ថ្ងៃទី១៤ដល់១៥ ខែមីនា មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកបានរៀបចំសកម្មភាពពិនិត្យជម្ងឺដោយឥតគិតថ្លៃធំមួយនៅទីលានមិត្តភាពផ្លូវតឹងហ្វុងតំបន់យាគស៊ីវ មានឈ្មោះថា“ វេជ្ជសាស្រ្តគ្មានព្រំដែន រស់នៅលើពិភពលោកតែមួយ”។ សកម្មភាពពិនិត្យជម្ងឺដោយឥតគិតថ្លៃនេះគឺផ្តល់សេវាប្រឹក្សាពីអ្នកជំនាញ ផ្តល់ការពិនិត្យសុខភាពដោយឥតគិតថ្លៃ និងផ្តល់ចំណេះដឹងផ្នែកសុខភាព-ល-ដល់ប្រជាពលរដ្ឋតំបន់នោះនិងជនបរទេសព្រមទាំងជូន អំណោយដល់អ្នកដែលបានមកសាកសួរព័ត៌មាន។
“គ្រូពេទ្យ លោកយល់ថាសម្ពាធឈាមខ្ពស់របស់ខ្ញុំគិតយ៉ាងណា? ម្យ៉ាងទៀត ឧបករណ៏វាស់សម្ពាធឈាមរបស់ខ្ញុំខូចហើយ តើអាចជួសជុលបានទេ? ជួសជុលមិនបាន តើទិញនៅឯណា?” បុរសជនជាតិហ្គីនាម្នាក់ក្នុងដៃកាន់ឧបករណ៏វាស់សម្ពាធឈាមសួរមកអ្នកផ្តល់ប្រឹក្សាជាមួយលោកនាយកឆោឈុន។ តាមការរៀបរាប់របស់បុរសជនជាតិបរទេសម្នាក់នេះ គាត់មានជម្ងឺសម្ពាធឈាមខ្ពស់ជាង១០ឆ្នាំហើយ គាត់ឧស្សាហ៏មានអាការៈវិលមុខ មានអារម្មណ៏ឆាប់ឆេវឆាវ។ លោកនាយកឆោ បកស្រាយចម្ងល់បុរសជនជាតិបរទេសយ៉ាងអំណត់ថា“លោកទុកចិត្តចុះ មន្ទីរពេទ្យពួកយើងនឹងជួយទាក់ទងទិញឧបករណ៏វាស់សម្ពាធឈាមជូនលោក។ ចំណែកការព្យាបាលជម្ងឺសម្ពាធឈាមខ្ពស់របស់លោក លោកត្រូវទៅមន្ទីរពេទ្យធ្វើការពិនិត្យសុខភាព ពិនិត្យជាតិខ្លាញ់ គោលិកាឈាម សមត្ថភាពគ្រលៀន-ល- រួចយោងតាមការវិភាគស្ថានភាពជម្ងឺ និងថ្នាំដែលលោកធ្លាប់លេបពីមុន ទើបអាចរៀបចំវិធីព្យាបាល។”ជនជាតិបរទេសក្រោយពីទទួលប្រឹក្សានិងណាត់ជាមួយគ្រូពេទ្យហើយ ទើបចាកចេញដោយពេញចិត្ត។
ផ្លូវតឹងហ្វុងគឺជាទីកន្លែងប្រមូលផ្តុំមួយរបស់ជនជាតិអាព្រិចនៅក្វាងចូវ។ ដោយសារមន្ទីរពេទ្យផ្តល់សេវាព្យាបាលដល់ជនជាតិបរទេសមិនសូវមានច្រើន បូករួមទាំងភាសាមិនត្រូវគ្នា ធ្វើអោយជនជាតិបរទេសនៅផ្លូវតឹងហ្វុងមានបញ្ហាក្នុងការរកកន្លែងព្យាបាល។ មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកបានចាត់គ្រូពេទ្យឯកទេសផ្នែកមាត់ ផ្នែកច្រមុះបំពង់ក ផ្នែករោគស្ត្រី ការព្យាបាលផ្នែកអន្តរជាតិ អ្នកឯកទេសផ្នែករួមបញ្ចូលគ្នារវាងវេជ្ជសាស្រ្តចិននិងអ៊ឺរ៉ុប ធ្វើការពិនិត្យជូនជនបរទេសនៅនឹងកន្លែង ផ្តល់ប្រឹក្សាផ្នែកសុខភាព ជួយដល់ជនជាតិបរទេសទាំងនោះស្វែងយល់ពីសុខភាពខ្លួនឯងទាន់ពេល និង ទទួលបានការពិនិត្យនិងយោបល់ឯកទេស ធ្វើអោយបាននូវពេលមានជម្ងឺឆាប់ព្យាបាល គ្មានជម្ងឺឆាប់ការពារ ចំពោះអ្នកមានជម្ងឺគឺអាចព្យាបាលត្រឹមត្រូវនិងទាន់ពេលវេលា។
សកម្មភាពនេះចាប់ផ្តើមពីម៉ោង៩ព្រឹករហូតដល់ម៉ោង៦ល្ងាច។ មានជនជាតិបរទេសពេញវ័យជាច្រើនមកទទួលការធ្វើតេស្តកំរិត BMI ការវាស់កំរិតជាតិស្ករ វាស់សម្ពាធឈាមនិងដំណើរការផ្តល់ប្រឹក្សា នៅមានម្តាយនាំកូនមកពិគ្រោះជម្ងឺ។ លោកនាយកឆោនិងគ្រូពេទ្យដទៃទៀត ព្រមទាំងអ្នកបកប្រែប្រើភាសាបរទេសធ្វើការសន្ទនាជាមួយជនបរទេសយ៉ាងរលូន ធ្វើអោយជនជាតិបរទេសដែលនៅផ្លូវតឹងហ្វុងទទួលបានយោបល់វេជ្ជសាស្រ្តដ៏ជំនាញ។
ទិដ្ឋភាពផ្ទាល់ពេលពិនិត្យ