ថ្មីៗនេះ អ្នកសារព័ត៌មានបានទទួលដំណឹងថាមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកកន្លងមកយកការព្យាបាលស្នាមរបួសតូចបំផុតជាកម្មវិធីចំបង ហើយទើបតែត្រូវបានបណ្តាញសារព័ត៌មានវាយតំលៃថាជាមន្ទីរពេទ្យមេដាយមាសព្យាបាលស្នាមរបួសតូចបំផុត(ខាងក្រោមហៅកាត់ថាមន្ទីរពេទ្យ) ក្នុងឆ្នាំ២០១៣នេះនឹងវិនិយោគទុនជាង១០លានយ៉ុន បន្ថែមមជ្ឈមណ្ឌលព្យាបាលស្នាមរបួសតូចបំផុត៤ទៀត។ លោកវ៉ាងហាយចុងប្រធានមន្ទីរពេទ្យបានបង្ហាញប្រាប់អ្នកការសែតថា ៖ គោលដៅសំខាន់របស់មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកក្នុងឆ្នាំនេះគឺ បណ្តុះបណ្តាលនិងនាំយកធនធានមនុស្សបង្គោលអោយកាន់តែច្រើន ប្រមូលផ្តុំកម្លាំងពង្រីកបច្ចេកវិជ្ជាស្នាមរបួសតូចបំផុតដែលជាមុខវិជ្ជាពិសេស។
“នាវាផ្ទុកយន្តហោះបានចាប់ដំណើរម្តងទៀត”
នៅជើងភ្នំពពកសដែលមានទេសភាពល្អស្រស់ត្រកាល មានមន្ទីរពេទ្យស្តង់ដារអន្តរជាតិមួយគឺមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក។ មនុស្សគ្រប់គ្នាបានដឹងថា មន្ទីរពេទ្យនេះមានាវាផ្ទុកយន្តហោះពីរ ធំបំផុតគឺវេជ្ជសាស្ត្រស្នាមរបួសតូចបំផុត គ្រឿងបំពាក់សំខាន់នោះគឺផ្នែករោគស្រ្តី ផ្នែករោគឆ្អឹង ផ្នែកមហារីក។ល។ ឯនាវាមួយទៀតគឺវិធីព្យាបាលបែបជីវសាស្ត្រធម្មជាតិដូចជាថ្នាំឱសថចិន និងក្បួនវេជ្ជសាស្ត្រចិន។
តាមការលើកកំពស់កម្រិតវេជ្ជសាស្ត្រនិងបច្ចេកវិទ្យាទំនើប សេវាព្យាបាលមិនសំដៅត្រឹមការព្យាបាលជម្ងឺនោះទេ តែត្រូវការកាត់បន្ថយរោគបន្ថែមពេលព្យាបាល ត្រូវធ្វើអោយការព្យាបាលឈានទៅដល់ជាសះស្បើយហើយមិនប៉ះពាល់ដល់បណ្តុំកោសិកាធម្មតា ត្រូវទប់ស្កាត់ជម្ងឺកើតឡើងឬរើមកវិញដាច់ខាត ដែលទាំងនេះសុទ្ធតែជាគុណភាពព្យាបាលដែលយើងត្រូវការនាពេលបច្ចុប្បន្ន។ ច្រើនឆ្នាំមកនេះ មន្ទីរពេទ្យនេះបានបន្តររុករកស្រាវជ្រាវបច្ចេកវិទ្យាថ្មីអំពីវិធីព្យាបាលស្នាមរបួសតូចបំផុត បច្ចុប្បន្ន មន្ទីរពេទ្យមានភាពចាស់ទុំស្ទាត់ជំនាញនិងវិធីព្យាបាលមហារីកនិងរោគស្រ្តីស្នាមរបួសតូចបំផុត។ មិនត្រឹមតែនៅអាស៊ី ថែមទាំងក្នុងពិភពលោក មន្ទីរពេទ្យបាននាំមុខក្នុងវិស័យព្យាបាលស្នាមរបួសតូចបំផុត។
លោកប្រធានមន្ទីរពេទ្យបានណែនាំថា ៖ ដើម្បីបំរើអ្នកជម្ងឺកាន់តែល្អប្រសើរ ឆ្នាំ២០១៣នេះ មន្ទីរពេទ្យយើងបានធ្វើការកែសម្រួលផ្ទៃក្នុង ហើយបន្តនាំចូលបច្ចេកវិទ្យាបរទេស បង្កើនគុណភាពព្យាបាល បង្កើតមជ្ឈមណ្ឌលព្យាបាលស្នាមរបួសតូចបំផុតនៅផ្នែករោគស្រ្តី ផ្នែករោគឆ្អឹង ផ្នែកប្រព័ន្ធរំលាយអាហារ និងផ្នែកមហារីកទាំងបួនធំ។
អ្នកសារព័ត៌មានបានស្វែងយល់ពីមន្ទីរពេទ្យថា ៖ វិធីព្យាបាលជាច្រើនរបស់មន្ទីរពេទ្យនេះបានក្លាយជាវិធីស្នាមរបួសតូចបំផុត អត្រាព្យាបាលសះស្បើយរហូតដល់៩៨%។ ចាប់តាំងពីបង្កើតមន្ទីរពេទ្យកន្លងមក បានបង្កើតកំនត់ត្រាព្យាបាលវិធីស្នាមរបួសតូចបំផុត១០ម៉ឺនករណីដោយជោគជ័យ។ ជាពិសេសបច្ចេកវិទ្យាឆ្លុះក្រពះ ពោះវៀន និងស្បូនជាតំណាងបច្ចេកវិទ្យាព្យាបាលរោគស្រ្តីស្នាមរបួសតូចបំផុតលំដាប់ខ្ពស់ជាអន្តរជាតិ នាំមកនូវសេចក្តីសុខជូនសុខភាពស្ត្រី សម្រេចបាន របួសដ៏តូចបំផុត ដើម្បីសុខភាពសុភមង្គលនារីទាំងឡាយ។
ពឹងធនធានមនុស្សពង្រឹងមន្ទីរពេទ្យ
លោកឈិនពីងអនុប្រធានមន្ទីរពេទ្យនេះបានបង្ហាញថា បច្ចេកវិទ្យានិងសម្ភារៈបរិក្ខាជាជំហនៃការអភិវឌ្ឍមន្ទីរពេទ្យ ខ្វះណាមួយមិនបាន។ មន្ទីរពេទ្យក្នុងទ្រឹស្តីឈានមុខគេ បច្ចេកវិទ្យាឈានមុខគេ ឧបករណ៍ឈានមុខគេ ផ្តល់ជូនអ្នកជម្ងឺនូវវិធីព្យាបាលល្អបំផុតដែលឈឺចាប់តិចតួចបំផុត ឆាប់សះស្បើយលឿនបំផុត សមស្របតាមទម្រង់វិវឌ្ឍវេជ្ជសាស្ត្របច្ចុប្បន្ន។
ការប្រកួតប្រជែងបច្ចេកវិទ្យាសរុបមកគឺការប្រកួតប្រជែងធនធានមនុស្ស។ មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកតាមរយៈការជម្រុញបុគ្គលិកខាងក្នុងបណ្តុះបណ្តាលបន្ថែម និងនាំយកធនធានមនុស្សពីខាងក្រៅ ព្យាយាមធ្វើការបំពេញបន្ថែមចំណេះដឹង អនុវត្តបច្ចេកវិទ្យានិងអភិវឌ្ឍមន្ទីរពេទ្យ លោកវេជ្ជបណ្ឌិតគ្រប់ប្រធានផ្នែកសុទ្ធតែមានបទពិសោធន៍ព្យាបាលផ្ទាល់យ៉ាងសំបូរនិងស្ទាត់ជំនាញ។
ប៉ុន្មានឆ្នាំកន្លងមកនេះ មន្ទីរពេទ្យបាននាំចូលធនធានមនុស្សថ្នាក់មធ្យមនិងកំពូលជាច្រើននាក់ ពង្រឹងការស្ថាបនាវេជ្ជសាស្ត្រផ្នែកមហារីកនិងរោគស្រ្តី មានគំរោងបន្ថែមការសម្រេចនាំយកធនធានមនុស្សបំពេញផ្នែកប្រព័ន្ធរំលាយអាហារ។ លោកឈិនពីងបានប្រាប់អ្នកសារព័ត៌មានថា៖ គោលនយោបាយរបស់ពួកយើងកាន់តែរស់រវើកងាយបត់បែន ការសម្រេចនាំចូលធនធានមនុស្ស គឺត្រូវការតែពេលវេលាប៉ុន្មានម៉ោងប៉ុណ្ណោះ។ អោយតែទ្វេរភាគីសម្រេចនូវឆន្ទះរួមគ្នា វេជ្ជបណ្ឌិតនឹងអាចចូលមកបំរើការងារបានភ្លាម។
ចំនុចពិសេសជាការកំណត់ស្លាកសញ្ញា
ប៉ុន្មានឆ្នាំមកនេះ មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកធ្លាប់ក្លាយជា មន្ទីរពេទ្យដៃគូកំណត់តែមួយគត់របស់សហសភាពាណិជ្ជកម្មចិនអ៊ឺរ៉ុប មន្ទីរពេទ្យដៃគូរបស់ដំនើរសុខភាពចិនជានិរន្ត និងជាមន្ទីរពេទ្យគំរូរបស់គម្រោងវិស្វកកម្មពន្លឺព្រះអាទិត្យអំពីសុខភាពផ្លូវភេទទាំងពីរ។ ធ្លាប់ត្រូវបានសមាគមគ្រប់គ្រងមន្ទីរពេទ្យចិនផ្តល់ងារជាមន្ទីរពេទ្យដែលប្រជាពលរដ្ឋទូទាំងប្រទេសអាចជឿទុកចិត្តបាន។ គណៈកម្មាការអ្នកប្រើប្រាស់ផ្តល់ងារជាមន្ទីរពេទ្យដែលអ្នកប្រើប្រាស់គោរពកោតសរសើរបំផុត។ ហើយបណ្តាញសារព័ត៌មានដ៏ល្បីឈ្មោះបានផ្តល់ងារជាអង្គភាពព្យាបាលដែលអ្នកប្រើប្រាស់ជឿជាក់បំផុត។ អ្នកប្រើប្រាស់អីនធើណែតបានផ្តល់ងារជាមន្ទីរពេទ្យលំដាប់ខ្ពស់មានសក្តានុពលខ្លាំងបំផុត និងជាមន្ទីរពេទ្យដែលទូទាំងប្រទេសស្វាគមន៍បំផុត។ ព្រមទាំងទទួលបានវិទ្យាស្ថានស្រាវជ្រាវវេជ្ជសាស្ត្របុរាណចិនផ្តល់ងារជាមន្ទីរពេទ្យល្បីឈ្មោះព្យាបាលជម្ងឺចម្លែកគ្រប់ប្រភេទដោយថ្នាំបុរាណចិន អង្គភាពវប្បធម៌ល្អប្រពៃប្រចាំខេត្តក្វាងទុង អង្គភាពសន្តិភាពសុខដុមរមនា អង្គភាពព្យាបាលសច្ចះធម៌ និងមន្ទីរពេទ្យប្រកបដោយការច្នៃប្រឌិតថ្មីទំនើប។ ត្រូវបានចាត់ចូលក្រោមការគ្រប់គ្រងផ្ទាល់ដោយគណៈអភិបាលខេត្តក្វាងទុង និងជាស្ថាប័នព្យាបាលកំណត់សម្រាប់មន្ត្រីចំណាយថវិការរដ្ឋ។ ត្រូវបានក្រសួងសុខាភិបាលនៃប្រទេសជាច្រើនកំនត់យកជាអង្គភាពដៃគូព្យាបាលមិត្តភាព និងមន្ទីរពេទ្យអន្តរជាតិជាច្រើនកំណត់ជាមន្ទីរពេទ្យដៃគូមិត្តភាព។
តាមការដឹង គ្រាន់តែឆ្នាំ២០១២ មន្ទីរពេទ្យទទួលបានលិខិតសំបុត្រថ្លែងអំណរគុណដែលអ្នកជម្ងឺផ្ញើរពីបរទេសមានប្រមាណរាប់រយសំបុត្រ។ លោកវ៉ាងហាយចុងបាននិយាយថា ៖ លិខិតថ្លែងអំណរគុណទាំងនេះចំពោះបុគ្គលិកពេទ្យទាំងអស់របស់ពួកយើងគឺជាការលើកទឹកចិត្តមួយ មន្ទីរពេទ្យក៏វិវឌ្ឍនិងបោះជំហានសន្សឹមៗទៅកាន់មន្ទីរពេទ្យផ្តល់ប្រយោជន៍ដល់សង្គម ប្រកាន់ខ្ជាប់គោលការណ៍ស្ថាបនាដោយស្តង់ដារខ្ពស់ បច្ចេកវិទ្យាខ្ពស់ និងគុណតម្លៃខ្ពស់ ធ្វើអោយមន្ទីរពេទ្យនេះក្លាយជាមន្ទីរពេទ្យលក្ខណៈឯកទេសទំនើបដែលការគ្រប់គ្រងទំនើបកម្ម សេវាកម្មលក្ខណៈបុគ្គលដាច់ដោយឡែក ទិន្នន័យព័ត៌មានលក្ខណៈឌីជីធលវិទ្យាសាស្ត្រ ស្តង់ដារស្លាកសញ្ញាជាអន្តរជាតិ។
ការណែនាំពីផ្នែករោគជម្ងឺ
ផ្នែករោគស្ត្រីស្នាមរបួសតូចបំផុត៖ មនុស្សជាអទិភាពដើម្បីកំចាត់មហារីក
មជ្ឈមណ្ឌលផ្នែករោគស្ត្រីព្យាបាលស្នាមរបួសតូចបំផុតរបស់មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកគឺជាមូលដ្ឋានគំរូនៃការពិនិត្យព្យាបាលរោគស្ត្រីតាមស្តង់ដារសម្រាប់ទូទាំងប្រទេស ធ្លាប់ត្រូវបានសមាគមវេជ្ជសាស្ត្រចិនផ្តល់ងារជាឯកទេសរោគស្រ្តីដែលប្រជាពលរដ្ឋទូទាំងប្រទេសទុកចិត្តបាន។ ប៉ុន្មានឆ្នាំកន្លងមកនេះ មានគុណសម្បត្តិលេចធ្លោរលើវិស័យពិនិត្យព្យាបាលមហារីកផ្នែកស្រ្តី ទទួលបានកិត្តិនាមជាមន្ទីរពេទ្យឯកទេសមហារីកផ្នែកស្ត្រី។
ដុំមហារីកស្បូនគឺជាមហារីកប្រភេទស្លូតដែលឧស្សាហ៍ឃើញកើតមានលើអវយវបន្តពូជស្ត្រី ហើយជាពិជឃាតទី១បំផ្លាញសុខភាពស្ត្រី។ លោកចឹងសុងប្រធានផ្នែករោគស្រ្តីប្រចាំមន្ទីរពេទ្យបានបង្ហាញថា៖ ពីមុន អ្នកជម្ងឺធ្វើការព្យាបាលវះកាត់ដុំសាច់ស្បូនមួយត្រូវវះពោះដែលមុខរបួសប្រមាណជាង១០សម អ្នកជម្ងឺរបួសខ្លាំងណាស់ ក្រោយវះកាត់អាចកើតមានឈឺមុខរបួស រលាកឆ្លងមេរោគ។ល។ ឯវិធីព្យាបាលស្នាមរបួសតូចបំផុតគ្រាន់តែចុះរន្ធទំហំ០.៥សមពី១ទៅ៣ប៉ុណ្ណោះ អ្នកជម្ងឺគ្មានមុខរបួស គ្មានស្លាកស្នាម គ្មានអារម្មណ៍ឈឺចាប់ ត្រឹម៣ទៅ៥ថ្ងៃគឺអាចបញ្ចប់ដំណើរការពិនិត្យ ព្យាបាលនិងសះស្បើយ។ វិធីនេះមុខរបួសតូច ឆាប់សះស្បើយ ចំណាយព្យាបាលទាប ត្រូវបានអ្នកជម្ងឺស្វាគមន៍ពេញនិយមជាង។
តាមការណែនាំរបស់លោកវេជ្ជបណ្ឌិតចឹងសុង ដូចជាពហុជម្ងឺកន្សោមកូន ព្យាបាលដៃស្បូនស្អិតជាប់គ្នាឬស្ទះ បណ្តាលអោយមិនអាចមានកូន ស្បូនស្អិត ជញ្ជាំងស្បូនផ្លាស់ទី ឬកូនក្រៅស្បូន សុទ្ធតែអាចដោះស្រាយតាមវិធីព្យាបាលស្នាមរបួសតូចបំផុត។ កញ្ញាឈិនជាអ្នកជម្ងឺមកពិនិត្យសារជាថ្មីបាននិយាយថា គាត់បានធ្វើការវះកាត់ដុំសាច់មហារីកស្បូននៅមន្ទីរពេទ្យនេះរួច ថ្ងៃទី២គឺអាចចុះពីគ្រែធ្វើចលនាបានហើយ។
ផ្នែករោគឆ្អឹង៖ ធ្វើអោយការព្យាបាលកាន់តែសុវត្ថិភាពមានផាសុកភាព
ក្នុងផ្នែកព្យាបាលរោគឆ្អឹងកម្រិតលំបាក់ខ្លាំងនិងស្មុគស្មាញ វិធីស្នាមរបួសតូចបំផុតធ្វើអោយការព្យាបាលដូចជាឌីសឆ្អឹងកងក និងចង្កេះលៀនចេញ និងជម្ងឺសន្លាក់ឆ្អឹងកាន់តែច្បាស់លាស់ល្អិតល្អន់ និងសុវត្ថិភាពខ្ពស់។
តាមការយល់ឃើញ អ្នកជម្ងឺម្នាក់មានរោគឆ្អឹង ព្យាបាលតាមវិធីស្នាមរបួសតូចបំផុតគឺត្រូវការត្រឹមតែកន្លះម៉ោង។ អ្នកជម្ងឺមានរបួសតូច ឈឺចាប់តិច គ្មានស្លាកស្នាមនិងការស្អិតជាប់ មិនបំផ្លាញលំនឹងនៃឆ្អឹងខ្នង កម្រកើតមានរោគបន្ទាប់បន្សំធ្ងន់ធ្ងរដូចជារងរបួសសរសៃប្រសាទ។ល។
លោកឈិនពីងអនុប្រធានមន្ទីរពេទ្យបាននិយាយថា៖ ការព្យាបាលរោគឆ្អឹងដែលពិបាកស្មុគស្មាញតាមវិធីស្នាមរបួសតូចបំផុតអាចសម្រេចបានយ៉ាងច្បាស់លាស់។ ប៉ុន្តែបើសិនគ្មានបច្ចេកវិទ្យាប្រតិបត្តិយ៉ាងស្ទាត់ជំនាញនោះទេ នោះប្រហែលក្លាយជាស្នាមរបួសធំវិញ ដូច្នេះ បើសិនជ្រើសរើសវិធីព្យាបាលស្នាមរបួសតូចបំផុត ត្រូវជ្រើសរើសមន្ទីរពេទ្យដែលមានសមត្ថភាពពិតប្រាកដនិងបទពិសោធន៍ជំនាញជាក់លាក់ដើម្បីព្យាបាល។
ដើម្បីអោយវិធីព្យាបាលរោគឆ្អឹងស្នាមរបួសតូចបំផុតអាចបំរើអ្នកជម្ងឺកាន់តែល្អ មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកបាននាំចូលជាពិសេសនូវបច្ចេកវិទ្យាឈានមុខបរទេសគឺវិធីរំលាយឌីសឆ្អឹងកងក្រោមការកំនត់ទីតាំងដោយម៉ាស៊ីនស្កែននិងត្រួតពិនិត្យដោយប្រព័ន្ធកុំព្យូទ័រដៃទម្រង់C។ វិធីព្យាបាលនេះច្នៃប្រឌិតដោយវេជ្ជបណ្ឌិតជនជាតិអ៊ីតាលី វាគឺវិធីព្យាបាលថ្មីទំនើបដែលគួអោយទាក់ទាញក្នុងចំណោមវិធីព្យាបាលចាក់បញ្ចូលស្នាមរបួសតូចបំផុត ហើយបានប្រើប្រាស់យ៉ាងទូលំទូលាយនៅបណ្តាប្រទេសអ៊ីតាលី អាល្លឺម៉ង់ និងបារាំងក្នុងសហភាពអ៊ឺរ៉ុប។ មន្ទីរពេទ្យយើងគឺជាអ្នកទីមួយក្នុងខេត្តក្វាងទុងដែលនាំចូលនិងចាប់ផ្តើមវិធីព្យាបាលនេះ បច្ចុប្បន្នវិធីនេះបានក្លាយជាជម្រើសអទិភាពក្នុងការព្យាបាលអ្នកជម្ងឺឌីសឆ្អឹងកងចង្កេះលៀនចេញ។
វិធីស្នាមរបួសតូចបំផុតមានលក្ខណៈពិសេសសំរាប់ជម្ងឺប្រព័ន្ធរំលាយអាហារនិងជម្ងឺមហារីក
ក្រៅពីការប្រើប្រាស់នៅក្នុងរោគស្ត្រីនិងរោគឆ្អឹង វិធីស្នាមរបួសតូចបំផុតក៏មានចំនុចពិសេសក្នុងការប្រើប្រាស់ព្យាបាលជម្ងឺប្រព័ន្ធរំលាយអាហារនិងជម្ងឺមហារីក។
ការព្យាបាលទូទៅជាច្រើនពាក់ព័ន្ធនឹងប្រព័ន្ធរំលាយអាហារ លំពែងនិងប្រម៉ាត់ សម្រេចការព្យាបាលតាមរយៈបញ្ចូលឧបករណ៍ឆ្លុះក្នុងប្រព័ន្ធរំលាយអាហារ ដោយជំនួសការវះកាត់ ពង្រឹងជំហរពិសេសនៃការព្យាបាលដោយមិនបាច់វះកាត់។ នេះជាសម្តីរបស់លោកវេជ្ជបណ្ឌិតជាំងស៊ីលីនប្រធានផ្នែកនៃមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក។ ហើយបន្តទៀតថា៖ ការពិនិត្យវិនិច្ឆ័យរោគតាមការឆ្លុះក្នុងប្រព័ន្ធរំលាយអាហារនិងវិធីព្យាបាលចាក់បញ្ចូលបានប្រមូលផ្តុំអេកូ ការឆ្លុះអង់ដូស្កុប និងបណ្តាញកុំព្យូទ័រដែលជាបច្ចេកវិទ្យារូបភាពទំនើបរួមគ្នាតែមួយ កែប្រែប្រវត្តិសាស្ត្រដែលជម្ងឺទូទៅប្រើថ្នាំ ជម្ងឺវះកាត់ប្រើកាំបិត បានត្រួសត្រាយអនាគតល្វឹងល្វើយសម្រាប់អភិវឌ្ឍវេជ្ជសាស្ត្រអនាគត។ វិធីនេះមិនចាំបាច់វះពោះ តាមរយៈបំពង់អាចចូលទៅដល់ជាលិកាដោយផ្ទាល់ឥតឆ្គងដើម្បីព្យាបាល ចំពោះការបំផ្លាញបណ្តុំកោសិកាក្នុងខ្លួននិងបរិមាណហូរឈាមគឺតិចតួចណាស់។
មនុស្សជាច្រើនគិតថាវិធីស្នាមរបួសតូចបំផុតមានចំនុចពិសេសតែ១គឺមុខរបួសតូច ប៉ុន្តែលោកវេជ្ជបណ្ឌិតជាំងស៊ីលីនបានបកស្រាយថា៖ វាមិនត្រឹមតែស្នាមរបួសតូចនោះទេ សំខាន់គឺការប៉ះពាល់ដល់មុខងារសេរីរាង្គគឺតិចតួច។ ស្តង់ដារនិយមន័យនៃវិធីស្នាមរបួសតូចបំផុតគឺរក្សាមុខងារសេរីរាង្គជាការសំខាន់ ហើយមុខរបួសគឺតូចបំផុត។
ក្នុងការព្យាបាលរោគមហារីក វិធីព្យាបាលចាក់បញ្ចូលប្រៀបធៀបជាមួយវិធីធម្មតាទូទៅគឺមានគុណសម្បត្តិជាច្រើនរាប់មិនអស់។ លោកវេជ្ជបណ្ឌិតចិនយានលីនៃមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកបានណែនាំថា៖ ចំពោះមហារីកកាចបច្ចុប្បន្នដែលពិបាកខ្លាំងក្នុងការព្យាបាល វិធីចាក់បញ្ចូលអាចយ៉ាងច្បាស់ចំគោលដៅតម្រង់កន្លែងឈឺ ហើយសារជាតិថ្នាំកំហាប់ខ្ពស់កំណត់នៅកន្លែងឈឺ ហើយកាត់បន្ថយផលប៉ះពាល់ចំពោះរាងកាយនិងសេរីរាង្គផ្សេងៗ។ វិធីនេះគ្រាន់តែចាក់ថ្នាំស្ពឹកនៅចំណុចព្យាបាល ផលប៉ះពាល់តិចតួច ហានិភ័យសន្តំទាប កាន់តែស័ក្តិសមសម្រាប់អ្នកជម្ងឺវ័យចំណាស់ឬសុខភាពទ្រុឌទ្រោម។ ដោយសារគុណសម្បត្តិល្អជាច្រើនបែបនេះ វិធីព្យាបាលចាក់បញ្ចូលនេះបានក្លាយជាវិធីព្យាបាលយ៉ាងសំខាន់សម្រាប់មហារីកថ្លើម មហារីកសួត រោគឌីសឆ្អឹងកងចង្កេះលៀនចេញ ដុំមហារីកសរសៃឈាម សរសៃឈាមខូចទ្រង់ទ្រាយ ដុំមហារីកស្បូន។ល។ សឹងតែអាចទប់ស្កាត់ដំណាក់កាលរបស់មហារីកកាចមួយចំនួន បង្កលក្ខណៈងាយស្រួលដល់ការព្យាបាលមហារីកអោយមានប្រសិទ្ធិភាព។
លោកវេជ្ជបណ្ឌិតចិនយានលីធ្លាប់ជួបប្រទះអ្នកជម្ងឺបែបនេះម្នាក់៖ អ្នកជម្ងឺជនជាតិជប៉ុនឈ្មោះJian yuan min zi ដែលគាត់ជាអ្នកជម្ងឺមហារីកសុដន់។ វេជ្ជសាស្ត្រជប៉ុនជឿនលឿនណាស់ គាត់មុនដំបូងមិនសូវជឿជាក់ថាអាចព្យាបាលសះស្បើយនៅចិននោះទេ។ ប៉ុន្តែដោយសារប្រសិទ្ធិភាពព្យាបាលមានជាក់ស្តែង គាត់ចាប់ផ្តើមជឿជាក់ទៅជាកោតស្ញប់ស្ញែង។ មកដល់ពេលនេះ គាត់តែមកពិនិត្យជាប្រចាំហើយរហូតមកដល់បច្ចុប្បន្ន សុខភាពគាត់មិនមានបញ្ហាមិនស្រួលអ្វីឡើយ រស់នៅជាមួយក្រុមគ្រួសារយ៉ាងមានសុភមង្គល នៅបន្តណែនាំមិត្តអ្នកជម្ងឺប៉ុន្មានមកព្យាបាលនៅមន្ទីរពេទ្យនេះផងដែរ។
យោងតាមការបូកសរុប មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកបច្ចុប្បន្នប្រើប្រាស់វិធីចាក់បញ្ចូលព្យាបាលអ្នកជម្ងឺ អត្រាព្យាបាលជោគជ័យខ្ពស់ដល់លើស៩០% ហើយអត្រាការស្លាប់សឹងតែស្មើសូន្យ។
ស្វែងយល់បន្ថែម៖
អ្វីទៅជាវិធីព្យាបាលស្នាមរបួសតូចបំផុត?
ឆ្នាំ១៩៨៧ វិធីព្យាបាលស្នាមរបួសតូចបំផុតលើកទី១ ការវះកាត់ថង់ប្រម៉ាត់តាមការឆ្លុះអង់ដូស្កុបសន្ទះពោះ ត្រូវបានសម្រេចដោយចៃដន្យដោយវេជ្ជបណ្ឌិតជនជាតិបារាំងម្នាក់ឈ្មោះម៉ូរ៉េត។ ចាប់ពីនោះមក ការព្យាបាលស្នាមរបួសតូចបំផុត ដែលជានិមិត្តសញ្ញានៃរបត់វេជ្ជសាស្ត្រថ្មីបានចាប់កកើតឡើង។
បច្ចុប្បន្ន ឧបករណ៍ទំនើបកម្មធ្វើអោយវេជ្ជបណ្ឌិតអាចសម្រេចការព្យាបាលបានត្រឹមមុខរបួសតូចបំផុតមួយដែលពីមុនត្រូវសម្រេចដោយការវះមុខរបួសធំទើបអាចដំណើរការ នេះហើយគឺជាវិធីស្នាមរបួសតូចបំផុត។ វិធីនេះ ធ្វើអោយអ្នកជម្ងឺមិនបាច់រងកាំបិតវះកាត់ក៏អាចបំបាត់ជាលិកា រួមតូចមុខរបួស ក្រោយព្យាបាលនៅអាចជាសះស្បើយបានលឿន។
អត្ថបទដកស្រង់ចេញពី៖
https://informationtimes.dayoo.com/html/2013-03/08/content_2173540.htm