណូ ផ្តល់ក្តីសង្ឃឹមថ្មីក្នុងការព្យាបាលដល់អ្នកជម្ងឺមហារីកលំពែង
លោកវេជ្ជបណ្ឌិត Bai Haishan បានបង្ហាញថា ប៉ុន្មានឆ្នាំចុងក្រោយមកនេះ ការប្រើប្រាស់បច្ចេកវិទ្យាកាំបិតណាណូ ក្នុងការព្យាបាលដោយដុតរំលាយនេះ បានធ្វើឲ្យអ្នកជម្ងឺមហារីកលំពែង ទទួលបាននូវក្តីសង្ឃឹមថ្មីក្នុងការព្យាបាល ធ្វើឲ្យការព្យាបាលជម្ងឺំហារីកលំពែង ដោយការដុតរំលាយរបស់អ្នកជម្ងឺទទួលបាននូវឳកាសថ្មី។ ជាពិសេសសំរាប់តំបន់ដែលហាមឃាត់ការវះកាត់ដូចជាសសៃឈាមធំជាដើម ដែលវេជ្ជបណ្ឌិតពីមុនមិនហ៊ានប៉ះពាល់ដល់ អ្នកជម្ងឺតែងតែអាចត្រឹមតែរង់ចាំការព្រៀងទុករបស់វាសនា ប៉ុន្តែសំរាប់បច្ចុប្បន្ន ម្ជុលតូចៗអាចមានប្រសិទ្ធភាពក្នុងការបញ្ជៀសនូវហនិភ័យនៃការវះកាត់ទាំងនេះ។ ហើយការទទួលបានជោគជ័យក្នុងការប្រើប្រាស់បច្ចេកវិទ្យាកាំបិតណាណូក្នុងការដុតរំលាយជម្ងឺមហារីកលំពែងរបស់មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកនេះ បានធ្វើឲ្យបច្ចេកវិទ្យាព្យាបាលរបស់មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក បានឈានទៅរកភាពទំនើបក្នុងវិស័យបច្ចេកវិទ្យាព្យាបាល ដែលទទួលបានភាពជោគជ័យម្តងហើយម្តងទៀតក្នុងការព្យាបាលដោយបន្សល់ស្នាមរបួសតូចបំផុត ធ្វើឲ្យអ្នកជម្ងឺមហារីកលំពែងទាំងដំណាក់កាលកណ្តាល និងចុងក្រោយទទួលបាននូវក្តីសង្ឃឹមថ្មីក្នុងជីវិត។