ថ្ងៃទី២៣ ខែមិនា ឆ្នាំ២០១៣ លោកជាណួក រដ្ឋមន្ត្រីក្រសួងកិច្ចការបរទេសទីក្រុងចាកាតាបានចុះទៅសួរសុខទុក្ខលោកប្រធានលីនជឺឈឹង ប្រធានសម្ព័ន្ធប៉អាយប្រទេសចិននិង លោកលីនសោហ័រ អនុប្រធានមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក ដែលស្ថិតក្រោម ការគ្រប់គ្រងសម្ព័ន្ធប៉អាយនៅសណ្ឋាគារប៉លីនស៊ូឡា ស្វាគមន៍ពួកគាត់ធ្វើដំណើរមក ទស្សនៈកិច្ចនៅឥណ្ឌូនេស៊ីលើកនេះ ព្រមទាំងដំណើរការពិភាក្សាពីកិច្ចសហការវិនិយោគផ្នែកវេជ្ជសាស្រ្តរបស់សម្ព័ន្ធប៉អាយនៅឥណ្ឌូនេស៊ី។ លោកប្រធានលីនជឺឈឹងក៏សម្តែងនូវការអគុណដល់លោករដ្ឋមន្ត្រីជាណួកដែលបានជួយនិងគ្រាំទ្រដល់ទីស្នាក់ការមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកដែលបានតាំងនៅឥណ្ឌូនេស៊ីអស់រយៈពេលជាច្រើនឆ្នាំ។
ទំនាក់ទំនងចិននិងឥណ្ឌូនេស៊ីបានយូរអង្វែង
ក្រោយពេលប្រទេសចិនចូលជាសមាជិកក្នុងWTO សាកលភាវូបនីយកម្មឧស្សាហកម្ម កំរិតសាកលភាវូបនីយកម្មវិស័យវេជ្ជសាស្រ្តកាន់តែខ្ពស់ទៅៗ ទេសចរណ៏វេជ្ជសាស្រ្ត អន្តរជាតិក្លាយជាគោលដៅម្យ៉ាង។ ស្របពេលតែមួយនេះ ប្រទេសចិនបានចងសម្ព័ន្ធមិត្ត ជាមួយឥណ្ឌូនេស៊ីជាង៦០ឆ្នាំមកហើយ ទំនាក់ទំនងសហការមិត្តភាពរវាងប្រទេសទាំងពីរមានការអភិវឌ្ឍន៍មិនឈប់ឈរ ព្រមទាំងជាដៃគូរសហការយុទ្ធសាស្រ្តយ៉ាងស្អិតរមួត។ ជាច្រើនឆ្នាំមកនេះ ប្រទេសចិននិងឥណ្ឌូនេស៊ីបានដំណើរការដោះដូរបទពិសោធន៏គ្នាមករហូតក្នុងវិស័យទេសចរណ៏ អប់រំអក្សរសាស្រ្តចិន វប្បធម៌ ថ្នាំចិន។ល។ ទីផ្សារឥណ្ឌូនេស៊ីបានចែកចាយផលិតផលប្រទេសចិនជាច្រើន។ គោលដៅនៃយុទ្ធសាស្រ្តទាំងនេះបានបើកទ្វារអោយសម្ព័ន្ធប៉អាយប្រទេសចិនមានឱកាសបំរើដល់អ្នកជម្ងឺមហារីកនៅឥណ្ឌូនេស៊ី។
មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកនិងឥណ្ឌូនេស៊ីសហការជាមិត្តភាព
នៅឆ្នាំ២០០៦ លោកលីនជឺឈឹងប្រធានសម្ព័ន្ធសហគ្រាសប៉អាយប្រទេសចិនបានឈានចូលទីក្រុងចាកាតាប្រទេសឥណ្ឌូនេស៊ី ចាប់ផ្តើមទាក់ទងមន្ទីរពេទ្យក្នុងតំបន់ ដំណើរការសហការដោះដូរ ព្រមទាំងទទួលបានការសរសើរពីលោកមេទ័ពគូលីណួកគណៈមេបញ្ជាការរួមកងទ័ពជើងទឹកប្រទេសឥណ្ឌូនេស៊ី។ បច្ចេកវិទ្យាព្យាបាលដោយស្នាមរបួសតូចរបស់មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកនេះជាអ្វីដែលធ្វើអោយឥណ្ឌូនេស៊ីទទួលស្គាល់។ លោករដ្ឋមន្ត្រីជាណួកមានប្រសាសន៏ថា បច្ចេកវិទ្យាខាងផ្នែកព្យាបាលមហារីករបស់មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកមានសមាហរណកម្មជាមួយបច្ចេកវិទ្យាថ្មីបំផុតក្នុងអន្តរជាតិ និងមានឥទ្ធិពលយ៉ាងខ្លាំងចំពោះប្រទេសក្នុងអាស៊ីអាគ្នេយ៍។
ដើម្បីបំរើដល់អ្នកជម្ងឺឥណ្ឌូនេស៊ីអោយកាន់តែប្រសើរ ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០០៦ មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកបានបង្កើតទីស្នាក់ការនៅទីក្រុងចាកាតា។ ចាប់ពីពេល នោះ វេជ្ជបណ្ឌិតប្រចាំការនៅទីស្នាក់ការផ្តល់ការប្រឹក្សាដល់អ្នកជម្ងឺជាច្រើន ព្រមទាំងផ្តល់នូវវិធីសាស្រ្តព្យាបាលដល់គាត់ដោយឥតគិតថ្លៃ។ នាយកប្រចាំការនៅទីស្នាក់ការបានរៀបចំសិក្ខាសាលាផ្សព្វផ្សាយពីចំណេះដឹងមហារីកជាច្រើនដង ដើម្បីអោយប្រជាពលរដ្ឋឥណ្ឌូនេស៊ីអាចការពារជម្ងឺមហារីក។ តាមការខំប្រឹងមិនឈប់ឈរ មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកទទួលបានការទទួលស្គាល់កាន់តែច្រើន កេរ្តិ៍ឈ្មោះនិងកិត្តិនាមនៅលើឆាកអន្តរជាតិក៏កាន់តែលើកតម្កើនខ្ពស់។
ឆ្នាំ២០០៦ មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកក្លាយជាមន្ទីរពេទ្យសហការមន្ទីរពេទ្យកងទ័ពជើងទឹកឥណ្ឌូនេស៊ី និងមន្ទីរពេទ្យសាធារណៈចិន។
ឆ្នាំ២០០៧ មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកក្លាយជាមន្ទីរពេទ្យដោះដូរបទពិសោធន៍ និងក្រុមតំណាងកិច្ចសម្ពាសន៍នៅមហាវិទ្យាល័យអារ៉ាន់ខាងឥណ្ឌូនេស៊ី។ ក្លាយជាគូសហការជាមួយមន្ទីរពេទ្យវៀតណាមស្វីស។
ឆ្នាំ២០០៨ មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកក្លាយជាគូសហការផ្នែកវេជ្ជសាស្រ្តជាមួយមន្ទីរពេទ្យអន្តរជាតិយឺយាគឥណ្ឌូនេស៊ី ជាមន្ទីរពេទ្យសម្របសម្រួលអន្តរជាតិអាហ្វ្រិចខាងត្បូងដែលការិយាល័យទីស្តីការគណៈរដ្ឋមន្ត្រីអាហ្រ្វិចខាងត្បូងប្រកាសជាផ្លូវការ និងចុះអនុស្សារណៈជាមួយក្រសួងសុខាភិបាលអេស៊ីប។
ឆ្នាំ២០០៩ លោកDr.StephenSener អតីតប្រធានសមាគមន៍ជម្ងឺមហារីកសហរដ្ឋអាមេរិច និងលោក JimmieC.Holland អតីតប្រធានសមាគមន៍ដុំមហារីកចិត្តសាស្រ្តអន្តរជាតិចុះសម្ពាសន៏មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក និងដំណើរការដោះដូរបទពិសោធន៍។
ឆ្នាំ២០១០ មន្ទីរពេទ្យសហប្រតិបត្តិការ និងមន្ទីរពេទ្យត្រួតពិនិត្យនិងបង្ហាញឯកទេស នៃសនិ្នបាតប្រឆាំងមហារីកពិភពលោក ក្លាយជាដៃគូរសហការសហពន្ធ័ប្រឆាំងមហារីក អន្តរជាតិទូទាំងពិភពលោក និងជាមន្ទីរពេទ្យដែលកំណត់ដោយសមាគមន៍ពាណិជ្ជកម្មសម្ព័ន្ធភាពចិននិងអេស៊ីប។
ឆ្នាំ២០១១ មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកបានរៀបចំកិច្ចពិភាក្សាដុំមហារីក អាស៊ីអាគ្នេយ៏ CMITO ដោយជោគជ័យ ព្រមទាំងក្លាយជាមន្ទីរពេទ្យដែលត្រូវបានសមាគមន៍ពានិជ្ជកម្មសហប្រតិបត្តិការចិននិងអារ៉ាប់កំណត់។
ក្រោយពេលយល់ពីដំណើរការឆ្លងកាត់រួច លោករដ្ឋមន្រ្តីជាណួកមានប្រសាសន៍ មិនថាពេលនេះរឺថ្ងៃក្រោយ គាត់គឺជាមិត្តភក្តិចាស់របស់ពួកយើង យល់ព្រមជួយដល់ពួកយើង អោយអស់ពីសមត្ថភាព។ គាត់សង្ឃឹមថាសម្ព័ន្ធប៉អាយអាចពង្រឹងការសហការកាន់តែរឹងមាំ ជាមួយមន្ទីរពេទ្យនៅឥណ្ឌូនេស៊ី។ លោកប្រធានលីនក៏បានមានប្រសាសន៍យ៉ាងប្រាកដថា កំលាំងស្មារតីគាត់មួយជីវិតគឺចង់ធ្វើរឿងមួយអោយបានល្អ រកគ្រូពេទ្យអោយអ្នកជម្ងឺអោយគ្រូពេទ្យរកអ្នកជម្ងឺឃើញ តាំងចិត្តថានឹងនាំយកបច្ចេកវីទ្យាវេជ្ជសាស្រ្តល្អបំផុតរបស់មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកបំរើដល់អ្នកជម្ងឺឥណ្ឌូនេស៊ី ចែករំលែកដល់មនុស្សជាតិ ទូទាំងពិភពលោក។
បចេ្ចកវិទ្យាថ្មីជួយដល់អ្នកជម្ងឺឥណ្ឌូនេស៊ីជាច្រើនមានជីវិតសារជាថ្មី
ជាច្រើនឆ្នាំមកនេះ មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកបានព្យាបាលអ្នកជម្ងឺមហារីកដែលមកពីឥណ្ឌូនេស៊ីជាច្រើនដោយជោគជ័យ។ លោកមេទ័ពគូលីណួកបានណែនាំមន្ទីរពេទ្យក្វាងចូវទំនើបដល់បងថ្លៃរបស់គាត់ទៅទទួលការព្យាបាល។ គាត់មានជម្ងឺមហារីកស្បូន ហើយត្រូវបានប្រកាសថានៅសល់ពេលតែ២ខែទៀតប៉ុណោ្ណះ ប្រទេសសិង្ហបូរីបដិសេធន៍ទទួលព្យាបាល។ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០០៦ លោកមេទ័ពគូលីណួកបញ្ចូនបងថ្លៃរបស់គាត់មកមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក។ បច្ចេកវិទ្យាព្យាបាលជម្ងឺមហារីកថ្មី“ការព្យាបាលបែបស្នាមរបួសតូច បញ្ចូលវេជ្ជសាស្រ្តចិននិងអ៊ឺរ៉ុប”ធ្វើអោយអ្នកជម្ងឺសះស្បើយបានល្អ អាចញុំាអាចផឹកបាន ហើយរស់ដល់ទៅជិត៥ឆ្នាំ។ អតីតមេក្រុមជម្រើសជាតិបាល់ទាត់ឥណ្ឌូនេស៊ីរូនី មានជម្ងឺមហារីកលំពែង ក្រោយពេលទទួលការព្យាបាលពីមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកក៏បានបំបែកការវិនិច្ឆ័យ“មិនអាចរស់លើសពី៣ខែ”ដែលមន្ទីរដទៃវិនិច្ឆ័យ។ លីសា អ្នកបង្ហាញម៉ូតឥណ្ឌូនេស៊ីម្នាក់ មានជម្ងឺមហារីកសុដន់ ព្រមទាំងរាលដាលដល់ឆ្អឹង រាលដាលដល់កូនកណ្តុរ។ ក្រោយពេលឆ្លងកាត់ការព្យាបាលបញ្ចូលគ្នានូវវិធីព្យាបាលចាក់បញ្ចូលបិតសរសៃឈាម ព្យាបាលកករំលាយ កាំបិតឧស្ម័នហាយរីនរួច ក៏បានធ្វើការពិនិត្យPET-CTម្តងទៀតហើយឃើញថាកោសិកាដុំមហារីកត្រូវបានគ្រប់គ្រងហើយបាត់បង់ភាពរស់រាន។ អ្នកជម្ងឺទាំងនេះបញ្ជាក់ពីអភូតហេតុជាក់ស្តែងរបស់មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក។ មន្ទីរពេទ្យក្វាងចូវផ្នែកមហារីកមិនត្រឹមតែមានបច្ចេកវិទ្យាព្យាបាលកំពូលដោយស្នាមរបួសតូចទេ នៅមានសេវាព្យាបាលដែលមានគុណ ភាពល្អ។ បន្ទប់អ្នកជម្ងឺVIP ដែលធំទូលាយដូចសណ្ឋាគាលំដាប់ផ្កាយ អាហារបំប៉នដែលរៀបចំដោយគ្រូអាហារបំប៉នដែលមានជំនាញ ដំណើរទេសចរណ៍ជាក្រុមដែលខាងមន្ទីរពេទ្យកំណត់ពេលជាប្រចាំ និងសកម្មភាពទិញទំនិញ អោយអ្នកជម្ងឺទស្សនាទេសភាពក្វាងចូវក្រោយពីសល់ពេលពីព្យាបាល។
លោកប្រធានលីនជឺឈឹងមានប្រសាសន៏ថា ៖ វេជ្ជសាស្រ្តគ្មានព្រំដែន ក្តីស្រលាញ់គ្មានព្រំដែន សេវាវេជ្ជសាស្រ្តនាំមុខទាំងអស់គួរតែចែករំលែកដល់មនុស្សជាតិទូទាំងពិភពលោក ពួកយើង ប្រឹងប្រែងគួរតែជួយជំរុញវិស័យប្រឆាំងមហារីកទូទាំងអាស៊ីអាគ្នេយ៍ ស្ទើរតែទូទាំងពិភពលោក ដើម្បីការរីកចម្រើនរួមគា្ន។
រូបភាព ៖ រូបថតរួមគ្នារវាងលោកជាណួករដ្ឋមន្ត្រីក្រសួងកិច្ចការបរទេស និងលោកប្រធានលីនជឺឈឹងប្រធានសម្ពន្ធ័ប៉អាយប្រទេសចិន និងលោកលីនសោហ័រប្រធានរងមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក