ថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៣ លោកលីនជឺឈឹងប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធព្យាបាលប៉អាយប្រទេសចិនទទួលការអញ្ជើញ ធ្វើដំណើរមកទីក្រុងដាខាប្រទេសបង់ក្លាដែសធ្វើទស្សនៈកិច្ចមិត្តភាពជាមួយប្រទេសបង់ក្លាដែសចំនួនបីថ្ងៃ។ ព្រឹកថ្ងៃទី៦ លោកលីនជឺឈឹងប្រធានសម្ព័ន្ធព្យាបាលប៉អាយបានជួបជាមួយលោក Prof. Dr. A.F.M Ruhal Haque រដ្ឋមន្រ្តីក្រសួងសុខាភិបាល។
រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានសម្តែងការស្វាគមន៏យ៉ាងកក់ក្តៅចំពោះការអញ្ជើញ មករបស់លោកប្រធានលីន ថែមទាំងសម្តែងការអរគុណដោយចិត្តស្មោះចំពោះសម្ព័ន្ធ ប៉អាយប្រទេសចិនដែលផ្តល់សេវាកម្មព្យាបាលដល់អ្នកជំងឺមហារីកនៅបង់ក្លាដែស និង សង្ឃឹមថាទៅថ្ងៃអនាគត អាចធ្វើការដោះដូរបទពិសោធន៏ផ្នែកព្យាបាលជាមួយសម្ព័ន្ធប៉អាយអោយកាន់តែរីកចំរើន និងពង្រឹងការសហការផ្នែកសុខាភិបាលរបស់បង់ក្លាដែស ជំរុញសម្ព័ន្ធភាពប្រជាជាតិទាំងពីរ។
វេជ្ជសាស្រ្តគ្មានព្រំដែន ទឹកចិត្តស្រលាញ់គ្មានព្រំដែន
ក្នុងកិច្ចប្រជុំ លោកប្រធានលីនបានណែនាំប្រាប់លោក Prof. Dr. A.F.M Ruhal Haqueថា សម្ព័ន្ធព្យាបាលប៉អាយប្រទេសចិនបង្កើតឡើងនៅឆ្នាំ១៩៨៩ គឺជាសម្ព័ន្ធសហគ្រាស ព្យាបាលបែបទំនើបខ្នាតធំមួយដែលវិនិយោគផ្នែកព្យាបាល គ្រប់គ្រងមន្ទីរពេទ្យនិង សេវា ព្យាបាលអ្នកជំងឺផ្ទាល់ ក្នុងនោះមានអង្គភាពព្យាបាលខ្នាតធំចំនួន១៣០កន្លែង ដែលបែងចែក នៅទីក្រុងធំៗប្រទេសចិន ដូចជាប៉េកាំង សៀងហៃ ក្វាងចូវ ស៊ិនចិន។ល។ មានបុគ្គលិកជាង ២ម៉ឺននាក់ គឺជាសម្ព័ន្ធសហគ្រាសព្យាបាលមួយក្នុងចំណោមសម្ព័ន្ធសហគ្រាសខ្លាំងទាំង១០០ទូទាំងពិភពលោក។
សម្ព័ន្ធសហគ្រាសប៉អាយប្រទេសចិន បង្រួមការសិក្សាវេជ្ជសាស្រ្តបែបឈានមុខ បទពិសោធន៏ មនុស្សសាស្រ្តជាខ្លួនមួយ និងប្រមូលផ្តុំធនធានមនុស្សជំនាញផ្នែក វេជ្ជសាស្រ្តទាំងក្នុងនិងក្រៅប្រទេស បញ្ចូលឧបករណ៏បច្ចេកទេសលំដាប់លេខមួយទូទាំងពិភពលោក ធ្វើការពង្រីកគម្រោងសេវាព្យាបាលពិសេសគ្រប់ប្រភេទ និងដំណើរការដោះដូរបច្ចេកទេសជាមួយអង្គការសុខភាពពិភពលោក(WHO) មន្ទីរពេទ្យល្បីឈ្មោះក្នុងនិងក្រៅប្រទេស មជ្ឈមណ្ឌលស្រាវជ្រាវ និងវិទ្យាស្ថានអប់រំជាន់ខ្ពស់។ល។ ជាង២០ឆ្នាំមកនេះ សម្ព័ន្ធសហគ្រាសប៉អាយរហូតមកធ្វើការសន្យាអភិវឌ្ឍន៏វិស័យសុខភាពជាតិសាសន៏ បំរើប្រជាជន ជួយដល់សង្គម។ មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកដែលស្ថិតក្រោមការគ្រប់គ្រងរបស់សម្ព័ន្ធប៉អាយសំលឹងមើលទូទាំងពិភពលោក មុននិងក្រោយបានបង្កើត អង្គភាពសេវាព្យាបាលនៅតាមប្រទេសនិងតំបន់ ក្នុងប្រទេសវៀតណាម ហ្វីលីពីន ឥណ្ឌូនេស៊ី -ល- ជួយបញ្ចូនអ្នកជំងឺមហារីកដំណាក់កាលកណ្តាលនិងចុងក្រោយជាច្រីនទៅព្យាបាល ឆ្លងកាត់បច្ចេកទេសព្យាបាលមហារីកទំនើបៗ ធ្វើអោយលើកកំពស់ការរស់នៅ ពន្យាជីវិតដល់អ្នកជំងឺ មានឥទ្ធិពលយ៉ាងខ្លាំងទាំងក្នុងនិងក្រៅប្រទេស។ ដើម្បីផ្តល់សេវា កាន់តែល្អដល់អ្នកជំងឺបង់ក្លាដែស មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកបានបង្កើតទីស្នាក់ការនៅទីក្រុងដាខា ដែលផ្តល់សេវាព្យាបាល ផ្តល់ប្រឹក្សាយោបល់ព្យាបាលដល់អ្នកជំងឺ ដុំសាច់មហារីកនៅបង់ក្លាដែស សម្រេចនូវគោលដៅសម្ព័ន្ធព្យាបាលប៉អាយដែលថា “វេជ្ជសាស្រ្តគ្មានព្រំដែន ទឹកចិត្តស្រលាញ់គ្មានព្រំដែន”។
ការរួមបញ្ចូលវេជ្ជសាស្រ្តចិននិងអ៊ឺរ៉ុប និងវិធីព្យាបាលដែលមានស្នាមរបួសតូចទទួលការ ស្វាគមន៏
ក្រោយពេលស្តាប់ប្រសាសន៏លោកប្រធានលីនរួច លោករដ្ឋមន្រ្តីក្រសួងសុខាភិបាល Prof. Dr. A.F.M Ruhal Haque មានប្រសាសន៏ថា ដោយកំរិតព្យាបាលរបស់ប្រទេសបង់ក្លាដែស នៅមានកំណត់ ហេតុនេះធ្វើអោយអ្នកជំងឺមហារីកដំណាក់កាលដំបូងមិនអាចទទួលការព្យាបាលទាន់ពេល អ្នកជំងឺដំណាក់កាលកណ្តាលនិងចុងក្រោយមិនអាចទទួលបានការ ព្យាបាលដែលមានប្រសិទ្ធភាព ។ ក្រោយពេលមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកបង្កើត ទីស្នាក់ការនៅប្រទេសបង់ក្លាដែសរួចមក ពិតជាផ្តល់ការធានាផ្នែកព្យាបាលដ៏ខ្លាំងមួយ ដល់ប្រជាជនតំបន់នេះ។ មិនត្រឹមតែលើកតម្កើនការយល់ដឹងក្នុងការការពារជំងឺរបស់ប្រជាជន នៅអោយអ្នកជំងឺដុំសាច់មហារីកទទួលបានជម្រើសព្យាបាលកាន់តែច្រើន។
តាមគាត់បានដឹង មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកមានបច្ចេកទេសព្យាបាល ដុំមហារីក ដូចជាវិធីព្យាបាលចាក់បញ្ចូលគ្រាប់អនុភាគអ៊ីយ៉ូដ វិធីព្យាបាលតាមរយៈការចាក់ បញ្ចូល វិធីព្យាបាលកករំលាយ។ល។ ចំណែកការព្យាបាលតាមវិធីព្យាបាលការរួមបញ្ចូលវេជ្ជសាស្រ្តចិននិងអ៊ឺរ៉ុប និងវិធីព្យាបាលដែលមានស្នាមរបួសតូចទទួលបានការជឿជាក់និង ទុកចិត្តពីអ្នកជំងឺមហារីកនៅបង់ក្លាដែសយ៉ាងខ្លាំង។
ចំពោះចំនុចនេះ លោកប្រធានលីនបកស្រាយ ការព្យាបាលតាមវិធីព្យាបាលថ្មីដែល មានស្នាមរបួសតូចបែបរួមបញ្ចូលវេជ្ជសាស្រ្តចិននិងអ៊ឺរ៉ុប គឺជាបច្ចេកទេសប្រឆាំងមហារីក ដែលមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកបង្កើតដោយឯករាជ្យ។ មូលហេតុដែល បច្ចេកទេសព្យាបាលរបស់មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកឈានមុខគេលើឆាកអន្តរជាតិ គឺដោយសារតែអ្នកជំនាញរបស់មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកឧស្សាហ៏ធ្វើការ ដោះដូរបទពិសោធន៏ជាមួយអ្នកជំនាញក្នុងនិងក្រៅស្រុក។ ចំពោះជំនាញព្យាបាលដុំសាច់ មហារីកធ្វើការស្រាវជ្រាវយ៉ាងជ្រាលជ្រៅ និងធ្វើការអភិវឌ្ឍន៏និងអនុវត្តបច្ចេកទេសជាក់ ស្តែង។ ក្រៅពីនេះ ក្នុងការអភិវឌ្ឍន៏ប្រទេសចិនរាប់ពាន់ឆ្នាំ គ្រូពេទ្យចិនបានពង្រឹងផ្នែកវេជ្ជសាស្រ្តយ៉ាងរឹងមាំ ហើយប្រើប្រាស់វិធីព្យាបាលតាមបែបចិននិងបច្ចេកទេសព្យាបាល តាមបែបអឺរ៉ុបដែលនាំមុខគេធ្វើការបង្រួមចូលគ្នាយ៉ាងល្អឥតខ្ចោះ យកប្រព័ន្ធព្យាបាលដ៏ថ្មីបំផុត រកអោយឃើញពីមូលហេតុគោលជាក់លាក់ដែលដុំសាច់មហារីករើឡើងវិញហើយធ្វើការព្យាបាលអោយចំគោលដៅ។ បែបនេះមិនត្រឹមតែអាចកាត់បន្ថយការប្រឆាំងនៃការ ព្យាបាល ការឈឺចាប់របស់អ្នកជំងឺទេ នៅអាចលើកកំពស់ប្រសិទ្ធភាពព្យាបាលទាំងមូល។ នេះក៏ជាមូលហេតុដែលវិធីព្យាបាលតាមការរួមបញ្ចូលវេជ្ជសាស្រ្តចិន និងអ៊ឺរ៉ុបនិងវិធី ព្យាបាលដែលមានស្នាមរបួសតូចទទួលការពេញនិយមពីអ្នកជំងឺយ៉ាងទូលំទូលាយ។
បច្ចេកទេសកំពូលពង្រឹងមូលដ្ឋានគ្រឹះសហការប្រទេសទាំងពីរ
មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកក្រៅពីមានបច្ចេកទេសព្យាបាលនាំមុខអន្តរជាតិ នៅប្រមូលអ្នកជំនាញផ្នែកដុំសាច់មហារីកកំពូលៗនៅតំបន់អាស៊ីមួយចំនួនធំ។ ហេតុនេះ ធ្វើអោយក្រុមព្យាបាលដុំសាច់មហារីកមានគុណភាពខ្ពស់ ដែលធ្វើអោយមន្ទីរពេទ្យនៅក្នុង ជំនាញព្យាបាលផ្នែកដុំមហារីកនាំមុខគេក្នុងពិភពលោក ក៏ដើម្បីពង្រឹងមូលដ្ឋានគ្រឹះសម្ព័ន្ធ ប៉អាយធ្វើការអភិវឌ្ឍន៏នៅបរទេស។
ក្នុងកិច្ចពិភាក្សាការសហការផ្នែកសុខាភិបាលរបស់ប្រទេសទាំងពីរ លោករដ្ឋមន្រ្តី ក្រសួងសុខាភិបាល Prof. Dr. A.F.M Ruhal Haqueមានប្រសាសន៏ថា ប្រទេសបង់ក្លាដែសបច្ចុប្បន្ន មានមន្ទីរពេទ្យជំនាញផ្នែកដុំសាច់មហារីកមួយកន្លែង តែមិនថាបច្ចេកទេសព្យាបាល រឺមួយធនធានមនុស្ស ធនធានព្យាបាល-ល- គឺឃ្លាតពីតម្រូវការអ្នកជំងឺឆ្ងាយណាស់។ ហេតុនេះ គាត់ទន្ទឹងរង់ចំាសម្ព័ន្ធព្យាបាលប៉អាយ និងមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកនាំចូលនូវបច្ចេកទេសព្យាបាលជំងឺមហារីកដោយឆ្លងកាត់តាមបណ្តាញជាច្រើន ផ្សព្វផ្សាយដល់បង់ក្លាដែស។ ប្រាកដណាស់ គាត់ក៏ទន្ទឹងរង់ចាំសម្ព័ន្ធប៉អាយនឹងអាចបង្កើតមន្ទីរពេទ្យ ពហុជាតិផ្នែកដុំសាច់មហារីកដំបូងគេបង្អស់នៅរដ្ឋធានីដាខាប្រទេសបង់ក្លាដែស។ នៅពេលត្រូវបានសួរថា តើអាចបង្កើតមន្ទីរពេទ្យផ្នែកដុំសាច់មហារីកនៅបង់ក្លាដែសរឺអត់? លោកប្រធានលីនជឺឈឹង ប្រធានសម្ព័ន្ធសហគ្រាសប៉អាយប្រទេសចិនមានប្រសាសន៏ថា អភិវឌ្ឍន៏ការព្យាបាលនៅបរទេសជាគោលដៅរបស់សម្ព័ន្ធប៉អាយមករហូត។ “លះបង់ ដើម្បីមនុស្សលោកជាសេវាព្យាបាលដ៏ពេញចិត្តបំផុត”ក៏ជាបេសកកម្មដ៏ពិសិដ្ឋរបស់សម្ព័ន្ធ ប៉អាយ។ សម្ព័ន្ធប៉អាយបានស្ថាបនាមន្ទីរពេទ្យនៅបរទេសដំបូងគេនៅប្រទេសវៀតណាម បើលក្ខខណ្ឌអនុញ្ញាតិ ក៏អាចនឹងបង្កើតមន្ទីរពេទ្យមហារីកមួយកន្លែងនៅបង់ក្លាដែសដែរ។ ចំពោះបញ្ហានេះ លោករដ្ឋមន្រ្តី rof. Dr. A.F.M Ruhal Haque សន្យាថា បើសម្ព័ន្ធប៉អាយអាចធ្វើការវិនិយោគសាងសង់មន្ទីរពេទ្យនៅបង់ក្លាដែស ក្រសួងសុខាភិបាលក៏នឹងធ្វើការប្រឹងប្រែង សំរួលជាមួយក្រសួងដទៃទៀត ផ្តល់ការមើលថែនិងលក្ខខណ្ឌល្អៗជាច្រើនដល់សម្ព័ន្ធប៉អាយ។
កិច្ចប្រជុំបានបញ្ចប់ដោយរលូន លោកលីនជឺឈឹងប្រធានសម្ព័ន្ធប៉អាយបានជូន អំណោយអនុស្សាវរីយ៏ជូនដល់លោក Prof. Dr. A.F.M Ruhal Haqueដែលមានពាក្យថា“លត់ដុំទាំងផ្នែកសីលធម៍និងបច្ចេកទេស”ដែលលោកស៊ី ជីនភីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិនស្នើសុំដល់សម្ព័ន្ធព្យាបាលប៉អាយ។ ពាក្យនេះបានន័យថា បន្តពង្រីក“ការប្រើប្រាស់បច្ចេកទេស”និង“គុណធម៏គ្រូពេទ្យ”បំរើដល់អ្នកជំងឺ និងធ្វើការ លះបង់កាន់តែធំសំរាប់វិស័យសុខាភិបាលដើម្បីមនុស្សជាតិ។
លោករដ្ឋមន្រ្តីក្រសួងសុខាភិបាលបង់ក្លាដែសបានធ្វើការលើកសរសើរចំពោះបច្ចេកទេសប្រឆាំងមហារីករបស់មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក
លោកប្រធានលីនជូនអំណោយអនុស្សាវរីយ៍ដល់លោករដ្ឋមន្រ្តី