ព្រឹកថ្ងៃទី27 ខែកុម្ភះ ឆ្នំា2013 ដោយទទួលបានការអំពាវនាវពីមន្ទីរពេទ្យអន្តរជាតិវៀតណាម លោកលីនចឺឈិនប្រធានសម្ព័ន្ធប៉អាយបានដឹកនាំក្រុមទស្សនកិច្ចសិក្សាទីស្នាក់ការតំណាងបរទេសក្នុងឆ្នាំ2013របស់មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក មកកាន់មន្ទីរពេទ្យអន្តរជាតិវៀនណាម(VINMEC INTERNATIONAL HOSPITAL)ដើម្បីធ្វើការទស្សនកិច្ច និងប្រជុំពិភាក្សា។
លោកលីនប្រធានសម្ព័ន្ធប៉អាយឈរជាជួរទស្សនកិច្ចសិក្សាមន្ទីរពេទ្យអន្តរជាតិវៀតណាម
លោកទូពីឈាំង(Prof.MD.PhD DO TAT CUONG)ប្រធានមន្ទីរពេទ្យអន្តរជាតិវៀតណាម និងអ្នកស្រីលីឈួយអ៊ីងជាប្រធានការិយាល័យមន្ទីរពេទ្យបានទន្ទឹងឈរជាជួររង់ចាំស្វាគមន៍លោកលីនប្រធានសម្ព័ន្ធប៉អាយ និងបានរៀបរាប់ណែនាំយ៉ាងលំអិតពីប្រវត្តិរូបនៃការរីកចំរើន មុខតំណែងក្នុងទីផ្សារផ្នែកសុខាភិបាល និងយុទ្ធសាស្ត្រនៃសេវាកម្មផ្នែកសុខាភិបាលស្តង់ដាអន្តរជាតិរបស់មន្ទីរពេទ្យអន្តរជាតិវៀតណាម ។
ក្នុងកិច្ចប្រជុំពិភាក្សានោះ លោកលីនប្រធានសម្ព័ន្ធប៉អាយបានបង្ហាញថា៖មួយភាគធំនៃអ្នកជម្ងឺមហារីកប្រទេសវៀតណាមមកធ្វើការព្យាបាលនៅប្រទេសចិនជាទូទៅគឺចូលដល់ដំណាក់កាលចុងក្រោយទៅហើយ មូលហេតុបណ្តាលមកពីអ្នកជម្ងឺមិនអាចធ្វើឲ្យបាននូវការជួបប្រទះភ្លាម ព្យាបាលភ្លាម។ ដូចនេះ ប្រធានមន្ទីរពេទ្យអន្តរជាតិវៀតណាមសង្ឃឹមថានឹងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងផ្នែកមហារីករវាងវៀតណាមនិងចិនឲ្យបានខ្លាំងក្លា យល់ព្រមឲ្យមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកនៅក្រោមសម្ព័ន្ធប៉អាយអាចនឹងចូលរួមជាមួយគ្នាក្នុងការចាប់ផ្តើមសកម្មភាពតួ្រតពិនិត្យជម្ងឺមហារីកនៅដំណាក់កាលដំបូង រួមបញ្ចូលនឹងធនធានហាតវែ(Hardware)ដែលមន្ទីរពេទ្យអន្តរជាតិវៀតណាមមានក្នុងពេលបច្ចុប្បន្នក្នុងការសំណេះសំណាលគ្នាពីវិទ្យាសាស្ត្រវិជ្ជា និងសិក្ខាសាលាស្តីពីសុខភាព កិច្ចសហប្រតិបត្តិការពីបច្ចេកវិទ្យារបស់វេជ្ជបណ្ឌិត និងអ្នកឯកទេសពីរប្រទេសនេះនឹងធ្វើឲ្យអ្នកជម្ងឺមហារីកជាច្រើននៅវៀតណាមកាត់បន្ថយភាពឈឺចាប់។ លោកលីនប្រធានសម្ព័ន្ធប៉អាយបានបង្ហាញថា ៖ ទីស្នាក់ការតំណាងមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកនៅវៀតណាមធ្លាប់រៀបចំសិក្ខាសាលាស្តីពីជម្ងឺមហារីកបានជាច្រើនលើក ក៏ទទួលបានការពេញចិត្តពីអ្នកជម្ងឺមហារីកយ៉ាងទូលំទូលាយផងដែរ ប្រសិនបើសហការរៀបចំសិក្ខាសាលានឹងមន្ទីរពេទ្យអន្តរជាតិវៀតណាម ជឿជាក់ថានឹងអាចទទួលបានប្រសិទ្ធភាពកាន់តែល្អប្រសើរ។
លោកលីនប្រធានសម្ព័ន្ធប៉អាយធ្វើការប្រជុំពិភាក្សាជាមួយនឹងលោកប្រធានមន្ទីរពេទ្យអន្តរជាតិវៀតណាម
លោកសាស្ត្រាចារ្យទូពីឈាំងប្រធានមន្ទីរពេទ្យអន្តរជាតិវៀតណាមបានផ្តល់នូវការគាំទ្រពីប្រសាសន៍របស់លោកលីនប្រធានសម្ព័ន្ធប៉អាយ និងបានបង្ហាញហើយសង្ឃឹមថាអ្នកឯកទេសក្នុងវិស័យសុខាភិបាលនៃភាគីទាំងពីរដែលមានទំនាក់ទំនងគ្នាទៅវិញទៅមកនោះនឹងចូលរួមសិក្សាស្វែងយល់នៅមន្ទីរពេទ្យដែលជាដៃគូ ដើម្បីពង្រឹងការស្រាវជ្រាវពីវិទ្យាសាស្ត្រវិជ្ជានៃអ្នកឯកទេសមហារីក អ្នកឯកទេសការមិនអាចបន្តកំណើតបាន(ជម្ងឺអារ) និងអ្នកឯកទេសកែសម្ផស្ស ដើម្បីធ្វើឲ្យកិច្ចសហប្រតិបត្តិការភាគីសងខាងទទួលបានប្រសិទ្ធភាពល្អយ៉ាងឆាប់រហ័ស។ លោកលីនប្រធានសម្ព័ន្ធប៉អាយបានបង្ហាញថា៖នៅថ្ងៃអនាគតកិច្ចសហប្រតិបត្តិការគឺមានភាពត្រចះត្រចង់ សង្ឃឹមថាមន្ទីរពេទ្យអន្តរជាតិវៀតណាម និងសម្ព័ន្ធវិនិយោគប៉អាយនឹងអាចចាប់យកនូវឱកាសនេះ ដើម្បីជាការបរិច្ចាកពីការងារផ្នែកសុខាភិបាលរវាងប្រទេសទាំងពីរវៀតណាមនិងចិន។
ក្រោយកិច្ចប្រជុំពិភាក្សាបានបញ្ចប់ លោកលីនបានជូននូវវត្ថុអនុស្សាវរីយ៍ដល់មន្ទីរពេទ្យអន្តរជាតិវៀតណាម និងបានរៀបរាប់បកស្រាយជាពិសេសអំពីអក្សរដែលមាននៅលើវត្ថុអនុស្សាវរីយ៍នោះ “លុតដំទាំងផ្នែកសីលធម៌និងផ្នែកបច្ចេកទេស” អក្សរទាំងនេះគឺជាអក្សរដែលបានចំណារដោយលោកប្រធានាធិបតីឈ្មោះស៊ីជីនភីងនៃសាធារណៈរដ្ឋប្រជាមានិតចិនជូនដល់សម្ព័ន្ធវិនិយោគប៉អាយ ក៏បានកោតសរសើរដល់អ្នកនៅក្នុងសម្ព័ន្ធប៉អាយដែលបានបរិច្ចាកដល់ផ្នែកសុខាភិបាលសាធារណៈរបស់ប្រទេសចិន សម្ព័ន្ធព្យាបាលប៉អាយសង្ឃឹមថានឹងធ្វើការចែករំលែកអំពីកិត្តិនាមទាំងនេះជូនដល់មន្ទីរពេទ្យអន្តរជាតិវៀតណាម។ លោកសាស្ត្រាចារ្យទូពីឈាំងប្រធានមន្ទីរពេទ្យអន្តរជាតិវៀតណាមទទួលយកវត្ថុអនុស្សាវរីយ៍នោះដោយក្តីសប្បាយរីករាយ និងបានថតរូបជុំគ្នាទុកជាអនុស្សាវរីយ៍ជាមួយនឹងក្រុមធ្វើទស្សនកិច្ចសិក្សានៃសម្ព័ន្ធព្យាបាលប៉អាយ។
លោកលីនប្រធានសម្ព័ន្ធប៉អាយជូននូវវត្ថុអនុស្សាវរីយ៍ដល់លោកប្រធានមន្ទីរពេទ្យអន្តរជាតិវៀតណាម