ថ្ងៃទី2 ខែមិនា ឆ្នាំ2013 លោកលីនជឺឈឹងប្រធានសម្ព័ន្ធព្យាបាលប៉ អាយប្រទេសចិនបានដឹកនាំក្រុមទស្សនកិច្ចសិក្សានៃសម្ព័ន្ធព្យាបាលប៉ អាយមកដល់ទីក្រុងហូជីម៉ិញប្រទេសវៀតណាម។ ក្នុងកំឡុងពេលទទួលស្វាគមន៍នូវបទសម្ភាសន៍ផ្ទាល់ពីប្រព័ន្ធផ្សព្វផ្សាយល្បីឈ្មោះក្នុងស្រុកហូជីម៉ិញ ក្នុងដំណើរការនៃកិច្ចសម្ភាន៍នោះពិភាក្សាអំពីសកម្មភាពមួយចំនួនក្នុងឆ្នាំ2013នៃសម្ព័ន្ធព្យាបាលប៉អាយ និងមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក ហើយក៏ពិភាក្សាអំពីការនាំមកនូវមធ្យោបាយក្នុងការព្យាបាលដល់អ្នកជម្ងឺមហារីកវៀតណាម និងគំនិតនៃសេវាកម្មព្យាបាលឲ្យកាន់តែល្អ។
សម្ព័ន្ធព្យាបាលប៉ អាយប្រទេសចិនបានបង្កើតឡើងក្នុងឆ្នាំ1989 គឺជាសម្ព័ន្ធវិនិយោគព្យាបាលដ៏ធំជាងគេនៅប្រទេសចិន។ មាន14តំបន់លើពិភពលោក នៅក្រោមសម្ព័ន្ធនោះមានមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក មន្ទីរពេទ្យស៊ិនចិនប៉អាយ មន្ទីរពេទ្យស៊ាងហៃយានតាស៊ីងស៊ុង មន្ទីរពេទ្យឆាងសាយ៉ាងគ័ង និងរចនាសម្ព័ន្ធនៃផ្នែកវេជ្ជសាស្ត្រខ្នាតធំជាច្រើនរាប់រយទៀត រួមមានវេជ្ជបណ្ឌិតដែលពោរពេញដោយបទពិសោធន៍ជាង6000នាក់ មានបច្ចេកវិទ្យាព្យាបាលឈានមុខគេលើសាកលលោក ហើយក្នុងនោះសម្ព័ន្ធព្យាបាលប៉ អាយបានក្លាយទៅជាសម្ព័ន្ធដ៏ខ្លាំងក្លាមួយដែលមានសម្ព័ន្ធព្យាបាលចំនួន100។
លោកលីនជឺឈឹងប្រធានសម្ព័ន្ធព្យាបាលប៉ អាយទទួលស្វាគមន៍បទសម្ភាសន៍ផ្ទាល់ជាមួយនឹងបណ្តាញផ្សព្វផ្សាយទាំងអស់
“ការព្យាបាលតាមបច្ចេកវិទ្យាទំនើបដែលមុខរបួសមានទំហំតូច សំយោគបញ្ចូលជាមួយពេទ្យចិនបុរាណ និងពេទ្យសម័យទំនើបបច្ចុប្បន្ន”បានបំបែកទំរង់ព្យាបាលដែលមានពីមុន
ក្នុងការផ្តល់បទសម្ភាសន៍ផ្ទាល់ ក្រុមអ្នកយកព័ត៌មានកើតមានជាសំណួរអំពីការបើកការិយាល័យតំណាងមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកចំនួនពីរនៅប្រទេសវៀតណាម។ លោកលីនប្រធានសម្ព័ន្ធបានឆ្លើយតបថា ៖ មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកកើតឡើងនៅឆ្នាំ2005 សម្ព័ន្ធព្យាបាលប៉ អាយបានវិនិយោគអស់ដើមទុនជាច្រើនដើម្បីពង្រឹងបង្កើតនូវផ្នែកបរិស្ថានមន្ទីរពេទ្យ ផ្នែកគ្រឿងបរិក្ខា ផ្នែកបច្ចេកវិទ្យា និងផ្នែកសេវាកម្ម គឺខិតខំប្រឹងឲ្យមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកអភិវឌ្ឍន៍ខ្លួនទៅជារចនាសម្ព័ន្ធព្យាបាលមហារីកស្តង់ដាអន្តរជាតិ “ ការគ្រប់គ្រងបែបទំនើបភាវូបនីយកម្ម សេវាកម្មបែបមនុស្សជាតិ ព័ត៌មានលក្ខណៈឌីជីថល” ។
ឆ្លងកាត់ការខិតខំប្រឹងប្រែងអស់រយៈពេលជាច្រើនឆ្នាំ បច្ចេកវិទ្យាលក្ខណៈសុក្រិតផ្នែកវះកាត់ជម្ងឺមហារីកដោយស្នាមរបួសតូចរបស់មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក ជាពិសេសគឺបានបង្កើតនូវវិធីក្នុងការព្យាបាល “ការព្យាបាលតាមបច្ចេកវិទ្យាទំនើបដែលមុខរបួសមានទំហំតូច សំយោគបញ្ចូលជាមួយពេទ្យចិនបុរាណ និងពេទ្យសម័យទំនើបបច្ចុប្បន្ន” រួមបញ្ចូលគ្នានូវបច្ចេកវិទ្យាពេទ្យសម័យទំនើបដែលមានប្រវត្តិរាប់ពាន់ឆ្នាំជាមួយនឹងវប្បធម៌ពេទ្យចិនបុរាណ ដែលបានបំបែកទំរង់ព្យាបាលដែលមានពីមុន និងទទួលបានជោគជ័យនូវកិត្តិនាមដ៏ល្បីល្បាញទាំងក្នុងនិងក្រៅប្រទេស។
មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកបានពង្រីក និងបង្កើតនូវការិយាល័យតំណាងចំនួន8កន្លែងក្នុងការព្យាបាលជម្ងឺមហារីកដែលមាននៅប្រទេសដូចជា វៀតណាម ថៃ កម្ពុជា ឥណ្ឌូនេស៊ី ហ្វីលីពីន បង់ក្លាដេសជាដើម ដើម្បីផ្តល់ឲ្យអ្នកជម្ងឺបរទេសនូវសេវាកម្មពិគ្រោះយោបល់ជាមួយអ្នកឯកទេសដោយឥតគិតថ្លៃឲ្យបានច្រើន ក៏ខិតខំព្យាយាមដើម្បីឲ្យអ្នកជម្ងឺបរទេសនាំមកនូវបច្ចេកវិទ្យាឈានមុខគេ និងសេវាកម្មព្យាបាលដ៏ល្អវិសេស។
នៅឆ្នាំ2010 មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកបានក្លាយទៅជានិងទទួលតំណែងក្នុងកិច្ចសហការនៃសមាគមបង្ការជម្ងឺមហារីកខ្នាតអន្តរជាតិ(UICC)។ លោកខាលីយ៉ាតំាងសឺ ជាអគ្គនាយកទទួលបន្ទុកផ្នែករដ្ឋបាលនៃUICCបានដំណើរការសំដែងនូវការកោតសរសើរដ៏ខ្ពង់ខ្ពស់អំពីលទ្ធផលដែលទទួលបានផ្នែកព្យាបាលជម្ងឺមហារីកនៅមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក។
ខិតខំព្យាយាមរកវិធីព្យាបាលដែលនាំមកកាន់តែល្អប្រសើរ
នៅឆ្នាំ2008 មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកបានបង្កើតទីស្នាក់ការតំណាងនៅប្រទេសវៀតណាម វេជ្ជបណ្ឌិតឯកទេសនៅក្នុងទីស្នាក់ការនោះគឺផ្តល់នូវសេវាកម្មពិគ្រោះយោបល់ជម្ងឺមហារីកដោយឥតគិតថ្លៃដល់ប្រជាជនវៀតណាម និងដើម្បីស្វែងយល់ពីស្ថានភាពសុខភាពក្រោយការព្យាបាលរួច បុគ្គលិកក្នុងទីស្នាក់ការបានកំណត់នូវពេលវេលាដើម្បីសួរសុខទុក្ខ លើកទឹកចិត្ត និងជួយពួកគាត់។
មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកមិនត្រឹមតែទទួលបានការស្រលាញ់ចូលចិត្តពីអ្នកជម្ងឺមហារីកជាច្រើនប៉ុណ្ណោះទេ ថែមទាំងជោគជ័យចំពោះការស្វាគមន៍របស់ក្រសួងសុខាភិបាលប្រទេសវៀតណាមផងដែរ។ ដើម្បីអាចឲ្យក្រុមអ្នកជម្ងឺទាំងអស់នាំមកនូវការព្យាបាលដ៏ល្អប្រសើរ លោកលីនប្រធានសម្ព័ន្ធបានបង្ហាញថា ៖ សម្ព័ន្ធព្យាបាលប៉ អាយពិតជាទន្ទឹងរង់ចាំអាចបង្កើតមន្ទីរពេទ្យនៅវៀតណាម ដើម្បីជាការពង្រីកសេវាកម្មដល់អ្នកជម្ងឺមហារីកឲ្យបានច្រើន។ នេះគឺជាការជួយដល់ការព្យាបាលចំពោះក្រុមអ្នកជម្ងឺមហារីកនៅវៀតណាមឲ្យមានសន្ទុះកាន់តែលឿន និងងាយស្រួលឲ្យសម្ព័ន្ធព្យាបាលប៉ អាយបញ្ចូននូវបច្ចេកវិទ្យាឈានមុខ និងក្រុមផ្នែកវេជ្ជសាស្ត្រដ៏ចំណានៗមកវៀតណាម។ ស្របពេលនោះ យើងខ្ញុំមិនត្រឹមតែមានឱកាសទៅផ្សព្វផ្សាយពីចំណុចសំខាន់ៗ “បីចំណុច”នៃមហារីកឲ្យទូលំទូលាយ និងមានលក្ខខណ្ឌកាន់តែល្អទៅជួយអ្នកជម្ងឺក្នុងការថែទាំ និងការពារការរើឡើងវិញក្រោយការវះកាត់ទៀតផង។
យកចិត្តទុកដាក់លើសុខភាព ជៀសវាងដើរចូលការព្យាបាលដែលខុសឆ្គង
អាស្រ័យដោយសារសេដ្ឋកិច្ចពិភពលោកមានការអភិវឌ្ឍន៍ អ្នកជម្ងឺមហារីកនៅតំបន់អាស៊ីអាគ្នេយ៍បានមកព្យាបាលនៅចិនកាន់តែច្រើនឡើងៗ ចំណែកឯមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកបានធ្វើការព្យាបាលចំពោះអ្នកជម្ងឺមហារីកវៀតណាមមានចំនួនយ៉ាងច្រើន។
ចំពោះអ្នកជម្ងឺមហារីកបរទេសដែលមានចំនួនដ៏ច្រើនបែបនេះ ពេលកំពុងធ្វើបទសម្ភាសន៍លោកលីនប្រធានសម្ព័ន្ធក៏បានលើកឡើងថា ៖ ចំណុចសំខាន់បំផុតនៃជម្ងឺមហារីកគឺជួបប្រទះដំណាក់កាលដំបូង ធ្វើរោគវិនិច្ឆ័យភ្លាម និងធ្វើការព្យាបាលចំរុះឲ្យទាន់ពេល ដូចនេះវាមិនត្រឹមតែមានប្រសិទ្ធភាពល្អប៉ុណ្ណោះទេ ចំណែកតំលៃព្យាបាលក៏មិនចំណាយខ្ពស់ដែរ។ ប៉ុន្តែតាមការជាក់ស្តែង មានមួយចំនួនធំដែលមកព្យាបាលនៅមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកគឺជាអ្នកជម្ងឺដំណាក់កាលចុងក្រោយទៅហើយ នេះគឺអាចធ្វើឲ្យជម្ងឺជាច្រើនមិនមានមធ្យោបាយឈានទៅរកប្រសិទ្ធភាពមួយដ៏គួរឲ្យកត់សម្គាល់ទេ ពេលនោះលោកលីនប្រធានសម្ព័ន្ធបានផ្តែផ្តាំដល់អ្នកទាំងអស់គ្នាត្រូវតែយកចិត្តទុកដាក់លើបញ្ហាសុខភាពខ្លួនឯងឲ្យបានច្រើន។ ការិយាល័យតំណាងនៅហាណូយរបស់មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកតែងតែបង្កើតជាក្រុមនូវសកម្មភាពក្លឹបស្តីពីជម្ងឺមហារីក ជាការជំរុញ និងពិភាក្សាពីការប្រឆាំងជម្ងឺមហារីកចំពោះមិត្តៗអ្នកជម្ងឺមហារីក។ ការិយាល័យតំណាងនៅហូជីម៉ិញបានប្រារព្ធនូវសិក្ខាសាលាស្តីពីសុខភាពជាច្រើន “ស្រលាញ់សុដន់ ស្រលាញ់ខ្លួនឯង” មនុស្សជាច្រើនឆ្លងកាត់ការចូលរួមសិក្ខាសាលាអាចយល់ដឹងពីចំណេះដឹងទាក់ទងនឹងជម្ងឺមហារីក លើកកំពស់សម្ឈជញ្ញៈក្នុងការការពារ អាចមានប្រសិទ្ធភាពជៀសវាងការកើតមានជម្ងឺមហារីក។
អ្នកជម្ងឺមហារីកទាំងអស់ក្រៅពីយកចិត្តទុកដាក់លើសុខភាព និងគួរតែជៀសវាងដើរឲ្យផុតពីកំហុសឆ្គងក្នុងការព្យាបាលជម្ងឺមហារីកផង។ ក្នុងដំណើរការព្យាបាល មនុស្សជាច្រើនតែងតែជួបនឹងកំហុសឆ្គងបីប្រការ ៖ (1)បន្តការព្យាបាលអាចមានប្រសិទ្ធភាពកាន់តែល្អ ប៉ុន្តែតាមការជាក់ស្តែង វិធីព្យាបាលប្រព្រឹត្តតាមវេជ្ជបណ្ឌិតទើបអាចឈានទៅដល់ប្រសិទ្ធភាពល្អ។ (2)មិនមានគោលការណ៍លើស្ថានភាពជម្ងឺខ្លួនឯង ជ្រើសរើសវិធីព្យាបាលដែលស័ក្តិសម។ (3)មិនមានការព្យាបាលឲ្យបានសព្វគ្រប់។ កំហុសឆ្គង3ប្រការនេះមិនត្រឹមតែមិនអាចនាំមកនូវប្រសិទ្ធភាពល្អដល់អ្នកជម្ងឺប៉ុណ្ណោះទេ ថែមទាំងបណ្តាលឲ្យស្ថានភាពជម្ងឺកាន់តែធ្ងន់ទៅៗ។
ក្រោយបទសម្ភាសន៍បានបញ្ចប់ លោកលីនប្រធានសម្ព័ន្ធសង្ឃឹមថាបណ្តាញផ្សព្វផ្សាយគ្រប់កន្លែងទាំងអស់អាចនឹងធ្វើការផ្សព្វផ្សាយពីការព្យាបាលមហារីក និងចំណេះដឹងផ្សេងៗទៀតឲ្យបានខ្លាំងក្លា និងសន្យាអភិវឌ្ឍន៍នូវភាពល្អប្រសើររបស់សម្ព័ន្ធព្យាបាលប៉ អាយ និងមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក ដើម្បីជាការនាំមកនូវបច្ចេកវិទ្យាព្យាបាល និងសេវាកម្មដ៏ល្អដល់អ្នកជម្ងឺមហារីក។ ក្នុងកាព្យាបាលជម្ងឺមហារីក មិនត្រឹមតែឈានទៅដល់ប្រសិទ្ធភាពល្អប៉ុណ្ណោះទេ ថែមទាំងមានការថែទាំជាច្រើនដូចជា ៖ ការថែទាំក្រោយវះកាត់ ការថែទាំក្នុងគ្រួសារ ការថែទាំទឹកចិត្តជាដើមដើម្បីព្យាបាលអ្នកជម្ងឺមហារីក។ ជាការជាក់ស្តែងនោះគឺដើម្បីនាំមកនូវគោលដៅនៃវិធីព្យាបាលដ៏ល្អបំផុតមួយដល់អ្នកជម្ងឺមហារីក។