ល្ងាចថ្ងៃទី៥ ខែមិនា ឆ្នាំ២០១៣ លោកលីនជឺឈឹងប្រធានសម្ព័ន្ធព្យាបាលប៉អាយប្រទេសចិនទទួលការអញ្ជើញចូលជួបពិភាក្សាជាមួយលោកអតីតប្រធានាធិបតីបង់ក្លាដែស លោក Hussain Muhammad Ershad នៅវិមានប្រធានាធិបតី។ រួមដំណើរដោយលោកលីនជីងស៊ុង ប្រធានផ្នែកកិច្ចការអន្តរជាតិ លោកលីហ៊ូនាយកផ្នែកកិច្ចការអន្តរជាតិ លោកឈិនជានហ្វៃនាយកទីស្នាក់ការប្រចាំនៅបង់ក្លាដែស-ល- ដែលតំណាងអោយមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកស្ថិតក្រោមការគ្រប់គ្រងរបស់សម្ព័ន្ធប៉អាយ។
លោកប្រធានាធិបតី Hussain Muhammad Ershad ទទួលស្គាល់វេជ្ជសាស្រ្តប្រទេសចិនកំរិតខ្ពស់
លោកលីនជឺឈឹងប្រធានសម្ព័ន្ធប៉អាយនៅវិមានប្រធានាធិបតីទទួលការស្វាគមន៏យ៉ាងរាក់ទាក់។ តាមប្រសាសន៏លោកប្រធានាធិបតី Hussain Muhammad Ershad គាត់មានមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅចំពោះប្រទេសចិន គាត់ពេញចិត្តនឹងប្រវត្តិសាស្រ្តដ៏ក្រាស់ក្រាល វប្បធម៌សុខភាព និងវប្បធម៌ចុះសម្រុងនៃវត្ថុបុរាណរឺអាហាររបស់ប្រទេសចិន។ ដោយហេតុនេះគាត់បានធ្វើការបង្ហាញនូវវត្ថុបុរាណបែបផែនប្រទេសចិនជាច្រើនប្រភេទ ដែលវិមានប្រធានាធិបតីរក្សាទុកដល់លោកប្រធានលីនជឺឈឹង។
នៅអំឡុងទស្សវត្សន៏ទី៨០និង៩០ ពេលលោក Hussain Muhammad Ershad កាន់តំណែង ជាប្រធានាធិបតី គាត់ធ្លាប់ទទួលការអញ្ជើញជាផ្លូវការទៅទស្សនៈកិច្ចនៅប្រទេសចិន។ ចំពោះការអភិវឌ្ឍន៏ផ្នែកសេដ្ឋកិច្ច វិទ្យាសាស្រ្ត សុខភាព និងវប្បធម៌ក្នុង រយៈពេលជាង១០ឆ្នាំមកនេះ លោកប្រធានាធិបតីសម្តែងថាដំណាក់កាលនេះរហ័ស គួរអោយស្ញើចសរសើរ។ “វេជ្ជសាស្រ្តប្រទេសចិនក្នុងការរីកចំរើនរាប់ពាន់ឆ្នាំ បានចាក់ឬស យ៉ាងជ្រៅនិងយកមនុស្សជាគោល ម្យ៉ាងតាមការអភិវឌ្ឍន៍ផ្នែកសេដ្ឋកិច្ចរបស់ប្រទេសចិន ផ្នែកវេជ្ជសាស្ត្រមានការរីកចម្រើនយ៉ាងខ្លាំង។ ប្រាកដណាស់ ការរីកចម្រើនទាំងនេះក៏មិនអាចភ្លេចពីគុណសម្បត្តិរបស់សហគ្រាសដែលមានសមត្ថភាពដូចជាសម្ព័ន្ធប៉អាយដែរ អ្នករាល់គា្នបានធ្វើការលះបង់ធំធេងណាស់។” លោកអតីតប្រធានាធិបតី Hussain Muhammad Ershad បានទទួលស្គាល់និងស្ញើចសរសើរយ៉ាងកក់ក្តៅចំពោះសម្ព័ន្ធព្យាបាលប៉អាយនិង វេជ្ជសាស្ត្រប្រទេសចិន។ គាត់បានប្រាប់ទៅលោកប្រធានលីនជឺឈឹងថា ការញុំាថ្នាំចិន សំរួលសុខភាពជាផ្នែកមួយនៃការរស់នៅប្រចាំថ្ងៃរបស់គាត់ ម្យ៉ាងទៀតមានជនជាតិបង់ក្លាដែសកាន់តែច្រើនបានយល់និងទទួលស្គាល់វេជ្ជសាស្រ្តប្រទេសចិន។
លោកប្រធានលីនទទួលការអញ្ជើញអោយចូលជួបលោក Hussain Muhammad Ersha អតីតប្រធានាធិបតី បង់ក្លាដែស
លោក Hussain Muhammad Ersha និងលោកប្រធានលីនជឺឈឹង ដោះដូរវប្បធម៌ប្រទេសចិន
វិធីព្យាបាលរួមបញ្ចូលវេជ្ជសាស្រ្តចិននិងអ៊ីរ៉ុប និងព្យាបាលតាមបែបស្នាមរបួសតូចជួយដល់អ្នកជំងឺមហារីក
លោកប្រធានលីនជឺឈឹង បានសម្តែងការអគុណជាខ្លាំងចំពោះការទទួលស្គាល់របស់ លោកអតីតប្រធានាធិបតី Hussain Muhammad Ershad។ “វប្បធម៌ប្រពៃណីថ្នាំពេទ្យប្រទេសចិន គឺជាកេរ្តិ៍តំណែលដ៏មានតំលៃរបស់ពួកយើង។ ស្របពេលពួកយើងការពារនិងបន្តវេជ្ជសាស្រ្តចិន រួមបញ្ចូលជាមួយបច្ចេកវិទ្យាអន្តរជាតិថ្មី បង្កើតនូវប្រព័ន្ធនិងទំរង់ព្យាបាលថ្មី ដែលរួមបញ្ចូលវេជ្ជសាស្រ្តចិននិងអ៊ឺរ៉ុប។” លោកប្រធានលីនជឺឈឹង បានធ្វើការណែនាំពី មតិការព្យាបាលដូចជា ដុំមហារីក ផ្នែកសរសៃឈាមបេះដូង ប្រព័ន្ធតំរង់នោម ដែលជាឧបសម្ព័ន្ធព្យាបាល និង ការដុះដាលសំខាន់ៗរបស់សម្ព័ន្ធប៉អាយក្នុងពេលបច្ចុប្បន្ន។ ពិភាក្សា ដល់ការបង្កើតទីស្នាក់ការមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកនៅបង់ក្លាដែសនៅឆ្នាំ២០១១ លោកប្រធានលីនជឺឈឹងបានធ្វើការបកស្រាយប្រាប់ដល់លោកប្រធានាធិបតីថា ៖ “នេះជា ជំហានទីមួយដែលសម្ព័ន្ធប៉អាយពង្រីកការសហការជាមួយផ្នែកសុខាភិបាលរបស់បង់ក្លាដែស។ ពួកយើងសង្ឃឹមថា អាចនាំយកសេវាព្យាបាលរបស់សម្ព័ន្ធប៉អាយធ្វើការផ្សព្វផ្សាយដល់បង់ក្លាដែស ដើម្បីចេញជាកំលាំងមួយផ្នែកជួយព្យាបាលដល់អ្នកជំងឺបង់ក្លាដែស។” តាមស្ថិតិ របស់ការិយាល័យតំណាងរបស់មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក ក្នុងរយៈពេលមួយឆ្នាំដ៏ខ្លី មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកបានទទួលការផ្តល់ការប្រឹក្សាជាមួយអ្នកជំងឺជិតមួយពាន់នាក់ និងអ្នកជំងឺ ជាង១០នាក់ទៅទទួលការព្យាបាលមហារីកនៅប្រទេសចិន ទទួលបានប្រសិទ្ធភាពយ៉ាងល្អប្រសើរ។ “វិធីព្យាបាលដោយការរួមបញ្ចូលវេជ្ជសាស្រ្តចិននិងអ៊ឺរ៉ុប និងវិធីព្យាបាលដែលមានស្នាមរបួសតូច ប្រើជំនាញរៀងខ្លួនរបស់វេជ្ជសាស្រ្តចិននិងអ៊ឺរ៉ុបទៅលើប្រព័ន្ធដុំមហារីក ធ្វើការសំលាប់ដុំសាច់មហារីកអោយចំគោលដៅ កាត់បន្ថយការឈឺចាប់ ចុងក្រោយទទួល បានគោលដៅ២គឺ អាចពន្យាជីវិត និង កែប្រែគុណភាពការរស់នៅ។ ” លោកប្រធាន លីនជឺឈឹងបានបកស្រាយប្រាប់ពី គុណសម្បត្តិបច្ចេកវិទ្យារបស់មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកដល់លោកប្រធានាធិបតី។
ទន្ទឹងរង់ចាំសម្ព័ន្ធព្យាបាលប៉អាយមានការរីកចម្រើនមួយកំរិតទៀតនៅបង់ក្លាដែស
លោកប្រធានលីនជឺឈឹងនៅបានធ្វើការពិភាក្សាជាមួយលោកប្រធានាធិបតីពីផែនការ សហការនឹងក្រសួងកិច្ចការសុខាភិបាលបង់ក្លាដែសយ៉ាងស៊ីជម្រៅ ដូចជាការវិនិយោគខាង វេជ្ជសាស្រ្ត បង្កើតមន្ទីរពេទ្យគ្លីនិកចិននៅបង់ក្លាដែស-ល-។ ផែនការរបស់លោកប្រធានលីន ទទួលការគាំទ្រយ៉ាងខ្លាំងពីលោកអតីតប្រធានាធិបតី Hussain Muhammad Ershad “ស្វាគមន៏ អ្នករាល់គ្នានាំយកការព្យាបាលបែបវេជ្ជសាស្រ្តចិនមកបង់ក្លាដែស រដ្ឋាភិបាលនិងប្រជាជន យើងទន្ទឹងរង់ចាំគ្លីនិកបែបនេះបង្កើតឡើង” ។ ក្រោយពេលបញ្ចប់កិច្ចប្រជុំ លោកប្រធានលីនជឺឈឹង បានជូនអំណោយអនុស្សាវរីយ៏ ដែលមានពាក្យថា “លុតដំទាំងសីលធម៌និងបច្ចេកទេស”ដែលមានត្រារបស់ថ្នាក់ដឹកនាំខ្ពស់បំផុតរបស់ប្រទេសចិន ជូនដល់លោកប្រធានាធិបតី។ គាត់បកស្រាយ ៖ អត្ថន័យពាក្យ“លុតដំទាំងសីលធម៌និង បច្ចេកទេស” គឺអត្តចរិកនិងបច្ចេកទេសរបស់មនុស្សម្នាក់សុទ្ធតែត្រូវមាន កេរ្តិ៍ឈ្មោះល្អ ចំណែកសម្ព័ន្ធប៉អាយពួកយើងរហូតមកគឺ ប្រើការយកចិត្តទុកដាក់និង ឥរិយាបទបែបនេះបង្កើតសហគ្រាសរាប់រយឆ្នាំ។ យើងខ្ញុំក៏នឹងបន្តប្រើឥរិយាបថបែបនេះ ផ្តល់សេវាព្យាបាលកាន់តែល្អជូនដល់ប្រជាជនបង់ក្លាដែស។ កិច្ចប្រជុំជាមួយលោក ប្រធានាធិបតីលើកនេះមានការស្និទ្ធិស្នាលនិងធូរស្រាលណាស់ អាចព្យាករណ៏បានថា ការសហការវេជ្ជសាស្រ្តប្រទេសទាំងពីរ នឹងអាចឈានដល់កំរិតខ្ពស់ថ្មីមួយ និងកាន់តែយូរអង្វែង។
លោកប្រធានលីនជឺឈឹងជូនអំណោយអនុស្សាវរីយ៏ដែលមាន ពាក្យថា“លុតដំទាំងសីលធម៌និងបច្ចេកទេស”ដល់លោកHussain Muhammad Ersha
សម្ព័ន្ធប៉អាយបានឈរជាជួរថតរូបរួមគ្នាជាមួយលោក Hussain Muhammad Ersha