រសៀលថ្ងៃទី៧ ខែឧសភា មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក និង ក្រុមតន្ត្រីភ្នំពពកស បានរួមដៃគ្នាក្នុងការប្រារព្ធកម្មវិធី “ច្រៀងលេងដើម្បីសុខភាពយើងទាំងអស់គ្នា”។ នៅក្នុងកម្មវិធីនេះ លោក Wang Huai Zhong ប្រធានមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកបានឡើងថ្លែងសុន្ទរកថា ហើយថ្លែងអំណរគុណដល់ក្រុមតន្ត្រីភ្នំពពកស ដែលបានអញ្ជើញចូលរួមនៅកម្មវិធីនេះ។
តាមប្រភពព័ត៌មានបានអោយដឹងថា ដើម្បីផ្តល់ភាពសប្បាយរីករាយទៅដល់អ្នកជំងឺក្រោយពេលព្យាបាលជំងឺ មន្ទីរពេទ្យក្វាងចូវទំនើបបានរៀបចំកម្មវិធីនេះឡើង ហើយអញ្ជើញក្រុមតន្ត្រី ភ្នំពពកសមកចូលរួមសំដែងជូនអ្នកជំងឺដ៏ច្រើនកោះកររបស់មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក ប្រើសំនៀងសំដែងពីសេចក្តីស្រលាញ់នៃជីវិត សេចក្តីប្រាថ្នានៃជីវិត និងភាពល្អប្រសើរសំរាប់អនាគតរបស់យើងទាំងអស់គ្នា។ កម្មវិធីដ៏សម្បូរបែបនេះបានធ្វើអោយអ្នកជំងឺមានភាពសប្បាយរីករាយយ៉ាងខ្លាំង នេះមិនត្រឹមតែធ្វើអោយអ្នកជំងឺមានសកម្មភាពក្រៅពេលព្យាបាលជំងឺទេ ថែមទាំងធ្វើអោយទំនាក់ទំនងរវាងអ្នកជំងឺ និងក្រុមការងារពេទ្យកាន់តែល្អប្រសើរផងដែរ។
អ្នកដឹកនាំសម្តែងនៃក្រុមតន្ត្រី ភ្នំពពកស មានប្រសាសន៍ថា ៖ តន្ត្រីមិនមានព្រំដែនទេ ហើយថ្លែងអំណរគុណដល់មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកបានបង្កើតវេទិការដ៏សប្បាយរីករាយសំរាប់អ្នកជំងឺអាស៊ីអាគ្នេយ៍។ គាត់ក៏បានជូនពរដល់អ្នកជំងឺទាំងអស់ចាប់ជាសះស្បើយឡើងវិញ ហើយចូលរួមសម្តែងក្នុងក្រុមតន្ត្រីគាត់ផងដែរ។
រូបភាពក្រុមតន្ត្រី ភ្នំពពកសសម្តែងរាំ
រូបភាពអ្នកសម្តែងរបស់ក្រុមតន្ត្រី ភ្នំពពកស រាំជាមួយអ្នកជំងឺ