ការឆ្លើយតបនឹងរដ្ឋាភិបាលខេត្តនូវគម្រោងគាំទ្រលើស្ត្រីភេទ"ការបំផុសគំនិតដោយក្តីសប្បុរស·សុភមង្គលខេត្តក្វាងតុង" សាខាបក្សរបស់មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកឈានចូលក្នុងចលនាព្យាបាលសុខភាពទ្រង់ទ្រាយធំមួយដោយឥតគិតថ្លៃចំពោះស្ត្រីក្នុងសហគមន៍ដែលចាប់ផ្តើមនៅភូមិថ្មីក្វាងយាន។ ព្រឹកថ្ងៃទី២៣ ខែមីនា អាកាសធាតុរាងងងឹតបន្តិច ប៉ុន្តែមិនមានការប៉ះពាល់ដល់ការចូលរួមយ៉ាងកក់ក្តៅពីសំណាក់ប្រជាជនក្នុងស្រុកឡើយ ចលនាព្យាបាលដោយឥតគិតថ្លៃនេះមានការរៀបចំដោយមានសណ្តាប់ធ្នាប់ល្អណាស់។
មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកយកចិត្តទុកដាក់លើសុខភាពស្តី្រ តាមរយៈសកម្មភាពគ្រប់បែបយ៉ាង តែងតែហៅស្ត្រីលើកកំពស់ចំណេះដឹងថែរក្សាសុខភាពខ្លួនឯង។ ចលនាព្យាបាលដោយឥតគិតថ្លៃលើកនេះ បង្កើតបានជាវេទិកាសំណេះសំណាលពិគ្រោះជម្ងឺទល់មុខគ្នាដោឥតគិតថ្លៃចំពោះជម្ងឺដែលឧស្សាហ៍ជួបដូចជារោគស្ត្រី និងជម្ងឺដែលមានភាពស្មុគស្មាញ។
ចលនាព្យាបាលដោយឥតគិតថ្លៃលើកនេះក៏បានផ្សព្វផ្សាយយ៉ាងទូលំទូលាយចំពោះស្រី្តភេទនូវចំណេះដឹងការពារនិងព្យាបាលមហារីកស្បូន បញ្ចេញនូវបែបផែនជីវភាពសុខភាពគឺជាវិធីដំបូងក្នុងការពារជម្ងឺមហារីក ធ្វើរោគវិនិច្ឆ័យភ្លាម ព្យាបាលភ្លាម ការចាក់វ៉ាក់សាំងការពារមហារីកស្បូនគឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពបំផុតក្នុងការការពារជម្ងឺមហារីកស្បូន។
ស្តី្រម្នាក់មានវ័យ៦០ឆ្នាំបានជម្រាបប្រាប់ពីស្ថានភាពជម្ងឺដល់លោកវេជ្ជបណ្ឌិត និងទទួលបានការពន្យល់បកស្រាយពីវេជ្ជបណ្ឌិតយ៉ាងកក់ក្តៅ។ ស្តី្រនោះនិយាយថា ៖ “គាត់បានពិគ្រោះជម្ងឺនឹងមាត់ទ្វារផ្ទះទៅហើយ វាពិតជាងាយស្រួលមែន”។ មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកបន្តខិតខំយកមនុស្សជាគោលសំខាន់ តាមរយៈចលនាព្យាបាលដោយឥតគិតថ្លៃគ្រប់ប្រការទាំងអស់ និងដើម្បីសុខភាពស្ត្រីឲ្យបានទូលំទូលាយ ជាក់ស្តែងគឺប្រញាប់ដោះស្រាយបញ្ហាលំបាកលើសុខភាពរបស់ពួកគាត់ បើសិនមានជម្ងឺរួសរាន់ព្យាបាល គ្មានជម្ងឺទេនោះត្រូវការពារទុកជាមុន។ ដើម្បីផ្តល់ភាពងាយស្រួលដល់អ្នកឯកទេសក្នុងការធ្វើរោគវិនិច្ឆ័យ និងកំណត់នូវវិធីព្យាបាលជម្ងឺលើរាងកាយឲ្យបានច្បាស់លាស់ អ្នកឯកទេសរោគស្រ្តីសូមដាស់តឿនដល់មិត្តៗនារីទាំងអស់ថា មុនពេលមកធ្វើរោគវិនិច្ឆ័យនៅមន្ទីរពេទ្យ យល់ល្អត្រូវនាំយកមកនូវឯកសារប្រវត្តិជម្ងឺដែលបានពិនិត្យអំឡុងពេលមួយខែ ដើម្បីធានាគុណភាពសុខភាព។ ស្របពេលនោះក៏សំនូមពរដល់មិត្តៗនារីត្រូវតែយកចិត្តទុកដាក់លើសុខភាពក្នុងជីវភាពប្រចាំថ្ងៃ កំនត់ពេលវេលាត្រួតពិនិត្យសុខភាព ពីព្រោះបើនិយាយសំដៅដល់ស្ត្រីសម័យទំនើបនេះ បញ្ហាសុខភាពគឺជាមូលដ្ឋានសំខាន់នៃសុភមង្គលរីករាយរបស់ពួកគេ។
ទិដ្ឋភាពផ្ទាល់នៅភូមិថ្មីក្វាងយានក្នុងការព្យាបាលដោយឥតគិតថ្លៃ