បន្ទប់VIPរបស់អ្នកជម្ងឺ ក្នុងមជ្ឈមណ្ឌលជម្ងឺសុដន់
វិធីសាស្ត្រនៃការបង្ការនិងការព្យាបាលជម្ងឺមហារីកសុដន់នៃមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកត្រូវបានបើកទូលាយ
ក្នុងពេលថ្មីៗនេះដែរ សេវាកម្មនៃការបង្ការព្យាបាលវិលជុំដែលផ្តោតទៅលើទំរង់ព្យាបាលដែលមានការបង្ការនិងព្យាបាលជាច្រើនចូលផ្សំចូលគ្នា បានធ្វើឲ្យមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកបានបង្កើតនូវមជ្ឈមណ្ឌលបង្ការ និង ព្យាបាលជម្ងឺមហារីកសុដន់នៃមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក។ មានន័យថាសេវាបង្ការនិងព្យាបាលជម្ងឺមហារីកសុដន់នៃ មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកបានបោះមួយជំហ៊ានទៅមុខទៀតទាំង មនុស្សធម៌ និង មានជំនាញច្បាស់លាស់ក្នុងឆាកអន្តរជាតិ។
កន្លែងគិលានុបដ្ឋាយិកា របស់មជ្ឈមណ្ឌលជម្ងឺសុដន់
ភាពមានជំនាញច្បាស់លាស់៖ ទំរង់ព្យាបាលដែលមានការបង្ការនិងព្យាបាលជាច្រើនផ្សំចូលគ្នា
មជ្ឈមណ្ឌលបង្ការ និងព្យបាលជម្ងឺមហារីកសុដន់នៃមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក បានយោងតាម ផ្នែកវះកាត់សុដន់ ផ្នែកមហារីក ផ្នែកបាញ់កាំរស្មីវិទ្យុសកម្ម ផ្នែកពិសោធន៍ ផ្នែកចាក់គីមី ផ្នែកឪសថចិន និងផ្នែកឯកទេសផ្សេងៗទៀត ដើម្បីធ្វើការផ្សំរួមបញ្ចូលគ្នា ហើយវេជ្ជបណ្ឌិតឯកទេសនីមួយៗបានប្រជុំពិភាក្សារៀបចំសេវាកម្មថ្មីក្នុងការបង្ការនិងព្យបាលជម្ងឺមហារីកសុដន់ ដោយយោងតាមបច្ចេកវិទ្យាព្យាបាលនិងបង្ការជម្ងឺមហារីកសុដន់របស់មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក ការវិវត្តន៍ទៅមុខនៃជម្ងឺ ការបង្ការដោយការធ្វើរោគវិនិច្ឆ័យញឹកញាប់ ធ្វើជាស្នូលក្នុងការពិភាក្សា ដើម្បីធ្វើជាផ្លូវមួយដែលកកក្តៅ និងជាផ្លូវកាត់មួយសំរាប់អ្នកជម្ងឺបរទេសដែលស្ថិតនៅអាស៊ីអគ្នេយ៍ ជាដើម។
បន្ទប់ទឹក របស់បន្ទប់អ្នកជម្ងឺ នៅក្នុងមជ្ឈមណ្ឌលជម្ងឺសុដន់
មនុស្សធម៌៖ សេវាកម្មតាមបែប ផ្លូវរថភ្លើង
នាយកនៃមជ្ឈមណ្ឌលបង្ការ និងព្យាបាលជម្ងឺមហារីកសុដន់របស់មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក វេជ្ជបណ្ឌិត Dai Wen Yan បានមានប្រសាសន៍ថា៖ ដែលហៅថា សេវាកម្មតាមបែប ផ្លូវរថភ្លើង នេះជាការ ពិគ្រោះជម្ងឺរបស់អ្នកជម្ងឺបរទេស រួចរៀបចំឯកសារមកកាន់ក្វាងចូវ ហើយចុះឈ្មោះចូលមន្ទីរពេទ្យ បន្ទាប់មកទៅធ្វើការត្រួតពិនិត្យរាងកាយតាមផ្នែកនីមួយៗ ហើយធ្វើការព្យាបាលដោយក្រុមវេជ្ជបណ្ឌិតមកពីផ្នែកជាច្រើន ក្រោយពេលព្យាបាលរួចអ្នកជម្ងឺអាចចេញពីមន្ទីរពេទ្យ។ ដំណាក់កាលនីមួយៗសុទ្ធតែមានក្រុមការងាររបស់មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកធើ្វជាមុគ្គទេសន៍ណែនាំផងដែរ។
ផ្លូវថ្មើជើងរបស់ មជ្ឈមណ្ឌលជម្ងឺសុដន់
មានប្រសិទ្ធភាពខ្ពស់៖ កាត់បន្ថយការព្យាបាលណាដែលមានភាពរញ៉េរញៃ និង សន្សំសំចៃពេលវេលាព្យបាល
យោងតាមការណែនាំ នៅក្រោមការគ្រប់គ្រងរបស់ប្រព័ន្ធសុខភាពទាំងមូល មជ្ឈមណ្ឌលបង្ការ និង ព្យាបាលជម្ងឺមហារីកសុដន់ថែមទាំងអាចជួយសម្រួលដល់អ្នកជម្ងឺមិនឲ្យជ្រើសរើសខុសជំនាញ មើលខុសផ្នែក ការខកខានក្នុងការព្យបាល និងការមិនបានធ្វើការព្យបាលជាដើម ហើយអ្វីដែលជួយសម្រួលយ៉ាងខ្លាំងដល់អ្នកជម្ងឺថែមមួយកំរិតទៀតនោះគឺការកាត់បន្ថយពេលវេលាក្នុងការព្យាបាល និងថវិកា ពួកយើងធានាថាលុយមួយកាក់មួយសេនរបស់លោកអ្នកសុទ្ធតែបានធ្វើការចំនាយទៅលើការព្យាបាលរបស់លោកអ្នក។ “នៅទីនេះ អ្នកជម្ងឺ និង គ្រួសារអ្នកជម្ងឺមិនចាំបាច់វីវក់ក្នុងការរត់ទៅរត់មកតាមផ្នែកនីមួយៗ ទីនេះមិនមានការព្យាបាលជាន់លើគ្នាច្រំដែល និងការព្យាបាលដែលគ្មានប្រសិទ្ធភាពណាមួយឡើយ” នេះជាសម្តីរបស់វេជ្ជបណ្ឌិត Dai Wen Yan