ព្រឹកថ្ងៃទី៨ ខែមិនា ឆ្នាំ២០១៣ លោកលីនជឺឈឹងប្រធានសម្ព័ន្ធព្យាបាលប៉អាយ និងក្រុមទស្សនៈកិច្ចសិក្សានៃមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក លោកប្រធានលីនជីងស៊ុង បានបើក 《កិច្ចប្រជុំរវាងលោកលីនប្រធានសម្ព័ន្ធប៉អាយ និងអ្នកសារព័ត៌មានថៃ》នៅសណ្ឋាគារ SWISS។ គ្រប់សារព័ត៌មានរបស់ប្រទេសថៃទាំងអស់បានបង្ហាញនូវការស្វាគមន៍យ៉ាងកក់ក្តៅក្នុងការអញ្ជើញមករបស់លោកលីនជឺឈឹងប្រធានសម្ព័ន្ធ និងលោកប្រធានលីនជីងស៊ុង។ ក្នុងកិច្ចសម្ភាសន៏ លោកប្រធានលីននិងមិត្តអ្នកកាសែត ជជែកពីទស្សនៈនិងគម្រោងរបស់សម្ព័ន្ធប៉អាយ រួមទាំងធ្វើការណែនាំពីសេវានិងបច្ចេកវិទ្យារបស់មន្ទីរពេទ្យក្វាងចូវផ្នែកមហារីក។
បន្តជំរុញមិនឈប់ឈរ បង្កើតនូវវិធីប្រឆាំងជំងឺមហារីកថ្មីៗ
លោកប្រធានលីនសម្តែងនូវការពេញចិត្តចំពោះការចូលរួមសន្និសីទកាសែតលើកនេះ របស់អ្នកសារព័ត៌មានទាំងអស់របស់ប្រទេសថៃ និងធ្វើការណែនាំពីសម្ព័ន្ធព្យាបាលប៉អាយដល់អ្នកកាសែតទាំងអស់។ សម្ព័ន្ធព្យាបាលប៉អាយបង្កើតឡើងនៅឆ្នាំ១៩៨៩ មាន១៤តំបន់ទូទាំងពិភពលោកនិងរចនាសម្ព័ន្ធវេជ្ជសាស្រ្តខ្នាតធំជាង១០០ ក៏ជាសហគ្រាសមួយដែលល្បីបោះសំលេងក្នុងចំណោមសម្ព័ន្ធព្យាបាលដែលល្បីៗទាំង100នៅលើពិភពលោក។ “បង្កើតនូវសម្ព័ន្ធសហគ្រាសព្យាបាលធំបំផុតទូទាំងពិភពលោក ផ្តល់សេវាព្យាបាលដ៏ពេញចិត្តបំផុតដល់មនុស្សលោក” រហូតមកគឺជាទស្សនៈរបស់សម្ព័ន្ធព្យាបាលប៉អាយ ក៏ជាការខំប្រឹងនិងតស៊ូទៅ សម្រេចគោលដៅដ៏អស្ចារ្យបែបនេះរបស់សម្ព័ន្ធរហូតមកដែរ។
មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកដែលស្ថិតក្រោមសម្ព័ន្ធប៉អាយ កាន់តែបានអនុវត្តន៏ទស្សនៈ “ផ្តល់សេវាព្យាបាលដ៏ពេញចិត្តបំផុតដល់មនុស្សលោក”បានជាប់លាប់។ មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក ប្រមូលផ្តុំធនធានមនុស្សជំនាញផ្នែកវេជ្ជសាស្រ្តទាំងក្នុងនិងក្រៅប្រទេស បញ្ចូលឧបករណ៏បច្ចេកទេសលំដាប់លេខមួយទូទាំងពិភពលោក ធ្វើការពង្រីកគម្រោងសេវាព្យាបាលពិសេសគ្រប់ប្រភេទ ព្រមទាំងធ្វើការដោះដូរបច្ចេកទេសជាមួយអង្គការសុខភាពពិភពលោក(WHO)មន្ទីរពេទ្យល្បីឈ្មោះក្នុងនិងក្រៅប្រទេសមជ្ឈមណ្ឌល ស្រាវជ្រាវ និងវិទ្យាស្ថានអប់រំជាន់ខ្ពស់។ល។ មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក ឆ្លងកាត់ការសន្សំបទពិសោធន៏ព្យាបាលដុំមហារីកមិនឈប់ឈរ ក៏បានបញ្ចូលបច្ចេកវិទ្យាស្នាមរបួស តូចរបស់ពេទ្យអ៊ឺរ៉ុប និងបច្ចេកវិទ្យាព្យាបាលរបស់ពេទ្យចិន បង្កើតបាននូវវិធីព្យាបាលថ្មីមួយគឺ “វិធីបញ្ចូលការព្យាបាលវេជ្ជសាស្ត្រចិននិងអ៊ឺរ៉ុប ព្យាបាលបែបស្នាមរបួសតូច”។ តាមការប្រើប្រាស់វិធីព្យាបាលនេះជាក់ស្តែង មិនត្រឹមតែទទួលការសរសើរពីអ្នកជម្ងឺនិងគ្រួសារទេ សូម្បីតែលោកខារីអាដាម ប្រធានប្រតិបតិ្តអង្គការក្រៅរដ្ឋាភិបាលប្រឆាំងមហារីក (UICC) ក៏បង្ហាញនូវការកោតសរសើរចំពោះការព្យាបាលនិងលទ្ធផលដែលទទួលបានពីផ្នែកព្យាបាលដុំមហារីករបស់មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកដែរ។
ដើម្បីបម្រើដល់អ្នកជំងឺមហារីកបានកាន់តែទូលំទូលាយ មន្ទីរពេទ្យក្វាងចូវទំនើបផ្នែក មហារីកមុនក្រោយបានបង្កើតការិយាល័យតំណាងចំនួន៨ ប្រចាំការនៅប្រទេសវៀតណាម ថៃ កម្ពុជា ឥណ្ឌូនេស៊ី ភីលីពីន បង់ក្លាដែស។ល។ ដើម្បីផ្តល់សេវាប្រឹក្សាជំនាញដោយឥតគិតថ្លៃ និងការងារទាក់នឹងដំណើរមកព្យាបាលដល់អ្នកជំងឺមហារីកកាន់តែច្រើន ព្រមទាំងទទួលការវាយតំលៃដ៏ល្អពីអ្នកជំងឺ។
លោកប្រធានលីនទទួលការសម្ភាសន៏ពីអ្នកសារព័ត៌មាន
ជំរុញការរីកចម្រើននៃវិស័យព្យាបាលជំងឺមហារីកប្រទេសចិននិងថៃ
លោកប្រធានលីនបញ្ជាក់ថា “វិធីបញ្ចូលការព្យាបាលបែបចិននិងអ៊ឺរ៉ុបនិងការព្យាបាល បែបស្នាមរបួសតូច”គឺរបៀបព្យាបាលប្រភេទថ្មី។ ទម្រង់ព្យាបាលបែបនេះ គឺដំណើរការកំណត់ គោលដៅសម្លាប់ដុំមហារីក ប្រៀបនឹងការព្យាបាលពេញទាំងខ្លួន គឺមានគុណសម្បត្តិត្រង់មិនប៉ះពាល់ដល់សរីរាង្គដែលនៅជុំវិញ។ ជៀសវាងការព្យាបាលបែបបុរាណដែលចាក់គីមីចូលធ្វើអោយជះឥទ្ធិពលដល់ប្រព័ន្ធការពារខ្លួនប្រាណរបស់អ្នកជម្ងឺមហារីក បំបាត់ចោលការព្យាបាល ហួសកំរិត កាត់បន្ថយការឈឺចាប់អ្នកជម្ងឺ ពន្យាពេលរស់នៅអ្នកជម្ងឺ លើកកម្ពស់ប្រសិទ្ធភាព ព្យាបាលរយៈពេលវែងនិងគុណភាពការរស់នៅ។ អ្នកជម្ងឺដែលមកទទួលការព្យាបាលនៅមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក មិនត្រឹមតែទទួលបានបច្ចេកវិទ្យាព្យាបាលមហារីកដែលនាំមុខ គេទូទាំងពិភពលោក ដូចជា ៖ ការព្យាបាលចាក់បញ្ចូលគ្រាប់អ៊ីយ៉ូដ ការព្យាបាលកករំលាយនិង ការព្យាបាលចាក់បញ្ចូល-ល-។ ស្របពេលតែមួយនេះ នូវអាចទទួលបានសេវាបន្ថែមជាង៦០ប្រភេទទៀតក្នុងមន្ទីរពេទ្យ និងចេញក្រៅដើរកំសាន្តទទួលអារម្មណ៏រីករាយពីមនុស្សនិងទឹកដីនៃទីក្រុងក្វាងចូវប្រទេសចិន។
នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១២ មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកបង្កើតការិយាល័យតំណាងនៅបាងកក ផ្តល់សេវាពិគ្រោះដោយឥតគិតថ្លៃដល់អ្នកជម្ងឺមហារីកនិងគ្រួសាររបស់ប្រទេសថៃ។ ការិយាល័យតំណាងនៅបាងកកបានរៀបចំសិក្ខាសាលាសុខភាពតាមពេលកំណត់ សង្ឃឹមថាអាចលើកកម្ពស់ការយល់ដឹងពីការប្រឆាំងមហារីករបស់ប្រជាពលរដ្ឋថៃ និងធ្វើការបញ្ចូនវិធីព្យាបាល មហារីកនាំមុខគេមកប្រទេសថៃ ជួយសង្គ្រោះដល់អ្នកជម្ងឺនិងគ្រួសារដែលរងការធ្វើបាបពីជម្ងឺមហារីកបានកាន់តែច្រើន។ នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០១៣ ការិយាល័យតំណាងនៅបាងកកបានអញ្ជើញប្រធានឯកទេសផ្នែកខាងមហារីក លោកផឹងស៊ាវឈឹ បើកសិក្ខាសាលាសុខភាពស្តីពី“ព្យាបាលដុំមហារីកដោយមិនបាច់វះកាត់”នៅសណ្ឋាគាត្បូងមរកត(The Emerald Hotel)។ លោកធ្វើការបកស្រាយយ៉ាងល្អិតល្អន់ពីទម្រង់ព្យាបាលមហារីកថ្មី គោលការណ៏ព្យាបាលមហារីក និងបញ្ហាមួយចំនួនទាក់ទងនឹងការលើកកម្ពស់ប្រសិទ្ធភាពព្យាបាល ធ្វើយ៉ាងណាអោយការព្យាបាល និង ការមើលថែសហការគ្នាស្អិតរមួត។ ចំពោះសិក្ខាសាលាលើកនេះទទួលបានការទទួលស្គាល់និង លើកសរសើរយ៉ាងកក់ក្តៅពីប្រជាពលរដ្ឋថៃ។ ចំពោះអ្នកជម្ងឺដែលមកទទួលការព្យាបាលនៅ មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក ការិយាល័យតំណាងប្រទេសថៃនៅជួយរៀបចំធ្វើទិដ្ឋាការនិងលិខិតឆ្លងដែន ចាំទទួលនៅព្រលានយន្តហោះ កំណត់ពេលតាមដាន រំលឹកការមើលថែជម្ងឺមហារីក និងការបរិភោគអាហារ-ល-យ៉ាងត្រឹមត្រូវ។ ការិយាល័យតំណាងនៅបាងកកផ្តល់សេវាទាំងនេះគឺលះបង់ដើម្បីការរីកចម្រើននៃវិស័យព្យាបាលមហារីក ធ្វើការបញ្ចូនបច្ចេកវិទ្យាព្យាបាលនាំមុខគេ និងជួយពង្រឹងជំនឿចិត្តប្រឆាំងមហារីកដល់អ្នកជម្ងឺមហារីក។
ផ្តល់ក្តីសង្ឃឹមព្យាបាលដល់អ្នកជំងឺមហារីកដំណាក់ការកណ្តាលនិងចុងក្រោយ
ក្រុមអ្នកកាសែតបានលើកសំណួរឡើងថា ៖ តើជាទូទៅអ្នកជម្ងឺមហារីកដំណាក់កាល កណ្តាលនិងចុងក្រោយគឺលែងមានសង្ឃឹមព្យាបាលហើយមែនទេ? លោកប្រធានលីនបញ្ជាក់ថា គំនិតនេះគឺខុសហើយ ទោះបីអ្នកជម្ងឺមហារីកដំណាក់កាលកណ្តាលនិងចុងក្រោយពិបាកព្យាបាលក៏ពិតមែន ប៉ុន្តែមិនមែនគ្មានសង្ឃឹមក្នុងការព្យាបាលតែម្តងទេ។ ការព្យាបាលជម្ងឺមហារីក ដំណាក់កាលមធ្យមនិងចុងក្រោយគឺ យកការលើកកម្ពស់គុណភាពការរស់នៅ និងពន្យាអាយុជីវិតអ្នកជំងឺជាគោលដៅចុងក្រោយ។ ពីព្រោះអ្នកជម្ងឺមហារីកដំណាក់កាលកណ្តាលនិងចុងក្រោយមានសុខភាពខ្សោយ ការព្យាបាលដោយវិធីចាក់គីមីបែបធម្មតា មានការប៉ះពាល់ខ្លាំងដល់សុខភាពសរីរាង្គ មិនស័ក្តិសមប្រើលើអ្នកជម្ងឺមហារីកដំណាក់កាលកណ្តាលនិងចុងក្រោយទេ។ មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក ដំណើរការព្យាបាលរួមបញ្ចូលស្នាមរបួសតូច មនុស្សធម៌ បុគ្គលភាព និងភាពជាក់លាក់ចំពោះស្ថានភាពជម្ងឺផ្សេងៗគ្នារបស់អ្នកជម្ងឺ។ ប្រើទំរង់ព្យាបាល“ វិធីបញ្ចូលការព្យាបាលបែបចិននិងអ៊ឺរ៉ុប និងការព្យាបាលបែបស្នាមរបួសតូច” អាចគ្រប់គ្រងស្ថានភាពរបស់អ្នកជម្ងឺមហារីកដំណាក់កាលកណ្តាលនិងចុងក្រោយបានល្អប្រសើរ មានប្រសិទ្ធភាពលើកកម្ពស់គុណភាពការរស់នៅរបស់ពួកគេ ពន្យាជីវិត ស្ទើរតែមានអ្នកជម្ងឺខ្លះរស់នៅបានជាមួយដុំសាច់មហារីក។
លោកប្រធានលីនបានលើកឡើងថា ជម្ងឺមហារីកកាន់តែសំខាន់គឺធ្វើការព្យាបាលនិងការពារនៅដំណាក់កាលដំបូង។ ដូចជា ស្ត្រីគួរតែធ្វើការពិនិត្យកស្បូនអោយបានទៀងពេលនិងចាក់វ៉ាក់សាំងការពារមហារីកកស្បូន នេះគឺអាចធ្វើអោយអត្រាជម្ងឺមហារីកកស្បូនមានការធ្លាក់ចុះយ៉ាងខ្លាំង។ ដូចជា ឆាប់បានដឹងថាមានជម្ងឺមហារីកសុដន់ដំណាក់កាលដំបូង គឺមិនចាំបាច់ឆ្លងកាត់ ការវះកាត់ រឺមួយវិធីព្យាបាលបែបចាក់គីមីទេ មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកប្រើបា្រស់វិធី ព្យាបាលចាក់បញ្ចូល វិធីព្យាបាលចាក់បញ្ចូលគ្រាប់អនុភាគអ៊ីយ៉ូដ និងវិធីព្យាបាលកករំលាយ ដំណើរការព្យាបាលតាមប្រព័ន្ធអាចព្យាបាលបានជាសះស្បើយជាក់ស្តែង។
មិត្តអ្នកកាសែតដែលចូលរួមក្នុងពិធីសន្និសីកាសែតសុទ្ធតែបានសម្តែងនូវការស្វាគមន៏ដល់សម្ព័ន្ធព្យាបាលប៉អាយសាងសង់មន្ទីរពេទ្យនៅប្រទេសថៃ បំរើដល់អ្នកជម្ងឺមហារីកប្រទេសថៃ ផ្តល់សំណាងដល់ប្រជាពលរដ្ឋថៃ។ លោកប្រធានលីនសម្តែងនូវការអរគុណដល់ការគាំទ្រ និងយកចិត្តទុកដាក់ពីសំណាក់អ្នកកាសែតប្រទេសថៃ សម្ព័ន្ធព្យាបាលប៉អាយនិងមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកនឹងប្រឹងប្រែងបំរើដល់អ្នកជម្ងឺមហារីកប្រទេសថៃអោយអស់ពីលទ្ធភាព។
ទទួលការសម្ភាសន៍ពីប៉ុស្តិ៍ទូរទស្សន៍លេខ៥ប្រទេសថៃ
ក្រោយពេលបញ្ចប់សន្និសីកាសែត លោកប្រធានលីនទទួលការសម្ភាសន៍ផ្ទាល់ពីប៉ុស្តិ៍ ទូរទស្សន៍លេខ៥របស់ប្រទេសថៃ។ អ្នក សារព័ត៌មានសួរថា ៖ មូលហេតុអ្វីដែលនាំអោយមនុស្សមានជម្ងឺមហារីក? លោកប្រធានលីនមានប្រសាសន៏ តាមការរីកចម្រើននិងអភិវឌ្ឍន៏របស់សង្គម និងវិស័យឧស្សាហកម្មបង្កអោយខ្យល់អាកាស ទឹកទន្លេ អាហារ រងការបំពុលយ៉ាងធ្ងន់ធ្ងរ។ ម្យ៉ាងទៀតការរស់នៅនិងទំលាប់ របបអាហារ ចូលគេងយប់ជ្រៅ ជក់បារី និងបរិភោគអាហារគ្មានអនាម័យ-ល- សុទ្ធតែជាមូលហេតុនាំអោយមានជម្ងឺមហារីក។ ហេតុនេះចំពោះជម្ងឺដ៏មានៈបែបនេះ តើមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកធ្វើការព្យាបាលយ៉ាងដូចម្តេច? លោកប្រធានលីនមានប្រសាសន៍ថា មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកបង្កើតនូវទម្រង់ព្យាបាលថ្មីគឺ “វិធីបញ្ចូលការព្យាបាលបែបចិននិង អ៊ឺរ៉ុប និងការព្យាបាលបែបស្នាមរបួសតូច” បំបែកនូវវិធីព្យាបាលបែបធម្មតាពីមុន។ លក្ខណៈពិសេសផ្សេងទៀតគឺ យកការព្យាបាលបញ្ចូលគ្រាប់អ៊ីយ៉ូដ ការព្យាបាលកករំលាយ ការព្យាបាលចាក់បញ្ចូល ការព្យាបាលជីវសាស្រ្តដែលជាការព្យាបាលមានស្នាមរបួសតូច រួមបញ្ចូលជាមួយការព្យាបាលបែបវេជ្ជសាស្រ្តចិនដែលមានប្រវតិ្តសាស្រ្តរាប់ពាន់ឆ្នាំមកហើយ។ ជៀសវាងការបរាជ័យក្នុងការដំណើរការព្យាបាលតែម្ខាង មានប្រសិទ្ធភាពព្យាបាលល្អចំពោះការអនុវត្តន៏ជាក់ស្តែង។
កិច្ចសម្ពាសន៏ដំណើរការដោយរលូន អ្នកសារព័ត៌មានប៉ុស្តិ៍ទូរទស្សន៍លេខ៥ប្រទេសថៃ មិនត្រឹមតែមានការភ្ញាក់ផ្អើលចំពោះបច្ចេកវិទ្យានាំមុខរបស់មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកទេ នៅមានសេវាព្យាបាលដ៏ល្អបំផុតទៀត។ អ្នកសារព័ត៌មានលើកឡើងថា សង្ឃឹមថាប្រទេសចិននិងថៃ អាចសហការជួយគ្នាទៅវិញទៅមក ដោះដូរនិងពិភាក្សាពីការព្យាបាលជម្ងឺមហារីកអោយបានច្រើន រួចធ្វើការតតាំងជម្ងឺមហារីកជាមួយគ្នា។ លោកប្រធានលីនសម្តែងថា នេះក៏ជាគោលដៅដែលសម្ព័ន្ធព្យាបាលប៉អាយ និងមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកតស៊ូប្រឹងប្រែងរហូតមក ។
លោកប្រធានលីនទទួលការសម្ភាសន៏ផ្ទាល់ពីអ្នកសារព័ត៌មាននៅប៉ុស្តិ៍ទូរទស្សន៏លេខ៥ប្រទេសថៃ
លោកប្រធានលីនបានថតរូបរួមគ្នាជាមួយអ្នកសារព័ត៌មានទាំងអស់