ការស្រាវជ្រាវថ្មីបំផុតនៃកិច្ចប្រជុំ 2013Ascoបង្ហាញថា ការព្យាបាលដោយប្រើហ្វ្រេកង់ វិទ្យុសកម្មរំលាយដុំមហារីក(RFA)មានប្រសិទ្ធភាពជាក់ស្តែងលើជម្ងឺមហារីកសួត ប៉ុន្តែ ដោយសារការគៀបលើកោសិកាការពាររបស់អ្នកជម្ងឺមហារីកថ្លើម បណ្តាលអោយមានអត្រារើឡើងវិញនិងរាលដាលកាន់តែខ្ពស់។ ហេតុនេះក្នុងការស្រាវជ្រាវបានប្រទះឃើញថា ក្រោយពេលអ្នកជម្ងឺទទួលការព្យាបាលតាមហ្រ្វេកង់វិទ្យុសកម្ម រួចទទួលការព្យាបាលចិញ្ចឹម កោសិកាការពារ មានប្រសិទ្ធភាពនិងសុវត្ថិភាពខ្ពស់ អត្រារើឡើងវិញនិងរាលដាលធ្លាក់ចុះយ៉ាងទាប។
ក្នុងការពិសោធន៍បានបែងចែកអ្នកជម្ងឺមហារីកថ្លើមចំនួន៦២នាក់ជា២ក្រុម មួយក្រុម គឺទទួលការព្យាបាលតាមហ្វ្រេកង់វិទ្យុសកម្មតែមួយគត់(៣២នាក់) មួយក្រុមទៀតគឺទទួល ការព្យាបាលបញ្ចូលគ្នារវាងការព្យាបាលតាមហ្រ្វេកង់វិទ្យុសកម្មនិងចិញ្ចឹមកោសិកា(៣០នាក់)។ លទ្ធផលបង្ហាញថា អ្នកជម្ងឺមហារីកក្រុមRFAក្រោយឆ្លងកាត់ការព្យាបាល អ្នកជម្ងឺគ្មាន ការលូតលាស់រយៈពេលរស់នៅ(PFS,បង្ហាញអោយឃើញថាដុំមហារីកតាំងពីចាប់ផ្តើមព្យាបាលរហូតដល់ការលូតលាស់បន្តរឺស្លាប់ ក្នុងដំណាក់កាលនេះគឺគ្មានការរីកចំរើននោះទេ)ដែលជាមធ្យមគឺ១២ខែ(រយៈពេលខ្លីបំផុតគឺ 9.1ខែ និងរយៈពេលវែងបំផុតគឺ14.8ខែ)ចំណែកការព្យាបាលបញ្ចូលគ្នានៅមិនទាន់បង្ហាញឃើញដុំមហារីកបន្តលូតលាស់រឺមានអ្នកស្លាប់ទេ។
លទ្ធផលចុងក្រោយសម្រាប់ការពិសោធន៍លើកនេះបង្ហាញថា ការរួមបញ្ចូលការ ព្យាបាលដោយបំបែកកោសិកានិងហ្វេ្រកង់វិទ្យុសកម្មមានសុវត្ថិភាពនិងប្រសិទ្ធភាពព្យាបាលជម្ងឺមហារីកថ្លើមខ្ពស់ ព្រមទាំងជួយការពារអ្នកជម្ងឺមហារីកថ្លើមក្រោយពេលព្យាបាល តាមហ្រ្វេកង់វិទ្យុសកម្មមិនអោយរាលដាលនិងរើឡើងវិញ។ ការពិសោធន៍បង្ហាញអោយឃើញថា ការព្យាបាលដោយបំបែកកោសិកាគឺមានប្រសិទ្ធភាពប្រឆាំងមហារីកនិងធាតុពុល អាចបន្ទាបធាតុពុលរលាកថ្លើមនិងរក្សាសមត្ថភាពថ្លើមអោយដូចប្រក្រតី។
អ្នកឯកទេសចាងទឺឈុនរបស់អ្នកមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកបកស្រាយ៖
អ្នកឯកទេសចាងទឺឈុនបានណែនាំ ការព្យាបាលដោយបំបែកកោសិកាគឺស្ថិតក្នុង ការព្យាបាលជីវសាស្រ្ត គឺក្លាយជាវិធីព្យាបាលប្រឆាំងមហារីកថ្មីទាំងស្រុងដែលមានសុវត្ថិភាព ប្រសិទ្ធភាពខ្ពស់ ស្នាមរបួសតូចបំផុត និងមានប្រតិកម្មមិនល្អទាបបំផុត។ ស្របពេលជាមួយគ្នានេះ គឺបំពេញពីលើការវះកាត់បែបធម្មតា បាញ់កាំរស្មី ចាក់គីមីដែលអាចបំផ្លាញប្រព័ន្ធការពារនៅក្នុងខ្លួន មិនអាចសម្លាប់កោសិកាមហារីកចំគោលដៅ ហេតុនេះ ការព្យាបាលបំបែកកោសិកានេះត្រូវបានគេកំណត់ថាជាវិធីព្យាបាលមួយដែលរីកចំរើនជាងគេ មានប្រសិទ្ធភាពជាងគេក្នុងទំរង់ព្យាបាលមហារីកបែបរួមបញ្ចូលនៅសតវត្សទី២១នេះ។ វិធីព្យាបាលបំបែបកោសិកាមានជាច្រើនប្រភេទ ចំណែកបច្ចុប្បន្ននេះ បច្ចេកវិទ្យាព្យាបាលសម្លាប់កោសិកាមហារីក ACTL™និងព្យាបាលបំបែកកោសិកាDC-CIK ទទួលបានការស្វាគមន៍និងស្ទាត់ជំនាញបំផុត។
ការព្យាបាលដោយការបំបែកកោសិកាគឺជាការប្រមូលកោសិកាការពារដែលនៅក្នុងខ្លួន ឆ្លងកាត់ការចិញ្ចឹមបែបជីវសាស្ត្រនៅខាងក្រៅខ្លួន ធ្វើអោយចំនួនវាកើនឡើង ជួយពង្រឹងកំលាំងប្រឆាំងមហារីក ដោយចាក់បញ្ចូលទៅក្នុងខ្លួនមនុស្សឆ្លងកាត់តាមសរសៃ អាចសម្រេចបានគោលដៅសំលាប់កោសិកាមហារីក កោសិកាប្រែប្រួល ស្របពេលជាមួយ គ្នានេះអាចមានប្រសិទ្ធភាពពង្រឹងប្រព័ន្ធការពារថែមទៀតផង។
ឆ្លងកាត់ការអង្កេតនិងអនុវត្តជាក់ស្តែងរបស់មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកជា ច្រើនឆ្នាំមកនេះ ការព្យាបាលបំបែកកោសិកាចំពោះអ្នកជម្ងឺមហារីកគ្រប់ដំណាក់កាល ពិសេសចំពោះអ្នកជម្ងឺមហារីកដំណាក់កាលកណ្តាលនិងចុងក្រោយ ព្រមទាំងអ្នកជម្ងឺដែល រាលដាលរើឡើងវិញនិងមានសុខភាពខ្សោយ អាចមានប្រសិទ្ធភាពសំរួលអាការៈ ពន្យាជីវិតរស់នៅ និងលើកកម្ពស់គុណភាពរស់នៅ។ ស្របពេលជាមួយគ្នានេះ ឆ្លងកាត់ការ ព្យាបាលបំបែកកោសិកាដល់អ្នកជម្ងឺបានប្រទះឃើញថា អ្នកជម្ងឺដែលប្រើវិធីព្យាបាលកក រំលាយ វះកាត់ បាញ់គ្រាប់អនុភាគ ចាក់គីមីបញ្ចូលជាមួយការព្យាបាលបំបែកកោសិកា មានប្រសិទ្ធភាពព្យាបាលខ្ពស់និងអាចពន្យាជីវិតរស់នៅកាន់តែវែង។
អ្នកជំនាញចាងទឺឈុនបង្ហាញថា ការព្យាបាលដោយបំបែកកោសិកាក្រៅពីស័ក្តិសមប្រើ លើជម្ងឺមហារីកថ្លើម នៅអាចប្រើលើមហារីកសួត មហារីកសុដន់ មហារីកកស្បូន មហារីក កន្សោមកូន មហារីកពោះវៀនធំ មហារីកពោះវៀន មហារីកក្រពះ មហារីកច្រមុះ មហារីក ក្រពេញប្រូស្តាត មហារីកស្បែកមហារីកក្រលៀន មហារីកផ្លោកនោម ដុំសាច់ប្រភេទមេឡានីន មហារីកឆ្អឹងប្រភេទរាលដាលខ្លាំង សុទ្ធតែអាចមានប្រសិទ្ធភាព សម្លាប់កោសិកាមហារីក ការពារការរើឡើងនិងរាលដាល។