ទិវាប្រឆាំងនឹងជម្ងឺមហារីកលើកទី២១ បានប្រារព្ធឡើងយ៉ាងឱឡារឹកនៅប្រទេសចិន។ អ្នកសារព័ត៌មានជាច្រើនទាំងក្នុងនិងក្រៅប្រទេសជួបជុំគ្នានៅ“សាលប្រជុំអូឡាំពិក” ដែលជាពិភពនៃអ្នកជំនាញមហារីក។ លោកសាស្រ្តចារ្យ ជិនយៀនលី អ្នកជំនាញខាងចាក់បញ្ចូលនៃមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកនៅក្នុងពេលសំរាកបានទទួលការសំភាសន៍របស់អ្នកកាសែតយុវវ័យវៀតណាម និង កាសែតឡផានឥណ្ឌូនេស៊ី។
លោកសាស្រ្តចារ្យ ជិនយៀនលី ជាអ្នកជំនាញនៃមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកកំពុងធ្វើការព្យាបាលដោយវិធីចាក់បញ្ចូល
អ្នកកាសែត ៖ សួស្តី លោកសាស្រ្តចារ្យ ជិន។ ខ្ញុំគឺជាអ្នកកាសែតមកពីកាសែតយុវវ័យវៀតណាម មានអំណរគុណខ្លាំងណាស់ដែលលោកបានយកពេលសំរាកមកទទួលការសំភាសន៏របស់យើងខ្ញុំ។ ពួកយើងដឹងថា លោកជាអ្នកជំនាញមហារីកខាងចាក់បញ្ចូល សុំសួរថាតើការធ្វើរោគវិនិច្ឆ័យ និង ព្យាបាលមហារីកដោយចាក់បញ្ចូលបច្ចុប្បន្នរួមមានវិធីណាខ្លះ?
លោកសាស្រ្តចារ្យ ជិនយៀនលី នៃមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក ៖ ដែលហៅថាការពិនិត្យព្យាបាលមហារីកដោយការចាក់បញ្ចូល តាមការពិតគឺសំដៅលើ ការព្យាបាលដោយបន្សល់មុខរបួលតូចដែលធ្វើឡើងដោយឧបករណ៍រូបភាពវិទ្យា។ សំខាន់ចែកជា២ប្រភេទគឺ ៖ ការពិនិត្យព្យាបាលដោយចាក់បញ្ចូលតាមសរសៃឈាម និង មិនតាមសរសៃឈាម។ គ្រាន់តែវះមុខកាត់១.២មីលីម៉ែត្រ នៅក្រោមការធ្វើឡើងដោយឧបករណ៍រូបភាពវិទ្យាដូចជា បាញ់បញ្ចូលតាម CT ដាក់បំពង់ដឹកនាំ ខែ្សដឹកនាំ-ល-ដែលស្ថាបនាយ៉ាងពិសេស និង ផ្ចិតផ្ចង់ទាំងនេះចូលទៅក្នុងរាងកាយមនុស្ស ធ្វើការពិនិត្យមើលបម្រែបម្រួលជម្ងឺ ឬ កាត់យកសរិរាង្គដែលនៅពេលជ្រើសរើសតែម្តង ឬ ជ្រើសដំណាក់កាលទៅតាមផ្នែកធ្វើការព្យាបាល។ មានលក្ខណៈពិសេសដូចជា ៖ មិនចាំបាច់វះកាត់ មុខរបួសតូច ជាសះស្បើយឆាប់រហ័ស ប្រសិទ្ធភាពល្អ។ វិធីនេះមានការប្រើប្រាស់នៅផ្នែកធ្វើរោគវិច្ឆ័យ និង ព្យាបាលមហារីកយ៉ាងទូលំទូលាយ។
ការពិនិត្យព្យាបាលដោយចាក់បញ្ចូលតាមសរសៃឈាម សំខាន់គឺធ្វើការព្យាបាលនៅក្រោម DSA ហើយជាចំបងបញ្ចូលសារធាតុថ្នាំប្រឆាំងមហារីកទៅគ្រប់ផ្នែក និង ទៅលើមហារីកគ្រប់ប្រភេទ ព្រមទាំងបង្កកដុំសាច់ខ្លួនវា និង សរសៃផ្សេងៗដែលផ្តល់ឈាមទៅដុំសាច់។ សារធាតុថ្នាំដែលបញ្ចូលទៅតាមផ្នែកមានកំរិតខាបជាងសេរ៉ូមដែលបញ្ចូលតាមសរសៃពី២ទៅ៨ដង។ ការព្យាបាលដោយកកស្ទះគឺ ធ្វើអោយ“ស្ទះសា្លប់”សរសៃឈាមដែលផ្តល់ឈាមទៅមហារីក ធ្វើអោយមហារីកបាត់បង់ប្រភពអាហារហើយ“ឃ្លានដល់ស្លាប់”ជាមួយគ្នានោះថ្នាំដែលបង្កកអាចនាំទៅជាមួយថ្នាំកំចាត់មហារីកដែលចូលទៅក្នុងជំនួយ នៅផ្នែកព្យាបាលមហារីកវាមានប្រសិទ្ធភាពខាងសំខាន់។
ការពិនិត្យព្យាបាលដោយចាក់បញ្ចូលមិនតាមសរសៃឈាម គឺធ្វើឡើងតាមដំនឹកនាំ រលកសំលេង B ប្រព័ន្ធកុំព្យូទ័រ CT ,MRI ,DSA។ ការព្យាបាលដោយចាក់បញ្ចូលជាបច្ចេកវិទ្យាថ្មីក្នុងប៉ុន្មានឆ្នាំនេះប៉ុណ្ណោះ រួមមានចំនុចល្អខាងច្រើន ការរីកចម្រើនឆាប់រហ័ស។
អ្នកកាសែត ៖ អំបាញ់មិញ លោកបានលើកឡើងថាដំនឹកនាំតាមប្រព័ន្ធកុំព្យូទ័រ CT ជាបច្ចេកវិទ្យាថ្មី ចុះយើងអាចធានាពីភាពសុក្រិតរបស់វាយ៉ាងដូចមេ្តចទៅ?
លោកសាស្រ្តចារ្យ ជិនយៀនលី នៃមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក ៖ មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកបានបង្កើតឡើងនូវវិធីចាក់ទំលុះមួយបែប ជាដំបូងឆ្លងកាត់ ប្រព័ន្ធកុំព្យូទ័រCT ដាក់ដំណាក់កាលដើម្បីរកមេរោគបង្កជម្ងឺ នៅលើនាឡិកាអាចឃើញសញ្ញាដំណាក់កាលនេះយ៉ាងច្បាស់លាស់ ប្រើទ្រនិចនៃសញ្ញា មុខងារវាដូចជាម៉ាស៊ីនរង្វាស់ដែរ គេអាចមើលរង្វាស់យ៉ាងជាក់លាក់តាមតាមទ្រនិចដូចជា ម្ជុលដែលចូលទៅមានមុំប៉ុន្មាន ជម្រៅប៉ុន្មាន។ នៅពេលមានវាការចាក់បញ្ចូលប្រែក្លាយកាន់តែស្រួល បន្ថែមទាំងបច្ចេកទេសយ៉ាងជំនាញរបស់គ្រូពេទ្យ អាចធានានូវភាពសុក្រិតរបស់វាក្នុងកំរិតធំបំផុត កាត់បន្ថយបរិមាណពន្លឺបាញ់ទៅលើអ្នកជម្ងឺ ហើយកាត់បន្ថយអាការៈមិនល្អខ្លះក្រោយធ្វើការចាក់បញ្ចូល។
អ្នកកាសែត ៖ អត្រាកើតជម្ងឺមហារីកថ្លើមនៅប្រទេសឥណ្ឌូនេស៊ីខ្ពស់ណាស់ មហាជនមានការយកចិត្តទុកដាក់លើវិធីការពារជម្ងឺមហារីកថ្លើមយ៉ាងខ្លាំង សុំសួរថាមហារីកថ្លើមអាចប្រើវិធីព្យាបាលតាមការចាក់បញ្ចូលដែរឬទេ?
លោកសាស្រ្តចារ្យ ជិនយៀនលី នៃមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក ៖ អំបាញ់មិញខ្ញុំបានលើកឡើងថា វិធីព្យាបាលតាមការចាក់បញ្ចូលជាការព្យាបាលដោយបញ្ចូលជាតិថ្នាំចូលទៅក្នុងដុំសាច់មហារីក។ និយាយចំពោះមហារីកថ្លើមគឺ បញ្ចូលសារធាតុថ្នាំកំចាត់មហារីកទៅក្នុងសរសៃផ្តល់ឈាមទៅប្រព័ន្ធថ្លើមជាមុនសិន ទើបយកថ្នាំកំចាត់មហារីក និង ទឹកថ្នាំបង្កកលាយចូលគ្នាហើយធ្វើការកកស្ទះ ធ្វើអោយដុំសាច់ខ្វះឈាម ខូចស្លាប់ ជាមួយគ្នានោះធ្វើអោយថ្នាំកំចាត់មហារីកមានលក្ខណៈធូរស្រាល។
ការព្យាបាលជម្ងឺមហារីកជា “សំណង់”ដ៏ស្មុគស្មាញមួយ។ នៅលើមូលដ្ឋានព្យាបាលដែលមានស្រាប់ដូចជា ការព្យាបាលដោយបន្សល់មុខរបួលតូច វិធីចាក់បញ្ចូល មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកបានសរុបចេញនូវវិធីព្យាបាល និង វិធីប្រើថ្នាំ ដែលកាន់តែមានប្រសិទ្ធភាពថ្មីមួយចំនួនដូចជា វិធីចាក់បញ្ចូលដោយដាក់គ្រាប់អនុភាគណាណូព្យាបាលមហារីក បច្ចុប្បន្នកំពុងតែធ្វើស្រាវជា្រវយ៉ាងជ្រាលជ្រៅ សង្ឃឹមថាអាចនាំមកនូវដំនឹងល្អឆាប់ៗជូនដល់អ្នកជម្ងឺ។
អ្នកកាសែត ៖ ពួកយើងដឹងថាការព្យាបាលមហារីកជាដំណើរការយ៉ាងស្មុគស្មាញមួយ អ្នកជម្ងឺតែងអាចកើតមានជម្ងឺគួបផ្សំគ្នាយ៉ាងធ្ងន់ធ្ងរ សូមលោកសាស្រ្តចារ្យនិយាយបកស្រាយពីការព្យាបាលដោយចាក់បញ្ចូលចំពោះជម្ងឺគួបផ្សំគ្នានេះផង។
លោកសាស្រ្តចារ្យ ជិនយៀនលី នៃមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក ៖ ជម្ងឺមហារីកគួបផ្សំគ្នាអាចគំរាមដល់ជីវិតអ្នកជម្ងឺតែម្តង។ វិធីព្យាបាលពង្រីក វិធីព្យាបាលជាបែបចាក់បញ្ចូល វិធីព្យាបាលធ្វើអោយកកស្ទះ វិធីព្យាបាលជាសំណង់ដាក់ចូល និង វិធីព្យាបាលតាមបែបគីមីសាស្រ្តធ្វើអោយកកស្ទះ-ល- វិធីព្យាបាលច្រើនបែបនៃមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក អះអាងថា អ្វីៗទាំងអស់យកអ្នកជម្ងឺជាសំខាន់ ប្រើប្រាស់ការព្យាបាលដោយបន្សល់មុខរបួសតូច បន្ថែមរបៀបប្រើថ្នាំចិនវេជ្ជពេទ្យចិន អាចបង្កើនថាមពលពង្រឹងកំលាំង បង្កើនប្រសិទ្ធភាពកាត់បន្ថយជាតិពុល ប្រសិទ្ធភាពព្យាបាលមានលក្ខណៈជាក់ស្តែង បង្កើនគុណភាពជីវភាពរស់នៅរបស់អ្នកជម្ងឺ។
ប្រវត្តិសង្ខេបរបស់អ្នកជំនាញ ៖
លោក ជិនយៀនលី អ្នកជំនាញនៃមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក លោកប្រធានរងនៃគ្រូពេទ្យ
អ្នកជំនាញព្យាបាលតាមបែបបន្សល់មុខរបួសតូចនៃមជ្ឈមណ្ឌលមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក ប្រធានផ្នែកព្យាបាលតាមការចាក់បញ្ចូល។ ទទួលបានសញ្ញាប័ត្របញ្ជាក់មហាវិទ្យាល័យនៅមហាវិទ្យាវេជ្ជសាស្រ្តប៉ាវថូវខាងផ្នែកជំនាញវេជ្ជសាស្រ្ត។ ប្រកបការងារខាងសា្រវជ្រាវបច្ចេកវិទ្យាមហារីក និង ព្យាបាលដោយចាក់បញ្ចូលក្នុងវិស័យវេជ្ជសាស្រ្តអស់រយៈពេល២៥ឆ្នាំមកហើយ ជាពិសេសមានជំនាញខ្ពស់លើការព្យាបាលដោយបន្សល់មុខរបួសតូចដូចជា ៖ ការជ្រើសរើសសរសៃឈាមតាមស្បែករបស់ដុំសាច់កាចគ្រប់ប្រភេទធ្វើការបង្កកស្ទះ ការជ្រើសរើសសរសៃឈាមតាមស្បែកធ្វើការបញ្ចូលសារធាតុថ្នាំតាមបែបគីមីសាស្រ្ត បញ្ចប់ការបញ្ចូលសារធាតុទៅថង់ប្រម៉ាត់ដោយឆ្លងកាត់ស្បែកយ៉ាងស្ទាត់ជំនាញ សង់បញ្ច្រកសារធាតុតាមបំពង់ក-ល- ធ្វើការព្យាបាលដោយបន្សល់មុខរបួសតូចលើមហារីកប្រភេទកាចទាំងអស់ និង ព្យាបាលជម្ងឺគួបផ្សំខ្លះដែលកើតឡើងមកពីមហារីកនៅលើ បំពង់អាហារ ផ្លូវពោះវៀន ថង់ប្រម៉ាត់ ថង់ទឹកនោម ស្ទះបំពង់ផ្តល់ខ្យល់-ល- ប្រសិទ្ធភាពព្យាបាលខ្ពស់។