“ជាវតៅហ៊ូសប្បុរស”,“ជាវតៅហ៊ូរបស់ជីនវិនមួយពែង ដើម្បីជួយដល់កុមារីមហារីកឈាម”……
ព្រឹកថ្ងៃទី១៨ ខែធ្នូ សីតុណ្ហភាពត្រឹមតែ៦℃ ប៉ុន្តែនៅស្ថានីយ៍រថភ្លើង ច្រកចេញ D នៃខេត្តកា្វងចូវដែលជាតំបន់អ៊ូអរមានសភាពកក់ក្តៅខុសពីធម្មតាដោយសារតែមានក្រុមអ្នកស្ម័គ្រចិត្តជាង១០នាក់ពីមន្ទីរពេទ្យកា្វងចូវទំនើបនិងអង្គការសហគមអ្នកស្ម័គ្រចិត្តនៃខេត្តកា្វងចូវបានរួបរួមគ្នាជាកម្លាំង ជំនះពុះពារទោះខ្យល់ត្រជាក់បក់បោកនៅក្រោមជំហានរបស់អ្នកដំណើរ អង្វរសុំអោយពួកគាត់ជួយជាវតៅហ៊ូសប្បុរសមួយយន់ក្នុងមួយពែងរបស់កុមារីជីនវិន។
តើកុមារីជីនវិនជានរណា?
អាយុ៤ឆ្នាំ នាងចេះដាំបាយ អាយុ៧ឆ្នាំ នាងទទួលរ៉ាប់រងការងារផ្ទះ អាយុ៩ឆ្នាំ នាងមានគម្រោងបរិច្ចាគសរីរាង្គរបស់នាង ។ តាមពិតទៅ នាងក៍ចូលចិត្តការច្រៀងនិងការរាំដូចកុមារីដទៃទៀតដែរ ប៉ុន្តែកុមារីឯទៀតដែលមានអាយុស្មើនាងពុំមានគំនិតចាស់ទុំដូចកុមារីជិនវិនដែលមកពីខេត្តហ៊ូណាននោះទេ។ ឪពុករបស់នាងដោយចៃដន្យមិនប្រុងប្រយ័ត្នបានដួលបាក់ឆ្អឹងជើងខាងឆ្វេងដោយបន្សល់ទុកនូវដែកថែបជាប់និងជើង ម្តាយរបស់នាង៥ឆ្នាំមុនបានកើតជំងឺមហារីកសុដន់ ដើម្បីព្យាបាលជំងឺបានជំពាក់បំណុលនៅខាងក្រៅជាង ២០ លានយន់។ហើយ៥ខែមុននេះ កុមារីជីនវិនបានកើតជំងឺមហារីកឈាម វាពិតជារឿងអកុសលយ៉ាងខ្លាំងចំពោះគ្រួសាររបស់នាង។
ដោយហេតុតែគ្រួសាររបស់នាងបានជួបប្រទះនិងរឿងអកុសលជាច្រើនលើក បានធ្វើអោយកុមារីជីនវិនក្លាយជាក្មេងដែលរឹងមាំចេះគិត ទោះបីជាជំងឺរបស់នាងធ្វើទុក្ខពិបាកក្នុងខ្លួន បូករួមទាំងថ្លៃព្យាបាលជំងឺបានធ្វើអោយក្រុមគ្រួសាររបស់នាងធ្លាក់ក្នុងស្ថានភាពទ័លច្រក ប៉ុន្តែមិនថាយ៉ាងណាក៍ដោយ កុមារីជីនវិននៅតែមានស្នាមញញឹមហើយលួងលោមមា្តយនាងថា :“ អ្នកម៉ាក់ កុំយំ ម៉ាក់មិនយំ ជំងឺកូនជាហើយ”។ កុមារីបានធ្វើនៅរឿងជាច្រើនដើម្បីគ្រួសារ ក្នុងនោះបូករួមទំាំងការងារផ្ទះទាំងអស់ រៀបចំអាហារប្រចាំថ្ងៃអោយឪពុកមា្តយរបស់នាង ហើយនាងក៍បានប្រឹងប្រែងសន្សំប្រាក់សំរាប់ព្យាបាលជំងឺម្តាយនិងខ្លួននាងផ្ទាល់។ លើកនេះ កុមារីជីនវិនបានធ្វើដំណើរមកដល់ខេត្តកា្វងចូវ នៅក្រោមការជួយរបស់ក្រុមអ្នកស្ម័គ្រចិត្តពីមន្ទីរពេទ្យកា្វងចូវទំនើបនិងអង្គការសហគមអ្នកស្ម័គ្រចិត្តនៃខេត្តកា្វងចូវ បានបង្កើតនូវកម្មវិធីសប្បុរសដែលមានឈ្នោះថា “តៅហ៊ូជីនវិនមួយពែងមួយយន់” សង្ឃឹមថាអាចរៃអង្គាសប្រាក់សំរាប់ថ្លៃព្យាបាលជំងឺរបស់មា្តយនិងខ្លូននាងផ្ទាល់។
សូមអរគុណដល់លោកអ្នក ចូលថែរក្សាខ្លួនទំាងអស់គ្នា
ព្រឹកថ្ងៃទី១៨ នៅផ្សារលក់ទំនិញ ជីនវិនដែលជាកុមារីរស់រាយ រាក់ទាក់ គួរអោយស្រលាញ់រវល់ការងារឥតឈប់ឈរ ពេលនេះនាងក៍ដូចជាកុមារីផ្សេងទៀតដែរ ពុំមានអាការះអ្វីមិនប្រក្រតីឡើយ ភាពសុទិដ្ឋិនិយមរបស់នាងបានធ្វើអោយអ្នកនៅផ្សារទាំងអស់រំជួលចិត្តជាខ្លាំង អ្នកដំណើរបានឈប់ហើយជួយជាវនូវតៅហ៊ូសប្បុរសរបស់កុមារី មិនតែប៉ុណ្ណោះ អ្នកដំណើរដែលមានអាហារពេលព្រឹករួចក៍នៅតែជួយជាវតៅហ៊ូសប្បុរសរហើយដាក់ចូលទៅក្នុងប្រអប់បរិចា្ចគដើម្បីជូនដល់អ្នកផ្សេងទៀតផងដែរ។
បុគ្គលិកដែលធ្វើដំណើរប្រញាប់ប្រញាល់ទៅធ្វើការ លោកតាលោកយាយដែលភ្ញាក់ពីព្រលឹមដើម្បីហាត់ប្រាណ ជនបរទេស។ល។ និងមនុស្សជាច្រើនទៀតបានបង្ហាញនូវចិត្តសប្បុរសរបស់ខ្លូនហើយផ្តល់ភាពកក់ក្តៅដល់ក្រុមគ្រួសាររបស់កុមារីជីនវិននៅក្នុងរដូវរងានេះ។ កុមារីជីនវិនបាននិយាយសំឡេងយ៉ាងផ្អែមទៅកាន់ជនសប្បុរសនីមួយៗថា “សូមអរគុណ”ទន្ទឹមនឹងនេះនាងក៍បានហុចតៅហ៊ូជូនជនសប្បុរសហើយរំលឹកដល់អ្នករាល់គ្នាថាត្រូវថែរក្សាខ្លូននៅក្នុងរដូវរងារនេះ។ តៅហ៊ូសប្បុរស៣០០ពែងបានលក់អស់ ជាចុងក្រោយការរៃអង្គាសប្រាក់ទទួលបានចំនួន១២៧៩.២យន់ កុមារីជីនវិនបានសម្តែងនូវការដឹងគុណយ៉ាងខ្លាំងចំពោះជនសប្បុរសទាំងអស់ដែលបានបង្ហាញពីទឹកចិត្តស្រលាញ់របស់ពួកគេ។
អ្នកសារព៍ត័មាន១០ធំៗនៃខេត្តកា្វងចូវបានរួសរាន់គ្នាធ្វើសកម្មភាពចុះយកព៍ត័មាន ក្រុមអ្នកស្ម័គ្រចិត្តនិងអ្នកប្រើប្រាស់បណ្តាញអ៊ិនធើណិដែលមានចិត្តអាណិតអាសូរបានបង្កើតការលក់តៅហ៊ូសប្បុរសលើបណ្តាញអ៊ិនធើណិត។
ចិត្តសប្បុរសឥតដែនកំណត់ ក្រៅពីអ្នកដំណើរដែលមានចិត្តសប្បុរស ស្ថានីយ៍ទូរទស្សន៍ក្វាងទុង កម្មវីធីទូរទស្សន៍ កាសែតក្វាងចូវ កាសែតណានហា្វង កាសែតទីក្រុងណានហា្វង កាសែតស៊ីងខ្វៃ។ល។ស្ថានីយ៍ទូរទស្សន៍ជាច្រើន អ្នកកាសែត និងអ្នកសារពត័មានបានឮដំណឹងនេះក៏ប្រញាប់ទៅកន្លែងកើតហេតុ ដើម្បីធ្វើកិច្ចសម្ភាសន៍ជាមួយឪពុកម្តាយរបស់ជីនវិន។ បន្ទាប់ពីយល់ដឹងស្ថានភាពរបស់ពួកគេហើយ ក្រុមអ្នកកាសែតនិងអ្នកយកពត័មានបានសម្តែងនូវចិត្តសប្បុរសរបស់ពួកគេដោយយករឿងរបស់កុមារីជីនវិនផ្សាយតាមទូរទស្សន៍ កាសែត បណ្តាញអ៊ីនធើណិត អំពាវនាវសុំអោយមនុស្សជាច្រើនទៀតចូលរួមជួយដល់ក្រុមគ្រួសាររបស់កុមារីជីនវិនផងដែរ។
ទន្ទឹមនឹងនេះ ក្រុមអ្នកស្ម័គ្រចិត្តនៃខេត្តកា្វងចូវនិងអ្នកប្រើប្រាស់បណ្តាញអ៊ីនធើណិតដែលមានទឹកចិត្តស្រលាញ់អាណិតអាសូរបានបង្កើតនៅគេហទំព័រសរសេរថា“ហាងលក់តៅហ៊ូសប្បុរសមួយយន់ក្នុងមួយពែង”លើបណ្តាញអ៊ីនធើណិត“តៅហ៊ូសប្បុរសមួយយន់របស់ជីនវិន ”ប្រាក់កំរៃដែលបានមកពីលក់តៅហ៊ូសប្បុរសនិងបរិចា្ចគទៅអោយកុមារីជីនវិនសំរាប់ថ្លៃព្យាបាលជំងឺយ៉ាងពិតប្រាកដ។ ប្រសិនជាថ្លៃព្យាបាលនៅសល់គឺជាចិត្តសប្បុរសមួយចំណែករបស់កុមារីជីនវិនក្នុងការបន្តបរិចា្ចគជួយដល់អ្នកជំងឺមហារីកឈាមផេ្សងទៀត។
ជាចុងក្រោយនេះ មន្ទីរពេទ្យកា្វងចូវទំនើបអំពាវនាវសុំអោយអ្នករាល់គ្នាចាប់អារម្មណ៏ចំពោះអ្នកជំងឺមហារីកឈាម សង្ឃឹមថានិងមានជនស្ម័គ្រចិត្តជាច្រើនរូបទៀតចូលរួមបរិចា្ចគខួរឆ្អឹង ។ អ្នកជំងឺមហារីកឈាមមានផលពិបាកណាស់ក្នុងការសែ្វងរកខួរធ្អឹងដែលសាកសមនិងខ្លូន ដូចនេះការបរីចា្ចគឈាម៥មីលីលីត្ររបស់អ្នក និងអាចជួយដល់អាយុជីវិតមនុស្សម្នាក់។
សូមទស្សនាវីដេអូ《ការលក់តៅហ៊ូសប្បុរសមួយយន់របស់កុមារីជីនវិន》https://www.56.com/u63/v_MTAyODI5Mzcy.html?qq-pf-to=pcqq.c2c