ថ្ងៃទី២៤ខែមេសា សិក្ខាសាលាស្តីពីបំប៉នជីវជាតិសម្រាប់និស្សិតស្រីសម័យថ្មីបានមកដល់វិទ្យាស្ថានហិរញ្ញវត្ថុខេត្តក្វាងទុងជាថ្មីម្តងទៀត និស្សិត១៣០នាក់ក្នុងវិទ្យាស្ថានទាំងមូលបានចូលរួមស្តាប់បទបង្ហាញសិក្ខាសាលាស្តីពីសុខភាពលើកនេះ។
វាគ្មិនជាលោកស្រីវេជ្ជបណ្ឌិតចាង គួរស៊ាងមកពីមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកតាមរយៈវិធីបង្ហាញដ៏រស់រវើកទាក់ទាញអារម្មណ៍ បកស្រាយពន្យល់និស្សិតទាំងឡាយអំពីចំណេះដឹងទ្រឹស្តីសុខភាព វដ្តរដូវនិងវិធីរក្សាទំនាក់ទំនងស្នេហាដ៏ត្រឹមត្រូវ។
លោកស្រីវេជ្ជបណ្ឌិតចាង គួរស៊ាងបាននិយាយថា៖ សុខភាពមិនត្រឹមតែគ្មានជម្ងឺឬខ្សោះខ្សោយ វាក៏ជាស្ថានភាពល្អប្រសើរនៃខ្លួនប្រាណ ចិត្តសាស្ត្រ និងសមត្ថភាពសម្របក្នុងសង្គមដែរ នោះគឺសុខភាពល្អ ចិត្តអារម្មណ៍ល្អ សមត្ថភាពសម្របក្នុងសង្គមល្អប្រសើរ។ រក្សាសុខភាពល្អ ពេលធម្មតាត្រូវប្រុងប្រយ័ត្នអនាម័យចំណីអាហារ គួបផ្សំជីវជាតិបំប៉ន មិនញ៉ាំច្រើនឬតិចពេកហួសកម្រិត ព្រមទាំងហាត់កីឡាលត់ដំសមរម្យ រក្សាសមតុល្យហាត់ប្រាណនិងសម្រាកកាយ។ ស្រ្តីក្នុងកំឡុងពេលមានរដូវគួររក្សាកំដៅខ្លួន ជៀសវាងទទួលទានអាហារក្លាស្សេត្រជាក់ ហឹរហាំងឬអាហារផ្អាប់។ អ្នកដែលពេលមានរដូវហូរឈាមច្រើនគួរទទួលទានស្ពៃអេពីណា ផ្លែពុទ្រាផ្អែម ស្ពៃក្រហម និងទំពាំងបាយជូក្រៀម អោយបានច្រើន។ល។
មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកសង្ឃឹមថាតាមរយៈកម្មវិធីសិក្ខាសាលាស្តីពីជីវជាតិបំប៉ននិស្សិតស្រីលើកនេះ អាចណែនាំនិស្សិតស្រីមានទស្សនៈសុខភាព គុណតម្លៃ និងស្នេហាបានត្រឹមត្រូវ ប្រើថាមពលវប្បធម៌បំលែងទៅជាថាមពលផលិត ជំរុញវិស័យសុខភាពអោយអភិវឌ្ឍល្អប្រសើរ។
រូប៖ លោកស្រីវេជ្ជបណ្ឌិតចាង គួរស៊ាងកំពុងពន្យល់បកស្រាយចំណេះដឹងសុខភាពដល់និស្សិតស្រី
រូប៖ និស្សិតស្រីនៃវិទ្យាស្ថានហិរញ្ញវត្ថុខេត្តក្វាងទុងកំពុងយកចិត្តទុកដាក់ស្តាប់ការបកស្រាយ