ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៣ គឺជាថ្ងៃខិតជិតមកដល់នៃទិវាសិទ្ធិកុមារអន្តរជាតិ “១មិថុនា” មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកបានប្រមូលផ្តុំសមាជិកក្លឹបប៉អាយមកដល់វិហារពោធិ៍សាត់ដើម្បីចាប់ផ្តើមកម្មវិធីមួយគឺ “ក្លឹបប៉អាយ ចែករំលែកពីភាពកក់ក្តៅ” ដើម្បីឧបត្ថម្ភជាអំណោយដល់កុមារកំព្រា និងស្ត្រីទុរគតចំណាស់ៗនូវទឹកដោះគោ នំប៉ាវ នំពារ ស្ករគ្រាប់ និងប្រាក់មួយចំនួន-ល-។ សមាជិកក្លឹបប៉អាយក៏មានការលះបង់នូវសេចក្តីស្រលាញ់ចំពោះវិហារនេះយ៉ាងក្រៃលែង សង្ឃឹមថានឹងបញ្ជូននូវភាពកក់ក្តៅទាំងនេះដល់ក្នុងចិត្តរបស់កុមារកំព្រា និងស្ត្រីទុរគតចំណាស់ៗទាំងអស់នោះ។
ក្លឹបប៉អាយ ចែករំលែកពីភាពកក់ក្តៅ
ក្លឹបប៉អាយផ្តល់ជូនអំនោយដល់កុមារកំព្រាក្នុងវិហារ
វិហារពោធិ៍សាត់គឺជាវិហារមួយដែលល្បីល្បាញនៅដងស្ទឹងក្រហមនៅហាណូយក្នុងការប្រមូលចិញ្ចឹមកុមារកំព្រា បច្ចុប្បន្នក្នុងវិហារប្រមូលបានកុមារកំព្រាចំនួន១៣៤នាក់ ក្នុងនោះមានស្ត្រីទុរគតចំណាស់ៗចំនួន២៧នាក់។ ចំនួនសមាជិកដ៏ច្រើនធ្វើអោយវិហារពោធិ៍សាត់នាំមកនូវបន្ទុកសេដ្ឋកិច្ចដ៏ធំធេង ប៉ុន្តែសមាជិកក្នុងវិហារបែរជាមានកិត្តិនាមនិងមានសំណាងទៅវិញ។ បន្ទប់ពី0-1មានកុមារស្នាក់នៅចំនួន១៥នាក់ ពួកគេសុទ្ធតែជាកុមារកំព្រាដែលត្រូវបានគេបោះបង់ចោលនៅវិហារពោធិ៍សាត់ អ្នកខ្លះមានសុខភាពមាំមួនល្អ អ្នកខ្លះទៀតមានជម្ងឺឈឺថ្កាត់។ ក្នុងនោះកុមារដែលតូចបំផុតទើបតែមានអាយុ១១ថ្ងៃ មានរោគជាតិទឹកនៅលលាដ៍ក្បាល ត្រូវបានប្រទះឃើញនៅពេលកំពុងមានភ្លៀងធំក៏យកមកចិញ្ចឹមបីបាច់ថែទាំ។
បន្ទប់ពី1-3មានកុមារស្នាក់នៅចំនួន១៧នាក់ ពួកគេសុទ្ធតែជាកុមារខ្វះនូវសេចក្តីស្រលាញ់។ ពេលដែលសមាជិកក្លឹបប៉អាយចូលទៅដល់ក្នុងបន្ទប់ ពួកគេក៏ត្រដាងដៃស្ទុះមកអោបពួកខ្ញុំបីដូចជាឪពុកម្តាយរបស់ពួកគេអញ្ចឹង។ កុមារដែលអោបក្នុងទ្រូងរបស់សមាជិកគ្រប់រូបសុទ្ធតែបញ្ចេញនូវស្នាមញញឹមប្រកបដោយសុភមង្គល ដៃសងខាងដ៏តូចៗបានដាក់លើស្មារបស់មនុស្សធំយ៉ាងណែន និងបានចង្អុលទៅក្រៅបន្ទប់យ៉ាងរីករាយដើម្បីចង់មើលផ្ទៃមេឃពណ៌ខៀវដែលមិនបានជួបជាយូរមកហើយ។ សមាជិកក្លឹបប៉អាយដាក់កុមារទាំងនោះចុះពីលើទ្រូងរបស់ពួកគេ ពេលដែលយកនំពារនិងស្ករគ្រាប់អោយពួកគេញ៉ាំ កុមារទាំងនោះក៏ចាប់យកពីក្នុងដៃរបស់សមាជិកក្រុមដោយមិនព្រមលែងសោះ និងបានស្រែកយំយ៉ាងពិបាកចិត្ត……
ចៅអធិការនៃវិហារពោធិ៍សាត់គឺជាស្ត្រីម្នាក់ដែលរួសរាយរាក់ទាក់ គាត់បានពន្យល់ដល់សមាជិកពី《គម្ពីរធម៌》 និងលើកទឹកចិត្តដល់សមាជិកក្លឹបប៉អាយត្រូវមានភាពក្លាហានក្នុងការប្រឈមមុខនឹងជម្ងឺមហារីក ព្យាយាមតស៊ូរស់នៅបន្តទៀត។ និងបង្រៀនអ្នកដកដង្ហើមនិងច្បាប់សុខភាពផ្សេងទៀត ដើម្បីកាត់បន្ថយនូវជំងឺបណ្តាលមកពីកម្លាំងរុញច្រានដោយអារម្មណ៍។ ចាប់តាំងពីបានយល់ដឹងពីពួកយើងគឺជាក្លឹបមួយដែលមានទឹកចិត្តប៉អាយសប្បុរសរាល់តម្រូវការជួយទាំងអស់ ចៅអធិការវិហារបានលើកឡើងពីទស្សនៈក្នុងការបញ្ចូលក្នុងក្លឹបប៉អាយចំនួនពីរដង ក្រោយពេលទទួលការឆ្លើយតបពិតប្រាកដនោះ ចៅអធិការបានសើចយ៉ាងសប្បាយរីករាយ។ ចៅអធិការតែងតែធ្វើស៊ុបដល់អ្នកជម្ងឺនៅមន្ទីរពេទ្យមហារីកចុងយ៉ាង និងបង្ហាញពីការរំពឹងក្នុងការចូលរួមក្នុងវិស័យសប្បុរសជាមួយនឹងក្លឹបប៉អាយផងដែរ។
ពេលឃ្លាតគ្នា លោកជាំង អគ្គនាយកនៃការិយាល័យតំណាងនៅហាណូយបានជូនវត្ថុអនុស្សាវរីយ៍ដល់ដៃចៅអធិការមួយដែលមានអត្ថន័យថា “លុតដំទាំងសីលធម៌និងបច្ចេកទេស”។ ចៅអធិការបាននិយាយពីប្រភពនៃអត្ថន័យ “លុតដំទាំងសីលធម៌និងបច្ចេកទេស”ដល់ពួកយើងខ្ញុំ ចង្អុលបង្ហាញថាអក្សរនេះពិតជាស័ក្តិសមហើយក៏មានសារៈសំខាន់ចំពោះវិហារដែរ។ ចៅអធិការបង្ហាញថានឹងយកវត្ថុអនុស្សាវរីយ៍នេះទៅដាក់ក្នុងវិហារនៅកន្លែងមួយសំខាន់បំផុត ដើម្បីចង់ចាំពីទឹកចិត្តសប្បុរសរបស់ក្លឹបប៉អាយគ្រប់ពេលវេលា។
សមាជិកក្លឹបប៉អាយត្រកងអោបកុមារកំព្រា
សមាជិកក្លឹបប៉អាយបញ្ចុកទឹកដោះគោដល់កុមារកំព្រា