នៅថ្ងៃទី២១ ខែមិថុនា នៅបន្ទប់ប្រជុំជាន់ទី៩នៃមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកបានរៀបចំយ៉ាងអធិកអធមនូវកម្មវិធីប្រគល់រង្វាន់“អ្នកក្លាហានប្រឆាំងមហារីកប្រចាំខែមិថុនា”។ ក្នុងកម្មវិធីប្រគល់រង្វាន់នេះ មានវត្តមានអ្នកចូលរួមដូចជា ក្រុមគណៈប្រតិភូក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជាចំនួន១៦រូប លោកវ៉ាង ហាយចុងប្រធានមន្ទីរពេទ្យ លោក ឈិនពីង អនុប្រធានមន្ទីរពេទ្យ អ្នកស្រីហឺ លាងឆុងប្រធានផ្នែកគិលានុបដ្ឋាយិកា និងអ្នកជម្ងឺមហារីកមកពីប្រទេសកម្ពុជា ឥណ្ឌូនេស៊ី ហ្វីលីពីន ថៃ-ល-ព្រមទាំងសមាជិកគ្រួសារអ្នកជម្ងឺសរុបប្រហែលជាង៥០រូប។
ឯកឧត្តមតែ គុយស៊ាងរដ្ឋលេខាធិការក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជាផ្តល់ពានរង្វាន់អ្នកក្លាហានប្រឆាំងមហារីក HUN SOPHAL
ជារៀងរាល់ខែម្តងក្នុងកម្មវិធីប្រគល់រង្វាន់ដល់អ្នកក្លាហានប្រឆាំងមហារីក ក្រុមអ្នកជម្ងឺ បានប្រមូលផ្តុំគ្នាដើម្បីចែករំលែកពីបទពិសោធន៍និងគំនិតក្នុងការប្រឆាំងជម្ងឺមហារីកដើម្បីទទួលស្គាល់ដល់ក្រុមអ្នកក្លាហានក្នុងការតស៊ូនិងភាពក្លាហានក្នុងការប្រយុទ្ធប្រឆាំងជម្ងឺមហារីក។ អ្នកស្រី HUN SOPHAL អ្នកជម្ងឺមហារីកសុដន់មកពីប្រទេសកម្ពុជា អ្នកស្រី MOEI ENG អ្នកជម្ងឺមហារីកសុដន់មកពីប្រទេសឥណ្ឌូនេស៊ី លោកKWAN CHEONG KAW អ្នកជម្ងឺមហារីកថ្លើមមកពីប្រទេសម៉ាលេស៊ី លោកMELCHOR ZAPATA SITCHARING អ្នកជម្ងឺមហារីកសួតជនជាតិហ្វីលីពីនសញ្ជាតិអាមេរិក សរុបចំនួន៤រូបដែលទទួលបានរង្វាន់“ប្រឆាំងជម្ងឺមហារីក”ប្រចាំខែមិថុនា។ ឯកឧត្តមតែ គុយស៊ាងរដ្ឋលេខាធិការក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា លោកវ៉ាង ហាយចុងប្រធានមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក លោក ឈិនពីងអនុប្រធានមន្ទីរពេទ្យ-ល- បានប្រគល់រង្វាន់វិញ្ញាបនបត្រប្រឆាំងជម្ងឺមហារីក ពានរង្វាន់ អំណោយ និង ផ្កាស្រស់ជូនដល់អ្នកក្លាហានប្រឆាំងជម្ងឺមហារីក។ បន្ទាប់មក ក្រុមអ្នកក្លាហានប្រឆាំងជម្ងឺមហារីកបានចែករំលែកដល់អ្នកទាំងអស់គ្នានូវបទពិសោធន៍និងគំនិតក្នុងការប្រឆាំងជម្ងឺមហារីក។
អ្នកក្លាហានប្រឆាំងជម្ងឺមហារីក MOEI ENG សរសេរថ្លែងអំណរគុណ
អ្នកស្រី HUN SOPHAL មកពីប្រទេសកម្ពុជា នៅខែមិនា ឆ្នាំនេះបានពិនិត្យឃើញមានដុំមហារីកសុដន់ផ្នែកខាងឆ្វេង ក្រោយមកមានការណែនាំពីមិត្តភក្តិក៏មកព្យាបាលដល់មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក។ ដោយសារតែអ្នកស្រីបានប្រទះឃើញបានទាន់ពេលវេលា ចាត់ទុកថាជាមហារីកសុដន់ដំណាក់កាលដំបូង។ ឆ្លងកាត់ការព្យាបាលដោយចាក់បញ្ចូលនិងវះកាត់រួចមក ដុំមហារីកបានរំលាយបាត់ទាំងស្រុង។ អ្នកស្រីបានលើកទឹកចិត្តដល់មិត្តៗអ្នកជម្ងឺដទៃទៀតនៅក្នុងវីដេអូថាសង្ឃឹមថាអ្នកទាំងអស់គ្នាមិនបោះបង់ក្នុងការព្យាបាល និងពិតជាថ្លែងអំណរគុណយ៉ាងក្រៃលែងចំពោះមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកដែលបានព្យាបាលនិងថែទាំចំពោះគាត់។ ដោយសារអ្នកស្រី HUN SOPHAL ត្រូវប្រញាប់ធ្វើដំណើរទៅប្រទេសកម្ពុជាវិញនៅព្រឹកថ្ងៃដដែលនោះ ដូច្នេះមុនពេលអ្នកស្រីចេញដំណើរទៅ ឯកឧត្តមតែ គុយស៊ាងរដ្ឋលេខាធិការក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជាបានប្រគល់រង្វាន់ទៅដល់បន្ទប់ជម្ងឺដោយផ្ទាល់តែម្តង។
អ្នកស្រី MOEI ENG អ្នកជម្ងឺមហារីកសុដន់មកពីប្រទេសឥណ្ឌូនេស៊ី បានមកព្យាបាលនៅមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកកាលពីខែធ្នូ ឆ្នាំ២០១៣ មុនពេលចូលមន្ទីរពេទ្យអាចឃើញថាដុំមហារីករំលួយមានទំហំប្រហែល15*12*5cm ក្រោយពេលឆ្លងកាត់ការព្យាបាលដោយចាក់បញ្ចូល ការព្យាបាលកករំលាយនិងការព្យាបាលពហុព្យាបាលមក ដុំមហារីករួមតូចត្រឹម3*5cm បច្ចុប្បន្នស្ថានភាពជម្ងឺមានស្ថេរភាព។ ដោយសារទើបតែធ្វើការព្យាបាលចាក់បញ្ចូល អ្នកជម្ងឺត្រូវការពេលសំរាក វេជ្ជបណ្ឌិតព្យាបាលបានតំណាងទទួលរង្វាន់ជំនួស ក្រោយមកក៏បាននាំយកពានរង្វាន់“អ្នកក្លាហានប្រឆាំងជម្ងឺមហារីកប្រចាំខែ” ទឹកដោះគោឆៅ និង ផ្កាស្រស់ប្រគល់ជូនដល់បន្ទប់អ្នកជម្ងឺតែម្តង។ ថ្វីត្បិតតែមិនបានទទួលរង្វាន់ក្នុងកម្មវិធីផ្ទាល់ក៏ពិតមែន ប៉ុន្តែអ្នកស្រី MOEI ENG បានជំរាបប្រាប់ដល់មិត្តៗអ្នកជម្ងឺផ្សេងៗទៀតតាមរយៈវីដេអូថា ការព្យាបាលជម្ងឺមហារីកត្រូវតែមានជំនឿចិត្ត ត្រូវតែអត់ធ្មត់ព្យាយាម! ពួកយើងតស៊ូទាំងអស់គ្នា!
បុគ្គលិកគិលានុបដ្ឋាយិកាជួយទទួលរង្វាន់ជំនួស KWAN CHEONG KAW
លោកMELCHOR ZAPATA SITCHARING អ្នកជម្ងឺជនជាតិហ្វីលីពីនសញ្ជាតិអាមេរិក កាលពីឆ្នាំ២០០៥ បានប្រទះឃើញដុំមហារីកនៅផ្នែកសួត ពេលនោះគ្រូពេទ្យផ្តល់យោបល់ថាអង្កេតបណ្តោះអាសន្នសិន។ ឆ្នាំ២០១៣ ពេលពិនិត្យសុខភាពបានជួបប្រទះឃើញដុំមហារីកផ្នែកសួតបានរីកធំ ត្រូវបានវិនិច្ឆ័យថាជាជម្ងឺមហារីកសួត គ្រូពេទ្យនៅប្រទេសអាមេរិកផ្តល់យោបល់អោយចាក់គីមី ប៉ុន្តែគាត់បានបដិសេធន៍។ គ្រូពេទ្យថាប្រសិនបើមិនធ្វើការចាក់គីមីទេនោះ គាត់គឺអាចរស់នៅបានតែ៤ខែទៀតប៉ុណ្ណោះ។ ក្រោយមកគាត់បានស្វែងយល់ពីការព្យាបាលចាក់បញ្ចូល ការព្យាបាលកករំលាយ និង ការព្យាបាលដោយស្នាមរបួសតូចរបស់មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក។ ខែមេសាឆ្នាំនេះ គាត់បានមកដល់មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក ពេលនោះ គាត់ពិបាកដកដង្ហើម ឈឺចាប់ផ្នែកទ្រូង ក្អក ពេលយប់ក្អកខ្លាំងធ្វើអោយរំខានដល់ដំណេករបស់ភរិយាទៀតផង។ ក្រោយមកឆ្លងកាត់ការព្យាបាលកករំលាយ ការព្យាបាលចាកបញ្ចូល និងការព្យាបាលពហុព្យាបាលរួចមក ស្ថានភាពទាំងប៉ុន្មានត្រូវបានបាត់បង់អស់ ស្ថានភាពជម្ងឺក៏គ្រប់គ្រងយ៉ាងមានប្រសិទ្ធិភាព។
អ្នកក្លាហានប្រឆាំងជម្ងឺមហារីកនីមួយៗសុទ្ធតែមានប្រវត្តិប្រឆាំងមហារីកខុសៗគ្នា ឆន្ទៈព្យាយាមរឹងមាំ ភាពវិជ្ជមាន និងភាពក្លាហានរបស់ពួកគេធ្វើអោយអ្នកគ្រប់គ្នានៅនឹងកន្លែងកម្មវិធីផ្ទាល់មានភាពរំជួលចិត្ត។ ស្របពេលនោះ ប្រវត្តិរឿងរ៉ាវរបស់អ្នកក្លាហានប្រឆាំងជម្ងឺមហារីកគឺកាន់តែផ្តល់នូវជំនឿទុកចិត្តដល់មិត្តៗអ្នកជម្ងឺផ្សេងៗទៀតក្នុងការព្យាបាលប្រឆាំងមហារីក លើកទឹកចិត្តអោយពួកគេកាន់តែព្យាយាមប្រយុទ្ធប្រឆាំងនឹងជម្ងឺមហារីកបន្តទៀត។
លោកវេជ្ជបណ្ឌិត សាន់ សារី ប្រធាននាយកដ្ឋានមន្ទីរពេទ្យនៃព្រះរាជាណាចក្រកម្ពុជាប្រគល់ពានរង្វាន់ដល់អ្នកក្លាហានប្រឆាំងមហារីក
រូបថតជុំគ្នារវាងអ្នកក្លាហានប្រឆាំងជម្ងឺមហារីក ថ្នាក់ដឹកនាំមន្ទីរពេទ្យ និងក្រុមគណៈប្រតិភូក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
រូបថតជុំគ្នារវាងថ្នាក់ដឹកនាំមន្ទីរពេទ្យ ក្រុមគណៈប្រតិភូក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និង ក្រុមអ្នកជម្ងឺ