ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកបានរៀបចំប្រារព្ធសិក្ខាសាលាស្តីពី “ការផ្លាស់ប្តូរបទពិសោធន៍បច្ចេកវិទ្យាព្យាបាលជម្ងឺមហារីករវាងកម្ពុជាចិន” នៅសណ្ឋាគារ Intercontinental។ សិក្ខាសាលាលើកនេះមានការចូលរួមពីឯកឧត្តមវេជ្ជបណ្ឌិត តែគុយស៊ាង រដ្ឋលេខាធិការក្រសួងសុខាភិបាល ប្រធានមន្ទីរសុខាភិបាលគ្រប់ខេត្តក្រុង លោកផឹងសៀវឆឺ អ្នកឯកទេសផ្នែកមហារីកប្រចាំនៅមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក អនុប្រធានមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក លោក ឈឹងពីង ព្រមទាំងវេជ្ជបណ្ឌិតដែលមានឥទ្ធិពលនៅទីក្រុងភ្នំពេញប្រទេសកម្ពុជា១៥០រូប។ ការរៀបចំសិក្ខាសាលាស្តីពី“ការផ្លាស់ប្តូរបទពិសោធន៍បច្ចេកវិទ្យាព្យាបាលជម្ងឺមហារីករវាងកម្ពុជាចិន”សំខាន់គឺដើម្បីណែនាំពីព័ត៌មានទាក់ទងនឹងបច្ចេកវិទ្យាព្យាបាលមហារីកតាមបែបស្នាមរបួសតូចបំផុតនិងផ្លាស់ប្តូរបទពិសោធន៍ទាក់ទងនឹងការព្យាបាលជម្ងឺមហារីក។ សកម្មភាពផ្លាស់ប្តូរបទពិសោធន៍ព្យាបាលជម្ងឺមហារីកលើកនេះបានធ្វើអោយទាក់ទាញអ្នកសារព័ត៌មានក្នុងស្រុកជាច្រើនចាប់អារម្មណ៍និងមានអត្ថន័យបំផុត។
រូបថតរួមគ្នារវាងវេជ្ជបណ្ឌិតឯកទេសផឹងសៀវឆឺនិងអនុប្រធានមន្ទីរពេទ្យឈឹងពីង និង ឯកឧត្តម តែ គុយស៊ាង រដ្ឋលេខាធិកាក្រសួងសុខាភិបាល
រូបថតរួមគ្នារវាង ឯកឧត្តម តែ គុយស៊ាង រដ្ឋលេខាធិកាក្រសួងសុខាភិបាល និងអនុប្រធានមន្ទីរពេទ្យឈឹងពីង
កម្ពុជាចិនរួមគ្នាប្រឆាំងជម្ងឺមហារីក
កម្មវិធីបានចាប់ផ្តើមបន្ទាប់ពីគោរពទង់ជាតិ ឯកឧត្តម តែ គុយស៊ាង រដ្ឋលេខាធិការក្រសួងសុខាភិបាលនៃប្រទេសកម្ពុជាសម្តែងថាការផ្លាស់ប្តូរបទពិសោធន៍លើកនេះមានអត្ថន័យយ៉ាងជ្រាលជ្រៅ។ នេះមិនត្រឹមតែជាការផ្លាស់ប្តូរបច្ចេកវិទ្យាតែមួយលើកទេ តែក៏ដើម្បីជម្រុញការអភិវឌ្ឍន៍និងរីកចម្រើនខាងផ្នែកវេជ្ជសាស្រ្តរបស់ប្រជាពលរដ្ឋប្រទេសទាំងពីរ។ មានតែការសិក្សានិងស្រូបយកបច្ចេកវិទ្យាវេជ្ជសាស្រ្តដែលឈានមុនមិនឈប់ឈរទេ ទើបអាចការពារសុខភាពនិងយកឈ្នះជម្ងឺមហារីកបាន។
លោកឈឹងពីង អនុប្រធានមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកបង្ហាញពីការយល់ស្របនឹងប្រសាសន៍របស់ឯកឧត្តម តែ គុយស៊ាង។ សេវាកម្មបំរើរបស់មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីករហូតមកប្រកាន់ខ្ជាប់នូវ “វេជ្ជសាស្រ្តគ្មានព្រំដែន ក្តីស្រលាញ់គ្មានដែនកំណត់”។ ការបង្កើតទីស្នាក់ការនិងប្រារព្ធសិក្ខាសាលាគឺដើម្បីជួយដល់អ្នកជម្ងឺមហារីកកាន់តែច្រើន និង ធ្វើការផ្លាស់ប្តូរនិងបញ្ចូនបច្ចេកវិទ្យាប្រឆាំងមហារីកនាំមុខគេ ព្រមទាំងពង្រឹងសម្ព័ន្ធភាពប្រទេសទាំងពីរដើម្បីរួមគ្នាប្រឆាំងមហារីក។
ផ្លាស់ប្តូរបទពិសោធន៍បច្ចេកវិទ្យាប៉ះទង្គិចគ្នាដូចផ្កាភ្លើង
លោកផឹងសៀវឆឺ អ្នកឯកទេសផ្នែកមហារីកប្រចាំនៅមន្ទីរពេទ្យក្វាងចូវ មានបទពិសោធន៍ព្យាបាលជម្ងឺមហារីកជាច្រើនឆ្នាំ គាត់មានឯកទេសព្យាបាលមហារីកថ្លើម មហារីកប្រមាត់ មហារីកពោះវៀន មហារីកក្រពះ។ល។ ក្នុងសកម្មភាពសិក្ខាសាលាគាត់ត្រៀមធ្វើការចែករំលែកពីការលំបាកក្នុងដំណើរការព្យាបាលជម្ងឺមហារីកដល់អ្នកចូលរួមព្រមទាំងធ្វើការណែនាំពីវិធីព្យាបាលចាក់បញ្ចូលបាញ់គ្រាប់អនុភាគព្យាបាលកករំលាយនិងព្យាបាលតាមការបណ្តុះកោសិកាប្រឆាំងមហារីកដែលជាបច្ចេកវិទ្យាព្យាបាលមហារីកតាមបែបស្នាមរបួសតូចនិងមានប្រសិទ្ធភាពយ៉ាងខ្លាំង។
វេជ្ជបណ្ឌិតឯកទេស ផឹងសៀវឆឺបង្ហាញថា ៖ តាមការអភិវឌ្ឍន៍បច្ចេកវិទ្យាវេជ្ជសាស្រ្ត ឥតឈប់ឈរ វិធីព្យាបាលពីមុនដូចជា ការវះកាត់ បាញ់កាំរស្មី ចាក់គីមី គឺមិនអាចបំពេញ តម្រូវការព្យាបាលមហារីកទេ។ វិធីព្យាបាលតែមួយកាន់តែមិនអាចគ្រប់គ្រងនិងសម្លាប់ កោសិកាមហារីកបានទេ មានតែយោងតាមស្ថានភាពជម្ងឺរបស់អ្នកជម្ងឺ ព្រមទាំងដំណើរការព្យាបាលដោយធ្វើការរួមបញ្ចូលបច្ចេកវិទ្យាស្នាមរបួសតូចជាច្រើនមុខចូលគ្នា ទើបអាចសម្រេចបានប្រសិទ្ធភាពព្យាបាលប្រសើរបំផុត។
វេជ្ជបណ្ឌិតទាំងឡាយយកចិត្តទុកដាក់ស្តាប់ការបកស្រាយក្នុងសិក្ខាសាលា
ចំណែកក្នុងសិក្ខាសាលា វេជ្ជបណ្ឌិតឯកទេស ផឹង សៀវឆឺធ្វើការបកស្រាយពីដំណើរព្យាបាលរួមបច្ចេកវិទ្យាស្នាមរបួសតូច ធ្វើអោយវេជ្ជបណ្ឌិតដែលកំពុងអង្គុយស្តាប់នាំគ្នាសួរនូវសំណួរជាច្រើនដើម្បីទទួលបានការបកស្រាយនិងវិភាគកាន់តែច្បាស់លាស់។ ចំណែកវេជ្ជបណ្ឌិតឯកទេស ផឹង សៀវឆឺក៏ធ្វើការឆ្លើយតបរាល់សំណួរយ៉ាងម៉ត់ចត់ ដើម្បីបំបាត់ចម្ងលវេជ្ជបណ្ឌិតគ្រប់រូប។
វេជ្ជបណ្ឌិតមានចម្ងល់ទាក់ទងនឹងបច្ចេកវិទ្យាស្នាមរបួសតូច
សិក្ខាសាលាឈានចូលដល់ទីបញ្ចប់ដោយបន្ទាប់ការពិភាក្សាទាក់ទងនឹងបញ្ហាមហារីក ការផ្លាស់ប្តូរបទពិសោធន៍រវាងអ្នកឯកទេសប្រទេសទាំងពីរលើកនេះទទួលបានបទពិសោធន៍ជាច្រើន ក៏សង្ឃឹមថាមានសកម្មភាពបែបនេះនៅពេលខាងមុខទៀត។ ចុងក្រោយ អនុប្រធានមន្ទីរពេទ្យឈឹងពីងបានជូនអំណោយដល់ ឯកឧត្តម តែ គុយស៊ាង រដ្ឋលេខាធិកាក្រសួងសុខាភិបាល តំណាងពីសម្ព័ន្ធមិត្តនៃប្រទេសទាំងពីរ។
អនុប្រធានមន្ទីរពេទ្យឈឹងពីងបានជូនអំណោយដល់ ឯកឧត្តម តែ គុយស៊ាង រដ្ឋលេខាធិកាក្រសួងសុខាភិបាល
វេជ្ជបណ្ឌិតឯកទេសផឹងសៀវឆឺទទួលការសម្ភាសន៍ពីអ្នកកាសែត