នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៣ លោកFranck Lacord នាយកជាន់ខ្ពស់ផ្នែកប្រព័ន្ធ អ៊ីនធឺណែតសុខាភិបាលអន្តរជាតិនៃមជ្ឈមណ្ឌលសង្គ្រោះគ្នាអន្តរជាតិ បានអញ្ជើញមកទស្សនកិច្ចនៅមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក ដោយមានលោកលីន អនុប្រធានមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកចាំទទួលពួកគាត់យ៉ាងកក់ក្តៅ។
ក្រោមការទទួលពីលោកអនុប្រធានលីន លោក Franck បានធ្វើដំណើរទៅទស្សនកិច្ច នៅមជ្ឈមណ្ឌលសេវាកម្មអ្នកជម្ងឺអន្តរជាតិ គ្លីនិកអន្តរជាតិ ជញ្ជាំងអន្តរជាតិ និងបន្ទប់អ្នកជម្ងឺ ព្រមទាំងបានស្វែងយល់លំអិតពីការអភិវឌ្ឍន៍នៃផ្នែកនីមួយៗ ពីឧបករណ៍ព្យាបាលគ្រប់ប្រភេទ បច្ចេកវិទ្យាព្យាបាល និងស្ថានភាពការចំណាយនៃគម្រោងរបស់មន្ទីរពេទ្យក្វាងចូវ ទំនើបផ្នែកមហារីក។ល។
មជ្ឈមណ្ឌលសង្គ្រោះគ្នាអន្តរជាតិបានបង្កើតឡើងនៅឆ្នាំ១៩៨១ ដែលមានក្រុមហ៊ុនធានារ៉ាប់រងបារាំងធំបីជាអ្នកបង្កើត ពួកគេឆ្លងកាត់ការប្រមូលផ្តុំធនធាន ផ្តល់សេវាសង្គ្រោះដែលមានគុណភាពខ្ពស់ដល់អ្នកទទួលការធានា។ បច្ចុប្បន្ន មជ្ឈមណ្ឌលសង្គ្រោះគ្នាអន្តរជាតិបានក្លាយជាក្រុមហ៊ុនផ្តល់ជំនួយនាំមុខគេនៅប្រទេសបារាំង ស្របពេលតែមួយនេះក៏ស្ថិតក្នុងលំដាប់ក្រុមហ៊ុនជំនួយកំពូលក្នុងប្រទេសអឺរ៉ុប។ គោលដៅសំខាន់នៃមជ្ឈមណ្ឌលនេះគឺផ្តល់ជំនួយដល់អ្នកជួបការលំបាក មិនថាពួកគេនៅត្រង់ណានៃពិភពលោកទេ។ គោលដៅរបស់មជ្ឈមណ្ឌលសង្គ្រោះគ្នាគឺផ្តល់នូវជំនួយផ្នែកសុខាភិបាលនិងបច្ចេកទេសដល់មនុស្សលោក២៤ម៉ោង។
មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកសង្ឃឹមថាឆ្លងកាត់ការទំនាក់ទំនងជាមួយមជ្ឈមណ្ឌលសង្គ្រោះគ្នាឈានមួយកំរិតទៀត អាចពង្រឹងធនធាននិងសក្តានុពលគ្រប់ផ្នែក ដែលអាចផ្តល់សេវាសុខាភិបាលកាន់តែល្អដល់អ្នកជម្ងឺនិងអ្នកមានតម្រូវការកាន់តែច្រើន។ ពីព្រោះ“ផ្តល់សេវាសុខាភិបាលដ៏ប្រសើរបំផុតដល់មនុស្សលោក”គឺជាគោលដៅរបស់មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីករហូតមក ខាងមន្ទីរពេទ្យក៏កំពុងឆ្ពោះទៅគោលដៅនេះ ដោយឆ្លងកាត់មាគ៌ាជាច្រើនដើម្បីលើកកម្ពស់កំរិតនិងគុណភាពសេវាព្យាបាល។
លោក Franck ធ្វើដំណើរទស្សនកិច្ចនៅជញ្ជាំងអន្តរជាតិរបស់មន្ទីរពេទ្យក្វាងចូវទំនើប ផ្នែកមហារីក
លោក Franck ធ្វើដំណើរទស្សនកិច្ចនៅមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក
លោក Franck ធ្វើដំណើរទស្សនកិច្ចតាមបន្ទប់អ្នកជម្ងឺ