ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៣ ក្រុមគ្រូពេទ្យកម្ពុជាចំនួន១៦នាក់បានធ្វើដំណើរមកទស្សនកិច្ចនៅមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក។ ថ្នាក់ដឹកនាំមន្ទីរពេទ្យដែលមានអនុប្រធានមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក លោកលីនសាវហ័រ លោកឈឹងពីង លោកនាយកហ៊ូយ៉ុងនិងនាយិកាយ៉ាងជីងណាបាទៅទទួលក្រុមទស្សនកិច្ចយ៉ាងកក់ក្តៅ។
រូបថតរួមគ្នារវាងក្រុមគ្រូពេទ្យមកពីប្រទេសកម្ពុជានិងថ្នាក់ដឹកនាំមន្ទីរពេទ្យ
ដោះដូរបទពិសោធផ្នែកវេជ្ជសាស្រ្ត ជម្រុញកិច្ចសហការរវាងចិននិងកម្ពុជា
លោកលីនសាវហ័រ អនុប្រធានមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅដល់ក្រុមគ្រូពេទ្យកម្ពុជាដែលមកទស្សនកិច្ច សង្ឃឹមថាឆ្លងកាត់ការដោះដូរបទពិសោធន៍លើកនេះ អាចជម្រុញកិច្ចសហការផ្នែកវេជ្ជសាស្រ្តរវាងប្រទេសទាំងពីរ។ លោកប្រធានលីនបានធ្វើការណែនាំពីសម្ព័ន្ធសហគ្រាសប៉អាយប្រទេសចិនគឺជាសម្ព័ន្ធវិនិយោគផ្នែកសុខាភិបាលធំជាងគេនៅប្រទេសចិន មាន១៤តំបន់ទូទាំងពិភពលោក ក្នុងនោះមានអង្គភាពសុខាភិបាលខ្នាតធំជាង១០០កន្លែង ដែលមានឯកទេសផ្នែកមហារីក ផ្នែកបេះដូង ផ្នែករោគស្រ្តីនិងផ្នែកសំខាន់ៗជាច្រើនទៀត។ មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកគឺជាមន្ទីរពេទ្យឯកទេសផ្នែកមហារីកលំដាប់ខ្ពស់មួយដែលមានទីស្នាក់ការតំណាង៩កន្លែង ក្នុងនោះមាននៅប្រទេសកម្ពុជា វៀតណាម ថៃ ហ្វីលីពីន ឥណ្ឌូនេស៊ី បង់ក្លាដែស។ល។ បច្ចុប្បន្ន ចំនួនអ្នកជម្ងឺរបស់មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកឡើងដល់២០ម៉ឺននាក់ អ្នកជម្ងឺមកពីបរទេសមានដល់ទៅ៥ពាន់នាក់។ ក្រៅពីអ្នកជម្ងឺមហារីកមកពីប្រទេសនៅអាស៊ីអាគ្នេយ៍សំរាកនៅមន្ទីរពេទ្យ នៅមានមកពីប្រទេសជប៉ុន អ៊ឺរ៉ុបនិងអាមេរិចជាច្រើនទៀត។ ឆ្លងកាត់ការអភិវឌ្ឍជាច្រើនឆ្នាំមកនេះ មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកបង្កើតទម្រង់ព្យាបាលមហារីកតាមបែបរួមបញ្ចូលវិទ្យាសាស្រ្តច្រើនបែបនិងព្យាបាលបែបស្នាមរបួសតូចបំផុតដែលមានប្រសិទ្ធភាពលើកកម្ពស់ការរស់នៅនិងបង្កើនអត្រារស់រាននៃអ្នកជម្ងឺ។
ក្រុមគ្រូពេទ្យមកពីប្រទេសកម្ពុជាទស្សនាវីដេអូបច្ចេកវិទ្យាស្នាមរបួសតូច
ក្នុងពិធីជួបជុំ ក្រុមគ្រូពេទ្យមកពីកម្ពុជានៅបានទស្សនារូបភាពវីដេអូដែលពិពណ៌នាពីមន្ទីរពេទ្យនិងបច្ចេកវិទ្យាព្យាបាលមហារីកដូចជា ៖ វិធីព្យាបាលដោយបាញ់បញ្ចូលគ្រាប់អនុភាគ វិធីព្យាបាលចាក់បញ្ចូល វិធីកករំលាយ វិធីបណ្តុះកោសិកា។ល។ ខណៈពេលក្រុមគ្រូពេទ្យមកទស្សនកិច្ចគឺចំពិធីបុណ្យសែនព្រះខែដែលជាពិធីបុណ្យប្រពៃណីរបស់ប្រទេសចិន ហេតុនេះមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកបានជូនអំណោយបុណ្យសែនព្រះខែគឺនំព្រះខែដល់ភ្ញៀវគ្រប់ៗគ្នា។ លោកប្រធានលីនសង្ឃឹមថា ឆ្លងកាត់ការដោះដូរបទពិសោធលើកនេះ អាចជម្រុញកិច្ចសហការផ្នែកវេជ្ជសាស្រ្តនិងបន្តឹងចំណងមិត្តភាពនៃប្រទេសទាំងពីរ។
លោកប្រធានមន្ទីរពេទ្យលីនបានជូននំសែនព្រះខែដល់អ្នកឯកទេសទាំងអស់
បន្ទាប់មកទៀត ក្រោមការដឹកនាំពីលោកប្រធានឈឹងនិងនាយកហឺលាងឈីង ក្រុមគ្រូពេទ្យបានធ្វើដំណើរទៅទស្សនាមជ្ឈមណ្ឌលសេវាបំរើអ្នកជម្ងឺអន្តរជាតិ ជញ្ជាំងអន្តរជាតិ ផ្នែកពិសោធន៍ ផ្នែកអេកូ បន្ទប់អ្នកជម្ងឺVIP។ល។ បរិយាកាសដ៏ស្រស់ថ្លារបស់មន្ទីរពេទ្យ សេវាកម្មមនុស្សធម៌ព្រមទាំងគ្រឿងបរិក្ខាវេជ្ជសាស្រ្តឈានមុខ បានដិតជាប់ក្នុងអារម្មណ៍ពួកគាត់យ៉ាងជ្រាលជ្រៅ។ ក្រុមគ្រូពេទ្យនៅបានចុះសួរសុខទុក្ខអ្នកជម្ងឺមហារីក២រូប ស្វែងយល់ពីស្ថានភាពពួកគាត់ធ្វើការព្យាបាលនៅមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក ព្រមទាំងលើកទឹកចិត្តពួកគាត់អោយក្លាហានប្រឈមមុខតតាំងនឹងមជ្ឈរាជនៃជម្ងឺ
ក្រុមគ្រូពេទ្យមកពីប្រទេសកម្ពុជាដើរទស្សនាមន្ទីរពេទ្យ
ក្រុមគ្រូពេទ្យមកពីប្រទេសកម្ពុជាចុះសួរសុខទុកអ្នកជម្ងឺមហារីក
ទំនាក់ទំនងដោះដូរបទពិសោធ ស្វែងយល់កាន់តែស៊ីជម្រៅពីបច្ចេកវិទ្យាប្រឆាំងមហារីក
ពេលល្ងាច ក្រុមគ្រូពេទ្យកម្ពុជាបានទស្សនាការចាក់ផ្សាយផ្ទាល់នៃការវះកាត់តាមវិធីចាក់បញ្ចូលនិងបាញ់បញ្ចូលគ្រាប់អនុភាគ។ លោកប្រធានឈឹងបានធ្វើការបកស្រាយយ៉ាងល្អិតល្អន់ពីវិធីចាក់បញ្ចូលនិងបាញ់បញ្ចូលគ្រាប់អនុភាគដែលជាបច្ចេកវិទ្យាព្យាបាលបែបស្នាមរបួសតូចបំផុត ចំណែកក្រុមគ្រូពេទ្យបានសម្តែងនូវការសសើរដល់គ្រូពេទ្យនៃមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកដែលស្ទាត់ជំនាញក្នុងប្រើប្រាស់បច្ចេកវិទ្យាព្យាបាលមហារីកដែលថ្មីសម្រាប់អន្តរជាតិនេះ។ ក្រោយពីការចាក់ផ្សាយការវះកាត់រួច អ្នកឯកទេសទាំងពីរប្រទេសបានជួបពិភាក្សាគ្នាដោះដូរបទពិសោធបច្ចេកវិទ្យាថ្មីៗក្នុងការព្យាបាលមហារីក ចំណែកលោកនាយកលាវយានសឹងបានធ្វើការឆ្លើយតបរាល់សំណួររបស់ក្រុមគ្រូពេទ្យទាំងអស់។ ចុងក្រោយ លោកប្រធានឈឹងបានចែកលិខិតបញ្ជាក់ដល់ក្រុមគ្រូពេទ្យ ។ ក្រុមគ្រូពេទ្យកម្ពុជាបានសម្តែងថា ការដោះដូរបទពិសោធផ្នែកវេជ្ជសាស្រ្តលើកនេះធ្វើអោយពួកគាត់ទទួលបានអត្ថប្រយោជន៍ជាច្រើន ពួកគាត់សង្ឃឹមថាថ្ងៃក្រោយនៅអាចមានឱកាសជាច្រើនទៀតក្នុងការដោះដូរបទពិសោធជាមួយមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក។
ទទួលការយកចិត្តទុកដាក់ពីសារព័ត៌មាន ធ្វើអោយមនុស្សកាន់តែច្រើនស្វែងយល់ពីបច្ចេកវិទ្យាព្យាបាលមហារីកនាំមុខគេ
អ្នកនាងព្រំ រដ្ឋា ពិធិការិនីនៃប៉ុស្តិ៍ទូរទស្សន៍អប្សរាបានរួមដំណើរជាមួយក្រុមគ្រូពេទ្យចូលរួមការដោះដូរបទពិសោធលើកនេះ ព្រមទាំងដំណើរការទស្សនានិងសម្ភាសន៍មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក។ គាត់សង្ឃឹមថាឆ្លងកាត់បច្ចេកវិទ្យាស្នាមរបួសតូចដ៏ឈានមុខ បរិយាកាសមន្ទីរពេទ្យព្រមទាំងកិច្ចសម្ភាសន៍ជាមួយអ្នកឯកទេសផ្នែកមហារីកនៃមន្ទីរពេទ្យគឺលោកនាយកផឹងសៀវឆឺ ធ្វើអោយប្រជាពលរដ្ឋកម្ពុជាស្គាល់កាន់តែច្បាស់ពីមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក យល់ពីបច្ចេកវិទ្យាព្យាបាលមហារីកនាំមុខគេក្នុងឆាកអន្តរជាតិ និងបង្កើនជំនឿចិត្តអ្នកជម្ងឺមហារីក ព្រមទាំងជួយរំដោះការឈឺចាប់នៃជម្ងឺដល់ពួកគាត់។
ក្រុមគ្រូពេទ្យមកពីប្រទេសកម្ពុជាទស្សនាការចាក់វីដេអូផ្ទាល់នៃការវះកាត់
ទូរទស្សន៍អប្សរាធ្វើការសម្ពាសន៍លោកនាយកផឹងសៀវឆឺ