ថ្ងៃទី២៧ ខែកុម្ភះ ឆ្នាំ២០១៣ ជាខួបលើកទី១០៣នៃទិវាសិទ្ធិនារីអន្តរជាតិ ៨ មិនាបានខិតជិតមកដល់ ការិយាល័យតំណាងនៅហូជីម៉ិញរបស់មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក ជាក្រុមដំបូងដែលបានរៀបចំនូវសិក្ខាសាលាសុខភាពមួយ “សិក្ខាសាលាមួយស៊េរីនាទិវាសិទ្ធិនារី ៨ មិនាស្តីពីការការពារ និងព្យាបាលមហារីកសុដន់”។
សិក្ខាសាលាលើកនេះមានការអត្ថធិប្បាយដោយលោកប្រធានផ្នែកឈ្មោះ វ៉ាង ចឹងហាយ សិក្ខាសាលានោះទាក់ទងនឹង《ការការពារ និងព្យាបាលមហារីកសុដន់ដែលឧស្សាហ៍ជួបប្រទះ》 《បញ្ហាដែលយកចិត្តទុកដាក់សំរាប់អ្នកជម្ងឺមហារីកសុដន់》 និង 《ការអប់រំផ្នែកសុខភាពក្រោយការព្យាបាលមហារីកសុដន់》។ ក្នុងសិក្ខាសាលានោះ លោកប្រធានផ្នែកវ៉ាង ចឹងហាយបានផ្តល់នូវការអត្ថធិប្បាយយ៉ាងលំអិតលើបញ្ហាដែលអ្នកជម្ងឺមហារីកសុដន់ស្តីពីការវះកាត់ ការចាក់ថ្នាំគីមី ការបាញ់កាំរស្មី ការព្យាបាលអង់ដូគ្រីន ការព្យាបាលជីវសាស្ត្រ និងបានប្រើប្រាស់ទម្រង់ស្លាយក្នុងការរៀបរាប់ពីការជាសះស្បើយនៃមុខងារក្រោយការវះកាត់មហារីកសុដន់មួយកំប្លេដល់សិក្ខាកាមនៅកន្លែងផ្ទាល់ ដំណើរការរបៀបនេះទទួលបានការស្រលាញ់ចូលចិត្តពីមិត្តៗអ្នកជម្ងឺមហារីកសុដន់ និងសមាជិកគ្រួសារដែលបានចូលរួម។
អំឡុងពេលសិក្ខាសាលានោះ មិត្តៗអ្នកជម្ងឺធ្វើការចោទសួរយ៉ាងរំជួលចិត្តថា បុគ្គលិកការិយាល័យតំណាងក៏បានចោទសួរផ្តោតលើជម្ងឺមហារីកសុដន់ផងដែរ ក្នុងការផ្លាស់ប្តូរដ៏ធំធេង និងភាពស្វះស្វែងព្យាយាមរបស់បុគ្គលិកចូលរួម ធ្វើឲ្យសិក្ខាសាលាផ្ទាល់មានបរិយាកាសលក្ខណៈរស់រវើកឡើង។ សិក្ខាសាលាសុខភាពលើកនេះ ធ្វើឲ្យបុគ្គលិកចូលរួមយល់ដឹងពីលក្ខណៈសំខាន់ក្នុងការការពារជម្ងឺមហារីកសុដន់ ចំណែកសិក្ខាសាលាក៏បានបញ្ចប់នៅក្រោមបរិយាកាសយ៉ាងកក់ក្តៅផងដែរ។
ក្រោយសិក្ខាសាលាបានបញ្ចប់ ការិយាល័យតំណាងនៅហូជីម៉ិញរបស់មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកនៅធ្វើការពិគ្រោះយោបល់នឹងកន្លែងផ្ទាល់ និងសកម្មភាពធ្វើរោគវិនិច្ឆ័យខ្នាតធំ ដើម្បីបំពេញនូវតម្រូវការផ្នែកវេជ្ជសាស្ត្រសំរាប់មិត្តៗអ្នកជម្ងឺឲ្យបានច្រើន ស្របពេលនោះក៏បានទទួលនូវការកោតសរសើរផងដែរ។
ក្រោមស្ថានភាពការកើតមានកំរិតខ្ពស់នៃជម្ងឺមហារីកសុដន់នាពេលបច្ចុប្បន្ន មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីករៀបចំនូវសកម្មភាពសិក្ខាសាលាសុខភាព មិនត្រឹមតែបានបំពេញតម្រូវការផ្លូវចិត្តរបស់មិត្តៗនារីប៉ុណ្ណោះទេ ថែមទាំងបំពេញនូវចំណេះដឹងក្នុងការការពារ និងព្យាបាលជម្ងឺមហារីកសុដន់ទៀតផង ដើម្បីឈានទៅដល់គោលដៅមួយគឺ “ជួបប្រទះភ្លាម ធ្វើរោគវិនិច្ឆ័យភ្លាម ព្យាបាលភ្លាម”។
ដើម្បីបំពេញនូវសំនូមពររបស់មិត្តៗនារី ការិយាល័យតំណាងនៅហូជីម៉ិញរបស់មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកកំណត់ពេលវេលានៅខែមីនាជារៀងរាល់ឆ្នាំ(ថ្ងៃស្រលាញ់សុដន់)បា្ររព្ធសិក្ខាសាលាចំណេះដឹងផ្នែកសុដន់ នឹងសង្ឃឹមថាមានការចូលរួមពីមិត្តៗនារីយ៉ាងច្រើនផងដែរ។
លោកប្រធានផ្នែកវ៉ាង ចឹងហាយរៀបរាប់ពីចំណេះដឹងទាក់ទងនឹងជម្ងឺមហារីកសុដន់
ក្រុមអ្នកជម្ងឺស្វះស្វែងក្នុងការសួរសំណួរ