ដើម្បីអោយប្រជាពលរដ្ឋ អ្នកជម្ងឺមហារីកព្រមទាំងក្រុមគ្រួសារយល់ពីចំណេះដឹងមហារីកកាន់តែច្រើន ជម្រុញការទំនាក់ទំនងរវាងវេជ្ជបណ្ឌិតជាមួយអ្នកជម្ងឺ មន្ទីរពេទ្យកា្វងចូវទំនើបផ្នែកមហារីកបានរៀបចំសិក្ខាសាលាចំណេះដឹងសុខភាពស្តីពី “ស្វាហាប់ប្រឈមមុខនឹងការឈឺចាប់ សោយសុខនូវជីវភាពដ៏ធូរស្រាល”ដែលធ្វើឡើងនៅបន្ទប់ប្រជុំជាន់ទី២ប្រកបដោយជោគជ័យ។
សិក្ខាសាលាលើកនេះគឺមានប្រធានគិលានុបដ្ឋាយិកាវ៉ាងជីងឡានឡើងបកស្រាយ បានទាក់ទាញពលរដ្ឋតំបន់នោះ អ្នកជម្ងឺមហារីកនិងគ្រួសារមកចូលរួមជាង៥០នាក់។ ដើម្បីអោយអ្នកជម្ងឺដែលមកពីស្រុកក្រៅបានយល់ពីអត្ថន័យនៃសិក្ខាសាលា មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកបានរៀបចំអ្នកបកប្រែភាសា វៀតណាម អង់គ្លេស ឥណ្ឌូនេស៊ីធ្វើការបកប្រើដំណាលគ្នា និងទទួលបានការស្វាគមន៍យ៉ាងខ្លាំងពីអ្នកចូលរួម។
ក្នុងសិក្ខាសាលា ប្រធានគិលានុបដ្ឋាយិកាវ៉ាងជីងឡានចាប់ផ្តើមបាននិយាយពីរឿងឈឺចាប់របស់អ្នកជម្ងឺមហារីកម្នាក់ ដាស់តឿនអ្នកជម្ងឺមហារីកអោយប្រឹងប្រែងសហការទទួលការព្យាបាលបំបាត់ការឈឺចាប់ពីវេជ្ជបណ្ឌិត ប្រើប្រាស់ថ្នាំតាមវេជ្ជបញ្ជា ទើបអាចមានប្រសិទ្ធភាពកាត់បន្ថយការឈឺចាប់ ចាប់ផ្តើមទទួលយកជីវភាពដ៏ល្អស្អាតសារជាថ្មី។ បន្តមកទៀតក៏បានបកស្រាយពីដំណើរការយកចិត្ត ទុកដាក់ចំពោះការឈឺចាប់ ការវាយតំលៃការឈឺចាប់ ការការពារនិងដោះស្រាយ ពេលឈឺចាប់ដោយផលប៉ះពាល់នឹងថ្នាំ ព្រមទាំងការសហការព្យាបាលពីអ្នកជម្ងឺមហារីក។ ពិសេសនោះ គាត់បានបកស្រាយពីចំនុចសំខាន់នៃការទប់ស្កាត់ និង ដោះស្រាយចំពោះការឈឺចាប់ដោយផលប៉ះពាល់នឹងថ្នាំដោយល្អិតល្អន់។
គាត់នៅបន្ថែមថា អ្នកជម្ងឺមហារីកដាច់ខាតកុំទ្រាំឈឺ ត្រូវប្រាប់គ្រូពេទ្យ គិលានុបដ្ឋាយិកាអោយច្បាស់លាស់នឹងទាន់ពេលពីការឈឺចាប់ ត្រូវស្តាប់តាមការផ្តែផ្តាំរបស់គ្រូពេទ្យ លេបថ្នាំទៀងពេល ទើបអាចបន្ធូរអាការៈឈឺចាប់។
ចុងក្រោយ ប្រធានគិលានុបដ្ឋាយិកា វ៉ាងជីងឡាងបានធ្វើការទំនាក់ទំនងទៅវិញទៅមកជាមួយមិត្តភ័ក្កដែលចូលរួមទាំងឡាយ ព្រមទាំងឆ្លើយតបនឹងសំណួរទាក់ទងនឹងការឈឺចាប់នៃជម្ងឺមហារីកដែលទាំងអស់គ្នាបានលើកឡើង និងទទួលបានការវាយតំលៃដ៏ល្អពីសំណាក់ទស្សនិកជន។ អ្នកចូលរួមសម្តែងថា សង្ឃឹមថាមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកអាចឧស្សាហ៍រៀបចំសិក្ខាសាលាស្តីពីសុខភាព អោយមនុស្សកាន់តែច្រើនបានដឹងពីដើមហេតុនិងការពារទុកជាមុនពីជម្ងឺមហារីក។
សកម្មភាពផ្ទាល់នៃសិក្ខាសាលាសុខភាព