ការព្យាបាលមហារីកដោយរួមបញ្ចូលវេជ្ជសាស្ត្រចិននិងអឺរ៉ុបគឺជាអត្ថប្រយោជន៍ដ៏ធំមួយនិងមានលក្ខណៈពិសេសក្នុងការព្យាបាលមហារីករបស់ប្រទេសចិន ទន្ទឹមនឹងនេះដែរការរួមបញ្ចូលថ្នាំចិនគឺជាការថែទាំសុខភាពតាមប្រព័ន្ធតែមួយគត់។ វាមិនមែនជាថ្នាំចិនបន្ថែមថ្នាំអឺរ៉ុបសាមញ្ញនោះទេ តែវាសំដៅនៅក្នុងការធ្វើរោគវិនិច្ឆ័យរួមបញ្ចូលរោគសញ្ញា សំរបសំរួលដ៏ទូលំទូលាយក្នុងកំឡុងពេលការព្យាបាល និងនៅក្នុងទ្រឹស្តីសំរាប់ការប្រើប្រាស់គ្នាទៅវិញទៅមកផងដែរ។ ទាំងពីរនេះបានបំពេញគ្នាទៅវិញទៅមក និងលើកកំពស់ការព្យាបាលយ៉ាងមានប្រសិទ្ធភាពខ្ពស់។ ហើយការស្រាវជ្រាវASCOឆ្នាំ2013ក៏បានបញ្ជាក់ពីលក្ខណៈពិសេសរបស់ការព្យាបាលមហារីកដោយរួមបញ្ចូលវេជ្ជសាស្ត្រចិននិងអឺរ៉ុបផងដែរ។ ការសិក្សាស្រាវជ្រាវពីបញ្ជីឈ្មោះរបស់ការព្យាបាលអាល្លឺម៉ង់នៃអ្នកជំងឺដែលមានជំងឺមហារីកសួតកម្រិតខ្ពស់ត្រូវបានគេធ្វើការវិភាគលទ្ធផលបានបង្ហាញថា ការព្យាបាលមហារីកដោយរួមបញ្ចូលវេជ្ជសាស្ត្រចិននិងអឺរ៉ុបមានការពេញនិយមកាន់តែខ្លាំងឡើងៗ។
ក្នុងកំឡុងពេលនៃការធ្វើតេស្តដើម្បីស្ទង់មតិចំពោះអ្នកជម្ងឺដំណាក់កាលកណ្តាលនិងចុងក្រោយចំនួន441នាក់ ទន្ទឹមនឹងនោះគេបានជួបប្រទះអ្នកជម្ងឺទាំងនោះបានទទួលការព្យាបាលដោយចាក់ថ្នាំគីមីមាន(84%)ព្យាបាលដោយបាញ់កាំរស្មី(55%)ការវះកាត់(40%)និងទទួលនូវវិធីព្យាបាលតែមួយប្រភេទឬច្រើនប្រភេទដូចខាងក្រោម ៖ព្យាបាលដោយ Mistletoe ព្យាបាលដោយថ្នាំរឹត ព្យាបាលដោយប្រេង ព្យាបាលដោយម៉ាស្សា ព្យាបាលLymphatic drainage ព្យាបាលដោយចលនា ស្តាប់តន្ត្រី ឬព្យាបាលដោយគូរគំនូ ព្យាបាលដោយស្ទីម-ល-។ ក្នុងចំនោមអ្នកជម្ងឺទាំងនោះមានប្រហែលជា43% ជាស្ត្រី អាយុជាមធ្យមគឺ64ឆ្នាំ (តិចបំផុត32ឆ្នាំ ធំបំផុត92ឆ្នាំ)។ ក្នុងការព្យាបាលទាំងនេះ វិធីព្យាបាលដែលអ្នកជម្ងឺតែងតែប្រើប្រាស់គឺ Mistletoe (72%)ព្យាបាលដោយថ្នាំរឹត(43%)ព្យាបាលដោយប្រេង(42%) ព្យាបាលដោយចលនា(27%)។ លទ្ធផលបង្ហាញថា រយៈពេលរស់នៅសរុបនៃអ្នកជម្ងឺវ័យកណ្តាលដែលទទួលការព្យាបាលដោយ Mistletoeមាន1.05ឆ្នាំ ក្រៅពីនេះ អត្រារស់នៅមាន2ឆ្នាំ និង3ឆ្នាំមាន31%និង20%។
លទ្ធផលស្រាវជ្រាវបង្ហាញថា ៖ ការព្យាបាលមហារីកដោយរួមបញ្ចូលវេជ្ជសាស្ត្រចិននិងអឺរ៉ុបមានការពេញនិយមកាន់តែខ្លាំងឡើងៗ ហើយក៏បានបញ្ជាក់ថា អ្នកជម្ងឺមហារីកដែលតែងតែទទួលការព្យាបាលសាមញ្ញ និងព្យាបាលដោយឱសថជំនួយ ក្នុងនោះការរស់រានមានជីវិតជារួមមធ្យមអាចមានរយៈពេលរស់រានមានជីវិតច្រើនជាងអ្នកជម្ងឺដែលព្យាបាលដែលគ្រាន់តែទទួលបានការបណ្ដោះអាសន្ន។
លោកផឹងស៊ាវឆឹ ឯកទេសផ្នែកមហារីកនៃមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកធ្វើការបកស្រាយ ៖
លោកផឹងស៊ាវឆឹ ឯកទេសផ្នែកមហារីកបកស្រាយថា ការព្យាបាលមហារីកដោយរួមបញ្ចូលវេជ្ជសាស្ត្រចិនអឺរ៉ុបទាំងអស់មិនមែនជាថ្នាំចិនបន្ថែមថ្នាំអឺរ៉ុបសាមញ្ញនោះទេ តែវាចាប់ផ្តើមពីការធ្វើរោគវិនិច្ឆ័យ ការព្យាបាលរហូតដល់ការតំហែទាំគ្រប់ផ្នែក រួមបញ្ចូលជាមួយលក្ខណៈពិសេសរបស់ថ្នាំចិននិងអឺរ៉ុប ទាំងពីរនេះបានបំពេញគ្នាទៅវិញទៅមករហូតឈានដល់ការលើកកំពស់ការព្យាបាលយ៉ាងមានប្រសិទ្ធភាព ធ្វើអោយអ្នកជម្ងឺឆាប់ធូរស្បើយ លើកកំពស់មុខងារប្រព័ន្ធការពាររាងកាយ និងកាត់បន្ថយផលប៉ះពាល់។ ថ្វីត្បិតជាច្រើនឆ្នាំមកនេះ ចំនុចពិសេសនៃប្រសិទ្ធភាពដ៏ខ្លាំងក្លារបស់ថ្នាំចិនក្នុងការសំលាប់កោសិកាមហារីកត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ ប៉ុន្តែលេចចេញនូវផលប៉ះពាល់ដ៏ធ្ងន់ធ្ងរក្រោយពេលព្យាបាលបែរជាធ្វើអោយអ្នកជម្ងឺមើលឃើញពីចំនុចមិនល្អមិនព្រមមកមន្ទីរពេទ្យព្យាបាលទៅវិញ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អាស្រ័យដោយការរីករាលដាលនិងប្រើប្រាស់ថ្នាំចិន លទ្ធផលធ្វើតេស្តផ្នែកសុខាភិបាលកំរិតធំក៏បញ្ជាក់ពីប្រសិទ្ធភាពល្អក្នុងការព្យាបាលមហារីកដែរ ខណៈពេលដែលស្ថានភាពផ្នែកសុខាភិបាលក៏កាន់តែមានការយកចិត្តទុកដាក់ខ្លាំងឡើងៗ។
លោកសាស្ត្រាចារ្យផឹង ស៊ាវឆឹបានបង្ហាញតាមរយៈការអនុវត្តន៍ព្យាបាល ៖ ប្រើប្រាស់វិធីព្យាបាលថ្នាំចិនអាចពន្យាជីវិតអ្នកជម្ងឺបានយ៉ាងធំធេង កែលំអរោគសញ្ញា លុបបំបាត់ផលប៉ះពាល់ពីការចាក់គីមីនិងបាញ់កាំរស្មី។ ក្រៅពីនេះ គាត់ក៏បានបង្ហាញថា ជិត50ឆ្នាំមកនេះ ការព្យាបាលនិងការពារមហារីកប្រភេទកាចបានឈានចូលក្នុងសម័យព្យាបាលបែបចំរុះ ក្រៅពីការព្យាបាលបែបធម្មតាដូចជាការវះកាត់ ចាក់ថ្នាំគីមី បាញ់កាំរស្មី នៅរួមមានការព្យាបាលដោយថ្នាំចិននិងថ្នាំអឺរ៉ុប ការព្យាបាលកករំលាយ ការព្យាបាលកោសិកាលើកកំពស់មុខងារសារពាង្គកាយ ការព្យាបាលដាក់គ្រាប់អនុភាគអ៊ីយ៉ូដ ការព្យាបាលចាក់បញ្ចូលបិទសរសៃឈាម ព្យាបាលដោយប្រើរលកវិទ្យុ(Radio-Frequency-Ablation RFA)-ល-។ វិធីព្យាបាលទាំងនេះបានបំពេញគ្នាទៅវិញទៅមក បានឈានទៅដល់គោលដៅសំលាប់កោសិកាមហារីកយ៉ាងសុក្រិត និងលើកកំពស់មុខងារការពាររាង្គកាយរបស់អ្នកជម្ងឺ ធានាបាននូវការអត់ធ្មត់របស់រាងកាយ ដើម្បីសម្រេចបាននូវគោលបំណងវិទ្យាសាស្រ្តនៃការប្រឆាំងជំងឺមហារីកវិទ្យាសាស្រ្តជាក់ស្តែង។