ថ្ងៃទី៤ ខែវិច្ឆិការ ក្រុមចម្រៀង Mian Lan Jiang Xia របស់ឥណ្ឌូនេស៊ីដែលត្រូវទទួលបានការអញ្ជើញពី មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក បានធ្វើការប្រគុំតន្ត្រីមួយក្រោមប្រធានបទ រីករាយក្នុងការប្រឆាំងនឹង ជម្ងឺមហារីក។ នៅក្រោមតន្ត្រីដ៏អន្លងអន្លោច នឹងនៅក្រោមបទភ្លេងដ៏ពិរោះ បានធ្វើឲ្យអ្នកជម្ងឺមហារីកដែលមកពីបណ្តាប្រទេសនានា នៅអាស៊ីអាគ្នេយ៍ទទួលបាននូវបទពិសោធន៍ នៃឥទ្ធិពលនៃ ការព្យាបាលតាមបែបតន្ត្រី។
តន្ត្រីប្រឆាំងនឹងជម្ងឺមហារីក បានធ្វើឲ្យអ្នកជម្ងឺពោរពេញទៅដោយកម្លាំងកាយនិងកម្លាំងចិត្ត
យោងទៅតាមការបង្ហាញបានឲ្យដឹងថា ក្រុមចម្រៀង Jiang Xia គឺកកើតឡើងដោយក្រុមសម្តែងជនជាតិចិនតាមតំបន់ដែលនៅ Mian Lan នៃប្រទេសឥណ្ឌូនេស៊ីជាអ្នកបង្កើតក្រុមនេះឡើង ហើយក្រុមចម្រៀងនេះមានកេរ្ត៍ឈ្មោះល្បីល្បាញ ទាំងក្នុងនិងក្រៅប្រទេស។ ក្រុមចម្រៀងនេះក៏បានទទួលការអញ្ជើញឲ្យចូលរួមសម្តែងក្នុងកម្មវិធី ជាច្រើនតាមរយៈស្ថាប័នរដ្ធ និងឯកជន និងអង្គការនានាជាច្រើនទៀតដូចជា៖ ក្រសួងវប្បធម៌របស់ប្រទេសឥណ្ឌូនេស៊ី ក្រសួងការបរទេស ស្ថានទូត ស្ថានកុងស៊ុល សភាពាណិជ្ជកម្មចិននៃប្រទេសឥណ្ដូនេស៊ី សហព័ន្ធចិនឥណ្ឌូនេស៊ី-ល-។ មិនតែប៉ុណ្ណោះ ក្រុមចម្រៀងនេះក៏បានទៅចូលរួមសម្តែងក្នុងកម្មវិធីគំរប់ខួប៥៨ឆ្នាំនៃសន្និសិទ អាស៊ីអាហ្វ្រិក និង ចូលរួមសម្តែងក្នុងកម្មវិធីផ្លាស់ប្តូវប្បធម៌ សំខាន់ៗដែលមានលក្ខណៈជាអន្តរជាតិផងដែរ។ ទន្ទឹមនិងនេះ ក្រុមចម្រៀង Jiang Xia ក៏ធ្លាប់បានទទួលមេដាយប្រាក់ក្នុងពិធីបុណ្យមហោស្រពចិនអន្តរជាតិ លើកទី៦ និងទទួលបានជ័យលាភី លេខ១ ក្នុងការប្រគុំតន្ត្រីចិនផងដែរ។
នៅរសៀលម៉ោង៤:៣០ នាថ្ងៃដដែល ចម្រៀងមួយបទដ៏ល្បីរបស់ប្រទេសឥណ្ឌូនេស៊ីដែលល្បី ទូទាំងពិភពលោក មានចំណងជើងថា“椰岛之歌” បានបើកនូវទំព័រនៃកម្មវិធី។ បទភ្លេងរ៉ូមេនតិកដ័សែនពិរោះនេះ បានធ្វើឲ្យអ្នករាល់គ្នាហាក់បីដូចជាបានដើរចូលទៅកាន់ធម្មជាតិដ៏ស្រស់ត្រកាលនៃ ប្រទេសឥណ្ឌូនេស៊ី រីករាយជាមួយការបក់រវេចៗនៃខ្យល់សមុទ្រ ពិតជានាំអារម្មណ៍អ្នកស្តាប់ឲ្យស្ងប់ និងរីករាយក្រៃលែង។ ទន្ទឹមនិងនេះដែរ បទចម្រៀងដ៍ល្បីមួយបទទៀតរបស់ប្រទេសឥណ្ឌូនេស៊ី ដែលមានឈ្មោះថា”俊罗河” ក៍ត្រូវបានច្រៀងដោយក្រុមចម្រើងបន្តបន្ទាប់។ ឥទ្ធិពលនៃតន្ត្រីរបស់ប្រទេសឥណ្ឌូនេស៊ីបានធ្វើឲ្យ ទស្សនិកជននៅនឹងកន្លែងមានការចាប់ចិត្តជាខ្លាំង។ នៅចុងបញ្ចប់នៃការប្រគុំតន្ត្រី សមាជិកទាំងអស់នៃក្រុមតន្ត្រីបាននាំគ្នាច្រៀងនូវចម្រៀងជាភាសាចិនដ៍ល្បីឈ្មោះមួយបទដែល មានចំណងជើងថា”龙的佳人”។
ប្រធានក្រុមតន្ត្រីដែលមានលក្ខណៈច្រៀងជាក្រុម លោក Huang Ming បានបង្ហាញឲ្យដឹងថា៖ ចម្រៀងមួយបទដែលមានចំណងជើងថា”龙的传人” នេះបានបង្ហាញឲ្យឃើញអំពីមោទនភាពនៃប្រជាជនចិនទូទាំងពិភពលោក មិនតែប៉ុណ្ណោះបទនេះក៏ទទួលបានការពេញនិយម ពីសំណាក់ប្រជាជនចិនឥណ្ឌូនេស៊ីផងដែរ។
ការប្រគុំតន្ត្រីដែលស្ថិតក្រោមប្រធានបទ “ការប្រឆាំងនឹងជម្ងឺមហារីក” នេះគឺទទួលបាននូវសូរសម្លេងទះដៃគាំទ្រ សសើរនិងចូលចិត្តពីសំណាក់អ្នកជម្ងឺមហារីក ដែលបានមកពីបណ្តាប្រទេសនានា។ អ្នកជម្ងឺមហារីកម្នាក់ដែលមកពីប្រទេសវៀតណាមបានបង្ហាញឲ្យដឹងថា៖ ថ្វីត្បិតតែគាត់ស្តាប់មិនយល់ពីភាសារដែលក្រុមចម្រៀងបានច្រៀង តែចង្វាក់ដ៏រីករាយ សម្លេងចម្រៀងព្រមគ្នាដ៏សែនពិរោះ បានធ្វើឲ្យគាត់មានអារម្មណ៍ធូស្រាល និងរីករាយ ម៉្យាងវិញទៀតធ្វើឲ្យគាត់ពោពេញទៅដោយកម្លាំងកាយនិង កម្លាំងចិត្ត។ អ្នកជម្ងឺជនជាតិឥណ្ឌូនាស៊ីដែលមានវត្តមាននៅក្នុងការប្រគុំតន្ត្រីនេះ មានអារម្មណ៍ថាមានមោទនភាពខ្លាំងដែលបានស្តាប់លឺចម្រៀងដ៏ល្បីឈ្មោះ នៃប្រទេសជាតិរបស់ខ្លួននៅឯនាយសមុទ្រ នៅខណៈនៅដែរមានអ្នកជម្ងឺ ឥណ្ឌូនេស៊ី មិនតិចទេដែលបានច្រៀងតាមក្រុមចម្រៀងដោយមិនដឹងខ្លួន។
ការព្យាបាលតាមបែបតន្ត្រី ធ្វើឲ្យអ្នកជម្ងឺឆាប់ជាសះស្បើយ
អ្នកឯកទេសខាងជម្ងឺមហារីកនៃមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក លោកYao Zhong បានប្រាប់អ្នកសារព័តមានថា៖ តាំងពីបុរាណមក តន្ត្រីគឺជាសិល្បៈកំសាន្ត មួយយ៉ាងសំខាន់សំរាប់មនុស្សលោក តន្ត្រីផ្សេងៗគ្នា ធ្វើឲ្យមនុស្សមានអារម្មណ៍ខុសប្លែកពីគ្នា តន្ត្រីក៏ជះឥទ្ធិពលដល់សុខភាពមនុស្សផងដែរ។ តន្ត្រីដែលពិរោះ អាចធ្វើឲ្យអ្នកជម្ងឺមហារីក បន្ធូរនូវអារម្មណ៍តានតឹង ធ្វើឲ្យជិវិតរស់នៅរបស់អ្នកជម្ងឺពោរពេញទៅដោយក្តីសង្ឃឹម ដែលជាហេតុធ្វើឲ្យអារម្មណ៍ និងការកំសាន្តរបស់អ្នកជម្ងឺមានភាពប្រសើរឡើង។ ឧស្សាហ៍ស្តាប់តន្ត្រី អាចជួយទប់ស្កាត់ការថយចុះនៃប្រព័ន្ធភាពស៊ាំនៃអ្នកជម្ងឺ ទន្ទឹមនឹងនេះថែមទាំងអាចជម្រុញការប្រឆាំងនឹងកោសិការមហារីក អាចបង្កើនគុនភាពនៃការរស់នៅ និងពន្យាអាយុជិវិតរបស់អ្នកជម្ងឺ ទាំងនេះមានប្រសិទ្ធភាពក្នុងការជួយព្យាបាលអ្នកជម្ងឺមហារីក។
បច្ចុប្បន្ននេះ ការព្យាបាលតាមបែបតន្ត្រី បានក្លាយជាវិធានការជំនួយការព្យាបាលជម្ងឺមហារីកមួយយ៉ាងសំខាន់ក្នុងវិស័យសុខាភិបាល ហើយវិធានការនេះត្រូវបានគេយកមកប្រើប្រាស់ច្រើននាសម័យបច្ចប្បន្ន។
យោងទៅតាមការរៀបរាប់បានបង្ហាញឲ្យឃើញថា៖ ការប្រឆាំងជម្ងឺមហារីកដោយរីករាយ គឺជាគោលគំនិតមួយដែលមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក ប្រកាន់ភ្ជាប់រៀងរហូតមក។ ការព្យាបាលតាមបែបតន្ត្រីគឺជាឧទាហរណ៍ដ៏ជាក់ស្តែងមួយនៃគោលគំនិតនេះ។ ក្រៅពីបានអញ្ជើញក្រុមចម្រៀង Jiang Xia Mei Lan របស់ឥណ្ឌូនេស៊ីបានធ្វើការប្រគុំតន្ត្រីលើកនេះ មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក តែងតែដឹកនាំអ្នកជម្ងឺ និងបុគ្គលិកនៃមន្ទីរពេទ្យ ព្រមទាំងបានអញ្ជើញក្រុមតន្ត្រី ជំនាញមកសម្តែង ក្នុងកម្មវិធីសិល្បៈផ្សេងៗជាច្រើនទៀត ហើយមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក បានណែនាំឲ្យអ្នកជម្ងឺ ឧស្សាហ៍ស្តាប់បទចម្រៀងណាដែលរីករាយធូស្រាល នោះអ្នកជម្ងឺនឹងមានអារម្មណ៍សប្បាយរីករាយ ក្នុងការទទួលការព្យាបាលជម្ងឺមហារីក។
ក្នុងរយៈពេលជាង១០ឆ្នាំនៃការបង្កើតមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកយើងនេះ មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកបានទទួលការព្យាបាលអ្នកជម្ងឺជាង២ម៉ឺននាក់ដែលមកពីបណ្តា ប្រទេសនានាជាច្រើនក្នុងសកលលោក ថែមទាំងបានបង្កើតនូវអច្ឆរិយៈថ្មី ដល់អ្នកប្រឆាំងជម្ងឺមហារីកជាច្រើនផងដែរ។